Homeវិបត្តិ និងឱកាសដំណោះស្រាយ និង ឱកាសក្នុងកំឡុងពេលកូវីដ១៩

ដំណោះស្រាយ និង ឱកាសក្នុងកំឡុងពេលកូវីដ១៩

វីរុសកូវីដ-១៩ គឺជាវីរុសដែលបានបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់មនុស្ស​ទៅលើផ្នែកផ្លូវដង្ហើម ដោយវាបានបណ្តាលឲ្យមនុស្សបាត់បង់អាយុជីវិតយ៉ាងច្រើន សឹងតែគ្រប់ប្រទេសទាំងអស់ពេញមួយពិភពលោក ហេតុដូចនេះរាជរដ្ឋាភិបាលនាបណ្តាលប្រទេសនីមួយៗ​ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) កំពុងមានការខ្វាយខ្វល់ ព្រមទាំងព្យាយាមរកដំណោះស្រាយក្នុងការជួយស្តារស្ថានភាពជំងឺរាតត្បាតសកលលោកមួយនេះ។ ដោយមើលឃើញពី បញ្ហាចោទនេះហើយទើបទាមទារឲ្យមានការចូលរួមពីយើងទាំងអស់គ្នា បែបនេះហើយទើបមានទស្សនៈមួយលើកឡើងមកស្តីពី “ ដំណោះស្រាយ និង ឱកាសក្នុងកំឡុងពេលកូវីត១៩ ”។

ជាការពិតណាស់ ចាប់តាំងពីបានរកឃើញវីរុសកូវីដ-១៩​ ដំបូងក្នុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុង វ៉ូហាន រដ្ឋធានីនៃខេត្តហ៊ូប៉ី របស់ប្រទេសចិនកន្លងមក យើងសង្កេតឃើញថាវាពិតជាបាន​ជះ​ឥទ្ធិពល​ដល់ បណ្តាលប្រទេសជាច្រើននៅលើពិភពលោក និងជាពិសេសបានបង្កការប៉ះពាល់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​ត្រឹមតែ​ទៅ​លើ​ភាព​អាសន្ន​ផ្នែក​សុខភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​បំផ្លាញ​ដល់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ដល់​ប្រទេស​ទាំងនោះ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។​ ដូច​គ្នា​នេះ​ដែរ​ បណ្តាល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ក៏កំពុង​រង​នូវ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ពី​ជំងឺ​កូ​វី​ដ​-១៩​

ខណៈ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ជាស​កល​ បាន​នាំ​ឱ្យ​មានការ​រំខាន​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ និង​បង្ក​ជា​ការ​រាំងស្ទះ​ទៅ​ដល់​តម្រូវការ​ ព្រមទាំង​លំហូរ​នៃ​ការ​ធ្វើ​ដំណើរ​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ដែល​ជា​ហេតុបាន​នាំ​មក​នូវ​ការ​រំខាន​ទៅ​លើ​គ្រប់​វិស័យ​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ ក្នុង​នោះ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។ ជំងឺ​កូ​វី​ដ​-១៩​ បាន​គម្រាមកំហែង​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​សេដ្ឋកិច្ច​ទៅ​លើ​វិស័យ​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ខណៈ​ដែល​វិស័យ​ទេសចរ​ណ៏​ ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ​ និង​វិស័យ​សំណង់​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​វិស័យ​ដែល​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​។​ វិធាន​ការណ៍​ឆ្លើយ​តប​ជាស​កល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ ជាក់ស្តែង​បាន​បង្ក​ឱ្យ​មានការ​ធ្លាក់​ចុះ​នៃ​សេវាកម្ម​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច​។​ បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ឆ្នាំ​ ២០២០​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​ខាតបង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ជា​ ៣​ ពាន់​លាន​ដុល្លារ​។​ ​ចំណែកមួយវិញទៀត យោង​តាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រោងចក្រ​សរុប​ចំនួន​ ៤៣៣​ និង​អាជីវកម្ម​ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​។​ ការ​បិទទ្វារ​ជា​បណ្តោះអាសន្ន​នេះ​ បាន​ធ្វើ​ឱ្យ​កម្មករ​កាត់ដេរ​ប្រមាណ​ជា​ ១៣៥.០០០​ នាក់​ និង​កម្មករ​ទេសចរណ៍​ ១៧.០០០​ នាក់​គ្មាន​ការងារ​ធ្វើ​។

