លោក Bill Gates ដែលជាម្ចាស់ក្រុមហ៊ុន Microsoft ដ៏ធំកំពុងកាន់កាប់ដីស្រែចម្ការនៅសហរដ្ឋអាមេរិកប្រហែល 275,000 ហិចតា រួមទាំងកសិដ្ឋានដំឡូងមួយក្នុងទីក្រុង Washington ដែលផ្គត់ផ្គង់ដំឡូងសម្រាប់ដំឡូងបំពងរបស់ McDonald ។ ដីស្រែរបស់គាត់លាតសន្ធឹងលើរដ្ឋចំនួន 17 ដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់ដីកសិកម្មឯកជនដ៏ធំបំផុតនៅទូទាំងសហរដ្ឋអាមេរិក។
អ្វីដែលពិសេសជាងនេះទៅទៀតគឺ លោក Gates ត្រូវបានគេរាយការណ៍ថាកាន់ប័ណ្ណមាស McDonald’s ដ៏កម្រ ដោយផ្តល់ឱ្យគាត់នូវអាហារ McDonald ដោយឥតគិតថ្លៃគ្រប់ពេលដែលគាត់ចង់បាន។
ខណៈអ្នកខ្លះគិតថា Bill Gates ទិញដីស្រែច្រើន ដូច្នេះគាត់អាចនឹងគ្រប់គ្រងស្បៀងអាហារ ដោយសារតែគាត់មានស្រែចម្ការច្រើន។ ប៉ុន្តែលោក Gates និយាយថា គាត់ទិញដីស្រែចម្ការច្រើន ដើម្បីជួយឱ្យកសិដ្ឋានរីកចម្រើន និងបង្កើតការងារ មិនមែនដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ស្បៀងអាហារនោះទេ។
ថែមពីនេះ ពួកគេក៏បាននិយាយថា វាគួរឱ្យអស់សំណើច ដែលមហាសេដ្ឋីម្នាក់ជាម្ចាស់បង្កើតកម្មវិធីកុំព្យូទ័ររបស់យើងក៏ជាម្ចាស់កសិដ្ឋានដែលដាំដំឡូងសម្រាប់ដំឡូងបំពងរបស់ពួកយើងផងដែរ។