ពាណិជ្ជកម្ម
Home យុទ្ធសាស្ត្រទីផ្សារ ប្រភពទាំង ៦ ដែលអ្នកអាចរៀនពីទីផ្សារឌីជីថល ( Digital Marketing) ដោយ ឥតគិតថ្លៃ !!

ប្រភពទាំង ៦ ដែលអ្នកអាចរៀនពីទីផ្សារឌីជីថល ( Digital Marketing) ដោយ ឥតគិតថ្លៃ !!

0

១. Moz SEO Learning Center

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមពី SEO( Search Engine Optimization )គេហទំព័រមួយនេះជាប្រភពនៃចំណេះដឹងដ៏មានប្រយោជន៍មួយសម្រាប់អ្នក។ អ្វីដែលពិសេសនិងកាន់តែងាយស្រួលនោះប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនទាក់ទងនឹង SEO គេហទំព័រមួយនេះបានផ្តល់ជាសេចក្តីណែនាំ(Guideline) ដែលណែនាំនូវអ្វីដែលអ្នកគួរតែរៀនទៅតាមដំណាក់កាល ។ ក្រៅពីនេះគេហទំព័រមួយនេះនឹងផ្តល់ជូនអ្នកនូវមាតិកាជា វីដេអូ blog ដែលនិយាយបកស្រាយយ៉ាងលម្អិតអំពីប្រធានបទសំខាន់ៗជាច្រើនដែលអ្នកគួរតែដឹងស្តីអំពី SEO ផងដែរ។

Link : https://moz.com/learn/seo

២. HubSpot Academy

ពាណិជ្ជកម្ម

ប្រសិនបើអ្នកចង់អភិវឌ្ឍន៍និងពង្រឹងនូវជំនាញសំខាន់ៗនានាដែលទាក់ទងនឹងDigital Marketing ដូចជា SEO , Content Marketing , Email Marketing , Social Media Marketing ជាដើមនោះ HubSpot Academy  គឺជាគេហទំព័រ ដ៏មានប្រយោជន៍មួយដែលអាចជួយអ្នកបាន ។ គេហទំព័រមួយនេះគឺជាប្រភពនៃចំណេះដឹងដែលទាក់ទងនឹង Digital Marketing ដ៏ទូលំទូលាយដែលរួមបញ្ជូលទាំងវគ្គសិក្សាខ្លីៗ(short course) និង វគ្គសិក្សាពេញលេញរួមជាមួយនឹងវិញ្ញាប័ណ្ណប័ត្រ(Certificate)បញ្ជាក់អំពីការសិក្សាបន្ទាប់ពីអ្នកបានបញ្ចប់នូវវគ្គនីមួយៗដោយជោគជ័យផងដែរ ។

Link : https://academy.hubspot.com/

៣. Google Digital Garage

Google Digital Garage  គឺជាគេហទំព័រផ្លូវការរបស់ google តែម្តងដែលផ្តល់ជូននូវការបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងផ្នែក Digital Marketing  , Search Engine Marketing , Search Advertising , Mobile Marketing , Google Analytics ជាដើម ។ ដូចគ្នានេះដែរអ្នកក៏ទទួលបាននូវវិញ្ញាប័ណ្ណប័ត្រ( Certificate) បញ្ជាក់អំពីការសិក្សាបន្ទាប់ពីអ្នកបានបញ្ចប់នូវវគ្គនីមួយៗដោយជោគជ័យផងដែរ ។

Link : https://learndigital.withgoogle.com/digitalgarage

៤ . Neil Patel

លោក Neil Patel  គឺជាអ្នកជំនាញផ្នែក Digital Marketing ម្នាក់ដែលបានបង្កើតនូវគេហទំព័រ​ Neil Patel ដែលជាឈ្មោះរបស់លោកផ្ទាល់ក្នុងគោលបំនងចែករំលែកនូវចំណេះដឹងទាក់ទងនឹង Digital Marketing សម្រាប់អ្នកដែលមានការចាប់អារម្មណ៍លើវិស័យនេះ ។ តាមរយៈគេហទំព័រអ្នកអាចស្វែងរកនូវអត្ថបទឬក៏វីដេអូមួយចំនួនដែលមានខ្លឹមសារជាក់លាក់និងច្បាស់លាស់ដែលអាចជួយអ្នកក្នុងការអភិវឌ្ឍន៍នូវជំនាញ Digital Marketing របស់អ្នកបាន ។

Link : https://neilpatel.com/

៥. WordStream’s PPC University

គេហទំព័រមួយនេះផ្តោតសំខាន់ទៅលើយុទ្ធសាស្រ្ត Pay-Per-Click Marketing។ តាមរយៈគេហទំព័រនេះអ្នកនឹងរៀនបានពីវិធីសាស្រ្តដែលធ្វើយ៉ាងណាឲ្យការចំណាយកាន់តែមានប្រសិទ្ធិភាពនិងទទួលបាននូវលទ្ធផលខ្ពស់ផងដែរ។ អ្វីដែលកាន់តែងាយស្រួលនោះអ្នកអាចសិក្សាទៅតាមកម្រិតនៃសមត្ថភាពរបស់អ្នកដូចជា Beginner ( PPC 101 ) , Intermediate( PPC 102 )​ និ​ង Advanced PPC ។​​​​​

https://www.wordstream.com/learn

៦. YouTube

លើសពីបណ្តាញសង្គមដែលផ្តល់នូវមាតិកាបែបកម្សាន្ត YouTube ក៏ជាប្រភពនៃចំណេះដឹងដ៏សម្បូរបែបនិងទូលំទូលាយដែលអ្នកមិនគួរមើលរំលងផងដែរ។ ទាក់ទងនឹងការប្រើប្រាស់ YouTube ជាប្រភពនៃចំណេះដឹងអ្នកធ្វើការសិក្សាតាមរយៈ Channel របស់អ្នកជំនាញទីផ្សារល្បីៗដូចជា Gary Vaynerchuk , Seth Godin, Dennis Yu ជាដើមដែលអ្នកអាចនឹងអាចទទួលបាននូវចំណេះដឹងដែល​ប្រកបដោយវិជ្ជាជីវៈពិតប្រាកដនិងជាក់លាក់ ។

 

 

 

គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។
Exit mobile version