spot_img
spot_img
Homeអនុវត្តន៍ពិបាកផ្ដោតអារម្មណ៍ធ្វើការ និងគ្មានផលិតភាពការងារ តើត្រូវធ្វើដូចម្ដេច?

ពិបាកផ្ដោតអារម្មណ៍ធ្វើការ និងគ្មានផលិតភាពការងារ តើត្រូវធ្វើដូចម្ដេច?

-

លោក Michael Sim ជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ Android ដែលមានអាយុ 33 ឆ្នាំ រស់នៅ និងធ្វើការក្នុងរដ្ឋកាលីហ្វ័រញ៉ា។ បើយោងតាមកិច្ចសម្ភាសន៍​រវាងលោក ជាមួយនឹងក្រុមការងារ Insider បានបង្ហាញឱ្យឃើញថា​ លោក Michael Sim មានបញ្ហាក្នុងការពិបាកផ្ដោតអារម្មណ៍នៅកន្លែងធ្វើការ និងគ្មានផលិតភាពការងារសោះឡើយ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី លោកក៏បានអនុវត្តន៍នូវក្បួនមួយចំនួនដែលធ្វើឱ្យលោកមានការផ្លាស់ប្ដូរ ព្រមទាំងអាចបញ្ចប់ការងារប្រកបដោយភាពពេញចិត្ត និងមានលទ្ធផលល្អជាប្រចាំ។

ជាក់ស្ដែងមនុស្សជាច្រើន តែងតែទទួលនូវការរំខានពីអ្វីផ្សេងៗក្នុងការធ្វើឱ្យពួកគេពិបាកផ្ដោតអារម្មណ៍ និងមិនអាចបំពេញកិច្ចការងារផ្ទាល់ខ្លួនបានល្អឡើយ ទោះបីជាពួកគេព្យាយាមផ្ដោតអារម្មណ៍យ៉ាងណា ឬកំពុងធ្វើការនៅទីណានោះទេ។ ហេតុដូចនេះ ប្រសិនបើអ្នកកំពុងអានអត្ថបទមួយនេះ កំពុងមានបញ្ហាពិបាកផ្ដោតអារម្មណ៍នៅកន្លែងធ្វើការ និងគ្មានលទ្ធភាពការងារ អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តន៍តាមវិធីរបស់លោក Michael Sim ដើម្បីទទួលបាននូវលទ្ធផលល្អនៅកន្លែងការងារ។

1. ធ្វើរឿងដ៏មានអត្ថន័យមួយជាប្រចាំថ្ងៃ

ជំនួសឱ្យការព្យាយាមកំណត់ការងារតូចៗដែលត្រូវធ្វើជាប្រចាំថ្ងៃ មកជាការព្យាយាមធ្វើការងារណាដែលជារឿងដ៏មានអត្ថន័យសម្រាប់អ្នកឱ្យបានជាប្រចាំថ្ងៃវិញ មានន័យថា អ្នកមិនត្រូវផ្ដោតលើតែការបំពេញការងារដើម្បីតែបញ្ចប់តួនាទីជាប្រចាំនោះទេ ប៉ុន្តែអ្នកត្រូវបញ្ចប់ការងារនោះដោយមោទនភាពសម្រាប់ខ្លួនឯង និងមានក្ដីសុខសម្រាប់ថ្ងៃនេះ។

បន្ថែមពីនេះ ដើម្បីបង្កើនប្រសិទ្ធភាព លោក Michael Sim បានណែនាំឱ្យអ្នកសរសេរការងារដ៏មានអត្ថន័យសម្រាប់អ្នកហើយក៏ជាអ្វីដែលអ្នកត្រូវធ្វើ មកសរសេរនៅលើក្រដាសមួយសន្លឹក ដោយកុំព្យាយាមសរសេរកត់ចំណាំនូវអ្វីដែលអ្នកត្រូវធ្វើនៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃ។​ ធ្វើបែបនេះ ចៀសវាសការរំខាន នៅពេលអ្នកបំពេញការងារ និងមើលបញ្ជីការងារដែលអ្នកត្រូវបំពេញនោះ ហើយអ្នកនឹងមានអារម្មណ៍ផ្ដោតធ្វើការងារបានល្អ។

កត់ចំណាំ ទោះបីជាការងាររបស់អ្នកទាមទារការផ្ដោតខ្លាំងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអ្នកក៏ត្រូវមានពេលវេលាមួយចំនួនដើម្បីសម្រាកលំហែរបន្ដិចដែរ ដោយកុំព្យាយាមដាក់សម្ពាធលើខ្លួនឯងខ្លាំងក្នុងការផ្ដោតលើការងារទាំងស្រុងពេក នោះវានឹងមិនមានលទ្ធផលល្អត្រឡប់មកវិញឡើយ។