ដូនេះដើម្បីជាផ្នែកមួនៃការស្តារស្ថានភាពជំងឺរាតត្បាតសកលលោកដ៏កាចសាហាវមួយនេះបានខ្ញុំនិងធ្វើការមកស្រាយពីយុទ្ធការ ដោះស្រាយការរីករាលដាលដែលរដ្ឋាភិបាល ប្រទេសកម្ពុជាបានដាក់ចុះ កន្លងមក ដែលមានដូចជា ពង្រឹងឲ្យមានការផ្សព្វផ្សាយទូលំទូលាយអំពី ជំងឺកូវីត១៩ នៅលើបណ្តាញសង្គមនានាន ព្រមទាំងទីសាធារណៈ។ ជំហានដំបូងដែលរដ្ឋាលិបាលកម្ពុជាប្រើដើម្បីប្រយុទ្ធប្រឆាំងនឹង យុទ្ធាករប្រឆាំងនឹង​កូវីត១៩ ​គឺការ​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​មួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​ នៅ​ដើម​ខែមេសា​។​ ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល​ គណៈកម្មាធិការ​នេះ​ទទួលខុសត្រូវ​រាល់​បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​កូ​វី​ដ​-១៩​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ដូចដែល​បាន​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ នា​ពេល​បច្ចុប្បន្ន​ គម្លាត​សង្គម​គឺជា​វិធានការ​ជួរ​មុខ​ដ៏​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩​ ក្ន​ង​កំឡុង​ពេល​វ៉ាក់សាំង​ស្ថិត​ក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍន៍​ ដោយក្នុងនោះមាន​ សេចក្តីណែនាំ​ និង​គោលការណ៍​ជា​ច្រើន​អំពី​វិធានការ​ការពារ​កូ​វី​ដ​-១៩​ រួម​មាន​វិធានការ​បង្ការ​ ការ​អនុវត្ត​អនាម័យ​ ការ​រក្សា​គម្លាត​សង្គម​ ការ​ធ្វើ​ចត្ត​លឺ​ស័ក​ និង​វិធានការ​ធ្វើ​ដំណើរ​បរទេស​ផ្សេង​ទៀត​ត្រូវ​បាន​ចេញ​ដោយ​គណៈកម្មាធិការ​អន្តរក្រសួង​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​ ការ​យល់​ដឹង​អំពី​ជំងឺ​រាតត្បាត​ត្រូវ​បាន​លើក​ឡើង​ពាសពេញ​ប្រទេស​ តាម​រយៈ​ការ​ផ្សាយ​តាម​បណ្តាញ​សង្គម​ទូរទស្សន៍​ វិទ្យុ​ និង​បដា​តាម​ផ្លូវ​ មាន​សំភារៈ​ផ្សព្វផ្សាយ​ផ្សេងៗ​គ្នា​រួម​មាន​វី​ដេ​អូ​ណែនាំ​ខ្លីៗ​។​ ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ពង្រីក​វិសាលភាព​នៃ​ការ​អនុវត្ត​គម្លាត​សង្គម​ដើម្បី​ទប់ស្កាត់​ការ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ ឧទាហរណ៍​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​មាន​វិស្សមកាល​តូច​មុន​កំណត់​ សម្រេចចិត្ត​ពន្យារ​ការ​ប្រឡង​ថ្នាក់​ជាតិ​ថ្នាក់​ទី​ ៩​ និង​ទី​ ១២​ ឆ្នាំ​ ២០១៩​ -២០២០​ និង​បញ្ឈប់​រាល់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ចាប់ពី​ថ្ងៃ​ទី​ ១៦​ ខែមីនា​។​ សាលា​ប្រមាណ​ ១៣,​ ៣០០​ ត្រូវ​បាន​បិទ​ទ្ទា​ដោយ​ការ​សម្រេចចិត្ត​នេះ​។​48​ លើស​ពី​នេះ​ កន្លែង​កម្សាន្ត​ដូច​ជា​ កាស៊ីណូ​ រោងកុន​ និង​កន្លែង​ហាត់​កាយសម្ព័ន្ធ​សាធារណៈ​ក៏​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។​ ​ លើស​ពី​នេះ​ ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចូល​ស្រុក​ពី​បណ្តា​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​បាន​ហាមឃាត់​ ដើម្បី​បញ្ឈប់​រាល់​ការ​ចម្លង​មេរោគ​នានា​ដែល​អាច​កើតឡើង​ក្នុង​ប្រទេស​។​ការ​អនុវត្ត​គម្លាត​សង្គម​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ផ្ទុះ​មេរោគ​កូ​វី​ដ​-១៩​ បាន​បង្ក​ឱ្យ​មាន​ផល​អវិជ្ជមាន​សម្រាប់​វិស័យ​អប់រំ​ព្រោះថា​សិស្ស​មិន​អាច​រៀន​នៅ​ក្នុង​សាលា​បាន​ទេ​។​ ក្រសួង​អប់រំ​បាន​ប្រ​មើ​ឃើញ​ពី​បញ្ហា​នេះ​ហើយ​បាន​ឆ្លើយ​តប​ជាមួយនឹង​កម្មវិធី​អប់រំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ ក្រសួង​អប់រំ​ ដោយ​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​បាន​ផ្តួចផ្តើម​កម្មវិធី​សិក្សា​ពី​ចម្ងាយ​ និង​សិក្សា​តាម​អេ​ឡិច​ត្រូ​និក​ដើម្បី​ផ្តល់​ការ​អប់​រំជា​មូលដ្ឋាន​ដល់​សិស្ស​គ្រប់​ជាន់ថ្នាក់​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ​ដែល​ពួក​គេ​មិន​អាច​ទទួល​បានការ​ភ្ជាប់​អ៊ីនធឺណិត​។​ រដ្ឋាភិបាល​ក៏​បាន​សហការ​ជាមួយ​សង្គម​ស៊ី​វិល​ និង​អង្គការក្រៅរដ្ឋាភិបាល​ដូច​ជា​មូលនិធិ​អាស៊ី​ និង​យូ​ណេ​ស្កូ​ដើម្បី​អនុវត្ត​កម្មវិធី​រៀន​តាម​អេ​ឡិច​ត្រូ​និ​ច​ និង​បង្កើត​គំនិត​ផ្តួចផ្តើម​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៀនសូត្រ​របស់​សិស្ស​នៅផ្ទះ​។​

