spot_img
spot_img
Homeធុរកិច្ចរបៀបដែល Mark Zuckerberg ស្ថាបនិក Facebook ក្លាយជាមហាសេដ្ឋី

របៀបដែល Mark Zuckerberg ស្ថាបនិក Facebook ក្លាយជាមហាសេដ្ឋី

-

Mark Zuckerberg គឺជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកព្រមទាំងជាមហាសេដ្ឋីក្មេងជាងគេបំផុតទូទាំងពិភពលោក។

បើយោងតាមគេហទំព័រ Forbes បានឱ្យដឹងថា ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021 នេះ Mark Zuckerberg មានចំនួនទឹកលុយសរុប 127.8 ប៊ីលានដុល្លារសហរដ្ឋអាមេរិក។

តើ Mark Zuckerberg ក្លាយជាមហាសេដ្ឋីដោយរបៀបណា?

បុព្វហេតុនៃការចាប់ផ្ដើមដំបូង

Mark Zuckerberg កើតនៅថ្ងៃទី 14 ខែឧសភា ឆ្នាំ1984 នៅ White Plains នៃរដ្ឋញូវយ៉កនៅក្នុងត្រកូលគ្រួសារអ្នកធូរធារ ដោយមានការអប់រំល្អ ដែលមានឪពុកឈ្មោះ Edward Zuckerberg មានមុខរបរជាព្រទ្យធ្មេញនិងម្តាយឈ្មោះ Karen Kempner ជាអតីតពេទ្យវិកលចរិតនៅក្នុងទីក្រុង White Plains។ ហើយ Zuckerberg ជាកូនច្បងក្នុងចំណោមបងប្អូនសរុប 4នាក់។

នៅកុមារភាព Zuckerberg ចូលចិត្តស្រាវជ្រាវលើប្រព័ន្ធកុំព្យូទ័រណាស់ ហើយរហូតដល់វ័យ 12ឆ្នាំ គាត់បានប្រើប្រាស់ Program Atari BASIC ដើម្បីបង្កើតកម្មវិធីផ្ញើសារមួយដោយខ្លួនឯង ហើយកម្មវិធីមានឈ្មោះថា Zucknet ហើយវាបានជួយសម្រួលការងារប្រចាំថ្ងៃរបស់ឪពុករបស់គាត់។

នៅពេលសិក្សានៅវិទ្យាល័យ Zuckerberg មានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងលើការបង្កើតកម្មវិធីកុំព្យូទ័រ បន្ទាប់មក គាត់ក៏បានបង្កើតនូវកម្មវិធី Software ចាក់បទចម្រៀង Pandora មួយ។

នៅឆ្នាំ 2002 គាត់ក៏បានចូលសិក្សានៅសកលវិទ្យាល័យ Harvard ហើយវាក៏ជាកន្លែងមួយដែលគាត់បានកសាងប្រជាប្រិយភាពប្រចាំសាលាតាមរយៈការបង្កើតកម្មវិធីកុំព្យូទ័រ Course Math និង Facemash។

នៅឆ្នាំ 2004 ខែកុម្ភៈ Zuckerberg បានឈប់រៀននៅសកលវិទ្យាល័យ Harvard នៃឆ្នាំទី2របស់ខ្លួន ដើម្បីផ្ដោតលើការសិក្សានិងអភិវឌ្ឍន៍កម្មវិធី Facebook រហូតអាចបើកដំណើរការ Facebook ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងគ្នារបស់និស្សិតនៅ Harvard។ នៅថ្ងៃបន្ទាប់នៃការចាប់ផ្ដើមដំបូង មនុស្សជាងមួយពាន់នាក់បានចុះឈ្មោះបង្កើតគណនីប្រើប្រាស់ Facebook។

នៅឆ្នាំ 2005 Zuckerberg ទទួលបានការជ្រោមជ្រែងពីដៃគូមូលធននៃក្រុមហ៊ុន Accel ដែលបានវិនិយោគទឹកប្រាក់ចំនួន 12,7 លានដុល្លារចូលទៅបណ្ដាញសង្គមហ្វេកប៊ុកនេះ។ ហើយនៅពេលនោះ ជាពេលមួយដែលអនុញ្ញាតបើកចំហនៃការប្រើប្រាស់ Facebook សម្រាប់តែនិស្សិតទាំងអស់នៅសកលវិទ្យាល័យ Harvard បន្ទាប់មកក៏អនុញ្ញាតឱ្យមហាវិទ្យាល័យ វិទ្យាល័យ និងសាលារៀនអន្តរជាតិដទៃទៀតបានប្រើប្រាស់ដែរ និងបានជំរុញឱ្យមានសមាជិកនៃការប្រើ Facebook កើនជាង 5,5លាននាក់បើគិតត្រឹមខែធ្នូ ឆ្នាំ 2005។ ក្រោយមក Facebook ក៏ចាប់ផ្ដើមទាក់ទាញការចាប់អារម្មណ៍ពីក្រុមហ៊ុនផ្សេងទៀត ដែលចង់ធ្វើការផ្សព្វផ្សាយជាមួយនឹងបណ្ដាញសង្គមដែលមានប្រជាប្រិយមួយនេះ។

បញ្ហាចម្បងដែលបានកើតឡើង

នៅក្នុងឆ្នាំ 2006 Zuckerberg បានប្រឈមនឹងឧបសគ្គដ៏ធំជាលើកដំបូងរបស់គាត់ ដោយមានអ្នកបង្កើតគេហទំព័រ Harvard Connection មកអះអាងថា Zuckerberg បានលួចយកគំនិតរបស់ពួកគេ ព្រមទាំងបានទារសំណងសម្រាប់ការខាតបង់អាជីវកម្មរបស់ពួកគេថែមទៀតផង។

លោក Zuckerberg បានអះអាងថាគំនិតនេះផ្អែកលើបណ្តាញសង្គមពីរប្រភេទផ្សេងគ្នា។ បន្ទាប់ពីមេធាវីបានស្វែងរកកំណត់ត្រារបស់ Zuckerberg សារបន្ទាន់ដែលបង្ហាញថា Zuckerberg អាចមានចេតនាលួចកម្មសិទ្ធិបញ្ញារបស់ Harvard Connection និងផ្តល់ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដល់មិត្តរបស់គាត់។ ក្រោយមកលោក Zuckerberg បានសុំទោសចំពោះសារដែលមានកំហុសឆ្គងទាំងនោះ ដោយបង្ហាញពីភាពសោកស្តាយ។ ហើយបញ្ហានេះ ក៏បានដោះស្រាយ ដោយមានកិច្ចព្រមព្រៀងដំបូងបានសម្រេចត្រឹម 65លានដុល្លារ ដោយមានការយល់ស្របពីភាគគីទាំងសងខាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ជម្លោះផ្លូវច្បាប់លើបញ្ហាមួយនេះបានបន្តដល់ឆ្នាំ 2011។ លើសពីនេះ Zuckerberg នៅតែអាចដោះស្រាយបញ្ហាទាំងនោះ និងធ្វើឱ្យ Facebook នៅតែបន្តទទួលបានភាពជោគជ័យរហូតមកទល់សព្វថ្ងៃនេះ។

សមិទ្ធផលរបស់ Zuckerberg

នាយកប្រតិបត្តិហ្វេសប៊ុកលោក Mark Zuckerberg បានចំណាយពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះដើម្បីប្រែក្លាយពីសេដ្ឋីទៅជាមហាសេដ្ឋី។ Zuckerberg គឺជាមហាសេដ្ឋីវ័យក្មេងបំផុតដែលបង្កើតដោយខ្លួនឯងនៅលើបញ្ជីមហាសេដ្ឋី Forbes នៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ 2008 នៅអាយុ 23 ឆ្នាំ។

នៅក្នុងឆ្នាំ 2012 ហ្វេសប៊ុកបានបើកដំណើរការជាសាធារណៈ ហើយបានក្លាយជាការផ្តល់ជូនសាធារណៈជាលើកដំបូងបង្អស់ ហើយក៏ជាការទទួលបានជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដោយអាចរកចំណូលបាន 16 ពាន់លានដុល្លារ។ នៅឆ្នាំដដែល ហ្វេសប៊ុកបានទិញកម្មវិធីចែករំលែករូបថត Instagram ហើយ Zuckerberg បានរៀបការជាមួយ Priscilla Chan ក្នុងពិធីមង្គលការដ៏ភ្ញាក់ផ្អើលមួយ។

នៅឆ្នាំ 2015 ដល់ ឆ្នាំ 2017  Zuckerberg មានការកែទម្រង់កម្មវិធី Facebook ឱ្យកាន់តែប្រសើរឡើងនិងមានសុវត្ថិភាពជាងមុនសម្រាប់អ្នកប្រើប្រាស់ទាំងអស់។

នៅឆ្នាំ 2018 Mark Zuckerberg បានក្លាយជាមហាសេដ្ឋីជាប់ចំណាត់ថ្នាក់លេខ3 នៅលើពិភពលោកដោយមានចំនួនសាច់ប្រាក់សរុប 81,6ពាន់លានដុល្លារ។

លើសពីនេះ បើយោងតាមគេហទំព័រ Statista បានឱ្យដឹងថា អ្នកប្រើប្រាស់ Facebook ទូទាំងពិភពលោកមានសកម្មប្រចាំខែប្រមាណ 2.89 ពាន់លាននាក់ គិតត្រឹមត្រីមាសទី 2 ឆ្នាំ2021នេះ។

អាថ៍កំបាំងសំខាន់នៃភាពជោគជ័យរបស់ Zcukerberg

ទី1. បង្កើតក្ដីសុបិន

ទី2. គិតវែងឆ្ងាយ

ទី3. ចាប់ផ្ដើមពីតូច

ទី4. ជឿជាក់ចំពោះខ្លួនឯង

ទី5. ធ្វើតាមចំណង់

ទី6. ផ្ដោត

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