spot_img
spot_img
Home Blog Page 59

អានសៀវភៅThe One minute managerជាង១ម៉ោង​ ដើម្បីស្វែង​យល់ពី​ការ​ដឹក​នាំ​ក្រុម

សៀវភៅ​គឺជា​មិត្ត​ដែល​វិសេស​សម្រាប់​ណែនាំ ផ្តល់ចំណេះ និង​ពង្រីក​វិសាល​ភាព​នៃការ​គិត​របស់យើង។ ការ​អានសៀវភៅ​ឱ្យបាន​ខ្ជាប់ខ្ជួនគឺជា​ការបង្កើត​ទម្លាប់​ដ៏ល្អ​មួយ​ ដែល​រួមចំណែក​ជួយ​ជម្រុញ​ឱ្យយើង​ទទួលបានជោគជ័យ​ឆាប់រហ័ស និងមាន​ការគិត និង​វិភាគ​បានស៊ីជម្រៅ។ សម្រាប់អ្នកដឹក​នាំ​ល្បីៗ​ ​អ្នកជំនួញ​ និង​អ្នក​គ្រប់គ្រងល្បីៗភាគ​ច្រើន​តែងមាន​ទម្លាប់​អាន​ជាទៀងទាត់ ដើម្បីពង្រឹង​សមត្ថភាពគិត និង​គំនិត​របស់ពួកគេ។

សម្រាប់ខ្ញុំ ការអានគឺជា​ផ្នែក​មួយ​នៃ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ។ ហើយ​កាលពី​ថ្ងៃចូល​ឆ្នាំ​ចិន ដែលជាថ្ងៃដ៏ស្ងប់ស្ងាត់ ខ្ញុំ​បាន​ចំណាយពេល​ប្រមាណ​ជាង១​ម៉ោង​ដើម្បី​អាន​សៀវភៅ​ដ៏​តូចមួយ​ដែលមាន​ព័ត៌មាន​ដែលមាន​ប្រយោជន៍​ជាច្រើន​ដើម្បី​យក​មកពិចារណា និង​ឆ្លុះ​បញ្ចាំង​ជាមួយ​នឹង​ការ​ងារ​ប្រចាំថ្ងៃ នោះគឺ The One Minute Manager, builds high performing teams (អ្នកគ្រប់គ្រង១នាទី-កសាង​ក្រុមការងារដែលមាន​ប្រសិទ្ធ​ភាព​ការងារខ្ពស់)។

នៅក្នុង​សៀវភៅដ៏​តូចតែ​មាន​អត្ថន័យ​មួយនេះ អ្នកនិពន្ធ​បានធ្វើការ​សរសេរ​ណែនាំជាលក្ខណៈសាច់រឿង​ ឆ្លុះ​បញ្ចាំងពី​ការ​ដឹកនាំ​ក្រុម​ និង​ដំណាក់កាលនីមួយ​ៗ​ដែល​យើងជួប​ប្រទះ​មុន​នឹង​ក្រុមការងារ​របស់យើង​អាចឈាន​ទៅដល់ចំណុច​កំពូល​មួយ ឬដល់​ដំណាក់កាល​ដែលទទួលបាន​លទ្ធផល​ការងារ​ខ្ពស់។

គាត់​បាន​ពន្យល់​ថា ដើម្បី​ឱ្យ​ក្រុមការងារ​មួយ​ដល់កម្រិតកំពូល​បាន ការធ្វើការងារជាក្រុម និង​ការដឹកនាំ​សមាជិក​ក្រុមគឺជាកត្តា​ចាំបាច់បំផុតសម្រាប់ភាព​ជោគជ័យ។ តើនៅពេលណាទើប​យើង​បានដឹងថា ក្រុមការងារយើង​បានឈានទៅដល់​ចំណុច​កំពូលបាន?