ចំពោះ ឱកាសដេលយើងទទួលបាននាកំឡុងពេលកូវីត១៩ ក៏មានច្រើនផងដែរ ដែលវាមានដូចជា រដ្ឋាភិបាលអនុវត្តការបន្ធូរបន្ថយពន្ធដើម្បីកាត់បន្ថយសម្ពាធហិរញ្ញវត្ថុដល់អ្នកជាប់ពន្ធ ។ជាក់ស្តែង ការថយចុះនៃកំរិតប្រាក់ចំណូលរបស់ពលរដ្ឋបាននំាឲ្យមានផលប៉ះពាល់ដល់ទម្រង់នៃការប្រើប្រាស់

និងបណ្តាលឲ្យតម្រូវការថយចុះទៅលើផលិតផល និងសេវាកម្មផ្សេងៗនៅក្នុងសេដ្ឋកិច្ច។ ជាលទ្ធផល បញ្ហានេះអាចជះឥទ្ធិពលមិនល្អដល់និរន្តរភាពសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសដោយសារតម្រូវការក្នុងស្រុកធ្លាក់ចុះទាប។ ជាការឆ្លើយតប អាជ្ញាធរបានបន្ធូរពន្ធដើម្បីពង្រឹងតម្រូវការក្នុងស្រុក និងផលិតកម្មដើម្បីរក្សាឲ្យបាននូវលទ្ធភាពទិញរបស់ប្រជាជននៅក្នុងសេដ្ឋកិច្ច និងដើម្បីពង្រីងតម្រូវការក្នុងស្រុក និង ផលិតក្មដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ ។ ឩទាហរណ៍ជាក់ស្តែង ប្រាក់កម្ចីដែលមានការប្រាក់ទាបត្រូវបានផ្តល់តាមរយៈធនាគារសហគ្រាសខ្នាតតូច និង មធ្យម ធនាគារឯកទេស និងធនាគារកសិកម្មជាដើម​ដើម្បីទ្រទ្រង់ធឲអាជីវកម្មខ្នាតតូច និង អនុញ្ញាត្តឲ្យអាជីវកម្មទាំងនេះបង្កើនឱកាសសម្រាប់ការបណ្តាក់ទុនថ្មីនៅក្នុងសេដ្ឋកិច្ច។​ការធ្វើឲ្យប្រសើរឡើងនូវការទទួឡបានប្រាក់កម្ចីដែលមាន

ការប្រាក់ទាបនេះ​ ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុននិងជួយសម្រួលដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ស្របពេលបណ្តាញអ៊ីនធឺណេតមានការប្រសើរឡើងនៅទូទាំងប្រទេស ការទិញទំនិញតាមអនឡាញមានដំណើរការឡើងខណៈអតិថិជនធ្វើការទិញ និងទូទាត់ប្រាក់តាមអនឡាញ ក៏ដូចជាទទួលបានទំនិញរបស់ពួកគេដឹកជញ្ជូនដល់ផ្ទះតែម្តង។

សរុបសេចក្តីមក រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងវិធានការណ៍រដ្ឋបាលជាច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជនៃជំងឺកូវីត១៩ ​មកលើសេដ្ឋកិច្ចរបស់ខ្លួន។ គោលនយោបាយអន្តរាគមន៍មួយក្នុងចំណោមគោលនយោបាយផ្សេងទៀតគឺការផ្តល់ការបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺកូវីត១៩ ។ ប្រាក់កម្ចីដែលមានការប្រាក់ទាបដេលផកតល់ដោយរដ្ឋាភិបាល​ក៏កំពុងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនផងដែរ សំដៅដល់ការបង្កើតឱកាសសម្រាប់ការងើបឡើងចិញនៃសេដ្ឋកិច្ច។ ចុងក្រោយគឺការធ្វើឌីជីថលនីយកម្មលើវិស័យពាណិជ្ជកម្ម​និង

អប់រំ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីវិធានរក្សាគម្លាតសុវត្តិភាពសង្គម និងវិធានការរឹតត្បិតការធ្វើដំណើរផ្សេងៗ។

អត្ថបទនេះរៀបរៀងដោយ ឃុំ ធីតា

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular