​រឿង​១៨​យ៉ាង​ដែល​ខ្ញុំ​សង្ឃឹម​ថា​មាន​គេបាន​ប្រាប់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៨ឆ្នាំ

2192

ព្រឹក​មិញ​ នៅ ពេល​ដែល​ខ្ញុំ​កំពុង​តែ​អាន​សៀវ​ភៅនៅ​ហាង​កាហ្វេ​មួយ​ មាន​ក្មេង​ម្នាក់​អាយុ​១៨​ឆ្នាំ​បាន​មក​អង្គុយ​ជិត​ខ្ញុំ​ហើយ​សួរ​ខ្ញុំ​ថា “​សៀវ​ភៅនេះ​វា​ពិត​ជា​ល្អ​អាន​ណាស់​មែន​ទេបង?” បន្ទាប់​មក​ពួក​យើង​ទាំង​ពីរ​នាក់​ក៏ចាប់​ផ្តើម​សន្ទនាជាមួយ​គ្នា។

ក្មេង​នោះ​បាន​ប្រាប់​ខ្ញុំ​ថា គេ​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ហើយ​គេ​នឹង​ចាប់​ផ្តើម​ជីវិត​របស់​គេ​ក្នុង​សាកលវិទ្យាល័យ​នៅ​បនៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ប៉ុន្តែ​គេ​បាន​ប្រាប់​ខ្ញុំ​ថា “ខ្ញុំ​ដូច​ជាមិន​ច្បាស់​ថា​ តើ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ឱ្យ​ពិត​ប្រាកដ​ក្នុង​ជីវិត​របស់​ខ្ញុំ​សោះ” ហើយ​គេ​ក៏​បន្ត​ទៀត​ថា “​​ជីវិត​ខ្ញុំ​នៅ​ពេល​នេះ​ដូច​ជាពពក​​កំពុង​តែ​រសាត់​អណ្តែតអញ្ចឹង”។

បន្ទាប់​មក​គេ​បាន​សំលឹង​មក​ខ្ញុំ​ជា​មួយ​កែវ​ភ្នែក​ទាំង​គូរ​ដ៏​ភ្លឺ​ថ្លា​ ហើយ​ចាប់​ផ្តើម​សួរ​សំណួរ​មួយ​ហើយ​មួយ​ទៀតមក​កាន់​ខ្ញុំ​ដូច​ជា៖

តើ​បង​ធ្វើ​កិច្ច​ការ​អ្វី​ដើម្បី​ចិញ្ចឹម​ជីវិត?

តើ​បង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​ណា​ដែរ ​ថា​បងគិត​ចង់​ធ្វើ​អ្វី​នោះ?

ហេតុអ្វី​ក៏​ជ្រើស​រើស​យ៉ាង​ដូច្នេះ ហើយ​មិន​ជ្រើស​អ្វី​ផ្សេង?

តើ​បង​មាន​ដែល​គិត​ថា​ បង​​ចង់​កែ​ប្រែ​អ្វី​ដែល​បង​បាន​ធ្វើ​ពី​អតី​ត​កាល​ដែរ​ឬ​ទេ? -ល-។

ខ្ញុំ​ខំ​ប្រឹង​ឆ្លើយ​នូវ​រាល់​សំណួរ​ដែល​គេ​បាន​សួរតាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​ក៏​​បាន​ផ្តល់​នូវ​ដំបូន្មាន​ដ៏​សម្យរម​ពី​អ្វី ដែល​ខ្ញុំ​បាន​ដឹង​ និង​ជួប​ប្រទះ។ ក្រោយ​ការ​សន្ទនា​រយៈ​ពេល​៣០​នាទី គេ​ក៏​បាន​អរគុណ​ខ្ញុំ​ ហើយ​ពួក​យើង​ក៏​បាន​បែក​គ្នា​ត្រឹម​នោះ។

នៅ​តាម​ផ្លូវ​​ត្រ​ឡប់​មក​ផ្ទះ​វិញ សំណួរ​របស់​គេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​រលឹក​ដល់​រឿង​កាល​ពី​ ១០ឆ្នាំ​មុន។​ខ្ញុំ​ក៏​ចាប់​ផ្តើម​គិត​អំពី​រាល់​សំណួរ​ដែល​ក្មេង​នោះ​សួរ​មក​ខ្ញុំ។ បន្ទាប់​មក​ ខ្ញុំ​ក៏​ស្រ​មើ​ស្រមៃ​នូវ​រាល់​អ្វីៗគ្រប់​យ៉ាង​​ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​អ្នក​ប្រាប់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ។

ខ្ញុំ​ក៏​ចាប់​ផ្តើម​គិតបន្ត​ទៀត​ហើយ​ គិត​​ក្នុង​ចិត្ត​ថា បើ​សិនជា​ខ្ញុំ​អាច​ត្រឡប់​ទៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​នោះ ខ្ញុំ​នឹង​ផ្តល់​ដំបូន្មាន​ដល់​ខ្លួន​ខ្ញុំ​អំពី​បញ្ហា​ជីវិត។

