Homeអភិវឌ្ឍន៍ខ្លួនឯងកាហ្វេ​មួយ​កែវ​មាន​តម្លៃ​យ៉ាង​ណា​ចំពោះអ្នក?

កាហ្វេ​មួយ​កែវ​មាន​តម្លៃ​យ៉ាង​ណា​ចំពោះអ្នក?

វប្បធម៌ ញ៉ាំ កាហ្វេ ចាប់ផ្តើម រីក ដុះ ដាលយ៉ាង ខ្លាំ ងនៅក្នុង ប្រទេស យើង ជា ពិសេស នារយៈពេលប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះក្នុងរាជធានីភ្នំពេញ។ យើង ឃើញមាន ហាង កាហ្វេ រីក ដូចផ្សិត ស្ទើរគ្រប់ទីកន្លែង គ្រប់ ច្រកល្ហក។ កាហ្វេ មួយ កែវ នៅក្នុង ហាង កាហ្វេ ទំនើប ជាមធ្យម គឺមានតម្លៃ ប្រហែល ៣ដុល្លា ហើយ យើងឃើញ ថា វា គឺជា ជម្រើស ដ៏ពេញនិយម ពីសំណាក់ មនុស្ស សម័យ ថ្មី។ តើតម្លៃ ៣ដុល្លា ថ្លៃ ដែរឬទេ?  យើងអាចថា ថ្លៃ ក៏បាន ធូរថ្លៃ ក៏បាន។ ប្រ សិន បើយើង សួរ សំណួរ ដូចខាងលើ មនុស្ស មួយចំនួន ធំប្រាកដជាគិត ថា ថ្លៃដោយ ពួកគាត់ យល់ ថាវា មិន សមាមាត្រ ទៅ នឹង ប្រាក់ ចំណូល របស់ប្រជាជន ទូទៅ ហើយ សម្រាប់ អ្នកដែលមាន ប្រាក់ចំណូល គួរ សម គាត់ នឹង អាច យល់ ថា ៣ដុល្លា គឺមិនជា ថ្លៃនោះទេ។ ប៉ុន្តែ ប្រសិន បើគិត ពីជ្រុង មួយ ទៀត គឺគិត ពីតម្លៃ ពិត របស់ កាហ្វេ មួយកែវ វាអាចមាន តម្លៃ ត្រឹម៣ដុល្លា មែន ឬក៏ អាច ផ្តល់ តម្លៃ ដល់ យើងរហូត នឹកស្មាន មិនដល់។

កាហ្វេ មួយកែវ ក៏អាច មាន តម្លៃរហូត ដល់ មិន អាច កាត់ ថ្លៃ បាន ប្រិសិន បើយើង ចេះ ស្រូប យក តម្លៃ របស់វា។

 

