spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងតិចនិចទាំង3 ប្រាកដអ្នកអាចពាំនាំព័ត៌មានទៅដល់គ្រែគេង​អ្នកអាន (Target Customer) បានយ៉ាងងាយ

តិចនិចទាំង3 ប្រាកដអ្នកអាចពាំនាំព័ត៌មានទៅដល់គ្រែគេង​អ្នកអាន (Target Customer) បានយ៉ាងងាយ

-

Caption សោះ​ ខ្វល់ច្រើនធ្វើអី សរសេរខ្លីៗ​ដាក់ Emoji Cute Cute តិចមករួចហើយ…កុំអញ្ចឹងមើល៍!!

ការបង្កើត​ Content ជាផ្នែកមួយក្នុងការធ្វើទីផ្សារ​ មិនថា Content បែបណានោះទេ​ គោលបំណង​ ​គឺលក់ឲ្យដាច់​តាមរយៈ​ការទំលាក់លេខ ទម្លាក់ទីតាំង ឬ​ React, Comment, Mention ជាដើម។

“ការដែលអាចពាំនាំព័ត៌មានទៅដល់គ្រែគេង​អ្នកអាន (Target Customer) គឺជាចំណុចសំខាន់បំផុត ដែលគួរតែមាននៅក្នុង Caption”

តិចនិក​ទាំង​3​ ដើម្បីប្រាកដថា Caption នៃមាតិការបស់អ្នកពិតជាផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងជាក់លាក់ទៅកាន់អតិថិជនរបស់ខ្លួន

1. ប្រយោគទាក់ចិត្ត (Hook Statement)
ជាប្រយោគដំបូងដែលធ្វើឲ្យអ្នកអានស្តាប់ហើយជាប់ចិត្តចង់អានបន្ត។

2.​ ហេតុផលដែលអតិថិជនគួរជ្រើសរើស/ទិញ (Product/ Service Information)
ជាខ្លឹមសារដែលផ្តោតសំខាន់លើចំណុចដែលអ្នកលក់ ចង់លក់ទៅឲ្យអតិថិជន តាមរយៈអត្ថប្រយោជន៍នៃផលិតផលក្រោយពេល​ និងមុនពេលប្រើ ឬក៏​ការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុន…ជាដើម។

3.​ មធ្យោបាយ​នៃតម្រូវការ (Important Information)
អតិថិជនចាប់អារម្មណ៍ចង់ទិញ ប៉ុន្តែលេខ Call មិនចូល កម្ម៉ង់ហើយពិបាកបង់លុយ…ជាដើម។ ត្រូវប្រាកដថា អ្នកបានបង្កើតនូវជម្រើសឲ្យអតិថិជន ជាមួយមុខងារដែលស្រួល និងរហ័ស ស្របតាមតម្រូវការនាពេលបច្ចុប្បន្ន៕

កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!

laoleangchae
laoleangchaehttp://www.kumnit.com
"ខ្ញុំជាអ្នកបង្កើតមាតិកា និងអ្នកទីផ្សារ ផ្តោតសំខាន់លើការធ្វើអាជីវកម្មនាសម័យឌីជីថល"។ បាន​បញ្ចប់​ការ​សិក្សាថ្នាក់​​បរិញ្ញាបត្រ និងកំពុងបន្តថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។ ចំណូលចិត្ត​ គឺ​ការ​បង្កើតមាតិកាក្រោមរូបភាពផ្សេងៗគ្នា ដែលរួមបញ្ចូលទេពកោសល្យច្នៃប្រឌិត និងជំនាញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