ក្រុមហ៊ុន Apple គ្រោងនឹងផ្លាស់ប្តូររោងចក្រយក្សរបស់ខ្លួនសម្រាប់ផលិតគ្រឿងបន្លាស់ iPhone ទាំងអស់សម្រាប់ផ្គត់ផ្គង់ទីផ្សារសហរដ្ឋអាមេរិកពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌានៅចុងឆ្នាំក្រោយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផលិតនៅក្នុងប្រទេសចិន ខណៈភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងតែកើតមាន។ ព្រោះថាបច្ចុប្បន្ននេះ iPhone ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន ប៉ុន្តែការយកពន្ធដ៏ធ្ងន់រវាងប្រទេសទាំងពីរកំពុងបង្កបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុន។
Apple ផលិតទូរស័ព្ទ iPhone មួយចំនួននៅក្នុងប្រទេសឥណ្ឌារួចហើយ តាមរយៈដៃគូដូចជា Foxconn និង Tata Electronics ហើយក៏កំពុងពង្រីករោងចក្ររបស់ខ្លួននៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ប៉ុន្តែដើម្បីបំពេញតម្រូវការរបស់សហរដ្ឋអាមេរិក Apple នឹងត្រូវការវិនិយោគបន្ថែមទៀតក្នុងប្រទេសឥណ្ឌា។
ដូច្នេះ Apple កំពុងពង្រីកផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសដូចជាឥណ្ឌា វៀតណាម និងឥណ្ឌូនេស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ ទោះបីជាអាមេរិកផ្អាកបណ្ដោះអាសន្នលើពន្ធមួយចំនួនសម្រាប់ទំំនិញឥណ្ឌាក៏ដោយ ក៏ក្រុមហ៊ុននៅតែប្រឈមមុខនឹងការយកពន្ធសកលពីសហរដ្ឋអាមេរិក ប៉ុន្តែគ្រាន់តែវាមិនសូវប៉ះពាល់ខ្លាំងដូចផលិតផលពីប្រទេសចិន។ ហើយឆាប់ៗនេះ Apple នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបដែលពន្ធប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនាពេលខាងមុខ។


