អ្វី​ដែល​អ្នកមិនគួរ​និយាយនៅពេល​បាក់​ទឹក​ចិត្ត

1682

មនុស្សយើង​តែង​តែ​មាន​ពេល​មួយ​​ដែល​ខ្លួន​មាន​អារម្មណ៍​​បាក់​ទឹក​ចិត្ត​ហើយ​គិត​ចង់​បោះ​បង់​អ្វីទាំង​អស់​ដែល​ខ្លួន​បាន​ខិត​ខំ​ប្រឹង​ប្រែង​។ រឿង​នេះកើ​ត​មាន​ចំពោះ​មនុស្សគ្រប់​គ្នា​ មិនថា​វារឿង​​សិក្សា​រៀន​សូត្រ ស្នេហា​ ការប្រកប​ការងារ​  ​អាជីវកម្ម​ ឬគោលដៅ​ជីវិតសម្រាប់​អនាគត​។ ដូច​ពាក្យ​ចាស់​ដែល​បាន​ដាស់​តឿន​ក្មេង​ៗជំនាន់​ក្រោយ​ថា​ជីវិត​គឺ​ត្រូវ​តស៊ូ បើ​មិន​ចេះ​តស៊ូ​ទេ​អ្វី​ក៏​មិន​អាច​សម្រេច​បាន​ដែរ។​ ​ខាង​ក្រោម​នេះជា​វិធី​សាស្ត្រដាស់​ស្មារតីខ្លះ​ៗដោយ​ការ​​បង្វែរ​ការ​គិត​អវិជ្ជមាន​ក្នុង​ស្ថានភាព​ដែល​ចិត្តកំពុង​អាប់​អួរ​​ ក្លាយ​ជា​ស្រស់​ថ្លា​ជាថ្មីដើម្បីបន្ត​ដំណើរ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែ​ងទៅ​មុខ​តទៀត។

ដោយជំនួសឲ្យការនិយាយថា

ខ្ញុំធ្វើអ្វីក៏មិនចេះដែរ។ ធ្វើយូរហើយនៅតែប៉ុណ្ណឹង!

ខ្ញុំបោះបង់ហើយ។ ខ្ញុំហត់ណាស់!

ហេតុអ្វីការងារនេះពិបាកម្លេះ?

មើលគាត់ចុះ គាត់ពូកែណាស់។

ខ្ញុំមួយជាតិនេះបែបគ្មានថ្ងៃក្លាយជាមនុស្សពូកែបែបហ្នឹងទេ..។

អ្នកគួរតែនិយាយទៅកាន់ខ្លួនឯងដោយបែបបនេះវិញ

តើខ្ញុំបានធ្វើឲ្យបានអស់ពីលទ្ធភាពហើយឬនៅ?

ខ្ញុំនឹងសាកប្រើវិធីសាស្រ្តផ្សេងៗទៀត។ ខ្ញុំមិនចុះចាញ់នុះទេ!

ការងារអ្វីក៏មិនស្រួលដែរ។ ឲ្យតែខ្ញុំខំបន្តទៀតខ្ញុំជឿថាខ្ញុំនឹងអាចក្លាយជាមនុស្សខ្លាំងម្នាក់បាន!

ខ្ញុំនឹងយកគាត់ជាគំរូ ហើយរៀនសូត្រពីគាត់ឲ្យបានច្រើន។