បន្ទាប់ពី​បាន​ញ៉ាំ​កាហ្វេ​ប៉ុន្មាន​ពែង​ និង​ការ​សញ្ចឹង​គិត​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មក ខ្ញុំ​បាន​គិត​ឃើញ​រឿង​១៨​យ៉ាង​ដែល​ខ្ញុំ​សង្ឃឹម​ថា​មាន​គេបាន​ប្រាប់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៨ឆ្នាំ៖

១-ជំរុញ​ខ្លួន​ឯង​ឱ្យ​ប្រ​ព្រឹត្ត​កំហុស​ឱ្យ​បាន​ច្រើន

កំហុស​បាន​បង្រៀន​យើង​នូវ​មេរៀន​ដ៏សំខាន់។ កំហុស​ដែល​ធំ​បំផុត​ដែល​យើង​បាន​ប្រ​ព្រឹត្ត​នោះ​គឺ​ ការ​មិន​ធ្វើ​អ្វី​សោះ ដោយសារ​តែ​យើង​មាន​ភាព​ភ័យ​ខ្លាច​មាន​កំហុស។ ដូច​នេះ​អ្នក​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ឡើយ។ នៅ ក្នុង​ជីវិត​រស់​នៅ វា​ពិ​បាក​នឹង​ទទួល​បាន​ឱកាស​ណាស់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ស្វះ​ស្វែង​រក​ឱកាស​ដោយ​ខ្លួន​ឯង។ វា​មិន​ប្រាកដ​ថា​អ្នក​នឹង​បាន​ទួទួល​ជោគ​ជ័យ​១០០ភាគរយ​ទេ ប៉ុន្តែ​អ្នក​នឹង​ច្បាស់​ក្នុង​ចិត្ត​ថា​អ្នក​នឹង​ទទួល​ភាពបរាជ័យ​១០០ភាគ​រយ​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ​នោះ។ ស្ទើរ​តែ​គ្រប់​ពេល​វេលា​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​ស្វែង​រក​វា ហើយ​ទោះ​បី​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ លទ្ធ​ផល​ចុង​ក្រោយ​គឺ​អ្នក​បាន​​ជោគ​ជ័យ ឬអ្នក​បាន​ទទួល​បទ​ពិ​សោធន៏​មួយ​​ដែល​ជា​មេរៀន​មួយ​ដែល​អ្នក​អាច​រៀន​ពី​វា។ ចូរ​ចាំ​ថា​ បើសិន​ជា​អ្នក​មិន​សាកមើល អ្នក​នឹង​មិន​ដឹង​ថា​លទ្ធ​ផល​ចុង​ក្រោយ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ហើយ​អ្នក​នឹង​ឈរ​នៅ​ត្រង់ចំណុច​ដដែល​ជា​រៀង​រហូត។

[ad id=”5311″]

២-ស្វែង​រក​ការ​ងារ​ដែល​លំបាក​តែ​អ្នក​ពេញ​ចិត្ត៖

ប្រសិន​បើ​ខ្ញុំ​អាច​ផ្តល់​ដំបូន្មានដល់​ខ្លួន​ខ្ញុំ​នៅ​ពេល​ដែល​មាន​អាយុ​១៨​ឆ្នាំ​​អំពី ​អាជីព​ការ​ងារ​នោះ ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ឯង​​ថា ខ្ញុំ​មិន​ត្រូវ​ជ្រើសរើស​មុខ​ជំនាញ​ដោយ​ផ្អែក​ទៅ​លើ​គំនិត​ គោល​ដៅ និង​ការ​ណែនាំ​របស់​អ្នក​ដទៃ​នោះ​ទេ។ ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ខ្ញុំ​មិន​ឱ្យ​ជ្រើស​រើសមុខ​ជំនាញ​ដោយ​សារ​តែ​ការពេញ​និយម ឬ​ដោយ​យោង​តាម​ស្ថិតិ​ថា​មុខ​ជំនាញ​នោះ​អាច​រក​ចំណូល​បាន​ច្រើន​ឡើយ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ជ្រើស​រើស​ជំនាញ​ណា​ដែល​ខ្ញុំ​ពេញ​ចិត្ត​ទោះ​បី​ជា​វា​ពិ​បាក៏ដោយ។ ដ៏​រាប​ណា​​អ្នក​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់ ហើយ​ធ្វើ​នូវ​អ្វីដែល​អ្នក​ពេញ​ចិត្ត​នោះអ្នក​នឹង​អាច​រក​ឃើញ​នូវ​ភាព​ជោគ​ជ័យ។ ប្រ​សិន​បើ​អ្នក​កំពុង​តែ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ពេញ​ចិត្ត​គ្រប់​វិនាទី​នោះ ទោះ​បី​ជា​វាពិ​បាក​ក៏​ដោយ អ្នក​នឹង​គិត​ថា​វា​មិន​ពិបាក​នោះ​ដោយ​សារ​តែ​ក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ការ​ងារ​នោះ។

