ទំនងតើ!

បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែជឿនលឿន ហេតុដូចនេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំង និងបទបែនទាន់តាមសម័យកាល អ្នកគួរតែឈ្វេងយល់ និងរៀនបន្ថែមពីជំនាញ ទាំង 5 ដែលនាថ្ងៃអនាគតត្រូវការច្រើន។ ជំនាញទាំងនោះ រួមមាន៖
  1. ការគិតបែបវិភាគ និងវាយតម្លៃ
ជំនាញនេះ មានសារៈសំខាន់កាន់តែខ្លាំងឡើងក្នុងការធ្វើការសម្រេចចិត្ត វាយតម្លៃព័ត៌មាន និងស្វែងយល់លម្អិតពីធាតុផ្សំសំខាន់ៗផ្សេងទៀត ដូចជាបរិបទស្ថានភាពទីផ្សារ ឱកាសអាជីវកម្ម និងបន្តវាយតម្លៃពីវិធីដែលបានធ្វើ។
  1. ភាពវៃឆ្លាតតាមបណ្ដាញសង្គម
ភាពវៃឆ្លាតតាមបណ្ដាញសង្គមនេះ មានតួនាទីដូចជា៖
  • អាចវាយតម្លៃពីអារម្មណ៍ ចំណង់ចំណូលចិត្តរបស់មនុស្សដែលប្រើប្រាស់បណ្ដាញសង្គម និងអាចសម្របពាក្យសំដី កាយវិការ និងបង្ហាញនូវអ្វីដែលមនុស្សចង់ឃើញ ហើយចង់បាននៅលើបណ្ដាញសង្គម។
  • សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ដៃគូសហការ ចៅហ្វាយ អតិថិជន​ និងអ្នកផ្គត់ផ្គង់ ដើម្បីជំរុញឱ្យមានប្រតិបត្តិការនៅក្នុងដំណើរការអ្វីមួយ ជាពិសេសនៅក្នុងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។
  1. ការច្នៃប្រឌិត
ការច្នៃប្រឌិត អាចធ្វើឱ្យយើងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរភាពពិតជាក់ស្ដែងនៃអាជីវកម្មថ្មីៗ និងមានសមត្ថភាពក្នុងការស្វែងរកជម្រើសដ៏ល្អប្រសើរ ចាកចេញពីដំណោះស្រាយបែបប្រពៃណី មានគំនិតថ្មីៗបែបច្នៃប្រឌិតខ្ពស់លើសពីការបង្កើត និងមានគំនិតបើកចំហដែលស្របជាមួយនឹងការប្រតិបត្តិការរបស់អង្គភាព។
  1. ការងារជាក្រុម
នៅក្នុងចំណុចនេះ មានន័យថា នាពេលអនាគត ទាមទារឱ្យមនុស្សទាំងអស់ត្រូវមានសមត្ថភាពដែលអាចធ្វើការងារជាក្រុមបានយ៉ាងមានប្រសិទ្ធភាព ទោះបីជាការធ្វើការងារជាក្រុមតាមរយៈអនឡាញ ការជួបផ្ទាល់ ឬតាមមធ្យោបាយណាទេ ក៏ការងារនៅតែអាចមានលទ្ធផលបានល្អ។
  1. ខ្លាំងខាងទិន្នន័យធំ (Mastery Big Data)
នាពេលអនាគត មានការប្រឈមនឹងបញ្ហាការងារថ្មីៗ វាចាំបាច់ត្រូវមានសមត្ថភាពបកប្រែទិន្នន័យអរូបីមួយចំនួនធំ អាចយល់ពីវា ហើយអាចទាញយកវាទៅជាភាពពិតជាក់ស្ដែងនៃអាជីវកម្ម។
ជំនាញនេះ អាចជួយដល់ការសម្រេចចិត្ត និងគម្រោងការណាមួយឱ្យលេចធ្លោ និងបង្ហាញចេញនូវតម្លៃពិសេសដល់អង្គភាព។
ប្រែសម្រួល៖ សាន់ ថាវិន
ប្រភពដើម៖ https://www.entrepreneur.com/article/377520