Homeធុរកិច្ចហេតុអ្វីសេដ្ឋីវ័យក្មេង២៦ឆ្នាំនេះនិយាយថា អ្នកមិនគួរខ្ចះខ្ជាយពេលវេលាពង្រឹងខ្លួនឯង?

ហេតុអ្វីសេដ្ឋីវ័យក្មេង២៦ឆ្នាំនេះនិយាយថា អ្នកមិនគួរខ្ចះខ្ជាយពេលវេលាពង្រឹងខ្លួនឯង?

កុំចំណាយពេលវេលាឬ ខំប្រឹងប្រែងដើម្បីកែលម្អអ្វីដែលជាចំណុច​ខ្សោយរបស់អ្នក។ វាជាការខ្ជះខ្ជាយពេលវេលា។ ផ្ទុយទៅវិញអ្នកត្រូវផ្តោតរាល់ពេលវេលានិងថាមពលរបស់ដុសខាត់ដើម្បីបង្កើននូវអ្វីដែលអ្នកមានទេពកោសល្យ។

នោះគឺជាដំបូន្មានរបស់ លោក Brian Wong ដែលកាលពីអាយុ ១៩ ឆ្នាំ លោកបានបើកក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមទូរស័ព្ទ Kiip ដែលធ្វើការជាមួយក្រុមហ៊ុនធំ ៗ រួមមាន McDonald’s និងក្រុមហ៊ុនកូកាកូឡាហើយកំពុងរកប្រាក់ចំណូលបាន ២០ លានដុល្លារនៅឆ្នាំនេះ។

លោក Wong ប្រាប់ថា “ដំបូងឡើយ​អ្នកប្រាកដជាមានអារម្មណ៍ថាវាមិនទំនងសោះដែល​មិនព្យាយាមដោះស្រាយភាពទន់ខ្សោយ ឬ​យ៉ាងហោចណាស់ធ្វើឱ្យវាបានល្អជាងនេះ “ប៉ុន្តែខ្ញុំពិតជាជឿជាក់ថានៅពេលយើងធំឡើងដល់ចំណុចមួយ យើងនឹងមានអារម្មណ៍ថា យើង​មានដែនកំណត់​មួយដែលយើងមិនអាចធ្វើវាឱ្យល្អជាងនេះនោះទេ”។​

“ប៉ុន្តែខ្ញុំពិតជាជឿជាក់ថានៅពេលយើងធំឡើងដល់ចំណុចមួយ យើងនឹងមានអារម្មណ៍ថា យើង​មានដែនកំណត់​មួយដែលយើងមិនអាចធ្វើវាឱ្យល្អជាងនេះនោះទេ”។​

លោក Wong ជឿជាក់ថាអ្នកនឹងទទួលបានផលចំណេញកាន់តែច្រើនពីការវិនិយោគ ឬដុសខាត់ឱ្យកាន់តែ ប្រសើរឡើងនូវអ្វីដែលអ្នកមានទេពកោសល្យ។

អ្នក​នឹងមានអារម្មណ៍​ថា អ្នកធ្វើអ្វីមួយបានល្អខ្លាំង ហើយធ្វើដោយមិនបាច់ប្រឹង គឺដោយសារតែដុងពីធម្មជាតិដែលអាចជួយអ្នកក្លាយជាមនុស្ស​លំដាប់កំពូលម្នាក់​ក្នុងពិភពលោក ត្រូវទេ? ការងារអ្នកមានដុងនោះមិនមែនត្រឹមតែធ្វើឱ្យអ្នករីកចម្រើនក្នុងអាជីពប៉ុណ្ណោះទេ និងមានកម្រិតខ្ពស់នោះទេ តែវាជាអ្វីដែលនឹងជួយអ្នករកអត្តសញ្ញាណខ្លួនឯងឃើញ ហើយនាំអ្នកទៅកាន់ភាពជោគជ័យ។

