៥ខ្លីៗដើម្បីរក្សាផលិតភាពខណៈពេលអ្នកធ្វើដំណើរ

787

ខណៈពេលដែល​អ្នក​​ធ្វើ​ដំណើរ​ការងារ​ជាច្រើន​​ត្រូវបាន​ទុកចោល។ ប៉ុន្តែ​គន្លឹះ​ទាំង​​៥​​ខាងក្រោមនេះ​​នឹ​ង​​ធ្វើឲ្យ​​អ្នក​​នៅតែ​​មាន​​លំនឹង​​ក្នុង​​ការ​បំពេញ​​ការងារ​​ផ្សេងៗ​បើ​ទោះបីជា​​អ្នក​កំពុង​​ធ្វើ​​​ដំណើរ​​​ទៅកាន់​​ទីណា​​ក៏ដោយ​៖

  • ប្រើ​ពេល​ឲ្យ​មាន​តម្លៃ​បំផុត៖ អ្នក​អាច​ប្រើពេល​ឲ្យ​មាន​តម្លៃ​បំផុត​សូម្បី​តែ​ការ​ចាត់ចែង​ការងារ​តូចតាច​ដូចជា​ការអាន ​ការមើល​អ៊ីម៉ែល និង​សកម្មភាព​តូចៗ​ជាច្រើន ខណៈពេល​ដែល​អ្នករង់ចាំ​ការឡើង​យន្តហោះ​ ការឡើង​ឡាន​ឬ​​​នៅពេល​​ដែល​​ជើងហោះ​ហើរ​ត្រូវបាន​ពន្យារពេល​។
  • មាន​គម្រោង​ទុកមុន៖ វា​គ្មាន​រឿង​អ្វី​ដែល​អាក្រក់​ជាងការ​មិនបាន​រៀបចំ​ទុក​ជាមុន​ទេ។ បើសិន​អ្នក​ភ្លេច​ឯកសារ​ឬ​របស់​សំខាន់​ណាមួយ​ក្នុង​ការ​បំពេញ​កិច្ចការ អ្នក​មិនអាច​រក្សា​ផលិតភាព​បានឡើយ។ ផ្ទុយទៅវិញ​អ្នកគួរ​រៀបចំ​ទុក​ជាមុន ​គ្រប់ពេល​មុនពេល​ដែល​អ្នកធ្វើ​ដំណើរ​ទៅកន្លែងណា​មួយ​។
  • ការផ្តោត​ទៅលើ​ការងារ៖ ជាការពិត​ណាស់​វា​មិនមាន​ភាពងាយស្រួល​ឡើយ​ក្នុង​ការ​ផ្តោត​ទៅលើ​អ្វីមួយ​​នៅពេល​ដែល​អ្នក​​ស្ថិត​នៅក្នុង​បរិយាកាស​រញ៉េរញ៉ៃ​និង​មាន​ការរំខាន។ ប៉ុន្តែ​បញ្ហា​ទាំងនេះកើតឡើង​​ត្រឹមតែ​​៥​ទៅ​១០​នាទី​ដំបូងប៉ុណ្ណោះ។ បើ​អ្នក​អាច​បង្ខំ​ខ្លួន​ឲ្យ​ផ្តោត​ទៅលើ​ការងារ​បាន អ្នក​នឹង​មាន​អារម្មណ៍​នឹងនរ​ដោយ​មិន​រង​ឥទ្ធិពល​ពី​បរិយាកាស​ខាងក្រៅ​ឡើយ។
  • សម្រប​ទៅនឹង​ប្រភេទ​នៃ​ការធ្វើ​ដំណើ​រ៖ ក្នុង​ករណី​អ្នកកំពុង​តែនៅក្នុង​រថយន្ត ​ មិនមែ​ន​ហោះហើរ ហើយ​អ្នក​ត្រូវ​​ប្រើ​ពេល​៥​ទៅ​៧​ម៉ោង​ក្នុង​រថយន្ត ច្បាស់ណាស់​ថា​អ្នកនឹង​ពិបាក​​ធ្វើអ្វី​​ផ្សេង​​បាន​។ ប៉ុន្តែ​​អ្នក​ក៏​អាច​ប្រើពេល​ដើម្បី​​គិត​ពី​​គំនិតថ្មីៗឬ​ធ្វើការ​ខល​ទៅ​អ្នកដទៃ​ក្នុង​រឿង​ការងារ​បាន។
  • ​សិក្សា៖ ផលិតភាព​មិន​សម្ដៅ​ទៅលើ​ការសម្រេច​កិច្ចការ​តែមួយ​ទេ អ្នក​អាច​រក​ឱកាស​ក្នុង​ការសិក្សា​បានដែរ​ដោយ​យក​សៀវភៅ​ឬ​ដោនឡូត​ឯកសារ​មួយចំនួន​ដើម្បី​អាន​។
Previous articleចំណុច៣យ៉ាងសម្រាប់បរិយាកាសការងារជោគជ័យ
Next articleរបៀបដែលមនុស្សឆ្លាតទប់ទល់នឹងមនុស្សពិបាក
ហេង មុយលី សព្វថ្ងៃធ្វើការនៅគំណិត ផ្នែកBusiness Creativeដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេ (IFL) ដែលជាវិទ្យាស្ថានមួយដ៏ល្បីល្បាញផ្តល់ការអប់រំកម្រិតឧត្តមសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គាត់ធ្លាប់ចូលរួមជាអ្នកស្មគ្រ័ចិត្តនៅក្នុងសិក្ខាសាលា ក៏ដូចជាព្រឹត្តិការណ៏នានាជាច្រើន។ លើសពីនេះគាត់ក៏ជាសមាជិកនៃ Organizing Committee របស់សាលាផងដែរ។គាត់ជាមនុស្សដែលរួសរាយ ចូលចិត្តរៀននិងទទួលអ្វីដែលថ្មី និងអាចបត់បែនតាមបរិយាកាសជុំវិញ។ គាត់ជឿជាក់ថា ការចូលរួមជាមួយគំនិតដើម្បីចែករំលែកចំណេះដឹង និងធ្វើការស្រាវជ្រាវលើផ្នែកធុរកិច្ចពិតជាមានផលប្រយោជន៍ជាច្រើនទាងខ្លួនគាត់ផ្ទាល់ និងវិស័យធុរកិច្ចទាំងមូល។