spot_img
spot_img
Homeធុរកិច្ចយុទ្ធវិធី5S របស់ជប៉ុន

យុទ្ធវិធី5S របស់ជប៉ុន

-

ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផលការងារ ម្ចាស់ក្រុមហ៊ុន និងអ្នកមានតំណែងជាន់ខ្ពស់ក្នុងស្ថាប័នជាច្រើនតែងតែរិះរកវិធីណាដែលអាចជួយបង្កើនទិន្នផលការងារ និងកាត់បន្ថយការខាតបង់ពេលវេលាសម្រាប់ឱ្យការអនុវត្តការងារប្រកបដោយភាពរលូន ហើយរហ័ស។

ថ្ងៃនេះ គេហទំព័រគំនិតសូមបង្ហាញជូនវិធីមួយដែលជនជាតិជប៉ុនតែងតែអនុវត្តដើម្បីបង្កើនប្រសិទ្ធិភាពការងារ ដែលវិធីនេះគេឱ្យឈ្មោះថា “5S” រួមមាន Sort, Straighten, Shine, Standardize, និង Sustain។  វិធីនេះគឺផ្តោតសំខាន់ទៅលើការធ្វើឱ្យមានស្តង់ដារ និងមានវិន័យ។ ខាងក្រោមនេះគឺជាការពិពណ៌នាសម្រាប់ចំណុចទាំង៥ដែលជាស្នូលនៃវិធី5S។

  • Sort (ជម្រុះ)៖ ធ្វើការជម្រុះចោល និងធ្វើការបែកចែកអ្វីដែលចាំបាច់ និងអ្វីដែលមិនចាំបាច់នៅកន្លែងធ្វើការរបស់យើង។
  • Straighten (រៀបចំឱ្យមានរបៀប)៖ ធ្វើការរៀបចំរបស់ណាដែលចាំបាច់ដាក់នៅជិតនឹងខ្លួនដើម្បីងាយស្រួលក្នុងការយកវាមកប្រើនៅពេលដែលត្រូវការ។ ត្រូវកំណត់ទីតាំងដាក់របស់របរទាំងអស់ឱ្យបានត្រឹមត្រូវនិងជាក់លាក់ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរកឃើញ និងអាចយកទៅប្រើបាន ហើយត្រូវដាក់នៅកន្លែងដដែលវិញនៅពេលដែលប្រើប្រាស់រួច។
  • Shine (រក្សាភាពស្អាតនិងមានសណ្តាប់ធ្នាប់)៖ ត្រូវរៀបចំ និងសម្អាតរាល់របស់របរប្រើប្រាស់ទាំងអស់ឱ្យបានទៀងទាត់ដើម្បីរក្សាទ្រង់ទ្រាយដើម ហើយនិងចៀសវាងការខូចខាត។
  • Standardize (ធ្វើឱ្យមានស្តង់ដារ)៖ ធ្វើការពិនិត្យឡើងវិញនូវSទាំង៣ខាងលើឱ្យបានញឹកញាប់ និងជាប់លាប់ ហើយធ្វើការវាយតម្លៃទៅលើការអនុវត្តផ្អែកតាមបទដ្ឋានស្តង់ដារជាក់លាក់ណាមួយ។
  • Sustain (ធ្វើឱ្យមាននិរន្តរភាព)៖ ត្រូវរក្សាគោលការណ៍ដើម្បីរក្សាលក្ខណៈស្តង់ដារ និងធ្វើឱ្យមានការកែលម្អជារៀងរាល់ថ្ងៃ។

វិធី5Sគឺជាវិធី ដែលត្រូវបានគេយកមកប្រើក្នុងស្ថាប័ន និងការិយាល័យធ្វើការជាច្រើន ជាពិសេសនៅប្រទេសជប៉ុន។ វាក៏បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលស្ថាប័នជាច្រើនបានប្រើប្រាស់វាដើម្បីពង្រឹងគុណភាពការងារ ហើយត្រូវបានគេយកមកអនុវត្តនៅក្នុងគ្រប់វិស័យ ដោយទទួលបានលទ្ធផលជាទីគាប់ប្រសើរ។

5Sគឺជាប្រព័ន្ធ និងវិធីមួយដែលអនុញ្ញាតិឱ្យក្រុមការងាររៀបចំកន្លែងធ្វើការរបស់គេប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធិផលខ្ពស់ និងចំណេញពេលវេលា។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