spot_img
spot_img
Homeធុរកិច្ចទាក់ចិត្តអតិថិជនតាមវិធី៤យ៉ាង

ទាក់ចិត្តអតិថិជនតាមវិធី៤យ៉ាង

-

អតិថិជននឹងនឹកដល់តែក្រុមហ៊ុនឬអាជីវកម្មរបស់យើងមុន​គេជានិច្ច ប្រសិន​បើ​យើង​អាច​ធ្វើ​ឲ្យ​គាត់ទទួល​បាន​អារម្មណ៍ថាគាត់បានទទួលការគោរព​ ការឲ្យ​តម្លៃ​ និង​យកចិត្តទុក។ ដូច្នេះតើលោកអ្នកដឹងទេថាធ្វើយ៉ាងណាដើម្បីអោយអតិថិជនទទួល​បាន​នូវ​អារម្មណ៍​ទាំង​នេះ? វិធីសាស្រ្តសំខាន់ៗនឹងត្រូវបានបកស្រាយដូចខាងក្រោម៖

១. បំពេញតម្រូវការបន្ថែមរបស់អតិថិជន

អ្នកអាចបង្ហាញថាអ្នកយកចិត្តទុកដាក់នឹងតម្រូវ​ការអតិថិជន។ ឧទាហរណ៍ដូចជានៅភោជនីយដ្ឋានមួយ នៅពេលដែលអ្នកឃើញពួកគាត់កំពុងតែប្រើប្រាស់ចាន១ពីរនាក់ អ្នកអាចចូលសាកសួរពួកគាត់ថាពួកគាត់ត្រូវការចានបន្ថែមដែររឺទេ?

២.ប្រើប្រាស់ឈ្មោះរបស់ពួកគាត់

អ្នក​គួរ​ព្យាយាម​ប្រើ​ឈ្មោះ​របស់​អតិថិជន​ឲ្យ​បាន​ញឹក​ញាប់​។មិន​ថា​នៅពេលដែលពួកគាត់ទាក់ទងមកកក់ទុក​ ណាត់ជួប ផ្ញើរសារ ឬនិយាយថាអរគុណពេលដែលពួកគាត់ចាកចេញ អ្នកគួរតែនិយាយដោយភ្ជាប់ជាមួយឈ្មោះរបស់ពួកគាត់ផងដែរ។ ទោះជាអ្នកមានការចងចាំ​ខ្សោយ​ក៏ដោយ ក៏អ្នកគួរតែពិនិត្យ​មើលព័ត៌មាននៃការកក់ទុក​ ឬការណាត់ជូបចាស់ៗពីមុន ។

អតិថិជននឹងនឹកដល់តែក្រុមហ៊ុនឬអាជីវកម្មរបស់យើងមុន​គេជានិច្ច ប្រសិន​បើ​យើង​អាច​ធ្វើ​ឲ្យ​គាត់ទទួល​បាន​អារម្មណ៍ថាគាត់បានទទួលការគោរព​ ការឲ្យ​តម្លៃ​ និង​យកចិត្តទុក។

៣.រៀបចំទុកនូវសេវាបន្ទាប់បន្សំ

ការត្រៀមទុកនូវសេវាបន្ទាប់បន្សំត្រូវរៀបចំទៅតាមប្រភេទអាជីវកម្ម។

  • ប្រសិនបើអ្នកបើកហាងលក់នំ cake អ្នកត្រូវមានទៀន ឬមួកសម្រាប់ពិធីខួបកំណើត
  • ប្រសិនបើអ្នកបើកហាងម្ហួបអាហារ អ្នកគួរតែមានកន្លែងសម្រាប់លាងដៃ ឬបន្ទប់សម្រាប់ផ្លាស់ប្តូរខោទឹកនោមទារក

៤.​ ចងចាំ​នូវចំណូលចិត្ត ឬទម្លាប់របស់ពួកគាត់

  • ប្រសិនបើអតិថិជនអ្នកចូលចិត្តពណ៌ខៀវ អ្នកអាចរៀបចំឯកសារអោយដាក់ក្រូណូពណ៌ខៀវ
  • ប្រសិនបើអតិថិជនអ្នកឧស្សាហ៍ពិសារស្រាក្រហម អ្នកអាចរៀបចំស្រាក្រហមអោយពួកគាត់នៅពេលដែលពួកគាត់មកលើកក្រោយ។
ជា សុចាន់ធា
ជា សុចាន់ធា
ជា សុចាន់ធា កំពុងតែធ្វើការនៅគំនិតផ្នែក Business Creative ដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេស ហៅកាត់ថា (IFL)ដែលជាវិទ្យាស្ថានមួយដ៏ល្បីល្បាញផ្តល់ការអប់រំកម្រិតឧត្តមសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាន់ធាសង្ឃឹមថានឹងអាចជួយប្រែក្លាយគំនិតអោយក្លាយជាក្រុមហ៊ុនមួយដែលជនរួមជាតិទាំងអស់តែងតែនឹកដល់ពេលដែលចង់បានពត៌មានក៏ដួចជាមតិយោបល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