នៅពេលដែលក្រុមមាន​លក្ខណៈសម្បត្តិដូចជា៖ មានគោលបំណង និង​គុណតម្លៃ ការផ្តល់សិទ្ធ​ឱ្យសមាជិក ការរាប់អាន និងប្រាស័យទាក់ទងគ្នា ភាពបត់បែន លទ្ធផលការងារល្អ ការទទួលស្គាល់និង​ឱ្យ​តម្លៃ និង​សុជីវធម៌ជាដើម។

នៅពេលដែល​ក្រុមរបស់អ្នកមានលក្ខណៈសម្បត្តិទាំងនេះ ឬក៏មានភាគច្រើន អ្នកនឹង​មាន​អារម្មណ៍ថា រាល់​កិច្ច​ការ គោលដៅ និង​គម្រោងផ្សេងៗអាចធ្វើ​បាន​សម្រេច​ជាមួយ​នឹង​ប្រសិទ្ធផលខ្ពស់និង​ឆាប់រហ័សដោយ​មិនបាច់ប្រឹងប្រែងខ្លាំង។

នៅក្នុងសៀវភៅ The One Minute Manager Builds High Performing Teams អ្នកនិពន្ធបាន​បង្ហាញ​ពី​ដំណើរ​ការនៃការ​បង្កើត​ក្រុម​ការងារ​ដែលមាន​លទ្ធផលការងារខ្ពស់​ដោយ​មាន​៣ជំនាញ​សំខាន់ៗ​​នៃ​អ្នកដឹកនាំក្រុម​ និង​សមាជិកក្រុម​គឺ៖ ធ្វើការវិនិច្ឆ័យសញ្ញា ការសម្រប និងការផ្ទេរ​សិទ្ធ​អំណាច។

អ្នកនិពន្ធ​ក៏បាន​ធ្វើការណែ​នាំ​ពី​ដំណាក់កាល​នីមួយ​ៗ​ដែលក្រុមការងារតែងជួប្រទះ​មុន​នឹង​ទទួលបាន​លទ្ធផល​ល្អ​នោះគឺ៖

១-​ ការណែនាំពី​ទិសដៅ៖ គឺជា​ដំណាក់កាលដែល​លទ្ធផលការងារទាប តែមាន​សុជីវធម៌ខ្ពស់។ នេះជា​ពេលវេលាដែល​ក្រុមការងារ​បានដឹងពី​តួរនាទី និង​ទំនួលខុសត្រូវរបស់ខ្លួន។ សម្រាប់​ដំណាក់កាលនេះ របៀបដឹកនាំដែលល្អ​បំផុតគឺ​ចង្អុរបង្ហាញ។

២- ភាព​មិនពេញចិត្ត៖ នេះគឺជា​ដំណាក់កាល​ដែល​មាន​ភាពក្តៅគគុក ដោយសារមិនចុះសម្រុងគ្នា។ ភាព​ក្លៀវក្លា​ពីដំណាក់កាលដំបូង​បានធ្លាក់ចុះ ហើយ​ការធ្វើការងារ​អ្វីៗ​ចាប់ផ្តើមមានអារម្មណ៍​ថា​កាន់តែលំបាក។ដំណាក់កាលនេះ របៀបដឹកនាំដែលល្អបំផុតគឺបង្វឹក។

៣- សមាហរណកម្ម´៖ វាគឺជា​ពេលវេលា​ដែល​សមាជិក​ក្រុមចាប់ផ្តើមយល់ចិត្តគ្នា ហើយចាប់​ផ្តើម​មានអារម្មណ៍ធូរស្បើយជាងមុន ​អាចធ្វើការជាមួយគ្នា​បាន និង​ដោះស្រាយ​ភាព​ខុសប្លែកគ្នា។ ក្នុង​ដំណាក់​កាលនេះ សមាជិក​ចាប់ផ្តើម​បង្កើត​ទំនុក​ចិត្ត​ឱ្យគ្នា​ទៅវិញទៅមក និង​ចាប់ផ្តើម​ផ្សារភ្ជាប់គ្នាឡើងវិញ។ ហើយ​នៅក្នុង​ដំណាក់នេះ របៀប​ដឹកនាំ​គឺ​បែប​គាំទ្រ។

៤- លទ្ធផលការងារ៖ នៅពេលនេះ​សមាជិក​ចាប់ផ្តើម​មានចំណេះដឹងច្រើននិង​យល់ពី​គុណតម្លៃ គោលដៅ ទំនួលខុសត្រូវ ព្រមទាំងការ​ផ្តល់ឱ្យ។ ក្នុង​ដំណាក់កាលនេះ​ការដឹកនាំដែលសាកសមបំផុតគឺផ្ទេរ​ការងារ និង​អំណាច។

