៦ចំណុចមិនល្អនៅកន្លែងធ្វើការដែលបំផ្លាញការងាររបស់អ្នក

1017

កំហុសតែងតែកើតមានចំពោះមនុស្សគ្រប់គ្នាទោះបីជាពួកគេមិនបានដឹងខ្លួនក្តី។ ជាក់ស្តែងនៅកន្លែងការងារនីមួយៗក៏ដូចជានិយោជកផ្ទាល់ក៏ធ្លាប់មានកំហុសនៅឯការិយាល័យរបស់គេផងដែរ។​ ខាងក្រោមនេះជាចំណុចមិនសមគួរមួយចំនួនដែលនិយោជកបានធ្វើ ឬធ្លាប់បានធ្វើជាកំពុងតែប្រព្រឹត្តជារឿយៗ។

១.​​ កង្វះការយកចិត្តទុកដាក់កំឡុងពេលប្រជុំ

តើអ្នកគិតថាការមិនយកចិត្តទុកដាក់ចំពោះមិត្តរួមការងារជារឿងសមរម្យឬទេ? ជាការពិតណាស់វាពិតជាពិបាកខ្លាំងណាស់ក្នុងការប្រមូលផ្តុំអារម្មណ៍របស់អ្នកឲ្យផ្តោតតែលើកិច្ចការណាមួយ។​ យោងទៅតាមការសិក្សាមួយរបស់ Wolf Management Consultant, LLC បានឲ្យដឹងថា ៧៣% នៃអ្នកចូលរួមប្រជុំតែងធ្វើអ្វីផ្សេងដែលមិនពាក់ព័ន្ធនឹងការងារ ស្របពេលដែល ៣៩% ទៀតតែងតែងោកកំឡុងពេលប្រជុំ។

២.​ ការចាកចេញពីការិយាល័យយឺតយ៉ាវ

ផ្អែកតាមការស្រាវជ្រាវរបស់វេបសាយ www.inc.com បង្ហាញថាបុគ្គដែលធ្វើការលើសពី ៤០ម៉ោងក្នុងមួយសប្តាហ៍គឺមានប្រសិទ្ធភាពការងារតិចជាងអ្នកដែលបានចាកចេញពីកន្លែងការងារទាន់ពេល។ ផ្ទុយមកវិញបុគ្គលិកភាគច្រើនតែងតែធ្វើការលើសម៉ោងបើទោះបីជាការងារនោះពួកគេអាចបញ្ចប់នៅថ្ងៃស្អែកក៏ដោយ។

៣.​ អង្គុយនៅតែតុធ្វើការនិងមិនក្រោកធ្វើចលនាឲ្យបានច្រើន

អ្នកជំនាញលើកឡើងថាការងើបក្រោកចេញពីតុរៀងរាល់ ២០នាទីម្តងអាចឲ្យយើងអាចកាត់បន្ថយបញ្ហាសុខភាពជាច្រើន។ ជាការពិតណាស់ការក្រោកឈរឬងើបចេញពីតុ ២០នាទីម្តងហាក់ដូចជាឃ្លាសាមញ្ញប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះសុខភាព។

៤.​ ការប្រើប្រាស់អ៊ីនធឺណែត (Internet) មិនចំគោលដៅ

ជាធម្មតានៅក្នុងការធ្វើការងារមិនថាបុគ្គលិកឬនិយោជកតែងប្រើប្រាស់ប្រព័ន្ធ Internet។ ស្របពេលដែលគេយក​ Internet មកធ្វើជាប្រយោជន៍ មនុស្សមួយចំនួនក៏ឆ្លៀតប្រើវាដើម្បីលេងបណ្តាញសង្គមសម្រាប់កំសាន្តដូចជា Facebook, Instagram, Youtube ជាដើម បើទោះបីជាពួកគេប្រាប់ខ្លួនឯងថាមិនត្រូវធ្វើវាក៏ដោយ។

៥. ការញ៉ាំនៅក្នុងការិយាល័យដោយគ្មានសណ្តាប់ធ្នាប់

យោងតាមវេបសាយ www.usatoday.com ដែលសិក្សាទៅលើ CareerBuilder Study លើកឡើងថា ៤១% នៃមនុស្សដែលធាត់លើសទម្ងន់កំឡុងពេលធ្វើការគឺមកពីពួកគេញ៉ាំអាហារពេលធ្វើការងារ ហើយគិតតែពីអង្គុយធ្វើការ និងមានអារម្មណ៍ស្មុគស្មាញ (ស្ត្រេស)​ ច្រើន។

ប្រភព៖ http://www.forbes.com