spot_img
spot_img
Homeទូទៅទង្វើ៧យ៉ាងដើម្បីបង្កើនផលិតភាព

ទង្វើ៧យ៉ាងដើម្បីបង្កើនផលិតភាព

-

ផលិតភាពមិនសំដៅទៅលើការធ្វើការងារច្រើន ប្រើកម្លាំងច្រើននោះទេ តែវាផ្តោតទៅលើការបំពេញការងារដែលចាំបាច់ឲ្យមានប្រសិទ្ធភាពដោយភាពឆ្លាតវៃ។ ខាងក្រោមនេះជាទង្វើ៧យ៉ាងដែលមនុស្សឆ្លាតវៃតែងតែធ្វើដើម្បីបង្កើនផលិតភាព ហើយដើម្បីមានផលវិជ្ជមានជាប្រចាំថ្ងៃ៖
១. ធ្វើកំណត់ត្រា៖ អ្នកគួរតែចំណាយពេលទៅចងចាំអ្វីដែលសំខាន់ ព្រោះមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់មិនប្រើកំលាំងខួរក្បាលចងចាំនោះទេ តែពួកគេធ្វើការកត់ត្រា ដើម្បីចៀសវាងការភ្លេច។
២. លុបបំបាត់ស្មារតីមិនមូល៖ មនុស្សឆ្លាតវៃមិនធ្វើការច្រើនក្នុងពេលតែមួយទេ ព្រោះទង្វើនេះតំរូវឲ្យមានការផ្តោតអារម្មណ៏ជាថ្មី និងចំណាយពេលវេលានៅពេលមានការផ្លាស់ប្តូរកិច្ចការ។ ផ្ទុយទៅវិញ ពួកគេបំពេញការងារតែមួយក្នុងពេលតែមួយ ព្រមទាំងមានការសំរាកផងដែរ។
៣. លុបបំបាត់ឧបសគ្គ៖ នៅពេលអ្នកមានអារម្មណ៏មិនល្អទៅលើការងារដែលបំពេញមិនគាប់ចិត្ត ពេលខ្លះអ្នកគួរតែថយមួយជំហានហើយត្រលប់ទៅមើលដំណើរវាសារជាថ្មី។ កំណត់ចំណុចដែលធ្វើឲ្យមានឧបសគ្គ ព្រោះវាអាចជាតំរុយសំរាប់ការផ្លាស់ប្តូរដែលអ្នកត្រូវការដើម្បីឲ្យការងារប្រព្រឹត្តិទៅយ៉ាងរលូន។ កំណត់មូលហេតុនៃឧបសគ្គហើយដោះស្រាយវា។
៤. កុំប្រកាប់ខ្ជាប់ភាពល្អឥតខ្ជោះ៖ ពេលខ្លះ ការងារឥតខ្ជោះត្រូវបានគេទាមទារ ប៉ុន្តែភាគច្រើន ភាពល្អគឺគ្រប់គ្រាន់ហើយ។ បើសិនជាអ្នកទទូចចង់ឲ្យគ្រប់យ៉ាងល្អឥតខ្ជោះ អ្នកកំពុងខ្ជះខ្ជាយកំលាំងនិងពេលវេលាដែលអាចប្រើលើអ្វីមានប្រយោជន៍ផ្សេងទៀត។
៥. ធ្វើតាមសមត្ថភាព៖ មនុស្សគិតថាពួកគេអស្ចារ្យ ប៉ុន្តែគេមិនអាចធ្វើអ្វីបានគ្រប់យ៉ាងទេ ដូច្នេះយើងគួរដឹងពីភាពខ្សោយរបស់ខ្លួន និងប្រើប្រាស់មនុស្សដែលអាចបំពេញកង្វះខាតរបស់យើងដើម្បីផ្ទេរការងារ និងត្រលប់ទៅបំពេញអ្វីដែលអ្នកពូកែខាង។
៦. ស្តាប់ការរិះគន់៖ ការទទួលយកការរិះគន់អាចធ្វើឲ្យអ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើគឹគ្មានភាពល្អ និងឆ្លាតវែដូចដែលអ្នកគិតទេ។
៧. ឆ្លងកាត់បន្ទាត់ចុងក្រោយ៖ មនុស្សភាគច្រើនខំប្រឹងនៅពេលការកំណត់ជិតមកដល់។ ចូរបញ្ឈប់ទង្វើទាំងនេះ អ្នកនឹងឃើញខ្លួនឯងយកឈ្នះការកំណត់ និងបំពេញការងារកាន់តែមានគុណភាព។ អ្នកអាចមើលមនុស្សដែលមានភាពឆ្លាតវៃនៅជុំវិញអ្នក ហើយរៀនពីទំលាប់របស់ពួកគេ។

ហេង មុយ​លី
ហេង មុយ​លី
ហេង មុយលី សព្វថ្ងៃធ្វើការនៅគំណិត ផ្នែកBusiness Creativeដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេ (IFL) ដែលជាវិទ្យាស្ថានមួយដ៏ល្បីល្បាញផ្តល់ការអប់រំកម្រិតឧត្តមសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គាត់ធ្លាប់ចូលរួមជាអ្នកស្មគ្រ័ចិត្តនៅក្នុងសិក្ខាសាលា ក៏ដូចជាព្រឹត្តិការណ៏នានាជាច្រើន។ លើសពីនេះគាត់ក៏ជាសមាជិកនៃ Organizing Committee របស់សាលាផងដែរ។គាត់ជាមនុស្សដែលរួសរាយ ចូលចិត្តរៀននិងទទួលអ្វីដែលថ្មី និងអាចបត់បែនតាមបរិយាកាសជុំវិញ។ គាត់ជឿជាក់ថា ការចូលរួមជាមួយគំនិតដើម្បីចែករំលែកចំណេះដឹង និងធ្វើការស្រាវជ្រាវលើផ្នែកធុរកិច្ចពិតជាមានផលប្រយោជន៍ជាច្រើនទាងខ្លួនគាត់ផ្ទាល់ និងវិស័យធុរកិច្ចទាំងមូល។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