Homeអនុវត្តន៍តើអ្នកនឹងនិយាយបែបណានៅពេលដែលគេឲ្យអ្នកណែនាំពីខ្លួនឯងនៅពេលសម្ភាសន៍?

តើអ្នកនឹងនិយាយបែបណានៅពេលដែលគេឲ្យអ្នកណែនាំពីខ្លួនឯងនៅពេលសម្ភាសន៍?

អ្នកប្រហែលជាស្ទាក់ស្ទើរ និង​មានភាពលំបាកក្នុងការឆ្លើយតបរាល់សំណួរដែលសួរនៅពេលធ្វើបទសម្ភាសន៍ជាមិនខាន​ ជាពិសេស​នៅពេលដែលអ្នកសម្ភាន៍ឲ្យអ្នកណែនាំពីខ្លួនឯង។ ជាធម្មតាបេក្ខជនភាគច្រើនគិតថាការណែនាំពីខ្លួនឯងគឺពិតជាមានលក្ខណៈសាមញ្ញៗ ងាយៗស្រួលៗក្នុងការឆ្លើយ (គឺឆ្លើយទៅតាមសំណួរដែលគេសួរទៅបានហើយ) ប៉ុន្តែអ្នកដែលគិតបែបនេះតែងតែបរាជ័យរាល់ការធ្វើបទសម្ភាសន៍និងមិនទទួលបានការងារនោះទេ។ ការណែនាំខ្លួនឯងឲ្យគេស្គាល់គឺជាជំហានមួយដែលសាមញ្ញ ប៉ុន្តែការឆ្លើយទៅនឹងសំណួរបែបនេះមិនមែនសាមញ្ញដូចដែលយើងគិតនោះទេ។ដូចនេះតើយើងគួរតែធ្វើយ៉ាងដូចម្ដេចដើម្បីណែនាំខ្លួនឯងឲ្យបានល្អនៅពេលត្រូវបានគេសួរដំបូង និង ទទួលបានជោគជ័យក្នុងកិច្ចសម្ភាសន៍នោះ?ខាងក្រោមនេះជាគន្លឺះដែលអាចជួយអ្នកឲ្យឆ្លងផុតនូវសំណួរពិបាកមួយនេះបាន​៖

ការសួរសំណួរអំពី “ ប្រាប់ខ្ញុំពីខ្លួនអ្នក” មានន័យថាអ្នកដែលកំពុងតែសម្ភាសន៍អ្នក គឺគាត់បានដឹងអំពីអ្នករួចមកហើយតាមរយៈ ប្រវត្តិរូបសង្ខេបដែលអ្នកបានផ្ញើរទៅឲ្យគាត់។ គាត់សួរសំណួរនេះទៅអ្នកម្ដងទៀតដោយសារតែគាត់ចង់ដឹង ថាការនិយាយរបស់អ្នកមានជំនឿជឿជាក់ប៉ុណ្ណា មានភាពរេផ្លិចបែបណា ហើយអ្នកបានត្រៀមខ្លួនរួចស្រេចឬនៅមុនពេលធ្វើបទសម្ភាសន៍នេះ ជាពិសេសគឺគាត់ចង់ដឹងថាការនិយាយរៀបរាប់អំពីខ្លួនអ្នកគឺដូចទៅនឹងអ្វីដែលអ្នកបានដាក់ស្នើរទៅគាត់ដែរឬក៏អត់ ​ព្រោះបេក្ខជនភាគច្រើនបានយកលំនាំប្រវត្តិរូបរបស់អ្នកផ្សេងមកដាក់ធ្វើជារបស់ខ្លួនដោយមិនបានមើលឲ្យបានលម្អិត ថាលក្ខណៈសម្បត្តិរបស់ខ្លួននិងលក្ខណៈសម្បត្តិរបស់អ្នកដទៃដូចគ្នាឬក៏អត់។​​ ដូចនេះនៅពេលដែលអ្នកសម្ភាសន៍ អ្នកត្រូវចាំថាអ្នកត្រូវនិយាយឲ្យមានភាពស៊ីគ្នាទៅនឹងអ្វីដែលអ្នកបានសរសេរ ឬ ត្រូវនិយាយឲ្យមានលក្ខណៈប្រូហ្វេសិនណលប្រកបទៅដោយភាពជឿជាក់ ទើបអាចមានឱកាសដើម្បីជាប់នៅក្នុងវគ្គសម្ភាសន៍នេះបាន។