ប្រ​សិន​បើ​អ្នក​កំពុង​តែ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ពេញ​ចិត្ត​គ្រប់​វិនាទី​នោះ ទោះ​បី​ជា​វាពិ​បាក​ក៏​ដោយ អ្នក​នឹង​គិត​ថា​វា​មិន​ពិបាក​នោះ​ដោយ​សារ​តែ​ក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ការ​ងារ​នោះ។

៣-​ចំណាយ​ពេល​វេលា កំលាំង​ថាមពល និង​ប្រាក់​កាស​ទៅ​លើ​ខ្លួន​អ្នក​ជា​រៀង​រាល់​ថ្ងៃ៖

នៅ​ពេល​ដែលអ្នក​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ខ្លួន​ឯង​ផ្ទាល់ អ្នក​នឹង​មិន​ទទួល​ការ​បរាជ័យ ហើយ​បន្ទាប់​មក​ អ្នក​នឹង​អាច​កែប្រែ​ខ្សែ​ជីវិត​របស់​អ្នកបាន។ អ្នក​​នឹង​ទទួល​លទ្ធ​ផល​សងមក​វិញ​នូវ​អ្វី​ដែល​អ្នក​បាន​ចំណាយ​។ ​កំលាំង​ថាម​ពល ប្រាក់​កាស និង​ការអំណត់​ព្យាយាមដែល​អ្នក​បាន​ចំណាយ​កាន់​តែ​ច្រើន នោះ​អ្នក​ក៏​នឹង​ទទួល​បាន​លទ្ធផល​កាន់​តែ​ច្រើន​តាម​នោះ​ផង​ដែរ។

៤- ស្វែង​រក​នូវ​គំនិត​ថ្មីៗ និង​ឱកាស៖

សារជាតិ​មនុស្ស​គឺ​តែ​ង​តែ​មាន​ភាព​ភ័យ​ខ្លាច​ទៅ​នឹង​ភាព​បរាជ័យ និងភាព​ខ្មាស​អៀន​ដែល​ជា​ចរិត​ធម្មជាតិ។ នៅ​ពេល​ខ្លះ​កត្តា​ទាំង​នេះ​នឹង​រារាំង​អ្នក​មិន​ឱ្យ​អ្នកសាក​ល្បង​នូវ​អ្វី​ដែល​ថ្មី។ ប៉ុន្តែ​អ្នក​គួរ​តែ​​យក​ឈ្នះ​ឱ្យ​បាន​នូវ​ភាព​ភ័យ​ខ្លាច​នេះដើម្បី​ជីវិត​រ៉ុង​រឿង​ និង​បទ​ពិ​សោធន៍ដ៏​ល្អ។ បទ​ពិ​សោធ​ន៍ដែលអ្នក​មាន​កាន់​តែ​ច្រើន នោះអ្នក​នឹង​ទទួល​បាន​នូវ​រឿង​រ៉ាវដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក៏​កាន់តែ​ច្រើន​ផង​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​ស្វែងរក​បទ​ពិសោធន៍​ថ្មី​ៗ​ក្នុង​ជីវិត​ឱ្យ​បាន​កាន់តែ​ច្រើន​កាន់​តែ​ល្អ ហើយ​អ្នក​មិន​ត្រូវ​ភ្លេច​ចែក​រំលែក​បទ​ពិ​សោធន៍​ទាំង​នោះ​ទៅ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះទេ។

