ពាណិជ្ជកម្ម
Home ហិរញ្ញវត្ថុ តើគួរវិនិយោគទៅលើអ្វី?

តើគួរវិនិយោគទៅលើអ្វី?

0

មានមនុស្សមិនតិចទេដែលមានចម្ងល់នេះ ហើយមិនទេដែលបានផ្ញើរសារ​ដើម្បីសាកសួរយោបល់អំពី​ប្រធានបទនេះ។ តើយើងគួរវិនយោគទៅលើអ្វីទៅទើបទទួលបានផលខ្ពស់បំផុត?

យោលបល់ដែលខ្ញុំ​ចង់ឱ្យបងប្អូនទាំងអស់គ្នាគិតគូរដំបូងគេបំផុត​គឺវិនិយោគ​ទៅលើខ្លួនឯងមុនគេ ព្រោះថា ប្រសិន​បើបងប្អូន​មានចម្ងល់នេះ មានន័យថា បងប្អូន​មិនទាន់មានជំនាញណាមួយច្បាស់លាស់ មិនទាន់​មានចំណេះដឹងគ្រប់គ្រាន់​ក្នុង​ការ​មើលឃើញ​ឱកាស​ និងមិនទាន់ស្គាល់ខ្លួនឯងច្បាស់ ឬ​មិនទាន់មានបណ្តាញ​ទំនាក់ទំនងណាដែលល្អ​ដើម្បីផ្តល់​គំនិត និងការណែនាំ​នៅឡើយ។

អ្នកទាំងអស់គ្នាត្រូវតែ​ចំណាយលុយ​រៀន​ឱ្យបានច្រើន អានសៀវភៅ ចូលវគ្គបណ្តុះបណ្តាលដែលល្អៗដើម្បីបណ្តុះគំនិត​ឱ្យចេះគិត ចេះវិភាគ និងរៀនពីជំនាញដែលអ្នកស្រឡាញ់ (មិនមែន​ជាវគ្គបណ្តុះបណ្តាលផ្តោត​ឱ្យ​អ្នកទាំងអស់គ្នា​ហោះលើមេឃ ហើយ​បំផុស​អ្នកនឹងក្លាយជាសេដ្ឋី​ក្នុង១ឆ្នាំ ២ឆ្នាំ ឬក៏រយៈពេលមួយបប្រិចភ្នែក) វិនិយោគទៅលើការចេញដើរហើរខាងក្រៅ​ឱ្យបានច្រើន ដើម្បីស្តាប់គេ បង្កើនបណ្តាញ និងគំនិត ហើយប្រសិនបើអាច ហោះចេញទៅក្រៅប្រទេស​ដើម្បីបើកចំហ​ខ្លួនអ្នកទទួលគំនិតថ្មីៗ មើលឃើញនូវអ្វីថ្មីៗ។

បច្ចុប្បន្ន​នេះ នៅក្នុងសង្គមយើង​មានហានិភ័យជាច្រើន​ដែលអាចកើតមានទៅលើបងប្អូននៅពេលដែលយើងមិនមានចំណេះ​ដឹងជ្រៅជ្រះ មិនមានជំនាញច្បាស់លាស់ និងចេះដឹងច្រើន​ ហើយមានការបំផុស​ឱ្យវិនយោគ​តាមគេតាមឯងដោយ​មិនមានមូលដ្ឋានគ្រឹះ ហើយចុងក្រោយ​បានត្រឹមតែស្តាយក្រោយដោយសារតែ​គិតថា​ខ្លួន​នឹង​ក្លាយជាអ្នកជោគជ័យ​ក្នុងរយៈពេលដ៏ខ្លី។

ពាណិជ្ជកម្ម

ប្រសិនបើអ្នកមានលុយតិចក្តី ច្រើនក្តី ហើយមិនទាន់ច្បាស់ពីខ្លួនឯង គឺគួរព្យាយាម​កែច្នៃ​ខ្លួនឯងជាមុនសិន​ដោយការវិនិយោគ​ទៅលើខ្លួនឯង វិនិយោគ​ទៅលើចំណេះដឹង ជំនាញ គំនិត និងស្វែងរកបណ្តាញ​ទំនាក់ទំនងដែលល្អៗ ច្នៃខ្លួនឯងឱ្យក្លាយជាដុំពេជ្រ ចេះវិភាគ និងគិតស៊ីជម្រៅថាវាអាចទៅរួច ឬក៏យ៉ាងណា។ នៅពេលដែលអ្នកដឹងច្រើន ចេះច្រើន និងជំនាញច្បាស់លាស់ណាមួយ ព្រមទាំងមានបណ្តាញទំនាក់ទំនងល្អៗ អ្នកនឹងឃើញឱកាសជាច្រើនមាននៅជុំវិញអ្នកជាមិនខាន ហើយកត្តានេះ នឹងធ្វើឱ្យអ្នកអាចកាត់បន្ថយហានិភ័យ​បានខ្ពស់ និងភាព​រ៉ុងរឿងយូរអង្វែង។

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។
Exit mobile version