spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងបង្កើត Key Message ប្រើបានគ្រប់អាជីវកម្ម (Content Marketing)

បង្កើត Key Message ប្រើបានគ្រប់អាជីវកម្ម (Content Marketing)

-

“បង្រៀនផឹកមិនគិតសេវា សុំត្រឹមសុរាបានហើយ”​
នេះជាឃ្លាដែលខ្ញុំប្រើជាមួយអាជីវកម្ម “Pub កម្សាន្ត” ដូចនេះសម្រាប់អ្នកដែលវិនិយោគក្នុងវិស័យផឹក ប្រាកដជាគិតថាពាក្យនេះ It’s sound so FUN or on TREND ជាដើម។ ប៉ុន្តែបើគិតឲ្យស៊ីជម្រៅវាជាការប្រើពាក្យដើម្បីទាក់ចិត្តអ្នកអាន និងតម្រូវតាមប្រភេទនៃអាជីវកម្មតែប៉ុណ្ណោះ​។

ខ្ញុំហៅឃ្លានេះថា Key Message (ខ្លីៗ​ តែយល់ន័យហើយទាន់សម័យ)។
2ចំណុចពីខ្ញុំ បើសិនជាចង់ពង្រឹងការប្រើពាក្យបន្ថែម
– ប្រភេទនៃមាតិកាដែលអ្នកចង់ធ្វើ (Concept of Content)
ធ្វើដើម្បីបង្កើនការលក់ (Sale) ឬដើម្បីកេរ្តិ៍ឈ្មោះ​​ (Engagement)​​ព្រោះការប្រើពាក្យ គឺមិនដូចគ្នាទេ​។

• នរណាជាអ្នកអានមាតិកានេះ? (Target Audience)
ដឹងពីប្រភេទនៃមាតិកាក៏ត្រូវដឹងពីអ្នកដែលចង់អានដូចគ្នា ងាយប្រើពាក្យឲ្យចំតម្រូវការ មិនមែនសើរៗ តែចំចំណុច​ លក់ឆាប់អស់។

ឧទាហរណ៍:
ខ្ញុំបើកហាងតូចមួយ “លក់សុរាពេលរាត្រី​​ដើម្បីកំដរអូនៗពេលគេបោក” ខ្ញុំដឹងថាអ្នកដែលមកទិញ​ គឺប្រាកដជាអ្នកដែលមានអាយុចន្លោះចាប់ពី 18-30ឆ្នាំ (ដើម្បីកំណត់អតិថិជនគោលដៅមានកត្តាជាច្រើនទៀត)។ ដូចនេះខ្ញុំនឹងធ្វើមាតិកាអង្រួនចិត្តអ្នកផឹកទាំងឡាយ ដោយជ្រើសយក Engagement Content មកធ្វើជា​ Concept។ 

នៅពេលបង្កើតមាតិកា ខ្ញុំនឹងសរសេរ Key Message ថា “គ្មានអ្នកបោកមិនសំខាន់ សំខាន់អូនចង់ផឹក”

ខ្ញុំសុំណែនាំគេហទំព័រផ្លូវការមួយ ដែលជួយបង្កើនគំនិតឆ្នៃប្រឌិត លើវិស័យផឹកតាមរយៈ Content របស់ពួកគាត់
តំណរ: https://www.facebook.com/RetByK3Ney/

កុំចាំ Admin បបួលពេក ទំនេរៗហៅទៅខ្លះផង…Admin ក៏ចេះហត់ដែរ

កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!

laoleangchae
laoleangchaehttp://www.kumnit.com
"ខ្ញុំជាអ្នកបង្កើតមាតិកា និងអ្នកទីផ្សារ ផ្តោតសំខាន់លើការធ្វើអាជីវកម្មនាសម័យឌីជីថល"។ បាន​បញ្ចប់​ការ​សិក្សាថ្នាក់​​បរិញ្ញាបត្រ និងកំពុងបន្តថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។ ចំណូលចិត្ត​ គឺ​ការ​បង្កើតមាតិកាក្រោមរូបភាពផ្សេងៗគ្នា ដែលរួមបញ្ចូលទេពកោសល្យច្នៃប្រឌិត និងជំនាញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