៥-​ចេះ​ដប់​មិន​ស្មើរ​ប្រសប់​មួយ៖

នៅ​ក្នុង​កី​ឡា​ការាតេដូ ខ្សែ​ក្រវ៉ាត់​ខ្មៅពិត​ជា​អស្ចារ្យ​ជាង​ខ្សែ​ក្រវាត់​ពណ៌​ត្នោត។ ប៉ុន្តែ តើ​​​ខ្សែ​ក្រវ៉ាត់​ពណ៌​ត្នោត​មើល​ទៅ​អស្ចារ្យ​ជាង​ខ្សែ​ក្រវ៉ាត់​ពណ៍​ក្រហម​ដែរ​ឬទេ? សម្រាប់​មនុស្ស​ភាគ​ច្រើនគិត​ថាវា​មិន​អស្ចារ្យ​នោះ​ទេ។ ចូរ​ចាំ​ថា​សង្គម​​រស់​នៅ​គឺឱ្យ​តម្លៃ​​ខ្ពស់​ទៅ​លើបុគ្គលណា​ដែលមាន​ជំនាញ​ និង​ប៉ិន​ប្រសប់​។ ដូច្នេះ​ អ្នក​គួរ​តែ​ចាប់​យក​នូវ​ជំនាញ​អ្វី​មួយ​ឱ្យ​ប្រាកដ​ប្រ​ជា​ហើយ​អភិវឌ្ឍ​ជំនាញ​នោះ​ឱ្យ​បាន​ស្ទាត់ ​ ជា​ជាង​ការ​ចាប់​យក​ជំនាញ​ច្រើនដែល​មិន​អាច​ប្រើ​ការ​បាន​។ ការ​ចាប់​នូវ​អ្វី​​ឱ្យ​ពិត​ប្រាកដ ឬផ្តោត​ទៅលើអ្វីមួយ​ឱ្យ​បានជាក់លាក់ អ្នកនឹងអាចក្លាយ​ជា​អ្នកជំនាញដ៏ប៉ិនប្រសប់មួយ ដែលធ្វើឱ្យ​អ្នកមាន​ភាព​ជោគជ័យ​លឿនជាង​ការដែលចាប់ច្រើនមុខ ហើយមិន​ចេះ​អ្វី​ឱ្យប្រាកដមួយ។

6- មនុស្ស​មិន​មែនជា​ទេវតា​ដែល​អាច​អាន​ចិត្ត​របស់​អ្នក​បាន​ទេ អ្នក​គួរ​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​គិត៖

Announcement Message.eps10.0

មនុស្ស​ទាំង​អស់​នឹង​មិន​ដឹង​ពី​អារម្មណ៍​របស់អ្នក​​បាន​ទេ​ ដ៏​រាបអ្នក​មិន​ប្រាប់​ពួក​គេ​នោះ។ ចៅ​ហ្វាយ​នាយ​របស់​អ្នក? គាត់​ប្រាក​ជា​មិន​ដឹង​ថា ​អ្នក​ចង់​ឱ្យ​គាត់​តម្លើង​ឋានៈនោះទេ បើសិន​ជា​អ្នក​មិន​ទាន់​បាន​ប្រាប់​គាត់។ អ្នក​មិន​ហ៊ាន​ទៅ​និយាយ​ជាមួយ​នារី​ដ៏​ស្អាត​ម្នាក់​នោះ​ដោយ​សារ​តែ​អ្នក​មាន​ភាព​ខ្មាស់​អៀន? នារី​ម្នាក់​នោះ​នឹង​មិន​ចំណាយ​ពេល​វេលា​ជា​មួយ​អ្នក​បើសិនជា​អ្នក​មិន​បាន​ចំណាយ​ពេល​វេលា​ជាមួយ​គេ​ទេនោះ។ នៅ​ក្នុង​ជី​វិត​រស់​នៅ អ្នក​ត្រូវ​តែ​មាន​ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ហើយ​ជារឿយៗ អ្នក​ត្រូវ​តែ​ចាប់​ផ្តើមនិយាយ​ទៅ​គេ​ជាមុន។

៧- ធ្វើ​ការ​សម្រេច​ចិត្ត​ឱ្យ​បាន​រហ័ស និង​ចាប់​ផ្តើម​សកម្មភាព​ភា្លមៗ៖

អ្នក​មាន​ជម្រើស​ពីរ គឺ​ទី​១អ្នក​នឹង​ប្រញាប់​ឆក់​យក​ឱកាស​ដែល​មាន​ភ្លាមៗ រី​ឯ​ទី​២​ អ្នក​ដ៏​ទៃ​នឹង​ទទួល​បាន​ ​ឱកាស​នេះ​មុន​អ្នក។ អ្នក​នឹង​មិន​អាច​ផ្លាស់​ប្តូរ​អ្វី​មួយ​ ឬ​ធ្វើ​ឱ្យ​អ្វី​មាន​ការ​រីក​ចម្រើនដោយ​គ្រាន់​តែ​អង្គុយ​នៅ​នឹង​មួយ​កន្លែង​ហើយ​សញ្ចឹង​គិត។ ចូរ​ចាំថា ការ​ចេះ​ធ្វើនូវ​អ្វី​មួយ និង​កំពុងតែ​ធ្វើ​នូវ​អ្វី​មួយ​គឺ​វាមាន​ភាព​ខុស​ស្រឡះ។ ចំណេះក្លាយ​ទៅ​ជា​គ្មាន​ប្រយោជន៍​ប្រសិន​បើ​គ្មាន​សកម្ម​ភាព​មក​ជា​មួយ។