តើ​អ្នក​ជាអ្នកគ្រប់គ្រង​/ដឹកនាំមែនទេ? តើអ្នក​មានពេលទំនេរប្រហែល២ម៉ោងសម្រាប់​បំប៉ន​ចំណេះដឹងដែរឬទេ? ខ្ញុំ​សូម​ណែនាំសៀវភៅមួយក្បាលនេះ​ដល់អ្នកទាំងអស់គ្នា ព្រោះវាងាយស្រួលអាន និង​តូចស្តើងដែលអាច​អាន​ចប់ក្នុង​រយៈពេលដ៏ខ្លី តែទទួលបាននូវចំណែះដឹងវិញជាច្រើន។

 

ពាណិជ្ជកម្ម

អ្នកសៀមរាប​កុំភ្លេច​ចូលរួម​កម្មវិធី​បារខែមអង្គរថ្ងៃ ២៣-២៤ នេះណា!

បារខែមអង្គរ ជា​ព្រឹត្តិការណ៍​បច្ចេកវិទ្យា និង​អាជីវកម្ម ប្រចាំ​ឆ្នាំ​ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី ២៣ និង ២៤ ខែ​មីនា​​ ឆ្នាំ២០១៨ នៅ​ក្នុង ​បរិវេណសាកល ​វិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ចាប់​ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​៥ល្ងាច ។
បារខែម​អង្គរ ២០១៨​ មាន​គោលបំណង​​ផ្ដល់​ការ​ចែករំលែក​ចំណេះដឹង​ និង​កសាង​ទំនាក់ទំនង រវាង​​អ្នកចូលរួម​ ទាំងអស់​ក្នុង​ប្រទេស​កម្ពុជាក៏​ដូច​ជា​ក្នុង​តំបន់ អំពីបច្ចេកវិទ្យា​ព័ត៌មាន​ការ​ចាប់​ផ្ដើម​ជំនួញ សហគ្រិនភាព អាជីព​ការងារ រចនា​ច្នៃប្រឌិត និង​​ទេសចរណ៍ បដិសណ្ឋារកិច្ច សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រមទាំង​ចំណេះដឹង​ផ្សេងៗ ដូចជា​ ជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជនការ​ផលិត​ផលិតផល​និង​សេវាកម្ម ផ្សព្វផ្សាយ​និម្មិត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និង​ការ​រៀប​ចំ​គម្រោង ចំណាយ​​ចាប់ផ្ដើម​អាជីវកម្ម ជាដើម ។ ក្រៅ​ពី​នេះ នៅ​មាន​ ការ​តាំង​ពិព័រណ៍​របស់ម្ចាស់អាជីវកម្មខ្នាតតូច និង​ផលិតផល​ ឬ​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ ដែល​មាន​ការ​ចូលរួម​ ប្រមាណ ១៥ស្តង់។​  អ្នក​ចូលរួម​នឹង​ទទួល​បាន​គំនិត និង​ការ​ស្វែង​យល់​បន្ថែម​នៅ​ក្នុង​ការ​បើក​មុខ​ជំនួញ អាជីវកម្ម ការ​ច្នៃ​ប្រឌិត បច្ចេកវិទ្យា សម្រាប់​ការងារ​ប្រចាំថ្ងៃ ក៏​ដូច​ជា​ការ​សិក្សា​និង​មុខ​ជំនួញ​ផង​ដែរ។
កម្មវិធី​នេះ​បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បុគ្គល​ដែល​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម អ្នកច្នៃប្រឌិត សាស្ត្រាចារ្យ សិស្ស​និស្សិត នៅ​ក្នុង​ខេត្ត​សៀមរាប មក​ធ្វើការ​ផ្លាស់ប្ដូរ​ចំណេះដឹង ជំនាញ និ​ង​បទ​ពិសោធន៍ ។ កម្មវិធី​នេះ​ដំណើរ​ការ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​ក្រសួង​​អប់រំ​​យុវជននិង​កីឡា សាកលវិទ្យាល័យ USEA ​ និង​ក្រុមហ៊ុន​ទាំង​ក្នុង​ស្រុកព្រមទាំង​​រៀបចំ​ដោយ​អ្នក​ស្ម័គ្រចិត្ត​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ក្រុម​ដែល​មាន​ទស្សនៈ​វិស័យ​រួម​គ្នា​ក្នុង​ការ​ធ្វើ​ឲ្យ​កើត​ឡើង​នៅ។