បើ ស្តាប់ មើល ទៅ ដូចជា មិន ទំនងសោះ ! វា ពិត ជាមាន តម្លៃ ៣ ដុល្លា ប្រសិនបើអ្នក ជាវកាហ្វេ នោះ គ្រាន់តែ ចង់ទទួល បាន នូវ ឱជារស និង ក្លិន ឆ្ងុយឈ្ងប់ របស់ កាហ្វេ ឬ គ្រាន់តែ ចង់ មក អង្គុយ លេងដើម្បី កែអផ្សុក បន្ធូរ អារម្មណ៍ ឬ ក៏ មក ដើម្បីជួបជុំ កម្សាន្ត ជាមួយ មិត្តភក្តិ។ ប៉ុន្តែ កាហ្វេ មួយកែវ ក៏អាច មាន តម្លៃរហូត ដល់ មិន អាច កាត់ ថ្លៃ បាន ប្រិសិន បើយើង ចេះ ស្រូប យក តម្លៃ របស់វា។ អ្នកខ្លះ កាហ្វេ មួយ កែវរបស់គាត់ គឺ អាច បាន សង្សារមួយ ក៏ថាបាន ហើយ Life time value របស់កាហ្វេពេលខ្លះ គឺប្រពន្ធមួយ ផង ក៏មិនដឹង។ អ្នក ខ្លះ ទៀតកាហ្វេ មួយ កែវ អាច បង្កើនចំណង មិត្តភាពកាន់តែ ស្អិត រមួត និង បណ្តាញនកាន់តែទូលាយ ដែលទំនាក់ទំនង ទាំងនោះ ផ្តល់ នូវ តម្លៃដែលមិន អាច កាត់ថ្លៃបាន នាពេលអនាគត។ អ្នក ខ្លះ កាហ្វេមួយ កែវ គឺអាច បំពេញ កិច្ច ការ ងារ ដ៏សំខាន់មួយ ដែលមាន តម្លៃ រាប់ រយ រាប់ពាន់ ឬរាប់ម៉ឺន ដុល្លា។ អ្នកខ្លះ គាត់ ចំណាយ ថ្លៃកាហ្វេ មួយកែវ គឺដើម្បី មាន ឱកាសបាន ជួបអ្នកដែលមាន បទពិសោធ ឬអ្នកមានជំនាញធ្វើការ ពិភាក្សា រៀនសូត្រស្រូប យក ចំណេះ ដែល អ្វីដែលគាត់ បាន រៀន គឺអាច ជះឥទ្ធិពល វិជ្ជមានយ៉ាង ខ្លាំង ក្នុង ជីវិត របស់ គាត់។ អ្នកខ្លះ ទៀត កាហ្វេ មួយកែវ របស់គាត់ អាច ធ្វើឱ្យគាត់ ទទួលបាន ឱកាសការងារដែលល្អ ឬក៏ឱកាស អាជីវកម្ម មួយ ដែលគាត់ នឹកស្មានមិនដល់។ អ្នកខ្លះ កាហ្វេ មួយកែវ របស់គាត់ អាចធ្វើ ឱ្យ គាត់រកឃើញ ដៃគូរ អាជីវកម្ម ដ៏ល្អ ឬ ក៏គំនិត ដ៏អស្ចារ្យ អាចធ្វើឱ្យ គាត់បង្កើត អាជីវកម្ម មួយ ដែលល្បីល្បាញមួយ ។

ពាណិជ្ជកម្ម

សម្រាប់ ខ្ញុំ វិញ រាល់ កាហ្វេ មួយកែវ ៗ គឺ មាន តម្លៃ ផ្សេងៗ គ្នា ពេលខ្លះ គឺវាគ្រាន់តែ ជា ការ ខ្ចះខ្ជាយ ប្រាក់កាសតែប៉ុណ្ណោះដោយ មិនបាន តម្លៃ អ្វីពីកាហ្វេ អ្វីទាំងអស់។ ប៉ុន្តែ ស្ទើរ រាល់ពេល កាហ្វេ មួយ កែវ តែង តែ ផ្តល់ នូវ តម្លៃ តប មកវិញជា និច្ច។ ដោយសារ តែ កាហ្វេ មួយកែវ ធ្វើឱ្យ ខ្ញុំ ស្គាល់ មនុស្ស ល្អៗ ជាច្រើន និង រក្សាទំនាក់ទំនងមិត្តភាពចាស់ៗ។ អ្នកខ្លះបាន ក្លាយជា មិត្ត ភក័្ត ដ៏ល្អ អ្នកខ្លះ បាន ក្លាយ ជា ក្រុម ការងារ ដ៏ល្អ អ្នកខ្លះបានផ្តល់នូវ គំនិត ល្អៗសម្រាប់អភិវឌ្ឍអាជីវកម្ម និង ការងារ អ្នកខ្លះបាន ក្លាយទៅជា អតិថិជន ដែលផ្តល់ចំណូល និង ជាអ្នកផ្សព្វផ្សាយបន្ត។ ចុះអ្នកវិញ?

តើ នូវរាល់ពេលទៅញ៉ាំកាហ្វេ ម្តងៗ តើអ្នកមាន ដែលគិតពីតម្លៃនៃកាហ្វេ មួយពែង ដែរឬទេ? តើកាហ្វេមួយពែង បាន ផ្តល់ អ្វីខ្លះដល់អ្នក?

ហាក់ គីមថុងhttp://www.hak-kimthong.com
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។

Most Popular