៨ចំណុចល្អបំផុតចំពោះការជ្រើសរើសថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន

885

ការបង្កើតអាជីវកម្មមួយ​គឺពិតជាពិបាក ប៉ុន្តែអ្វីដែល​ពិបាកជាងនេះគឺការជ្រើសរើស​ថ្នាក់ដឹកនាំនៅក្នុងអាជីវកម្មនោះដើម្បី​ធ្វើឱ្យអាជីវកម្មនោះ​អាច​មាន​ការរីកចម្រើនដូចការរំពឹងទុក។ ហេតុនេះហើយដើម្បីទទួលបានដំបូន្មានល្អៗ គំនិតសូម​លើកយក និង​ដកស្រង់គំនិតសហគ្រិនចំនួន១១រូបដែលមកពីក្រុមប្រឹក្សាសហគ្រិនវ័យក្មេង(YEC)ដែលពួកគាត់ឆ្លើយនូវសំណួរខាងក្រោម

“តើអ្វីដែលជាមេរៀនដ៏ល្អបំផុតដែលអ្នកបានស្វែងយល់ទាក់ទងទៅនឹងការជួលដំណែងខ្ពស់ៗនៅក្នុងក្រុមហ៊ុនរបស់អ្នកបាន?”

 គន្លឹះពីការជ្រើសរើសនាយកប្រតិបត្តិ ៖

ទាំងនេះជាសម្តីរបស់សមាជិកYEC ៖

១. ស្វែងរកអ្នកដែលមានភាពស្រេកឃ្លាន

លោកចន រូដ(John Rood) នៅក្នុង Next Step Test Preparation បានមានប្រសាសន៍ថា “​ខ្ញុំដឹកនាំអាជីវកម្មខ្នាតតូចមួយដែលពីមួយឆ្នាំទៅមួយឆ្នាំតែងតែជ្រើសរើសអ្នកចាត់ចែងជាន់ខ្ពស់បានពីដៃគូប្រកួតប្រជែងដែលធំជាងយើង។ យើងធ្វើបែបនេះដោយការទទួលយកមនុស្សដែលមានការមិនសប្បាយចិត្តជាមួយនឹងជំហានយឺតនិងការិយាល័យនិយមដែលពួកគេស្ថិតនៅក្នុងអាជីវកម្មធំៗ។ ខ្ញុំចង់បានមនុស្សដែលមានភាពស្រេកឃ្លានជាមួយនឹងការចង់អភិវឌ្ឍក្រុមហ៊ុន និងហ៊ានទទួលខុសត្រូវរាល់លទ្ធផលដែលទទួលបាន។​

២. អង្គុយញ៉ាំអាហារជាមួយពួកគេ

“​ អ្នកប្រហែលជាចំណាយពេលច្រើននឹងការជ្រើសរើសអ្នកដែលមានដំណែងខ្ពស់។​ គន្លឹះមួយក្នុងចំណោមគន្លឹះជាច្រើនដើម្បីជ្រើសរើសបានមនុស្សដែលល្អជាធម្មតាគឺការមានការប្រាស្រ័យទាក់ទងល្អ និងត្រូវរូវគ្នា។ នៅពេលដែលអ្នកមានឱកាសបានញ៉ាំអាហារជាមួយមនុស្សម្នាក់នោះ អ្នកនឹងកាន់តែងាយយល់ថាតើគេជាមនុស្សសាមញ្ញម្នាក់ឬក៏អត់? អ្វីដែលជាចំណូលចិត្តខាងក្រៅរបស់ពួកគេក្រៅពីកន្លែងធ្វើការ? វិធីសាស្រ្តដោះស្រាយបញ្ហារបស់ពួកគេទាក់ទងនឹងអាជីរកម្ម? ហើយថាតើគេបានចែករំលែកពីទស្សនៈទូទៅដែលស្រដៀងនឹងអ្នកដែរឬទេ?” លោកចេធី អាលែន(JT Allen) មកពី myFootpath LLC។

៣.​ ការជ្រើសរើសដោយពឹងផ្អែកលើវប្បធម៌របស់គេ

លោកអេរិច ម៉ាតធូ(Eric Mathews) មកពី Start Co. មានប្រសាសន៍ថា “វប្បធម៌នាំមកនូវយុទ្ធសាស្រ្ត។ ប្រសិនបើអ្នកជួលអ្នកកាន់ដំណែងខ្ពស់ដែលមានវប្បធម៌ខុសគ្នាខ្លាំង វាប្រៀបដូចជាអ្នកកំពុងតែបំផ្លាញអង្គភាពរបស់អ្នកដូចគ្នាដែរ។ សាកល្បងគិតថាឧទាហរណ៍ថានៅពេលដែលពួកគេចូលមករស់នៅក្នុងបទដ្ឋាននៃវប្បធម៌របស់អ្នកតើអ្វីជាលទ្ធផល។ ជាមួយគ្នានេះដែរ សន្មតថាតើពួកគេអាចជាឫសគល់នៃបញ្ហាចំពោះក្រុមហ៊ុនរបស់អ្នកដោយសារតែភាពមិនដូចគ្នានៃវប្បធម៌របស់គេ។

៤. ទុកចិត្តលើញាណរបស់អ្នក

“មេរៀនមួយដែលខ្ញុំបានរៀនគឺការទុកចិត្តលើញាណរបស់ខ្លួនឯងនៅពេលដែលមានអារម្មណ៏ថាមានអ្វីម្យ៉ាងមិនប្រក្រតី។​ នៅពេលដែលជាសហគ្រិនដំបូងម្នាក់ វាពិតជាមានការលំបាកខ្លាំងណាស់ដើម្បីកំណត់ថាតើអ្នកណាម្នាក់គួរតែជាមនុស្សម្នាក់ដែលល្អបំផុតនឹងត្រូវបានជ្រើសរើស។ ពេលនេះអ្នកគួរតែពឹងពាក់នរណាម្នាក់ឲ្យជួយអ្នកក្នុងការសម្ភាសន៍និងការជ្រើសរើសនោះ។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលញាណរបស់អ្នកនិយាយថាទេ វាធ្វើឲ្យមានការធ្វេសប្រហែសចំពោះអ្វីដែលអ្នកដទៃប្រាប់អ្នក ហើយស្ដាប់តែញាណរបស់អ្នកក៏វាមិនល្អដែរ។ អ្នកត្រូវរៀនស្ដាប់និងវិភាគឲ្យបានច្បាស់។ ខ្ញុំតែងតែមានការសោកស្ដាយនៅពេលដែលខ្ញុំមិនបានធ្វើបែបហ្នឹង។” យោងតាមសម្តីលោក រ៉ូបឺតតូ អង់ហ្គូឡូ (Roberto Angulo) មកពី AfterCollege។

៥. ផ្តោតអារម្មណ៍ទៅលើធនធានមនុស្សតាំងពីថ្ងៃទីមួយ

“គន្លឹះមួយក្នុងចំណោមគន្លឹះដ៏ល្អបំផុតដែលខ្ញុំអាចផ្តល់ឲ្យសហគ្រិនថ្មីពីការជ្រើសរើសនោះគឺការដាក់បំណែកសំខាន់នៃការយកចិត្តទុកដាក់របស់អ្នកទៅលើសមាជិកក្រុមដំបូង។ អ្នកដែលតែងតែធ្វើតាមគេគឺអាចជំនួសបានយ៉ាងងាយ ប៉ុន្តែចំពោះមនុស្សដំបូងដែលអាចធ្វើការរួមគ្នាជាមួយក្រុមបាននោះគឺពិតជាអាចកំណត់បានពីផលិតផល​ ទីផ្សារ និងមានឱកាសជោគជ័យច្រើន។” លោកយ៉ូវ វីលន័រ(Yoav Vilner) មកពី Ranky។

៦. ចូរធ្វើតាមច្បាប់៣

“គ្មានវិធីខ្លីៗងាយៗនោះទេដើម្បីជួលមនុស្សម្នាក់ក្នុងដំណែងខ្ពស់។ ពួកយើងប្រើច្បាប់៣នេះ សម្ភាសន៍យ៉ាងតិចបេក្ខជន៣នាក់ ការកំណត់៣ខុសៗគ្នា និងនិយោជិកឬក្រុមហ៊ុនជាដៃគូ៣ខុសគ្នាដែលពួកគេប្រហែលជាអាចធ្វើការជាមួយគ្នាបានបើយើងជ្រើសរើសគេ។ នេះប្រហែលជាល្អិតល្អន់តែវាងាយស្រួលដើម្បីពិនិត្យយ៉ាងដាច់ខាត និងជាការពាក់ព័ន្ធនឹងការផ្លាស់ប្តូរជីវិតដល់ចំណុចកំពូល។” យោងតាមលោក ផេកជី ស៊ែល (Peggy Shell) មកពីCreative Alignments

៧. ច្បាស់ថាគេអាចបង្រៀនអ្វីម្យ៉ាងដល់អ្នក

យោងតាមលោកចាសស្ទីន ប៊្លែនឆាត(Justin Blanchard) មកពី ServerMania ថ្លែងថា “មនុស្សដែលខ្ញុំចង់ជ្រើសរើសបំផុតគឺជាមនុស្សដែលយល់ដឹងជ្រៅជ្រះជាងខ្ញុំ។ បើគេអាចល្បងនឹងទស្សនៈរបស់ខ្ញុំ អភិវឌ្ឍការយល់ឃើញរបស់ខ្ញុំ ឬក៏អាចបង្ហាញខ្ញុំពីវិធីសាស្ត្រថ្មីនិងប្រសើរចំពោះការធ្វើអ្វីមួយបាន ខ្ញុំនឹងស្ងើចសរសើរគេជាក់ជាមិនខានជាជាងការដែលពួកគេខ្លាចនឹងប្រកួតប្រជែងជាមួយខ្ញុំ មានតែស្តង់ដាឧស្សាហកម្មសាមញ្ញ ឬមួយមិនបានអភិវឌ្ឍការគិតទាល់តែសោះ។

៨. ចំណាយពេលនៅខាងក្រៅការិយាល័យ

“ការចេញទៅញ៉ាំអាហារពេលល្ងាចឬអាហារពេលព្រឹកហើយត្រូវប្រាកដថាអ្នកហាក់ដូចជាចូលចិត្តគេនៅខាងក្រៅការិយាល័យ។ បើអ្នកចង់ឲ្យឈានទៅដល់ការជ្រើសរើសគេ អ្នកគឺត្រូវការចំណាយពេលនៅជាមួយគ្នាឲ្យបានច្រើន។ នៅពេលដែលម្នាក់នោះចូលមកសម្ភាសន៍អ្នកប្រហែលជាមិនទាន់អាចស្គាល់គេច្បាស់នៅឡើយទេ។ ប្រសិនបើអ្នកធ្វើអ្វីមួយដូចជាចៃដន្យ គេនឹងកាន់តែមានទំនុកចិត្តហើយយើងក៏កាន់តែអាចស្គាល់គេនៅក្នុងផ្លូវផ្សេងដែរ។” សម្តីរបស់លោកចេណា ឃុក(Jayna Cooke) មកពី EVENTup

ប្រភពៈ បរទេស

Previous articleទង្វើ៧យ៉ាងដើម្បីបង្កើនផលិតភាព
Next articleតើអ្នកគួរតែរើសយកសាច់ញាតិមកធ្វើការជាមួយដែរទេ?
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។