spot_img
spot_img
Homeទូទៅគ្មានពាក្យថា “យឺតពេលសម្រាប់អ្នក” ឡើយ!

គ្មានពាក្យថា “យឺតពេលសម្រាប់អ្នក” ឡើយ!

-

ការពិសោធន៍លើការប្រកួតគ្នារវាងសត្វអណ្ដើក ដែលជាសត្វដើរយឺត ជាមួយនឹងសត្វទន្សាយ ដែលជាសត្វរហ័សរហួន ព្រមទាំងដើរលឿន។ ចំពោះការពិសោធន៍នេះ គឺដើម្បីចង់ដឹងថា តើសត្វមួយណានឹងអាចមកដល់ទីប្រកួតមុនគេ? អ្នកច្បាស់ជាគិតក្នុងចិត្តហើយថា សត្វទន្សាយនឹងមកដល់មុន ពីព្រោះសត្វអណ្ដើកដើរយឺតពេក។ ប៉ុន្តែជាលទ្ធផលជាក់ស្ដែង គឺសត្វអណ្ដើកអាចមកដល់ទីប្រកួតស្មើជាមួយនឹងសត្វទន្សាយដែរ។

Editorial: Turning point for the tortoise and the hare | Engadget

ចំពោះលទ្ធផលនេះ អ្នកច្បាស់ជាឆ្ងល់ហើយ ហេតុអ្វីបានជាអ៊ីចឹង?

ចម្លើយនោះគឺថា ទោះបីជាសត្វអណ្ដើក ជាសត្វដើរយឺតជាងសត្វទន្សាយក៏ពិតមែនក៏ដោយ ប៉ុន្តែនៅក្នុងការប្រកួតប្រណាំងគ្នានោះ យើងបានសង្កេតឃើញថា សត្វអណ្ដើតផ្ដោតលើការដើរទៅមុខ ដោយគ្មានការឈប់សម្រាកឡើយ ដោយឡែកសត្វទន្សាយទោះបីជាវាមានសមត្ថភាពដើរលឿនក៏ពិតមែន ប៉ុន្តែវាមិនបានផ្ដោតលើការដើរឆ្ពោះទៅមុខនោះទេ ដោយវាដើរទៅវិញទៅមក និងតែងតែឈប់ជានិច្ច។

ឆ្លុះបញ្ចាំងត្រឡប់មកវិញលើការពិសោធន៍មួយនេះ បានបង្ហាញឱ្យយើងដឹងថា ទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពបែបណា ឬក៏មានសមត្ថភាពកម្រិតណា ក៏វាមិនមែនជាបញ្ហាដ៏ធំក្នុងការរារាំងអ្នកមិនឱ្យឆ្ពោះទៅមុខ ឬក៏ជាឧបសគ្គធ្វើឱ្យអ្នកយឺតពេលក្នុងការទទួលបាននូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិតនោះឡើយ។

បន្ថែមពីនេះ សូម្បីតែលោក Colonel Harland Sanders ជាអ្នកបង្កើត KFC ដ៏ល្បីទូទាំងពិភពលោក ក៏គាត់និយាយដែរថា “គ្មានអ្វីដែលយឺតពេលនោះឡើយ” ពីព្រោះទម្រាំគាត់ទទួលបានជោគជ័យលើ KFC គឺគាត់មានអាយុ 65 ឆ្នាំទៅហើយ ព្រមទាំងចំណាយពេល 40ឆ្នាំ ក្នុងការធ្វើឱ្យ KFC នេះកាន់តែល្បីល្បាញដូចសព្វថ្ងៃ ហើយគាត់ធ្លាប់បានគេបដិសេដ 1009 ដង ពីម្ចាស់អាហារដ្ឋាននានាផងដែរ។

Colonel Harland David Sanders - ppt video online download

ហេតុនេះ អ្នកក៏ដូចគ្នា ទោះបីជាបច្ចុប្បន្ននេះអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អ្នកមិនទាន់យឺតពេលក្នុងការសម្រេចបាននូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិតដែរ គ្រាន់តែវាទាមទារពេលវេលា ការផ្ដោត និងការព្យាយាមអត់ធ្មត់ក្នុងការបន្តដំណើររបស់អ្នកឆ្ពោះទៅកាន់គោលដៅ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