ចំណេះក្លាយ​ទៅ​ជា​គ្មាន​ប្រយោជន៍​ប្រសិន​បើ​គ្មាន​សកម្ម​ភាព​មក​ជា​មួយ។

៨-​ត្រូវ​ទទួ​ល​យក​ការ​ផ្លាស់​ប្តូរ៖

ទោះ​បី​ជាមាន​ស្ថាន​ការណ៍​ល្អ​ឬ​អាក្រក់​នៅ​ពេល​នេះក៏​ដោយ ប៉ុន្តែ​ ​ស្ថាន​ការណ៍​នេះ​ ​នឹង​អាច​ផ្លាស់​ប្តូរ​នៅ​ពេល​អនាគត។ ដូច្នេះ​អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិត នឹង​ការ​ផ្លស់​ប្តូរ ហើយ​ត្រូវ​គិត​ថា​ការ​ផ្លាស់​ប្តូរ​នេះ​វា​ប្រាកដ​ជា​មាន​មូល​ហេតុ។

៩-មិន​ត្រូវ​ខ្វល់​ខ្វាយ​ខ្លាំង​ពេល​ចំពោះ​អ្វី​ដែល​អ្នក​ដ​ទៃ​គិត​ចំពោះ​អ្នក

នៅ​ពេល​ដែល​ខ្ញុំ​អាយុ​១៨​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ឱ្យគំនិត​មិត្ត​ភ័ក្ត​របស់​ខ្ញុំ​មាន​ឥទ្ធិពល​មក​លើ​ការ​សម្រេច​ចិត្ត​ដើម្បី​អានាគត​ជី​វិត​របស់​ខ្ញុំ។ ពួក​គេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​បោះ​បង់​ចោល​នូវ​ក្តី​ស្រមៃ​ និង​គោល​បំណងដែល​ខ្ញុំ​តែង​តែ​ជឿជាក់​ថា​វា​នឹង​អាច​ទៅ​រួច។ ១០​ឆ្នាំ​ក្រោយ​មក​ទើប​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពិត​ជា​ឆោត​មែន​ទែន ព្រោះ​ថា​ពួក​គេ​ទាំង​នោះ​មិន​មែន​នៅ​ជាមួយ​ខ្ញុំ​រហូត​នោះទេ។ ដូច្នេះ​ អ្នក​មិន​ត្រូវ​ឱ្យ​នរណា​ម្នាក់​ក្លាយ​ជា​អ្នក​សម្រេច​ចិត្ត​ជំនួស​អ្នក​នោះ​ទេ។ ការ​គិត​របស់​អ្នក​ដ​ទៃ និង​សម្តី​របស់​គេ​ទាំង​នោះ​គឺ វា​មិន​សំ​ខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ អ្នក​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់​ ហើយ​ត្រូវ​មាន​ម្ចាស់ការ​លើ​ខ្លួន​ឯង។

ការ​គិត​របស់​អ្នក​ដ​ទៃ និង​សម្តី​របស់​គេ​ទាំង​នោះ​គឺ វា​មិន​សំ​ខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ អ្នក​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់​ ហើយ​ត្រូវ​មាន​ម្ចាស់ការ​លើ​ខ្លួន​ឯង។

១០-ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​ដទៃ

ការស់​នៅ​ជាមួយ​នឹង​ជីវិត​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្មោះ​ត្រង់​នឹងធ្វើ​ឱ្យ​អ្នក​មាន​សន្តិភាព​និង​ភាព​ស្ងប់ស្ងាត់ក្នុង​ចិត្ត ហើយ​របស់​ទាំង​អស់​នេះ​គឺ​ជា​វត្ថុ​ដ៏​មាន​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បានឡើយ។

១១- ធ្វើ​ការ​ទំនាក់​ជាមួយ​អ្នក​ដ​ទៃ​ឱ្យ​បាន​ច្រើនទាំង​នៅក្នុង​សាកល​វិទ្យា​ល័យ និង​កន្លែង​ធ្វើ​ការ៖

