Homeទូទៅបង្កើនសមត្ថភាពចងចាំរបស់ខួរក្បាល

បង្កើនសមត្ថភាពចងចាំរបស់ខួរក្បាល

           នៅពេល​អ្នក​មាន​អាយុ​កាន់តែ​ច្រើន​ការ​ចងចាំ​របស់​អ្នក​ក៏​មាន​ការ​ធ្លាក់ចុះ​ទៅ​តាមនោះ​ដែរ​ ដូចជា​មាន​ការ​ភ្លេចភ្លាំង​ច្រើន​ជាងមុន។ ដើម្បី​បង្កើន​សមត្ថភាព​ចងចាំ​របស់​ខួរក្បាល​ឲ្យ​បាន​ល្អប្រសើ​រ ការ​បរិភោគ​អាហារ និង ធ្វើ​លំហាត់ប្រាណ​ឲ្យបានត្រឹមត្រូវ​គឺ​ជា​កត្តា​សំខាន់​បំផុត ។ ខួរក្បាល​មាន​តម្រូវ​ការ​ជាតិខ្លាញ់​ជា​ចាំបាច់​ព្រោះថា​ ៦០​ភាគរយ​នៃ​ខួរក្បាល​គឺ​ផ្សំ​ឡើង​ពី​សារជាតិខ្លាញ់។ សារជាតិ​ខ្លាញ់​ដូចជា DHA​ (DecosaHexaenoic Acid) វា​ជួយ​ក្នុង​ដំណើរការរបស់​ខួរក្បាល​ឲ្យ​បាន​ល្អ ។ បន្ថែម​ពី​ការ​បរិភោគ​អាហារ​ឲ្យបាន​ត្រឹមត្រូវ ​ការ​ធ្វើ​លំហាត់ប្រាណ​ក៏​ជួយ​ដល់​ការ​បង្កើន​សមត្ថភាព​ខួរក្បាល​ផងដែរ ។​ ការ​ធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ​ជួយ​ឲខួ​រក្បាល​រឹងមាំ ព្រោះថា​ការ​ហាត់ប្រាណ​ជម្រុញ​ចលនា​អុកស៊ីសែន​ទៅកាន់​ខួរក្បាល​បានកាន់​តែ​ច្រើន​។

ខាងក្រោមនេះជាការណែនាំ ៤​ ចំនុចខ្លីៗ​ក្នុង​ការបង្កើន​សមត្ថភាព​ខួរក្បាល ៖

១​ បង្កើន​ការ​អាន​ឲ្យបាន​ច្រើន​ដូចជា​ការអាន ប្រលោមលោក រឿងកំប្លែងខ្លីៗ​ ឬ ពត៍មាន​ផ្សេងៗ ។ល។ ការ​អាន​ច្រើន​វា​ដូចជា​ការ​ធ្វើ​លំហាត់ប្រាណ​អ៊ីចឹង ។ បើ​អ្នក​មិន​ចងចាំ​នូវ​អ្វី​ដែល​អ្នក​បាន​អាន​ពីមុន អ្នក​គួរ​យក​វា​មក​អាន​ម្តងហើយម្តងទៀត​ព្រោះថា​ការ​ធ្វើ​ដូច្នេះ​វាជាកា​របង្វឹក​ខួរក្បាល​ឲរំលឹក​រឿង​ចាស់​ឡើងវិញ​ដែល​អាច​ជួយ​ជំរុញ​ផ្នែក​ចងចាំ​ឲ​បាន​ល្អ ។

២ បង្កើន​ការបរិភោគ​ខ្លាញ់ត្រី​ឲ​បានច្រើន ព្រោះថា​ខ្លាញ់ត្រី​មាន​ផ្ទុក​សារជាតិ Omega-3 ដែល​វា​ជា​អាស៊ីតខ្លាញ់​មួយ​ប្រភេទ​ជួយ​ខួរក្បាល​ឲ្យ​មាន​ដំនើរ​ការបាន​ល្អ ។ អាស៊ីតខ្លាញ់នៃ Omega-3 ក៏មាន​នូវ​ក្នុង​គ្រាប់ធញ្ញាជាតិ​ ឬ បន្លែ​ស្លឹកបៃតង​ផងដែរ ។ បើ​អ្នក​មិន​ចូលចិត្ត​បរិភោគ​ត្រី អ្នក​អាច​ទទួល​យក​ Omega-3​ តាមរយៈ​ថ្នាំ​ជំនួយ​ដែល​ផ្សំ​ពី​ខ្លាញ់ត្រី ។

៣ អ្នក​គួរ​ជ្រើសរើស​ប្រើ​ប្រេងអូល៊ីវ (Olive oil) ​ក្នុងការ​ធ្វើម្ហូប ព្រោះថា​ប្រេង​អូល៊ីវ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើន​ការចងចាំ​នៃ​ខួរក្បាល​បាន​យ៉ាងល្អ ។

៤ ជៀសវាង​ក្នុង​ការបរិភោគ​គ្រឿង​ស្រវឹង​ហួសបរិមាណ ព្រោះថាការ​ពិសារគ្រឿងស្រវឹង​ច្រើន​ពេកវា​ធ្វើ​ឲដំណើរការ​ខួរក្បាល​ចុះខ្សោយ ។ ប៉ុន្តែ​បើ​អ្នក​បរិភោគ​គ្រឿងស្រវឹង​ក្នុង​កំរិត​សមល្មម​វា​ក៏​អាច​ជួយ​ដល់​ខួក្បាល​ផងដែរ ។ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ពិសារ​គ្រឿងស្រវឹង ពិសេស​ស្រាក្រហម​ក្នុងកំរិតសមល្មម​អាច​ជួយ​ឲ្យខួរក្បាលធ្វើការបានល្អ ៕

ដកស្រង់​ និង កែរសំរួលពី http://www.ehow.com/how_5930193_increase-brain_s-memory.html

 

ហាក់ គីមថុងhttp://www.hak-kimthong.com
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។

Most Popular