គ្មាននរណាម្នាក់អាចពូកែអ្វីគ្រប់យ៉ាងនោះទេ ដូច្នេះឱកាសដ៏ល្អបំផុតរបស់អ្នកក្នុងការធ្វើអ្វីមួយឱ្យកក្រើកបានគឺ​ជា​ការធ្វើអ្វីមួយតែមួយមុខដែលអ្នកធ្វើបានល្អបំផុត។

នៅពេលដែលអ្នកបានរកឃើញកម្លាំងពិសេសរបស់អ្នក បន្ទាប់មកត្រូវរកកន្លែងស័ក្តិសម និងគាំទ្រអ្នកបញ្ចេញ​ទេពកោសល្យនោះ អ្នកប្រាកដជាអាចរីកចម្រើន និងជោគជ័យជាក់ជាមិនខាន។

អ្នកត្រូវ​តែរកកន្លែងមួយដែលអាច​ផ្សារភ្ជាប់​រវាង​ជំនាញដែលអ្នកមាន និងកន្លែងដែលអ្នកអាចបញ្ចេញជំនាញនោះបាន​ដោយមានការទទួលស្គាល់ និងការគាំទ្រ​ដើម្បីអាចច្នៃវាដើម្បីអាច​រកផលចំណេញបានខ្ពស់បំផុត។

“អ្នកមិនចង់វិនិច្ឆ័យត្រីថាតើវាឡើងដើមឈើបានខ្ពស់កម្រិតណានោះទេ។ ប្រសិនបើអ្នកមិននៅក្នុងមជ្ឈដ្ឋានត្រឹមត្រូវ អ្នកត្រូវបានគេវិនិច្ឆ័យថាជាត្រីដោយកំណត់ថាតើអ្នកឡើងដើមឈើបានកម្ពស់ប៉ុណ្ណា ប៉ុន្តែអ្នកត្រូវ ទៅ​រកមហាសមុទ្ររបស់អ្នក។” នេះជាការបន្ថែមរបស់លោក Wong

នេះគឺជាអ្វីដែលសំខាន់បំផុត ដែលអ្នកមិនត្រឹមតែត្រូវមានជំនាញ និងទេពកោសល្យប៉ុណ្ណោះទេ អ្នកត្រូវស្ថិត​នៅក្នុងមជ្ឈដ្ឋានដែលត្រឹមត្រូវផងដែរ។

ប្រភព៖ cnbc

គំនិតhttp://www.kumnit.com
គំនិត គឺជាគេហទំព័រ​មួយ​ដែលជួយ​ពង្រឹងចំណេះដឹងទាក់ទង​នឹង​ធុរកិច្ច​ដល់សហគ្រិនខ្មែរ​ដែលកំពុង​តែ​គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន​ ជាពិសេស​នៅលើយុទ្ធសាស្ត្រទីផ្សារ​សម័យទំនើប ការគ្រប់គ្រង​អាជីវកម្ម ការអភិវឌ្ឍន៍អាជីវកម្ម និង​ការ​រក្សា​កំណើន​រីកចម្រើនអាជីវកម្ម។ ពួកយើងចង់បំផុស​គំនិតច្នៃប្រឌិត គំនិត​នវានុវត្ត និងការ​ចេះដោះស្រាយបញ្ហាអាជីវកម្មដោយខ្លួនឯង ដែលសុទ្ធសឹងតែជាជំនាញ​ចាំបាច់ខ្លាំង​នៅក្នុង​សម័យកាលឌីជីថល។ គំនិត ចង់ឃើញ​សហគ្រិនខ្មែរ អាជីវកម្មខ្មែរ​មាន​ភាព​ប្រកួតប្រជែងខ្ពស់ និង​អាចរីកលូតលាស់​ធំធាត់​យូរអង្វែង និង​អាចឈានជើង​ចូលទីផ្សារ​អន្តរជាតិ។

Most Popular