អ្នក​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ ចៅ​ហ្វាយ​នាយ មិត្ត​ភ័ក្ត​រៀន​ថ្នាក់​ជាមួ​យ​គ្នា សាស្រ្តាចារ្យ សមាជិក​ក្លឹប មិត្ត​រួម​ការ​ងារ និង​អ្នក​ដ​ទៃផ្សេងៗ​ទៀត គឺ ថា​អ្នក​ទាំង​អស់​ដែល​អ្នក​បាន​ជួប​នឹង​បាន​ស្គាល់។ ហេតុ​អ្វី​បាន​ជា​អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​ដូច​នេះ? ខ្ញុំ​បាន​ធ្វើ​ការ​៣​កន្លែង​មក​ហើយ​បន្ទាប់​ពី​ខ្ញុំ​បាន​រៀន​ចប់ មហា​វិទ្យា​ល័យ។ ហើយ​ក្នុង​ចំណោម​កន្លែង​ធ្វើ​ការ​៣​នេះ ខ្ញុំ​ធ្វើ​ការ​សម្ភាសន៍​ការ​ងារ​តែ​មួយ​លើក​ប៉ុណ្ណោះ​ជាមួយ​នឹង​កន្លែង​ធ្វើ​ការ​ដំបូង​របស់​ខ្ញុំ។ រី​ឯ​កន្លែង​ធ្វើ​ការ​២​ផ្សេង​ទៀត​ គឺ​គេ​បាន​ផ្តល់​ការងារ​មក​ឱ្យ​ខ្ញុំ​មុន​នឹង​ការ​សម្ភាសន៍​នឹង​ទៅទៀត​ នេះ​គឺដោយ​សារ​តែ​មាន​ការ​ណែនាំ​ពី​អ្នក​ប្រធាន​ផ្នែក​ជ្រើស​រើស​បុគ្គ​លិក​ម្នាក់​ដែល​ខ្ញុំ​បាន​ស្គាល់​គាត់​និង​មានទំនាក់​ទំនង​ជាមួយ​គាត់​ជាច្រើន​ឆ្នាំ។ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​មួយ​ធ្វើ​ការ​ស្វែង​រក​បុគ្គលិក​ដើម្បី​បំពេញ​នូវ​មុខ​តំណែង​​អ្វី​មួយ មុន​ដំបូង​​គេ​នឹង​ធ្វើ​ការជ្រើស​រើសមនុស្ស​ណា​ដែល​គេ​ស្គាល់​និង​ទុក​ចិត្ត។ ប្រសិន​បើ​អ្នក​មាន​ទំនាក់​ល្អ​ជាមួយ​អ្នក​រាល់​គ្នា​ដែល​អ្នក​បាន​ស្គាល់ មិន​ថា​គេ​នោះ​ ​ជា​នរណា​នោះ​ទេ ជីវិត​ការ​ងារ​របស់​អ្នក​នឹង​ពោរពេញ​ទៅ​ដោយ​ឱកាស។

[ad id=”5311″]

១២-អង្គុយ​នៅ​កន្លែង​ស្ងាត់​ម្នាក់​ឯង​យ៉ាង​តិច​ឱ្យ​បាន​១០​នាទី​ជារៀង​រាល់​ថ្ងៃ៖

អ្នក​គួរ​ប្រើ​រយៈ​ពេល​នេះ​ដើម្បី​គិត​ រៀប​ចំ​គម្រោង និង​ធ្វើ​ការ​ស្រមៃ។ គំនិត​ច្នៃ​ប្រឌិត​​របស់​អ្នកនឹង​អាច​លេច​ឡើង​នៅ​កន្លែង​​ណាដែល​មាន​ភាព​ស្ងប់​ស្ងាត់។ អ្នកនឹងបានលឺ​នូវ​អ្វី​ដែល​ចិត្ត​របស់​អ្នក​កំពុង​តែ​គិត ហើយ​ពេល​នោះហើយជា​ពេល​ដែល​អ្នក​អាច​រៀប​ចំ​គម្រោង​ជីវិត​របស់​អ្នក​បាន​យ៉ាង​ប្រសើរ។

១៣-​ រៀន​សួរ​សំណួរ​ឱ្យ​បាន​ច្រើន៖

​ការ​ចេះ​សួរ​នូវ​សួរ​សំណួរគឺជា​ប្រការ​ដ៏ល្អ​មួយ។ នៅ​ពេល​ខ្លះ​ ដំណើរ​នៃ​ការ​ស្វែង​រក​ចម្លើយ​គឺ​វា​មាន​សារៈ​សំខាន់​ជាង​ចម្លើយនោះ​ទៅទៀត។ ចម្លើយ​អាច​បាន​មក​ពី​អ្នក​ដទៃ ពី​ពិ​ភព​នៃ​ចំណេះ​ដឹង​ និង​ប្រវត្តិ​សាស្រ្ត ឬ​ក៏​បាន​មក​ពី​អព្ភ​ន្តរ​ញ្ញាណ និង​គតិបណ្ឌិត​ដ៏​ថ្លៃ​ថ្លា​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក។ ចម្លើយ​ទាំង​ឡាយ​នឹង​មិន​លេច​ចេញ​មកដោយ​​ឯក​ឯង​ ប្រ​សិន​បើ​អ្នកមិន​អាច​សួរ​សំណួរ​ឱ្យ​បាន​ត្រឹម​ត្រូវ​ចំណុច​ទេ​នោះ។