ប្រធាន​បទ​នីមួយ​ៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​៥បន្ទប់​ផ្សេងគ្នា ​ប្រធានបទ​នីមួយៗ​មាន​រយៈពេល ១ម៉ោង។​

​អ្នក​ចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​ចូលរួម​ស្ដាប់​តាម​បន្ទប់​ តាម​ម៉ោង​ និង​ប្រធាន​បទ​នីមួយៗ​។ ដើម្បី​ស្វែង​រក​ព័ត៌មាន​ប្រធានបទ ​អ្នកចូលរួម​អាច​មើល​នៅ​លើ​ផ្ទាំង​ តារាង​ប្រធានបទ​​ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិត ​ក្នុង​បរិវេណ​កម្មវិធី ឬ​អាច​ចូល​ទៅ​វេបសាយ បារខែមកម្ពុជា ដើម្បី​មើល​ប្រធានបទ​ទាំងអស់ www.barcampcambodia.org

តើ​អ្នក​នឹង​ទទួល​បាន​អ្វី?

  1. ទទួល​បាន​ចំណេះដឹង គំនិត​ថ្មីៗ និង​បាន​ជួប​ជាមួយ​អ្នក​និយម​បច្ចេកវិទ្យា​ អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម អ្នកប្រើប្រាស់​អ៊ីនធឺណិត​ធ្វើ​អាជីវកម្ម ។
  2. អាវយឺត​ (មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ​ជាច្រើន​ទៀត​ពី​អ្នក​ឧបត្ថម្ភ​កម្ម​វិធី​ផ្សេងៗ​ទៀត
  3. ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ សម្រាប់​អាជីវកម្ម និង​បណ្ដាញ​របស់​អ្នក​ទៅ​ថ្ងៃ​មុខ
  4. អ្នក​អាច​សិក្សា​រៀន​សូត្រ ​យក​បទពិសោធន៍​ជីវិត​ពី​វាគ្មិន​នី​មួយៗ​ដែល​អញ្ជើញ​មក​ក្នុង​រាជធានី​ភ្នំពេញ
  5. អ្នក​មាន​ឱកាស​ជួប​ជា​មួយ​ក្រុម​អ្នក​មាន​បទពិសោធន៍​ធ្វើ​ជំនួញ និង​អ្នក​បច្ចេកវិទ្យា
    បាន​រៀន​សូត្រ​ពី​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​បារខែម ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្មី​

សូមចូលរួមដោយសេរី និង​ចុះឈ្មោះ នៅទីនេះ: https://www.eventbrite.com/e/43588574600

ពាណិជ្ជកម្ម

តើនរណាខ្លះជាអតិថិជន​គោលដៅ​របស់អ្នក​នៅលើFacebook?

ប្រសិន​បើខ្ញុំ​សំណួរ​នេះទៅកាន់​ម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារ មាន​មនុស្ស​មិនតិច​ទេដែល​នឹងឆ្លើយថា អ្នកណាក៏អាចក្លាយជាអតិថិជន​របស់ពួកគាត់ដែរ។ ចម្លើយនេះមិនមែនខុសទាំងស្រុងនោះទេ ប៉ុន្តែ​ភាពពិតជាក់ស្តែងនៅក្នុងពិភពអាជីវកម្ម​ គឺមិនអាចទៅរួច​នោះទេដែលគ្រប់ៗគ្នា​សុទ្ធ​ជាអតិថិជន​នោះ ព្រោះថា យើងមិនអាចចាប់យក​ចំណែកទីផ្សារ​បានគ្រប់ស្រទាប់​វណ្ណៈ គ្រប់ប្រភេទក្រុមមនុស្សនោះទេ គឺមាន​ករណី​តិចតួចបំផុត។

