Homeធុរកិច្ចFacebook វិនិយោគទឹកប្រាក់ ១ លានដុល្លារក្នុងកិច្ចសហការជាមួយ Kustomer ក្នុងការពង្រឹងនូវសេវាកម្មអតិថិជន

Facebook វិនិយោគទឹកប្រាក់ ១ លានដុល្លារក្នុងកិច្ចសហការជាមួយ Kustomer ក្នុងការពង្រឹងនូវសេវាកម្មអតិថិជន

 

កាលពីថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២០ នេះក្រុមហ៊ុន Facebook បានធ្វើការប្រកាសជាសាធារណៈថាពួកគេធ្វើការវិនិយោគទៅលើ Kustomer ជាអាជីវកម្មបង្កើតថ្មី( Startup) ដែលជាកម្មវិធីជួយសម្រួលដល់ការភ្ជាប់ទំនាក់ទំនងក៏ដូចជាការបម្រើសេវាកម្មអតិថិជនឲ្យកាន់តែមានភាពងាយស្រួលប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព ។ បន្ទាប់ពីកិច្ចសម្រេចនូវកិច្ចព្រមព្រៀងរួចហើយក្រុមហ៊ុន Facebook ក៏បានបន្តទៀតថា នាពេលខាងមុខនេះពួកគេនឹងធ្វើការរួចបញ្ជូលកម្មវីធី Kustomer ជាមួយនឹង WhatsApp និង  Messenger ដែលជួយដល់ម្ចាស់អាជីវកម្មនិងដៃគូសហការក្នុងការទំនាក់ទំនងជាមួយអតិថិជនកាន់តែមានល្អប្រសើរជាងមុន។
ជាក់ស្តែងសម្រាប់អាជីវកម្មភាគច្រើនការណែនាំនិងការតាមដាននូវទិន្ន័យក៏ដូចជាព័ត៌មានរបស់អតិថិជនឆ្លងកាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការទិញរបស់ពួកគេគឺជាប្រតិបត្តិការដ៏សំខាន់បំផុតមួយនៅក្នុងការធ្វើអាជីវកម្ម។​ ស្របពេលគ្នានេះដែរលោក Dan Levy ដែលជាអគ្គនិយកនៃក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា​ “  ពួកយើងទទួលស្គាល់ថាជារៀងរាល់ថ្ងៃមានម​នុស្សមិនតិចជាង ១៧៥ លាន់នាក់ទេដែលបានប្រើប្រាស់ WhatsApp នៅក្នុងការទំនាក់ទំនងក្នុងវិស័យធុរកិច្ច ។ មិនត្រឹមតែប៉ុណ្ណោះចំនួននេះគឺបានកំពុងតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃពីព្រោះថាការផ្ញើរសារគឺជាវិធីសាស្ត្រដ៏ងាយស្រួលមួយក្នុងការទំនាក់ទំនងជាមួយអតិថិជនក៏អាចចាត់ទុកថាជាកត្តាមួយដែលនាំឲ្យមានកំនើននៃការលក់សម្រាប់អាជីវកម្មជាច្រើនផងដែរ ” ។
គួរបញ្ជាក់ផងដែរថា Kustomer គឺជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ក្នុងគោលបំណង
ជួយសម្រួលដល់ម្ចាស់អាជីវកម្មក្នុងការតាមដាននិងគ្រប់គ្រងប្រតិបត្តិការសេវាកម្មអតិថិជន ។ តាមរយៈកម្មវិធីមួយនេះម្ចាស់អាជីវកម្មអាចគ្រប់គ្រងនូវទិន្ន័យនៃការកម្មង់ ( order )  មតិយោបល់របស់អតិថិជន(feedback)
ការដឹកជញ្ជូន ( shipping ) ការតាមដាននូវទំនិញ( Tracking ) ការគ្រប់គ្រង channel ផ្សេងៗទៀតនៅលើកម្មវីធីនេះផ្ទាល់តែម្តង​និងមុខងារដ៏មានប្រយោជន៍មួយចំនួនទៀត  ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ កម្មវិធីមួយនេះក៏បានរួមបញ្ជូលជាមួយនឹងបច្ចេកវិទ្យាAI ដែលបង្កើតជារូបមនុស្សសិប្បនិម្មិតដែលមានសមត្ថភាពក្នុងការសន្ទនាជាមួយអតិថិជនដោយស្វ័យប្រវត្តិថែមទៀតផង  ។

 

ប្រភព : https://venturebeat.com/2020/11/30/facebook-acquires-marketing-messaging-automation-startup-kustomer/

 

Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

Most Popular