ទំនងតើ!

Brand Positioning គឺ​ជា​វិធី​ដែល​អ្នក​ធ្វើ​ឲ្យ​​អតិថិជន​ចំណាំ​​អត្តសញ្ញាណខ្លួន​អ្នក​​ និង​បង្កើត​​ទំនាក់​ទំនង​ ដោយភាព​ជឿជាក់​នៅ​ក្នុង​ចិត្ត​អតិថិជន​។​ Positioning ធ្វើ​ឲ្យ​អ្នក​​មាន​ប្រៀប​លើ​គូ​ប្រជែង​ ​ដោយ​ការ​​ឆក់​យក​បេះដូង​​របស់​អតិថិជន​។​ ផលិតផល ដែល​លក់​នៅ​លើ​ទីផ្សារ​ អាចមាន​ ភាព​​ស្រដៀងឬដូច​​គ្នា​  ប៉ុន្តែម៉ាក​ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អតិថិជន​បាន​ មិន​មាន​ជា​រឿង​ដែល​ងាយ​ផ្លាស់​ប្តូរ ដូច​ជា​ការ​កូពី​ផលិតផល​ឡើយ​។ Positioning អាច​មើល​ឃើញ​តាម​រយៈ​  ការ​ប្រើ​ប្រាស់​ពាក្យពេចន៍ ​ ​រូបភាពដាក់​បង្ហាញ​ និង​ការ​បង្ហាញ​ខ្លួន​នៅលើ​ហ្វេសប៊ុក​។​​ ខាង​ក្រោម​នេះ ​គឺ​ជា​២ឧទាហរណ៍​នៃ​ក្រមហ៊ុន​ក្រៅ​ប្រទេស ​ដែល​មាន​​ម៉ាក​សញ្ញា​​រឹង​មាំ​​៖

១ ម៉ាក​​ Tesla

ម៉ាក​សញ្ញា​​ Tesla គឺជាម៉ាក​សញ្ញានៃ​ផលិតផល​អភិជន​ (Luxury Products) ដែល​មាន​តម្លៃ​ថ្លៃ​​។​ ​ម៉ាក​សញ្ញា​នេះ​ មិន​ប្រកួត​លើ​តម្លៃ​ទេ ប៉ុន្តែ​​ផ្តោត​លើ​គុណ​ភាព​របស់​រថយន្ត​។​ រថយន្ត​​ Tesla មានរូប​រាង​ស្ពត​ ​ ហើយថែម​ទាំង​រត់​បាន​ចម្ងាយ​ឆ្ងាយ​ មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​ និង​ប្រើ​ប្រាស់​អគ្គីសនី​។

រថយន្ត​​ Tesla មាន​ភាព​ខុស​គ្នា​ពី​ក្រុមហ៊ុន​រថយន្ត​តម្លៃ​ថ្លៃៗ​ដទែ​ទៀត​ ដែល​ប្រើ​ប្រាស់​ប្រេង​ឥន្ទនៈ ពីព្រោះ​រថយន្ត​​នេះ​ប្រើ​ប្រាស់​អគ្គីសនីសម្រាប់​ដំណើរ​ការ​។ ពួក​គេ​ឲ្យ​អតិថិជនចំណាំ​អំពី​ ​អត្តសញ្ញាណ​ខ្លួន ​និង​ភាព​ខុ​សប្លែកឬភាព​ពិសេស​ នៅ​ក្នុង​ទីផ្សារ​​រថយន្ត​ស្តង់​ដារ​និង​ប្រើ​ប្រាស់​អគ្គីសនី​ ដោយ​ គុណភាព​រថយន្ត​រឹង​មាំ​ និង​​អាច​រត់​បាន​ចម្ងាយ​ឆ្ងាយ ជាង​រថយន្ត​អគ្គីសនី​ដទៃទៀត។

២ ម៉ាក​​ Apple

ម៉ាក​​ Apple គឹ​ជា​និមិត្តរូប​​នៃ​ម៉ាក​សញ្ញា​ ដ៏​រឹង​មាំ​មួយដែល​ស្ទើរ​គ្រប់​គ្នា​បាន​ស្គាល់​។ ក្រុម​ហ៊ុន​ Apple បង្កើត​​កុំ​ព្យូទ័រ​ស្រស់​ស្អាត​និង​ទំនើប​ ដែល​មិន​អាច​ស្វែង​រក​បាន ​នៅ​ក្រុមហ៊ុនកុំ​ព្យូទ័រ​​ដទៃ​ទៀត។ ​ក្រុមហ៊ុន​ Apple ផ្តោត​លើ​ផលិតផល​ដែល​បង្កើត​ថ្មី ​ ភាព​ស្រមើស្រមៃ​ និង​​ ​ភាព​ច្នៃ​ប្រឌិត។

ភាព​ដូច​គ្នា ​រវាង​​ម៉ាក ​ Tesla និង​ ម៉ាក​​ Apple គឺ​ការ​មិ​ន​បញ្ចូល​តម្លៃ ​ទៅ​ក្នុង​ការ​ធ្វើ​វិសាលភាព​ម៉ាក​សញ្ញា ​ហើយ​ផ្ទុយ​មក​វិញ​ គឺ​ការ​ផ្តោត​លើ​គុណតម្លៃ​នៃ​ផលិតផល​ ដែល​អតិថិជន​ទទួល​បាន​ និង​ការ​កសាង​ទំនាក់​ទំន​ង ដែល​ពោរពេញ​ ដោយ​ការ​ជឿជាក់​​ នៅ​ក្នុង​ចិត្ត​អតិថិជន​។​