១៤- ពេញ​ចិត្ត​ និង​ត្រូវ​ចេះ​ប្រើ​ប្រាស់នូវ​អ្វី​ដែល​ខ្លួន​មាន៖

ជាទូទៅ​មនុស្ស​យើង​គ្រប់​រូប​​តែង​តែ​មាន​ការ​ងឿង​ឆ្ងល់​នៅ​ពេល​ដែល​បាន​ប្រទះ​ឃើញ​មនុស្ស​ពិការ​ម្នាក់កំពុង​តែ​មាន​ភាព​សប្បាយ​រីក​រាយ​ទាំង​ផ្លូវ​កាយ​នឹង​ផ្លួវ​ចិត្ត។ អ្នក​នឹង​ឆ្ងល់ ហេតុ​អ្វីបាន​ជាមនុស្ស​ពិការ​នោះ​អាច​នឹង​សប្បាយ​ទៅ​កើត​ខណៈ​ពេល​ដែល​គេ​មិន​មាន​អវយវៈ ​គ្រប់​លក្ខណៈ​ផង​នោះ? ចម្លើយ​គឺងាយ​ស្រួល គេ​ចេះ​ប្រើ​ប្រាស់​នូវ​ធន​ធាន​ទាំង​ប៉ុន្មាន​ដែល​គេ​មាន។ ដូច្នេះ​ អ្នក​ត្រូវ​ពេញ​ចិត្តនូវ​អ្វី​ដែល​ខ្លួន​មាន​សព្វ​ថ្ងៃ ហើយ​ត្រូវ​ចេះ​ប្រើ​វា​ឱ្យ​មាន​ប្រ​យោជន៍​និង​ប្រសិទ្ធ​ភាព។

 អ្នក​ត្រូវ​ពេញ​ចិត្តនូវ​អ្វី​ដែល​ខ្លួន​មាន​សព្វ​ថ្ងៃ ហើយ​ត្រូវ​ចេះ​ប្រើ​វា​ឱ្យ​មាន​ប្រ​យោជន៍​និង​ប្រសិទ្ធ​ភាព។

១៥- ត្រូវ​ចេះ​បន្ទាប​ខ្លួន និង​គ្រប់​គ្រង​ខ្លួន​ឯង

អ្នក​ត្រូវ​ចេះ រស់​នៅ​ឱ្យ​បាន​ល្អ ហើយ​មិន​ត្រូវ​ខ្ជះ​ខ្ជាយ​អ្វីៗ​ផ្តេស​ផ្តាស​ឡើយ។ អ្នក​មិន​គួរ​ចំណាយ​អ្វីៗ​ដែល​ខ្លួន​មាន ដើម្បី​គ្រាន់​តែ​អួត​ប្រាប់អ្នក​ដទៃ ហើយ​មិន​គួរ​គិត​ថា​សេចក្តី​សុខ​គឺ​អាច​វាស់​បាន​តាម​រយៈ​របស់​របរ ទ្រព្យ​សម្បត្តិ និង​ការ​ចំណាយ​នោះ​ទេ។ ត្រូវ​ចេះ​គ្រប់​គ្រង​ប្រាក់​​កាសឱ្យ​បាន​ល្អ ហើយ ​មិន​ត្រូវ ​ឱ្យ​ប្រាក់​គ្រប់​គ្រង​អ្នកបាន​វិញ​នោះ​ទេ។

១៦- ត្រូវ​ចេះ​គោរព​អ្នក​ដ​ទៃ និង​ធ្វើ​ឱ្យ​គេ​គិត​តែ​ផ្លួវ​ល្អ​ចំពោះ​អ្នក៖

អ្នក​ត្រូវ​ចេះ​គោរព​មនុស្សដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក​មិនថា​អ្នក​នោះ​ចាស់ ឬក្មេង ​មាន​ឋានៈ​ខ្ពស់ជាង​ ឬ​ទា​ប​ជាង​អ្នក​ឡើយ ។ គ្មាន​ខណ្ឌ​សីមា​ណា​ដែល​បាន​បែង​ចែក​មនុស្ស​ជា​ក្រុមថា ក្រុម​នេះ​អ្នក​គួរ​តែ​គោរព រី​ឯ​ក្រុម​មួយ​ទៀត​អ្នក​មិន​ត្រូវ​គោរព​នោះ​ទេ និយាយ​រូម​អ្នក​ត្រូវ​គោរព​មនុស្ស​ដែល​ជុំ​វិញ​អ្នក​ទាំង​អស់ឱ្យបាន​ស្មើរៗ​គ្នា។ ការ​ចេះ​​ជួ​យជ្រោម​ជ្រែង​ យក​អាសា និង​នែ​នាំ​នរណា​ម្នាក់​ឱ្យ​ឆ្ពោះ​ទៅ រក​ផ្លូវ​ល្អ នឹង​ធ្វើ​ឱ្យ​អ្នក​ដ៏​ទៃ​គោរព​កោត​ខ្លាចអ្នក ហើយ​វា​គឺ ជាកាដូរ​ដ៏​ល្អ​មួយ​នៅ​ក្នុង​ឆាក​ជីវិត។ ត្រូវ​ចង​ចាំ​ថា មុន​នឹង​ចង់​ឱ្យ​អ្នក​ដទៃ​ធ្វើ​ល្អ​​ចំពោះអ្នក អ្នក​គួរ​តែ​ធ្វើ​ល្អ​ចំពោះ​គេ​ជា​មុនសិន។