ម្ចាស់អាជីវកម្ម​ឆ្លាតវៃ និង​អ្នកទីផ្សារ​ដែល​វាងវៃ គឺជាអ្នកដែលចេះ​ស្វែង​យល់ និងកំណត់​ក្រុមអតិថិជនរបស់ខ្លួនឱ្យបាន​ត្រឹមត្រូវដើម្បី​ចំណេញ​ពេលវេលា ចំណេញកម្លាំង និងប្រាក់កាស​សម្រាប់ការផ្សព្វ​ផ្សាយអំពីផលិតផល​ឬសេវាកម្ម។ ហើយ​បច្ចុប្បន្ន​ពួកគេ​បានចាប់ផ្តើមដឹង​ថា ការចំណាយលុយទៅលើការផ្សព្វ​លើ​ទំព័រកាសែត ទស្សនាវដ្តី ឬ​ទូរទស្សន៍​គឺជា​ការចំណាយ​ដែលមាន​តម្លៃថ្លៃ និង​មិន​មាន​ប្រសិទ្ធផលខ្ពស់​បើ​ប្រៀបធៀបនឹងការចំណាយ​នៅលើ​Facebook។ ហេតុដូចនេះ​ហើយ បច្ចុប្បន្ន យើងឃើញ​មាន​ការប្រែប្រួលយ៉ាងខ្លាំងទៅលើការធ្វើយុទ្ធសាស្ត្រទីផ្សារ ដោយ​ម្ចាស់អាជីវកម្ម និង​អ្នកទីផ្សារកាន់តែច្រើនឡើង​ងាកមកផ្តោតទៅលើការផ្សព្វផ្សាយនៅលើបណ្តាញ​សង្គមយក្ស​Facebookមួយនេះ។

ប៉ុន្តែ មានម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារមួយចំនួន​ ជាពិសេស​អ្នកចំណូល​ថ្មី បាន​យក​ចិត្តទុកដាក់តិចតួច​ប៉ុណ្ណោះ​ទៅលើ​ការកំណត់​គោលដៅ​អតិថិជន​ទិញ និងអ្នកប្រើប្រាស់​របស់ខ្លួន។ ភាគច្រើន​នៅពេលដែលពួកគាត់ធ្វើការចំណាយលុយផ្សព្វផ្សាយ គាត់មិនបានចាប់អារម្មណ៍​ទៅលើ​ការសម្រួច​ការកំណត់​របស់​ក្រុមអតិថិជននោះទេ ហើយភាគច្រើន​គឺគ្រាន់តែចុច​ Button Boost តែប៉ុណ្ណោះ។ ហើយ​ខ្លះទៀត​ថែមទាំងមិនបានរៀបចំយុទ្ធសាស្ត្រការផ្សព្វផ្សាយ ឬក៏មាតិការ ឱ្យ​ស៊ី​ទៅនឹង​អតិថិជនដែលជាអ្នកទិញ ឬអ្នកប្រើប្រាស់របស់ពួកគាត់ឡើយ។ មិនតែប៉ុណ្ណោះ មាន​ម្ចាស់អាជីវកម្មជាច្រើន​បានចំណាយ​លុ​យទិញ Page ឬLike ដោយ​មិនបានត្រួតពិនិត្យ​ថា​តើអ្នកដែល Like Page ទាំងនោះគឺជា​អតិថិជនគោលដៅ​របស់គាត់ ឬគ្រាន់តែមនុស្ស​យន្ត ឬក៏ក្រុម​ម​នុស្ស​ផ្សេងដែលមិនមែនជា​អតិថជនសក្តានុពល​របស់គាត់។ បើ​ចំនួ​នអ្នកLike សុទ្ធតែមិនមែនជាអតិថិជន​គោលដៅទេនោះ ចំនួន​ទាំងនោះគ្រាន់តែតួរលេខ​តាំងលម្អរប៉ុណ្ណោះ ដែលមិនអាច​បង្កើត​បានជា​ការទិញ​លក់​នោះទេ។

ដូចនេះ ថ្ងៃនេះ​ខ្ញុំ​សូម​ធ្វើការ​សង្ខេប​អំពីការកំណត់គោលដៅ​អតិថិជន​ ដើម្បី​អាច​ឱ្យ​ម្ចស់អាជីវកម្ម និងអ្នកទីផ្សារ​អាច​យក​ទៅ​ពិចារណា​ដើម្បី​កំណត់​គោលដៅ​របស់អតិថិជន​ឱ្យបានត្រឹមត្រូវ ជាពិសេស​អតិថិជន​ដែលមានសក្តានុពល​ខ្ពស់​បំផុត។

តើធ្វើយ៉ាងម៉េច?

