spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងភាពខុសគ្នារវាងអ្នកគ្រប់គ្រងទីផ្សារ និង​អ្នកគ្រប់គ្រងការលក់

ភាពខុសគ្នារវាងអ្នកគ្រប់គ្រងទីផ្សារ និង​អ្នកគ្រប់គ្រងការលក់

-

តើអ្នកគ្រប់គ្រងទីផ្សារ និង អ្នកគ្រប់គ្រងការលក់មានភាពខុសគ្នាយ៉ាងណាខ្លះ??

បើទោះបីជាការងាររបស់អ្នកគ្រប់គ្រងផ្នែកលក់និងផ្នែកទីផ្សារ មើលទៅហាក់ដូចជាដូចគ្នា និងមានគោលដៅរួមមួយពិតមែន(លក់ដាច់ និង មានប្រាក់ចំណេញច្រើន) ប៉ុន្តែចំពោះតួនាទីនិងទំនួលខុសត្រូវរបស់អ្នកទាំងពីរ គឺមានភាពខុសគ្នា។ តោះមកស្វែងយល់ពីតួនាទីនីមួយៗជាមួយគំនិតទាំងអស់គ្នា។

តួនាទីរបស់អ្នកគ្រប់គ្រងផ្នែកលក់៖

ជាធម្មតាតួនាទីរបស់អ្នកគ្រប់គ្រងផ្នែកលក់ គឹកំណត់គោលដៅនៃការលក់ ស្វែងយល់ពីទិន្នន័យនៃការលក់ សិក្សាពីចំនួនលេខ និង ស្វែងយល់ពីស្ថិតិមួយចំនួនពាក់ព័ន្ធទៅនឹងការលក់ ជាពិសេសគឺស្វែងរកអ្នកផ្គត់ផ្គង់ដើម្បីអភិវឌ្ឍផលិតផលបស់ខ្លួនមានគ្រប់គ្រាន់ក្នុងការផ្ដល់ជូនទៅឲ្យអតិថិជន​។

តួយ៉ាង ចំពោះតួនាទីមួយទៀតរបស់អ្នកគ្រប់គ្រងផ្នែកលក់គឺ ជួបជាមួយអ្នកលក់ដុំ អ្នកលក់រាយ និង អ្នកចែកចាយដើម្បីពិភាក្សាគ្នាពីយុទ្ធសាស្ត្រអាជីវកម្មក៏ដូចជាតម្លៃ ដែលត្រូវលក់នៅលើទីផ្សារ។មួយវិញទៀត ចំពោះមុខងាររបស់អ្នកគ្រប់គ្រងផ្នែកលក់នេះដែរ គឺមានតួនាទីក្នុងការទទួលខុសត្រូវលើបុគ្គលិកលក់ ដោយធ្វើការវណែនាំពីរបៀបនៃការលក់ របៀបនៃការរាប់ស្ដុកក៏ដូចជា ប្រាប់បុគ្គលិកឲ្យយល់ដឹងពីមុខទំនិញនីមួយៗឲ្យបានច្បាស់មុនពេលណែនាំទៅកាន់អតិថិជន ហើយតួនាទីមួយទៀតនោះគឺ ត្រូវមានជំនាញភាពជាអ្នកដឹកនាំក្នុងខ្លួនផងដែរដើម្បីធ្វើឲ្យកូនក្រុមរបស់ខ្លួនពោរពេញទៅដោយថាមពល និង កម្លាំងចិត្តក្នុងការបំពេញកិច្ចការងាររបស់ខ្លួន។

តួនាទីរបស់អ្នកគ្រប់គ្រងទីផ្សារ

អ្នកគ្រប់គ្រងផ្នែកទីផ្សារគឺមានតួនាទីក្នុងការគិតពីយុទ្ធសាស្រ្ត គិតពីយុទ្ធនាការណ៍ទីផ្សារ និងធ្វើការផ្សព្វផ្សាយយ៉ាងណាដើម្បីឲ្យមនុស្សស្គាល់ពីម៉ាកនៃផលិតផលរបស់ខ្លួនដែលកំពុងតែមានវត្តមាននៅលើទីផ្សារនេះ ដោយគ្រាន់តែអតិថិជនក្រឡេកឃើញភ្លាមគឺដឹងតែម្ដងថា នេះជាផលិតផលរបស់ម៉ាកយីហោមួយណាជាដើម។ ចំពោះតួនាទីរបស់អ្នកគ្រប់គ្រងផ្នែកទីផ្សារនេះដែរ គាត់គឺជាអ្នកសម្រេចចិត្តថាតើកន្លែងណាគួរចាប់ផ្ដើមប្រតិបត្តិការអាជីវកម្ម ពេលណាត្រូវចាប់ផ្ដើមធ្វើវា ហើយវេទិកាណាដែលត្រូវធ្វើការផ្សព្វផ្សាយជាដើម។ ចំពោះការធ្វើទីផ្សារនេះទៀតសោតគឺ តម្រូវឲ្យយើងមានភាពច្នៃប្រឌិត ចេះសង្កេតនិងវិភាគពីស្ថានភាពដែលមាននៅលើទីផ្សារ ស្វែងយល់ពីប្រភេទអតិថិជននិងចំណង់ចំណូលចិត្តរបស់អតិថិជន ថាតើពួកគេត្រូវការផលិតផលបែបណា គុណភាពបែបណា តម្លៃប៉ុន្មាន និងចំនួនប៉ុន្មានជាដើម ជាពិសេសនោះគឺ អ្នកគ្រប់គ្រងទីផ្សារត្រូវស្វែងយល់ពីភាពខ្លាំងនិងខ្សោយរបស់ដៃគូរប្រកួតប្រជែង ក៏ដូចជាតាមដាននូវនិន្នាការថ្មីៗដែលកំពុងតែកើតឡើងឥលូវៗនេះ។

ដូចនេះអ្វីដែលយើងបានបកស្រាយខាងលើនេះគឺសុទ្ធតែជាតួនាទីនិងមុខងារដែលអ្នកគ្រប់គ្រងទីផ្សារ​ និង អ្នកគ្រប់គ្រងការលក់តែងតែធ្វើ។

ប្រភព៖ https://bit.ly/2UAIzfW

 

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