ទំនងតើ!

“កំណើន​កម្តៅនៅ​លើ​ភពផែនដី​យើង​នេះប្រហែលជាអាចផ្តល់ផល​ប្រយោជន៍ដល់​មនុស្សលោកជាជាង​ផ្តល់​នូវគុណវិបត្តិ”! នេះ​គឺជា​ការគូសបញ្ចាក់​ដោយ​ការសិក្សា​ស្រាវជ្រាវ​ថ្មីមួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការស្រាវជ្រាវ​ការ​បម្លាស់​ប្តូរ​អាកាសធាតុ​មិន​ស្វែង​រក​ប្រាក់ចំនេញចំនួន​បី​។

សមាជិក​នៃអ្នកធ្វើ​ការសិក្សាស្រាវជ្រាវ​នេះបាន​លើក​ឡើង​ថា ឧស្ម័ន​ផ្ទះ​កញ្ចក់​(Greenhouse Gas) មិន​មែន​ជាអ្នក​ដើរ​តួរ​យ៉ាង​សំខាន់​ដែល​ធ្វើ​ឲ្យ​ភព​ផែនដី​យើង​នេះ​ឡើង​កម្តៅនៅ​ក្នុង​ប៉ុន្មាន​សតវត្សន៍​ចុង​ក្រោយ​នេះ​ឡើយ។ ថ្វី​ត្បិត​តែ​ពួក​គេ​ទទួល​ស្គាល់ថា កំនើន​នៃ​ឧស្ម័នផ្ទះកញ្ចក់​ពិត​ជា​បាន​ចូលរួមចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ផែនដី​ឡើង​កម្តៅ​ក៏ពិត​មែន ប៉ុន្តែ​គេបាន​បញ្ចាក់​ថា កត្តា​ធម្មជាតិខ្លួន​ឯង​ទៅ​វិញ​ទេ​ដែល​ជា​ប្រភព​ដែល​ធ្វើ​ឲ្យ​ភពផែនដី​មួយ​នេះ​ឡើង​កម្តៅ។ ការសិក្សារ​ថ្មី​នេះ​ក៏​បានលើក​ឡើង​ផងដែរ​ថា ការ​កើន​ឡើង​នៃ​ឧស្ម័នកាបូនិចនៅ​ក្នុង​បរិយាកាស និង​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព នៅ​ភពផែនដី​យើង​នេះគឺជា​បច្ច័យ​ល្អ​ទៅវិញ​ទេ​សម្រាប់​មនុស្ស​លោក រុក្ខជាតិ និង​សត្វ។

ប៉ុន្តែ​ក៏​មាន​ព្រឹត្តបត្រ​ផ្សព្វ​ផ្សាយ​ខ្លះ​បាន​លើក​ឡើង​ថា ការសិក្សារ​ស្រាវជ្រាវ​នេះគឺមិន​​អាច​ទទួល​យក​បាន​ទេ ដោយ​សារ​តែ​ខ្វះការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​តាម​លក្ខណៈបច្ចេកទេស។ ក្រៅពីនេះ ការសិក្សា​ស្រាវជ្រាវ​នេះ មិន​បាន​ធ្វើការ​បង្ហាញ​ភស្តុតាង​ដែល​ថា ឧស្ម័នកាបូនិក​គឺមិន​មែន​ជា​ប្រភពដែលធ្វើ​ឲ្យ​ទឹកកក​ក្នុង​តំបន់​ប៉ូល​រលាយ ការ​កើន​ឡើង​ឡើង​កម្រិត​នាវ៉ូសមុទ្រ ការ​ផ្លាស់ប្តូរ​នៃ​យ៉ាង​គំហុក​នៃ​ចរន្ត​សមុទ្រ ។ល។

ប៉ុន្តែ របាយ​ការណ៍​សិក្សា​ស្រាវជ្រាវ​នេះ គឺ​លើក​ឡើង​តែ​ចំនុច​វិជ្ជមាន​ដែល​ផ្តល់​ដោយ​ឧស្ម័ន​កាបូនិក។ “ ឧស្ម័ន​កាបូនិក​កាន់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​រុក្ខជាតិ​លូត​លាស់​ក៏កាន់​តែច្រើន​ដែរ” នេះ​គឺជា​ការលើក​ឡើង​របស់​អ្នកសិក្សា​ស្រាវជ្រាវក្នុងរបាយការណ៍​នេះ។ ពួកគេ​ក៏បាន​បន្ថែម​ទៀត​ថា ប្រព័ន្ធ​អេកូឡូស៊ី​ក៏​នឹង​ទទួល​រង​ឥទ្ធិពល​ផងដែរ ដែល​ធ្វើ​ឲ្យ​កំនើន​នៃ​ដំណាំ​ដាំដុះ​មាន​ផល​កាន់​តែ​ខ្ពស់ ធ្វើ​ឲ្យ​ជីវិត​នៅ​ក្នុង​ទឹក​កាន់មាន​សភាព​កាន់តែ​ប្រសើរ និង​ព្រមទាំង​ផ្តល់​ផល​ប្រយោជន៍ដល់​សុខភាព​មនុស្ស​ និង​សត្វ​ទៀត​ផង។

ការសិក្សាស្រាវ​ជ្រាវ​នេះក៏​បាន​បង្ហាញផងដែរ​ថា នៅ​កំឡុង​សតវត្ស​ទី ១០ ដល់​ទី១៣​ ដែល​ជា​សតវត្ស​នៃ​ពន្លឺ សីតុណ្ហភាព​នៅ​ពេលនេះ​មាន​កម្រិត​ក្តៅជាង​សីតុណ្ហភាពសព្វថ្ងៃ រីឯកម្រិត​នៃ​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាសមាន​កម្រិត​ទាបជាង​សព្វ​ថ្ងៃ​ដល់​ទៅ​២៨%។

អង្គការបី​ដែល​បាន​ឧបត្ថម​ និង​គាំទ្រការសិក្សាស្រាវជ្រាវមួយនេះ មាន​ដូចជា The Heartland Institute, The Center for the Study of Carbon Dioxide and Global Change និង  the Science and Environmental Policy Project.

ចុះចំណេក​វិញ! តើ​អ្នកគិត​យ៉ាង​ណាចំពោះ​ការ​លើក​ឡើង​នៅ​ក្នុង​របាយ​ការ​សិក្សា​ស្រាវជ្រាវ​មួយនេះ? តើ​កំណើន​កម្តៅ​សីតុណ្ហភាព​នៅ​ក្នុង​ភព​ផែនដី​ពិតជា​ផ្តល់​ប្រយោជន៍ ឬ​ក៏​គុណ​វិបត្តិ?

 

ប្រភព៖ http://thenewamerican.com/

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។