Company human resource (hr) is holding a resume application on tablet in hand. young asian woman talking to give job interviews. Premium Photoយ៉ាងណាមិញមុននឹងឆ្លើយអ្នកក៏ត្រូវចេះកំណត់នូវពីតម្រូវការដែលអង្គភាពកំពុងតែត្រូវការដែរ។ការកំណត់នូវតម្រូវការរបស់អង្គភាពឬក្រុមហ៊ុននេះដែរគឺចង់សំដៅលើការកំណត់មើលនូវការពណ៌នាអំពីប្រភេទការងារ ដែលពួកគេកំពុងតែត្រូវការ។ដូចនេះអ្នកត្រូវកត់ឬហាយឡាយទុកថាការងារប្រភេទណាដែលអ្នកចង់ធ្វើ ហើយត្រូវរកមើលថា “តើក្រុមហ៊ុនឬអង្គភាពនោះកំពុងស្វែងរកអ្វី? ហើយត្រូវការអ្វី?” ដើម្បីស្វែងរកចម្លើយឆ្លើយតបទៅពួកគេវិញ។ តួយ៉ាងដើម្បីឲ្យអ្នកឆ្លើយបានល្អនៅក្នុងការសម្ភាសន៍នេះ អ្នកគួរតែបញ្ចូលនូវរឿងរ៉ាវពីអាជីពការងារនៃជីវិតរបស់អ្នក​ បទពិសោធន៍ និង​ ចំណេះដឹងដែលទាក់ទងទៅនឹងក្រុមហ៊ុនដែលអ្នកកំពុងសម្ភាសន៍ ព្រោះទាំងអស់នេះជាហេតុផលចំបងមួយដែលល្អ ដោយសារតែអ្នកបានផ្គូរផ្គងថាអ្នកជានរណា អ្នកនិយាយពីរឿងផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងយីហោរបស់ក្រុមហ៊ុ​ន និង តម្រូវការបឋមរបស់ក្រុមហ៊ុនទាំងអស់ នៅពេលឆ្លើយសំណួរដោយផ្ទាល់បែបនេះ។ម្យ៉ាងវិញទៀតអ្វីដែលសំខាន់គឺអ្នកត្រូវនិយាយប្រាប់ពួកគេថា ហេតុអ្វីបានជាពួកគេគួរតែជួលអ្នកទៅកាន់មុខនាទីនេះ? ហើយទទួលបានផលប្រយោជន៍អ្វីនៅពេលដែលពួកគេជួលអ្នក?ព្រោះការនិយាយទៅកាន់ពួកគេបែបនេះវាបញ្ជាក់ថា​ អ្នកពិតជាមានសមត្ថភាពពិតប្រាកដ មានភាពរេផ្លិច និងមានភាពម៉ឺងម៉ាត់ជាមួយនឹងការងារនេះពិតប្រាកដមែន។ហើយដំបូន្មានចុងក្រោយទាក់ទងនឹងការណែនាំខ្លួនឯងនេះដែរ ដែលជាចំណុចសំខាន់ដែលអ្នកត្រូវតែដឹង តែមិនត្រូវធ្វើ គឺ មិនត្រូវនិយាយបំភ្លើសពីការពិត ឬនិយាយកុហកពីសមត្ថភាពរបស់ខ្លួននោះទេ ហើយក៏មិនត្រូវលើកពីចំណុចមិនល្អរបស់ក្រុមហ៊ុនដែលធ្លាប់ធ្វើពីមុនយកមកនិយាយដែរ ព្រោះវានឹងធ្វើឲ្យអ្នកធ្លាក់ក្នុងការសម្ភាសន៍មួយនេះ។

Colleagues interviewing to a new candidate. job interview concept Free Photo

ជារួមការនិយាយខាងលើនេះគ្រាន់តែជាដំបូន្មានខ្លះៗដើម្បីឲ្យអ្នកបានយល់ បានដឹងនឹងចេះត្រៀមខ្លួនឲ្យបានល្អមុនពេលដែលអ្នកត្រូវទៅសម្ភាសន៍នៅក្នុងក្រុមហ៊ុនណាមួយតែប៉ុណ្ណោះ ដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការត្រៀមសំណួរឆ្លើយ។

រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular