spot_img
spot_img
Homeទូទៅកុំ​បណ្តោយ​ខ្លួន! 10 រឿងដែលអ្នកគួរដាស់តឿនខ្លួនឯងជាប្រចាំ

កុំ​បណ្តោយ​ខ្លួន! 10 រឿងដែលអ្នកគួរដាស់តឿនខ្លួនឯងជាប្រចាំ

-

ការអភិវឌ្ឍខ្លួនចាប់ផ្តើមពីការទំនាក់ទំនងជាមួយខ្លួនឯង។ ការដាស់តឿនខ្លួនឯងជាប្រចាំ គឺជាការកំណត់ឡើងវិញនូវផ្នត់គំនិត និងអាទិភាពរបស់អ្នក ដើម្បីធានាថាអ្នកកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកគោលដៅជីវិត។

  1. ខ្ញុំមានពេល ២៤ ម៉ោងដូចគេដែរ: ត្រូវគ្រប់គ្រងពេលវេលាឲ្យបានល្អ។
  2. ខ្ញុំនឹងផ្តោតលើអ្វីដែលសំខាន់បំផុត: ត្រូវដោះស្រាយកិច្ចការអាទិភាព និងសំខាន់មុនគេ។
  3. ខ្ញុំមិនខ្លាចការបរាជ័យទេ: វានឹងជាមេរៀនដែលផ្តល់ឱ្យអ្នកនៅបទពិសោធន៍ដ៏ល្អមួយ។
  4. ខ្ញុំមានវិន័យលើខ្លួនឯង: មិនពឹងផ្អែកលើអារម្មណ៍បណ្តោះអាសន្ន។
  5. ខ្ញុំត្រូវតែរៀនសូត្រអ្វីថ្មីៗជានិច្ច: ជំនាញរបស់ខ្ញុំត្រូវតែវិវត្តន៍។
  6. ខ្ញុំនឹងមិនប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃឡើយ: ខ្ញុំមានដំណើរផ្ទាល់ខ្លួន។
  7. ខ្ញុំត្រូវមានភាពក្លាហានក្នុងការនិយាយថា “ទេ”: ដើម្បីការពារពេលវេលា និងគោលដៅជាក់ស្តែងរបស់ខ្លួនឯង។
  8. ខ្ញុំមានការទទួលខុសត្រូវចំពោះសុខភាពរបស់ខ្ញុំ: សុខភាពគឺសំខាន់បំផុត។
  9. ខ្ញុំដឹងគុណចំពោះអ្វីដែលខ្ញុំមាន: រក្សានូវផ្នត់គំនិតវិជ្ជមាន និងរីករាយចំពោះអ្វីដែលខ្លួនមាន។
  10. ខ្ញុំនឹងធ្វើការសម្រេចចិត្តមួយជំហានម្តង: មិនទុកបញ្ហាចោល ឱ្យកាន់តែស្មុគស្មាញឡើយ។

សរុបមក ការដាស់តឿនខ្លួនឯងទាំង ១០ នេះ គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។ ការធ្វើបែបនេះជាប្រចាំជួយអ្នកឲ្យមានភាពច្បាស់លាស់ មានវិន័យ និងមានកម្លាំងចិត្តដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមទាំងអស់ក្នុងជីវិត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