ក្រៅពី​កំណត់​យកអតិថិជនគោលដៅដែលអ្នកចង់បានកាលពី​បើដំណើរការអាជីវកម្ម​ដំបូង (ប្រសិនបើអ្នកធ្លាប់មានកំណត់) ជំហានដែលល្អមួយទៀតគឺការពិនិត្យឡើងវិញ​ និងវិភាគ​ពីទិន្នន័យអតិថិជនបច្ចុប្បន្ន។

សាកគិត​ទៅមើល ក្នុងចំណោមអតិថិជន​ទាំងអស់ តើក្រុមអតិថិជន​មួយណាដែល​តែងតែមកម្តងហើយ​ម្តងទៀត?តើ​ក្រុមអតិថិជនណាដែលតែងតែប្រាប់ និងណែនាំអ្នកដទៃ​ពីអាជីវកម្មរបស់អ្នក?តើវាល្អឬទេ ដែលយើងចាប់ផ្តើម​រៀបយុទ្ធសាស្ត្រ​ដើម្បី​ទាក់ទាញ​ក្រុមអតិថិជន​ទាំងនេះឱ្យ​កាន់តែច្រើន?

ប្រាកដណាស់គឺ​ល្អ! ព្រោះក្រុមអតិថិជន​ទាំងនេះ​បានស្ម័គ្រចិត្តហូតលុយ​ពីហោប៉ៅ​របស់ខ្លួន​ដើម្បីទ្រទ្រង់អាជីវកម្មរបស់អ្នក​ឱ្យ​រីកចម្រើន។ ដូចនេះ​ យើងអាចធ្វើការ​សិក្សាពីបុគ្គលិកលក្ខណៈរបស់អតិថិជន​ទាំងនេះ ដើម្បី​រៀបចំកំណត់​គោលដៅអតិថិជនដោយ​យោងទៅតាម​ព័ត៌មាន​ដែលយើង​មាន​មក​ធ្វើការ​ផ្សព្វផ្សាយ និង​រៀបចំមាតិការ​ឱ្យ​ស៊ីទៅនឹងអតិថិជន​គោលដៅ។

