ពាណិជ្ជកម្ម
Home បច្ចេកវិទ្យា តើគួរ Boost យក Reach ឬ Post Engagement?

តើគួរ Boost យក Reach ឬ Post Engagement?

នៅពេលប៊ូស (Boost) តើខ្ញុំគួរយក Reach Post Engagement? សំណួរនេះត្រូវបានបងប្អូនអាជីវករជាច្រើនបានចោទសួរ និងចង់ដឹងខ្លាំងមែនទែន។ ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើនេះ បងប្អូនគួរដឹងអំពីភាពខុសគ្នារវាង Reach ហើយនឹង Post Engagement ជាមុនសិន។

១. ការប៊ូស (Boost) យក Reach

Reach គឺជាមុខងារមួយដែលគេប្រើសម្រាប់ប៊ូសយ៉ាងណា ឲ្យមនុស្សច្រើនអាចមើលឃើញពីអ្វីដែលគេចង់ផ្សព្យផ្សាយ។ នៅពេលដែលយើងជ្រើសរើសយកមុខងារមួយនេះ ហ្វេសប៊ុក នឹងព្យាយាមរុញការផ្សព្វផ្សាយផលិតផល ឬសេវាកម្មដែលលោកអ្នកបានប៊ូសនោះ ឲ្យលោតនៅលើ Newsfeed របស់ក្រុមមនុស្សដែលមានចំណូលចិត្តដូច ឬស្រដៀងទៅនឹងអ្វីដែលលោកអ្នកបានកំណត់ ឲ្យមើលឃើញបានច្រើនទៅតាមលទ្ធភាពដែលអាចទៅរួច។ ភាគច្រើនគេប្រើមុខងារ Reach នេះនៅពេលណាគេទើបតែចាប់ផ្តើម​អាជីវកម្មថ្មី​ ហើយចង់ឲ្យមានមនុស្សច្រើនអាចមើលឃើញពីអ្វីដែលគេចង់ផ្សព្វផ្សាយ ពោលគឺបានកាន់តែច្រើន គឺកាន់តែល្អ។

២. ការប៊ូស (Boost) យក Post Engagement

ពាណិជ្ជកម្ម

ចំណែកឯ Post Engagement គេប្រើមុខងារមួយនេះសម្រាប់ប៊ូស ឲ្យមានមនុស្សមានសកម្មភាពនៅលើអ្វីដែលគេចង់ផ្សព្វផ្សាយ។ សកម្មភាពទាំងនោះមានដូចជា ការ reaction (like, love, care, haha, wow, sad, angry ) ការ Comment បញ្ចេញមតិ ការ Share ចែករំលែក ការចុចមើល រូបភាព, ការចុចទៅលើ Link ឬចុចចូលទៅមើល Video ជាដើម។ ភាគច្រើនគេប្រើមុខងារនេះសម្រាប់ ឲ្យការផ្សព្វផ្សាយរបស់គេនោះ មានអ្នកចូលរួមក៏ដូចជាសកម្មភាពផ្សេងៗដូចបានរៀបរាប់ខាងលើ ទៅលើ Post ដែលគេបានផ្សព្វផ្សាយ។

សរុបមក រវាងថាតើយើងគួរ Boost យក ReachPost Engagement គឺវាអាស្រ័យនៅលើគោលបំណងសំខាន់ដែលលោកអ្នកចង់បានតែប៉ុណ្ណោះ។ ក៏ប៉ុន្តែបើតាមបទពិសោធន៍ក៏ដូចជាការណែនាំពីក្រុមហ៊ុន Facebook លោកអ្នកគួរពិចារណាជ្រើសយកការ Boost យក Post Engagement ជាជាងការ Boost យក Reach ថ្វីត្បិតតែមានមនុស្សឃើញតិចជាងក៏ពិតមែនប៉ុន្តែអ្នកដែលឃើញភាគច្រើនគឺសុទ្ធតែជាអ្នកដែលមានចំណាប់អារម្មណ៍ទៅលើផលិតផល ឬសេវាកម្មរបស់លោកអ្នក៕

 

 

លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕
Exit mobile version