Homeធុរកិច្ចការប្រើប្រាស់បច្ចេកវិទ្យាVRក្នុងវគ្គបណ្តុះបណ្តាល ត្រូវបានគេកត់សម្គាល់ឃើញ​ថា​មានប្រសិទ្ធិភាពខ្ពស់

ការប្រើប្រាស់បច្ចេកវិទ្យាVRក្នុងវគ្គបណ្តុះបណ្តាល ត្រូវបានគេកត់សម្គាល់ឃើញ​ថា​មានប្រសិទ្ធិភាពខ្ពស់

ក្នុងសម័យកាលបច្ចេកវិទ្យានេះ មានអ្វីៗប្លែកៗជាច្រើនបានលេចឡើងដើម្បី​ជាជំនួយដល់ជីវិត ការងារ និងការធ្វើធុរកិច្ច​ឱ្យតែទំនើប និងកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម័យកាល៤.០នេះ អ្នកនឹងឮពាក្យជាច្រើនដែលទាក់ទងនឹង VR(Virtual Reality), AR(Augmented Reality), IoT(Internet of Things), Big Data, AI(Artificial Intelligent)  ។ល។ ដែលអ្នកគួរត្រៀមខ្លួនស្វែងយល់ និងរៀនពីវាបានកាន់តែច្រើនកាន់តែ​ប្រសើរ​ដើម្បីជួយដល់ភាពរីកចម្រើន​ការងារ អាជីព និងអាជីវកម្ម​ក្នុងពេលខាងមុខ។

ត្រឡប់មកវិញ ខណៈពេលដែលបច្ចេកវិទ្យា VR មិនទាន់​មាន​អ្នកស្គាល់ច្រើននៅឡើយ​​នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន​នេះ នៅបណ្តាប្រទេស​ជឿនលឿន​ផ្នែកបច្ចេកវិទ្យា​ជុំវិញពិភពលោកបានបញ្ចូលវា​ទៅក្នុងការងារ យុទ្ធសាស្ត្រទីផ្សារ និង​ការបណ្តុះបណ្តាលដើម្បីបង្កើនប្រសិទ្ធភាព និងភាពទាក់ទាញ។

ជាក់ស្តែង​ ក្រុមហ៊ុនអន្តរជាតិ​ដ៏ធំមួយគឺ​ក្រុមហ៊ុន pwc (ក្រុមហ៊ុននេះក៏មានវត្តមានក្នុងប្រទេសកម្ពុជាផងដែរ)​ បានបញ្ចូល​ការប្រើប្រាស់បច្ចេកវិទ្យាVRនៅក្នុង​វគ្គបណ្តាលជំនាញទន់ពាក់ព័ន្ធ​នឹងភាពជាអ្នកដឹកនាំដល់​បុគ្គលិក​របស់ខ្លួន។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលប្រើប្រាស់បច្ចេកវិទ្យានេះ ទទួលបាន​ផ្លែផ្កា និងប្រសិទ្ធភាពខ្ពស់ដែលជួយឱ្យ៖

បង្កើនកម្រិត​ជឿជាក់៖ អ្នកដែលទទួលបានការបណ្តុះបណ្តាលដោយប្រើVRមានភាពជឿជាក់​កើនឡើង​២៧៥%​បន្ទាប់ពីបានបញ្ចប់វគ្គ ដែលច្រើនជាងការបណ្តុះបណ្តាល​ក្នុងថ្នាក់៤០% និង​ ៣៥%​លើស​ការរៀនតាមអនឡាញ។

បង្កើនកម្រិតផ្សារភ្ជាប់អារម្មណ៍និង​វគ្គបណ្តុះបណ្តាល៖ អ្នកដែលទទួលបានការបណ្តុះបណ្តាលតាមរយៈ​បច្ចេកវិទ្យានេះទទួលបានបទពិសោធន៍​ផ្សារភ្ជាប់​ជាមួយ​មាតិការ​បណ្តុះបណ្តាល​៣.៧៥​ដងល្អជាងការ​រៀននៅក្នុងថ្នាក់ និង​២.៣ដងល្អជាង​ការរៀនតាមប្រព័ន្ធអនឡាញ។

ការផ្តោតអារម្មណ៍៖ ជាទូទៅ យើងតែងបែកអារម្មណ៍​នៅពេលទទួលបានការបណ្តុះបណ្តាលដោយសារតែទូរស័ព្ទដៃ ឬក៏បរិយាកាសជុំវិញខ្លួនយើង។ តាមរយៈការពាក់វែនតា​VR អ្នកដែលបានចូលរួម​វគ្គបណ្តុះបណ្តាល​បាន​និយាយថាពួកគេ​អាច​ស្ញង់អារម្មណ៍បានល្អជាង​ការបណ្តុះបណ្តាលទូទៅ។

ល្បឿន៖ ល្បឿន​នៃការចាប់បាន​សម្រាប់វគ្គបណ្តុះបណ្តាលនេះគឺមានប្រសិទ្ធភាពខ្ពស់មែនទែន​បើប្រៀបធៀបនឹងការបណ្តុះបណ្តាលធម្មតាដែលអ្នកចូលរួម​អាច​ប្រើប្រាស់ជំនាញដែលបានរៀនហើយមានប្រសិទ្ធភាពជាងមុន និង​ចំនាយពេលតិចជាងមុន។ ប្រសិនបើអ្នកត្រូវចំណាយពេលរៀនមុខវិជ្ជានោះក្នុងថ្នាក់រៀន​២ម៉ោង អ្នកត្រូវការ​តែ​៣០នាទីប៉ុណ្ណោះ​ជាមួយ​នឹង​VRដើម្បី​ទទួលបាន​បរិមាណចំណេះនិងជំនាញដូចគ្នា។

មិនមែនត្រឹមតែ​ការប្រើប្រាស់​បច្ចេកវិទ្យានេះ​នៅក្នុងការបណ្តុះបណ្តាលជំនាញទន់ប៉ុណ្ណោះទេ VRក៏ត្រូវបានគេប្រើប្រាស់ក្នុងវិស័យជាច្រើនទៀតដូចជា​វិស័យសំណង់ វិស្វកម្ម សង្គ្រោះបន្ទាន់ ពេទ្យ និងវិស័យដទៃផ្សេងទៀត​ដែលអនុញ្ញាតិឱ្យយើងគ្រាន់តែពាក់វែនតាVR នោះ យើងនឹងឃើញ​ស្ថានភាពនីមួយជារូប៣D ប្រៀបដូចជា​យើង​កំពុងតែស្ថិតនៅក្នុងស្ថានភាពនោះអញ្ចឹង។

ហាក់ គីមថុងhttp://www.hak-kimthong.com
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។

Most Popular