ហេតុអ្វីបានជាអ្នកធ្វើស្រែជប៉ុនមានជីវភាពធូរធារ?

461

មុខរបរជាកសិករធ្វើស្រែដាំស្រូវត្រូវបានប្រទេសជាច្រើនចាត់ទុកជា ឆ្អឹងខ្នងរបស់ប្រទេសជាតិ ជាឃ្លាំងអាហាររបស់ប្រជាជននៅលើពិភពលោក​ តែសម្រាប់ជីវភាពរបស់ពូកគាត់វិញ បែរជាមានខុសប្លែកគ្នាតាមប្រទេសនីមួយៗ ។នៅក្នុងអត្ថបទនេះយើងនឹងអធិប្បាយអំពីកសិករជាជនជាតិជប៉ុនដែលទទួលបានជោគជ័យនៅក្នុងការប្រកបអាជីពជាកសិករដាំស្រូវ ហើយមានជីវភាពធូរធារ។

Rice fields are canvases for Japanese people! Amazing art in rice fields. | tsunagu Japan

តាមស្ថិតិមានកសិករជប៉ុនប្រមាណ​​ ២៣លាននាក់ ស្មើនឹង​ ២២ភាគរយនៃចំនួនប្រជាជនសរុប ហើយមានចំនួនស្មើនឹងបុគ្គលិកដែលមានប្រាក់ខែមធ្យមដែលធ្វើការនៅក្នុងក្រុមហ៊ុនធំៗនៅក្នុងប្រទេសជប៉ុន​។ការធ្វើស្រែក្នុងមួយឆ្នាំ ប្រជាកសិករម្នាក់អាចទទួលបានកម្រៃដល់ទៅ​ ៨លានយេន ឬ​ប្រហែល ៧.៣ម៉ឺនដុល្លារអាមេរិក​។

តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យកសិករជប៉ុនក្លាយជាអ្នកមានបាន?

១​ ហេតុផលដែលធ្វើឲ្យប្រជាជនជប៉ុនមានចំណូលច្រើនដល់ថ្នាក់នេះគឺព្រោះតែ​ពួកគេគេមើលមុខរបរធ្វើស្រែចំការជាការធ្វើពាណិជ្ជកម្ម​ ដូចនេះធ្វើឲ្យពួកគេមានភាពជាពាណិជ្ជករខ្ពស់ជាងមុន​ ។ពួកគេមានការចាត់ចែងការងារដើម្បីកាត់បន្ថយដើមទុន រួមជាមួយនឹងការកែច្នៃផលិតផល ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។​​ពួកគេចេះរៀបចំផែនការដើម្បីផលិតស្រូវឲ្យបានគ្រប់រដូវកាល​ មានការផលិតស្រូវតាមបែបទាន់សម័យ​ដែលជាបច្ច័យមួយធ្វើឲ្យកសិករជប៉ុនកាត់បន្ថយថ្លៃដើមការផលិតបាន។​​ ដូចនេះ ការផ្តល់ចំណេះដឹងដល់កសិករ​ឲ្យយល់ដឹងពីការចាត់ចែងដើមទុន​ និងចំណេះដឹងក្នុងការធ្វើស្រែបែបទាន់សម័យមានសារៈសំខាន់ណាស់អាចជួយឱ្យពួកគាត់​បង្កើនចំណូល​បានយ៉ាងច្រើន។

 

២​​ អ្នកស្រែនៅក្នុងប្រទេសជប៉ុនសម្លឹងមើលការបន្ថយដើមទុន​ និងបង្កើនទិន្នផលជាចម្បង ដូចជាការប្រមូលចម្បើងទុកនៅក្នុងស្រែ​ ដើម្បីបង្កើនជីនីត្រូសែននៅក្នុងដីដែលជាអាហារដ៏សំខាន់បំផុតឲ្យទៅកាន់ដី ។ យើងតែងតែសង្កេតឃើញថា កសិករជប៉ុនកប់ចម្បើងទៅក្នុងដីវិញ ជួយបន្ថែមជីនីត្រូសែនបានយ៉ាងតិច​២០ភាគរយ ។វិធីនេះអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមក្នុងការទិញជីបានមួយផ្នែកដែរ។​​ដោយឡែក សម្រាប់កសិករក្នុងប្រទេសយើងវិញ បែរជាធ្វើការដុតចម្បើងនៅក្នុងស្រែ​ ដោយពូកគាត់ជឿថា កម្តៅបានធ្វើឲ្យស្មៅក្នុងស្រែ និង​មេរោគក្នុងដីងាប់ ឬគិតថាការដុតចម្បើងធ្វើឲ្យស្រូវទទួលបានទិន្នផលច្រើន។​ វាអាចជាការពិតនៅក្នុងពេលដំបូង តែវាមានប្រសិទ្ធិភាពក្នុងពេលខ្លីៗនេះតែប៉ុណ្ណោះ។​

 

​ កសិករជប៉ុនយកចិត្តទុកដាក់ក្នុងការឲ្យជីធម្មជាតិទៅក្នុងស្រែដើម្បីបង្កើនជីវជាតិនៅក្នុងដីនោះ ហើយពួកគេប្រើប្រាស់ជីគីមីនៅពេលដែលចាំបាច់ខ្លាំងតែប៉ុណ្ណោះ ។​ ជាងនេះទៅទៀត កសិករជប៉ុនមានការរៀបចំប្រព័ន្ធទឹកបានល្អប្រសើរ ដោយពូកគេបង្ហូតទឺកចូលស្រែនៅក្នុងពេលដែលស្រូវត្រូវការទឹកតែប៉ុណ្ណោះ ដែលខុសប្លែកពីកសិករយើងដែលគិតថា ដើមស្រូវត្រូវការទឹកច្រើនគ្រប់ពេលវេលា។​

៤​ ចំនុចសំខាន់នៃការធ្វើស្រែរបស់ជនជាតិជប៉ុនគឺ ការប្រើប្រាស់បច្ចេកទេសស្ទើរតែគ្រប់ដំណាក់កាលនៃការធ្វើស្រូវ ​ដូចជាការប្រើប្រាស់ដ្រូនក្នុងការបាចជី បាចថ្នាំសម្លាប់សត្វល្អិត​ និង​សិក្សាពីការលូតលាស់របស់ស្រូវ , ប្រើប្រាស់គ្រឿងចក្រក្នុងការរាស់,​ស្ទូង,​ច្រូតស្រូវជាងដើម​។​ជាងនេះទៅទៀត រដ្ឋាភិបាលផ្តល់ភាពសំខាន់​និងជួយជំរុញក្នុងការដាំដំណាំស្រូវ​ដូចជាការធ្វើការស្រាវជ្រាវអំពីបច្ចេកទេសដាំស្រូវ រៀបចំប្រព័ន្ធទឹកដែលត្រូវប្រើក្នុងការដាំស្រូវឲ្យមានបរិមាណតិចបំផុត​ហើយទទួលបានទិន្នផលខ្ពស់បំផុត​ ការផលិតគ្រាប់ស្រូវដែលធន់ជាមួយការប្រែប្រូលអាកាសធាតុ មានទិន្នផលខ្ពស់ជាដើម។

Smart rice? Advancements try to modernize farming in Asia - Interesting Asia