ត្រូវ​ចង​ចាំ​ថា មុន​នឹង​ចង់​ឱ្យ​អ្នក​ដទៃ​ធ្វើ​ល្អ​​ចំពោះអ្នក អ្នក​គួរ​តែ​ធ្វើ​ល្អ​ចំពោះ​គេ​ជា​មុនសិន។

១៧-ធ្វើ​អ្វី​ៗ​​ដោយ​មាន​ការ​ប្រុង​ប្រ​យ័ត្ននិង​ធ្វើឱ្យ​បាន​ល្អ៖

វា​ជា​ការ​ខាត​បង់កម្លាំងឥត​អំពើ និង​គ្មាន​ន័យ​អ្វី​ឡើយ ប្រ​សិន​បើ​អ្នក​ធ្វើ​អ្វី​មួយ​មិន​ត្រឹម​ត្រូវ​ទេ​នោះ។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឱ្យបាន​ល្អ​ប្រសើរ មិនថា​នៅ​កន្លែង​ការ​ងារ​ឬ​នៅ​ទី​ណា​នោះ​ទេ។ ការធ្វើ​ដូច​នេះ​គឺដើម្បី​កសាង​កតិ្ត​យស​ និង​កេរ្តិ៍​ឈ្មោះ​របស់អ្នកដែល​វា​គឺជា​ស្ពាននាំ​ទៅ​​រក​ភាព​ជោគ​ជ័យ និង​ភាពរុង​រឿង។

១៨- ត្រូវធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត៖

អ្នក​ត្រូវ​ជ្រើស​រើសផ្លូវ​ដើរ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ ដោយ​ផ្អែក​លើ​ជំនឿ​ជាក់​លើ​ខ្លួន​ឯង។ អ្នក​ខ្លះគេ​កើត​មក​ដើម្បី​ក្លាយ​ទៅជា​តន្ត្រី​ករ ដើម្បី​បំពេរ​អារម្មណ៍មនុស្ស​ទូ​ទៅ​ជាមួយ​នឹងបទ​ភ្លេង​ដ៏​លន្លង់​លន្លោច។ អ្នក​ខ្លះ​ទៀត​កើត​មក​ដើម្បី​ក្លាយ​ជា​កវី​តែង​កំណាព្យ ដែល​មាន​ជំ​នាញ​ក្នុង​ការ​តែងកំណាព្យ​កាព្យ​ធ្លោង​ដើម្បី​រៀប​រាប់​អំពីអ្វី​មួយយ៉ាង​ពិរោះ​ជក់​ចិត្ត។ អ្នក​ខ្លះ​កើតមក​ដើម្បី​ធ្វើ​ជា​សហគ្រិន ដែល​មាន​ជំនាញ​បង្កើត​នូវ​ឱកាស និង​ភាព​រីក​ចម្រើនក្នុង​វិស័យ​ពាណិជ្ជកម្ម។ រួច​ចុះ​អ្ន​ក​វិញ? ទោះ​បី​ជា​អ្នក​ចង់​ធ្វើ​អ្វី​ក៏​ដោយ​ក្នុង​ឆាក​ជីវិត​របស់​អ្នក អ្នក​គួរ​គប្បី​ជ្រើស​រើស​ធ្វើអ្វី​ដែល​អ្នក​ពេញ​ចិត្ត​ និង​ចូល​ចិត្ត​ធ្វើ។ អ្នក​មិន​គួរ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ដើម្បី​កើត​មក​គ្រាន់​តែ​បំពេញ​ក្តៃ​ស្រ​ម៉ៃ និង​បំនង​របស់អ្នក​ដ៏​ទៃ​ប៉ុណ្ណោះ​នោះ​ទេ។

សរុប​សេចក្តីមក អ្នក​ត្រូវ​តែ​ញញឹម​រាល់​​ពេល​ដែល​អាច​ ត្រូវ​ចេះ​សូម​ទោស​នៅ​ពេល​ដែល​អ្នក​គួរ​ធ្វើ។ ឆាក​ជីវិត​មនុស្ស​ខ្លី​មែន ប៉ុន្តែ​វា​អស្ចារ្យ​ណាស់។ អ្នក​ត្រូវ​តែ​ចេះ​ប្រើ​ពេល​វេលា​នេះ​ឱ្យ​បាន​ល្អ។

Previous articleខុ​ស​គ្នា​តែ​១​សេន​ធ្វើ​ឲ្យ​អតិថិជន​ផ្លាស់​ប្តូរ​ជម្រើស​ច្រើន​ដល់​ម្លឹង?
Next articleអ្វីខ្លះជាបញ្ហាដែលតែងតែជួបប្រទះនៅក្នុងទីផ្សារកម្ពុជា?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។