ចំណុច​មួយចំនួន​ដែលអ្នកត្រូវ​ពិចារណា​សម្រាប់អតិថិជនគោលដៅ​របស់អ្នក៖

  • អាយុ : សារៈសំខាន់​នៃ​អាយុអាស្រ័យទៅលើ​សេវាកម្ម​ ឬផលិតផល​របស់អ្នក។ ឧទាហរណ៍ថាអ្នកចង់ផ្សព្វផ្សាយ​ពីសាលា​ក្មេងៗ អ្នកប្រាកដណាស់ត្រូវផ្សព្វផ្សាយ​ទៅដល់​ឪពុកម្តាយ​របស់ក្មេងៗទាំងនោះ​ ដោយ​អ្នកអាចកំណត់អាយុ​បានយ៉ាងស្រួល​ ថា​តើឪពុកម្តាយ​អាយុពីប៉ុន្មានទៅប៉ុន្មានដែលអាច​មាន​កូនៗតូចៗ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើការផ្សព្វផ្សាយ​ពីហាងស៊ុប ប្រហែលជាអាយុ​មិនមានសារៈសំខាន់ប៉ុន្មាននោះទេ។ ប៉ុន្តែ​ត្រូវចាំថា យើងគួរតែ​ធ្វើការកំណត់​គោលដៅជាលក្ខណៈក្រុមអាយុ (ឧទាហរណ៍ចន្លោះពីណា ទៅណា) ជាជាងការកំណត់​អាយុជាក់លាក់។
  • ភេទ: ធម្មតា​ផលិត​ផល​មួយចំនួន​គឺ​សាកសម​ជាមួយ​នឹង​តែមនុស្ស ឬមនុស្ស​ស្រី ដូចនេះ នៅពេលការធ្វើការផ្សព្វផ្សាយ យើងត្រូវកំណត់​ភេទផងដែរដើម្បី​ឱ្យ​ការផ្សព្វផ្សាយចំគោលដៅល្អ។ ឧទាហរណ៍​ការលក់ផលិតផល​ថែរស្បែករបស់ស្ត្រី ដូចនេះអតិថិជន​ចម្បងគឺជា​នារី។ ប៉ុន្តែត្រូវចងចាំក្នុងចិត្តផងដែរ ថា​នរណា​ជាអ្នកទិញ និងនរណាជាអ្នកប្រើប្រាស់ ព្រោះពេលខ្លះ ផលិតផល​មួយ​ចំនួន​គឺប្តីជាអ្នកទិញឱ្យប្រពន្ធ ឬបុរសទិញជូនសង្សារ ឬគូរកំណាន់​ ដែលទាំងនេះសុទ្ធសឹងតែជាកត្តា​សម្រាប់ដាក់​ក្នុង​ការកំណត់គោលដៅ។
  • ទីតាំង ឬតំបន់: តើទីតាំង ឬតំបន់​គឺជា​កត្តាសំខាន់ដែរឬទេ?វាអាស្រ័យ​ទៅលើ​អាជីវកម្មរបស់អ្នក ឧទាហរណ៍ហាងលក់ថ្នាំពេទ្យ អតិថិជនភាគច្រើនគឺជាអ្នកដែលរស់នៅ​ម្តុំៗ​ហាងនោះតែប៉ុណ្ណោះ​ ដូចនេះយើងអាចកំណត់ការផ្សព្វផ្សាយ​នៅក្នុង​តំបន់​គឺជា​ការប្រសើរបំផុត​ដើម្បី​កាត់បន្ថយ​ការចំណាយ និងបង្កើនចំណូល។ ប៉ុន្តែប្រសិនបើយើងជាអ្នកលក់អនឡាញ ទីតាំង ឬតំបន់មិនមែនជាកត្តា​ដែល​សំខាន់នោះទេ។
  • ចំណាប់អារម្មណ៍: ដឹងពី​ចំណាប់អារម្មណ៍​ និងចំណង់ចំណូលចិត្តអតិថិជន​ក៏ជា​កត្តាអាច​ឱ្យ​យើង​ផ្សព្វផ្សាយ​ទៅដល់​អតិថិជន​គោលដៅបាន​ល្អផងដែរ។ ឧទាហរណ៍ ប្រសិន​បើយើងលក់សម្លៀកបំពាក់កីឡា យើងអាចធ្វើការ​កំណត់ការផ្សព្វផ្សាយ​ទៅដល់អ្នកដែលចូលចិត្តកីឡាបាន ព្រោះថា ការផ្សព្វផ្សាយ​ផលិត​ផលដែល​ត្រូវ​នឹង​ចំណង់ចំណូលចិត្ត គឺអាចជម្រុញ​ឱ្យ​ការលក់​បានច្រើនជាងមុន។
  • តួរនាទី ឬតំណែង: វាក៏មានសារៈសំខាន់ទៅតាមប្រភេទសេវាកម្ម ឬ​ផលិតផល​ផង​ដែរ ឧទាហរណ៍យើងលក់​សំលៀកបំពាក់ធ្វើការថ្លៃៗ ការកំណត់​អតិថិជន​គោលដៅ​ប្រាកដជា​ក្រុមអតិថិជន​ណា​ដែលអាចមានភាគរយខ្ពស់ដែលមានលទ្ធភាព និងតម្រូវការ ដូចជា​ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង ។ល។

នៅពេលដែលអ្នកបានកំណត់រួចហើយ អ្នកអាចធ្វើការ​រៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយឱ្យត្រូវ​នឹង​គោលដៅ អតិថិជន​របស់អ្នក ហើយជាពិសេសនៅពេលដែលអ្នកចំណាយលុយ​ផ្សព្វផ្សាយ​នៅលើFacebook អ្នកគួរជ្រើសរើស​ ក្រុមអតិថិជន​ទាំងនោះ​ដើម្បី​បង្កើន​ប្រសិទ្ធ​ផល និងការលក់។

ការកំណត់គោលដៅ​នៅលើFacebook
ពាណិជ្ជកម្ម

លាហើយ​Explore Feed!

