spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងតើមានមូលហេតុអ្វីខ្លះទើបធ្វើឲ្យអ្នកខ្ជិល?

តើមានមូលហេតុអ្វីខ្លះទើបធ្វើឲ្យអ្នកខ្ជិល?

-

អ្នកទាំងអស់គ្នាពិតជាចង់ធ្វើឲ្យខ្លួនឯងមានភាពសកម្មនិងមានផលិតផលភាពខ្ពស់ នៅក្នុងការធ្វើការងារ ក៏ដូចជាកាសិក្សា ពីព្រោះវាគឺជាអ្នកជួយឲ្យក្ដីសុបិនរបស់អ្នកក្លាយជាការពិត និងអាចរស់នៅក្នុងជីវិតមួយដ៏ល្អប្រសើរ។ ក៏ប៉ុន្តែបើយើងគិតពីភាពពិតជាក់ស្ដែងគឺយើងអត់អាចប្រកែកបាននោះទេ ដែលថាពេលខ្លះយើងមានអារម្មណ៍ខ្ជិលក្នុងការធ្វើកិច្ចការណាមួយនោះ។ យើងពិតជាមិនចង់ខ្ជិលនោះទេ ព្រោះយើងមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ប៉ុន្តែពេលខ្លះយើងមិនអាចចៀសផុតពីវាបាននោះទេ។ តួយ៉ាងថ្ងៃនេះយើងនឹងមកជីកគាស់កកាយពីមូលហេតុដែលនាំឲ្យយើងចេះតែមានអារម្មណ៍ខ្ចិលបែបនេះ ថាហេតុអ្វីបានជាយើងចេះតែខ្ជិលម្ល៉េស? ៖

១. អ្នកចូលចិត្តពន្យាពេល

Young lady in casual wear lying in comfortable hammock leaned on hands near window and radiator in apartment in afternoon

រោគសញ្ញាដ៏ធំបំផុតរបស់ភាពខ្ជិលនោះគឺ ការពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃ ដែលវាជាទម្លាប់មួយដែលតែងតែធ្វើឲ្យកិច្ចការងាររបស់អ្នកមិនអាចបញ្ចប់បាន។ ឃើញការងារតិចគិតថា ចាំបង្ហើយការងារនៅពេលក្រោយ ប៉ុន្តែពេលដែលដល់ពេលវេលាត្រូវធ្វើក៏និយាយថាចាំធ្វើសរុបទាំងអស់ម្ដងវាស្រួលជាង ព្រោះមិនចង់ធ្វើម្ដងបន្តិចៗ ហើយបន្ទាប់ពីដល់ពេលដែលត្រូវប្រមូលកិច្ចការងារនោះអ្នកក៏ចាប់ផ្ដើមត្អូញត្អែរថា ហេតុអ្វីបានជាកិច្ចការច្រើនម្ល៉េស ខ្ញុំធ្វើម៉េចនឹងទាន់? ខ្ជិលណាស់! មិនដឹងថាត្រូវចាប់ផ្ដើមធ្វើពីណាទៅណានោះទេ ជាដើម។ ដូចនេះកុំចំណាយពេលវេលាច្រើនពេកទៅលើរឿងដែលគ្មានប្រយោជន៍ តែអ្នកគួរតែយកពេលនោះដើម្បីធ្វើវាបន្តិចម្ដងៗទៅធ្វើរឿងដែលអ្នកគួរតែធ្វើដើម្បីកុំឲ្យខ្លួនឯងខ្ជិល!

២. ខ្វះនូវការជម្រុញទឹកចិត្ត

Distressed fatigue woman covers face with palm, feels bored and tired, wants sleep after all night exam preparation, needs rest or support Free Photo

កង្វះនូវការលើកទឹកចិត្តក៏ជាមូលហេតុដែលធ្វើឲ្យអ្នកខ្ជិលផងដែរ ព្រោះបើអ្នកមិនបាននិយាយលើកទឹកចិត្តខ្លួនឯងឲ្យខិតខំប្រឹងប្រែងធ្វើវានោះទេ ហើយអ្នកមិនបានប្រាប់ពីគោលដៅដ៏ច្បាស់លាស់មួយដែលអ្នកចង់សម្រេចទេនោះ អ្នកប្រាកដជាបណ្ដែតបណ្ដោយខ្លួនទៅតាមស្ថានភាពដែលអ្នកកំពុងតែរស់នៅជាមិនខាន(អារម្មណ៍ខ្ជិលធ្វើការងារ ខ្ជិលរៀនសូត្រ)។

៣. អត់ដឹងថាខ្លួនឯងត្រូវធ្វើអ្វីបន្ត

Young woman using laptop at home

អ្នកចាប់ផ្ដើមមានអារម្មណ៍ថាខ្ជិលនៅពេលដែលអ្នកមិនដឹងទិសដៅច្បាស់លាស់ថាខ្លួនឯងត្រូវធ្វើអ្វី ត្រូវទៅណា ដើរតាមណា ហើយទៅដើម្បីអ្វី អញ្ចឹងខណៈពេលហ្នឹងគឺអ្នកប្រហែលជាមានអារម្មណ៍វិលវល់នៅតែមួយកន្លែង ទៅមុខក៏មិនរួចថយក្រោយក៏មិនបាន និងមានភាពស្រពិចស្រពិលចំពោះខ្លួនឯងទៀត។ ដូច្នេះជម្រើសដ៏ល្អសម្រាប់អ្នកគឺ សម្រេចចិត្តថាមិនធ្វើអ្វីទាំងអស់ ហើយក៏ទោរទន់ទៅតាមភាពស្រពិចស្រពិលទាំងនោះទៅ។

 

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