2. កុំព្យាយាមបង្ខំខ្លួនឯងឱ្យធ្វើការ ប៉ុន្តែត្រូវធ្វើការតាមបែបធម្មជាតិរបស់អ្នក

នៅក្នុងចំណុចនេះ លោក Michael Sim ចង់ឱ្យអ្នកប្រៀបធៀបស្ថានភាពនៃការផ្ដោតអារម្មណ៍ធ្វើការងារនោះ ឱ្យដូចជាពេលវេលាដ៏ល្អមួយដែលអ្នកមានសម្រាប់ក្រុមគ្រួសារ មិត្តភក្តិជាដើម។ ធ្វើបែបនេះ អ្នកនឹងផ្ដោតអារម្មណ៍ធ្វើការបានយ៉ាងរលូន ជាមួយនឹងអារម្មណ៍សប្បាយរីករាយ ដែលមិនមែនជាអារម្មណ៍ថា វាជាការបង្ខំខ្លួនឯងឱ្យផ្ដោតក្នុងការធ្វើការ ឬការដាក់សម្ពាធនោះឡើយ។ ជាពិសេសអ្នកនឹងផ្ដោតធ្វើការដោយអារម្មណ៍រីករាយ អារម្មណ៍គ្មានការរំខាន និងមិនសូវចាប់ផ្ដើមពីពេលវេលាដែលកំពុងដើរទៅមុខឡើយ ហើយពេលបញ្ចប់ការងារនោះ អ្នកនឹងមានអារម្មណ៍ពិសេសខុសប្លែកជាងរាល់ដងមិនខាន។

ជាក់ស្ដែងលោក Michael Sim គឺជាអ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ Android ដោយគាត់ត្រូវសរសេរកូដកម្មវិធីសម្រាប់ឧបករណ៍ Android ដូច្នេះវាទាមទារឱ្យមានការផ្ដោតអារម្មណ៍ខ្លាំង ដូច្នេះគាត់បានព្យាយាមធ្វើឱ្យការផ្ដោតអារម្មណ៍ធ្វើការ ឱ្យដូចនឹងអារម្មណ៍កំពុងធ្វើរឿងដ៏សំខាន់សម្រាប់ជីវិត និងអាចបញ្ចប់វាបានដោយគ្មានការរំខាន។

3. កុំព្យាយាមផ្ដោតអារម្មណ៍ធ្វើការច្រើនក្នុងពេលតែមួយ

ការបំពេញការងារបានល្អ និងការកើតមានគំនិតច្នៃប្រឌិតថ្មីៗ វាកើតចេញពីការផ្ដោតអារម្មណ៍បំពេញការងារដ៏សំខាន់មួយនៅក្នុងមួយថ្ងៃ មិនមែនជាការធ្វើការងារបាន15នាទី ហើយនឹកឃើញចង់បំពេញការងារមួយផ្សេងទៀតនោះឡើយ ព្រោះវានឹងនាំអ្នកឱ្យបែកអារម្មណ៍ ហើយជាលទ្ធផលគឺគ្មានលទ្ធផលល្អបានមួយសោះឡើងសម្រាប់មួយថ្ងៃ។

ជាបទពិសោធន៍ជាក់ស្ដែង លោក Michael Sim គឺគាត់បានព្យាយាមផ្ដោតអារម្មណ៍ខ្លាំងលើកិច្ចការងារដែលមានចំពោះមុខសម្រាប់មួយថ្ងៃ ដូចជាការងារសរសេរកូដរបស់គាត់។ ក្រៅពីការផ្ដោតអារម្មណ៍សរសេរកូដ គាត់ក៏បានស្ដាប់ចម្រៀងបន្ថែម ដើម្បីជាការជំរុញការផ្ដោតអារម្មណ៍ល្អដោយគ្មានការរំខាន (ចំណាំ៖ ជ្រើសរើសបទចម្រៀងឬភ្លេងដែលមិនធ្វើឱ្យអ្នកបែកអារម្មណ៍ ប៉ុន្តែបង្កើនការផ្ដោតអារម្មណ៍ល្អវិញ)។ ហើយចំពោះអ្នកក៏ដូចគ្នា គឺគាត់បាននិយាយថា មិនចាំបាច់ស្ដាប់ចម្រៀងដូចគាត់ក៏បាន ពីព្រោះមនុស្សគ្រប់គ្នាអាចធ្វើសកម្មភាពផ្សេងទើបមានផលិតភាពការងារ ដោយអ្នកអាចធ្វើអ្វីផ្សេងក្រៅពីស្ដាប់ចម្រៀង តាមរយៈការសាកល្បងអនុវត្តន៍លើសកម្មភាពនានា បន្ទាប់មកសួរខ្លួនឯងថាតើវាមានប្រសិទ្ធភាពដល់អ្នកឬទេ? បើចម្លើយថាមាន អ្នកអាចបន្ត ប៉ុន្តែបើអត់ អ្នកអាចស្វែងរកសកម្មភាពថ្មី។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