spot_img
spot_img
Homeទូទៅអាថ៌កំបាំង ៣ យ៉ាងនៃការរស់នៅឱ្យឆ្លាត និងមានក្ដីសុខបំផុត!

អាថ៌កំបាំង ៣ យ៉ាងនៃការរស់នៅឱ្យឆ្លាត និងមានក្ដីសុខបំផុត!

-

ពាក្យថា «រស់នៅឱ្យឆ្លាត» មិនមែនមានន័យថាអ្នកត្រូវមាន IQ ខ្ពស់ ឬត្រូវតែពូកែជាងគេគ្រប់រឿងនោះទេ។ វាក៏មិនមែនមានន័យថាចេះកេងចំណេញគេនោះដែរ។ ការរស់នៅឱ្យឆ្លាត គឺការចេះប្រើប្រាស់ធនធានដែលមានកម្រិត (ពេលវេលា, កម្លាំង, លុយ) ដើម្បីទទួលបានលទ្ធផលខ្ពស់បំផុត និងមានក្តីសុខបំផុត គឺការធ្វើការដោយប្រើ «ខួរក្បាល» ដឹកមុខ «កម្លាំងបាយ»។ ខាងក្រោមនេះគឺជាគោលការណ៍ ៣ យ៉ាងនៃការរស់នៅឱ្យឆ្លាត៖

១. អនុវត្តច្បាប់ ៨០/២០ គោលការណ៍នេះបង្ហាញថា លទ្ធផល ៨០% កើតចេញពីសកម្មភាពតែ ២០% ប៉ុណ្ណោះ ដូច្នេះអ្នកគួរឈប់រវល់នឹងរឿងកំប៉ិកកំប៉ុកដែលមិនសូវបានផល ហើយងាកមកស្វែងរកការងារ ឬជំនាញ ២០% ណាដែលសំខាន់បំផុតសម្រាប់ជីវិត រួចផ្តោតកម្លាំងធ្វើវាឱ្យខ្លាំង។ ចងចាំថា ការធ្វើការតិចតែចំគោលដៅ ប្រសើរជាងការធ្វើការច្រើនតែគ្មានទិសដៅច្បាស់លាស់។

២. ឆ្លាតក្នុងការ «នៅស្ងៀម» និង «ស្តាប់» ការស្តាប់ជួយឱ្យអ្នកទទួលបានព័ត៌មាន និងយល់ពីស្ថានការណ៍ច្បាស់លាស់ (Input) ខណៈដែលការនិយាយគ្រាន់តែជាការបញ្ចេញអ្វីដែលអ្នកដឹងរួចហើយ (Output) ប៉ុណ្ណោះ។ ហេតុនេះហើយ បើអ្នកចង់ឆ្លាតជាងមុន ចូរស្តាប់ឱ្យបានច្រើនជាងនិយាយពីរដង ព្រោះការចេះនៅស្ងៀមក្នុងពេលដែលគួរស្ងៀម គឺជាកំពូលនៃប្រាជ្ញាដែលធ្វើឱ្យអ្នកមើលឃើញអ្វីៗបានទូលំទូលាយ។

៣. មិនយក «សុខភាព» ទៅដូរនឹង «ទ្រព្យសម្បត្តិ» ចំណុចសំខាន់ចុងក្រោយគឺមិនត្រូវយក «សុខភាព» ទៅដូរនឹង «ទ្រព្យសម្បត្តិ» ឡើយ ព្រោះវាជាការគិតដ៏ខុសឆ្គងមួយដែលខំប្រឹងរកលុយរហូតធ្លាក់ខ្លួនឈឺ រួចយកលុយនោះទៅព្យាបាលខ្លួនវិញ។ មនុស្សឆ្លាតយល់ច្បាស់ថា «រាងកាយគឺជាម៉ាស៊ីនផលិតលុយ» ប្រសិនបើអ្នកមិនថែទាំម៉ាស៊ីននេះឱ្យល្អទេ នៅពេលវាខូច ទាំងចំណូល ទាំងការសប្បាយនឹងបាត់បង់ទាំងអស់។

សរុបមក ការរស់នៅឱ្យឆ្លាត គឺជាការចេះថ្លឹងថ្លែង។ កុំធ្វើជាមនុស្សដែលរវល់ខ្លាំងពេក រហូតដល់គ្មានពេលរីករាយនឹងជីវិត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