ចុង​សប្តាហ៍នេះ Facebook នឹង​ធ្វើ​ការ​បញ្ចប់ការធ្វើ​តេសរបស់ខ្លួន​ទៅលើ​ Explore Feed ដែលខ្លួន​បានដាក់​ឱ្យ​ដំណើរ​ការនៅប្រទេស​ចំនួន​ប្រាំ​រួមទាំងកម្ពុជា។ ឆ្លងតាមការ​ធ្វើតេស្ត​សាកល្បងមួយ​រយៈកន្លងមក ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​មួយនេះ​បានធ្វើ​ទទួលមតិ​រិះគន់​ និង​ការ​មិនពេញចិត្ត​ជាច្រើន​ពី​សំណាក់​ប្រើប្រាស់​ដោយ​សារ​តែមាន​ការបែងចែក​រវាង News feed (ទទួលបានតែការចែករំលែក​ពីមិត្តភក្តិ) និង​ Explore Feed (ទទួលបានការចែករំលែក​ពី​បណ្តាPage ទាំងអស់)។

តាមរយៈការស្ទាបស្ទង់ អ្នកប្រើប្រាស់​ជាច្រើន​មិនចង់​ឱ្យ​មាន​ការបែងចែក​ដូច​ការធ្វើតេស្ត​សាកល្បងនោះទេ ហើយ​ពួកគេ​ចង់​មិនពេញចិត្ត​នឹងឱ្យ​មានការបែងចែក​Feed ជាពីរ​ដូចដែលមាន​នាពេលបច្ចុប្បន្ន។

ហេតុដូច្នេះ​ហើយ Facebook បានសម្រេចចិត្ត​នឹង​មិនបន្ត​ការបែងចែក​ Explore Feed និង​ News Feed ទៀតទេ​​នៅក្នុង​សប្តាហ៍នេះ។ អ្នកប្រើប្រាស់​ទាំងអស់​នឹងចាប់ផ្តើមឃើញ​ Facebook ត្រឡប់​ទៅសភាព​ដើមវិញ​ចាប់ពីសប្តាហ៍ក្រោយតទៅ។

នេះជាដំណឹងល្អ​សម្រាប់ Page ជាច្រើន​ដែលតែងតែរអ៊ូរទាំ​អំពីការធ្លាក់ចុះចំនួន​អ្នកទស្សនាបន្ទាប់ពី​មាន​បន្ថែម​មុខងារ Explore Feed។ ប៉ុន្តែ​ទោះជា​មាន​ការប្រែត្រឡប់​ទៅសភាពដើមវិញក៏ដោយ Facebookនឹង​បន្តបេសកកម្ម​រារាំង​ Page ណា​ដែលបង្ហោះព័ត៌មាន​ក្លែងក្លាយ ការប្រើប្រាស់​មាតិកា ឬវីដេអូ​របស់គេ​យក​មកបង្ហោះ ដើម្បីធ្វើយ៉ាងណារក្សាទុកតែPage មានគុណភាព និងបង្កើតអ្វីដោយខ្លួនឯង សម្រាប់ធ្វើឱ្យ​បទពិសោធន៍ប្រើប្រាស់របស់អតិថិជន​របស់ខ្លួនមាន​ភាពល្អប្រសើរ។

ពាណិជ្ជកម្ម

៥ចំណុចដែលម្ចាស់អាជីវកម្មត្រូវដឹងអំពីFacebookសម្រាប់ឆ្នាំ២០១៨

Facebookបានក្លាយទៅជា​ច្រក​ផ្សព្វផ្សាយ និង​ច្រក​បង្កើន​ចំណូល​មួយដ៏សំខាន់​ដែលម្ចាស់អាជីវកម្ម​មិន​អាច​មើលរំលង​បាន។ មិនមែន​មាន​តែ​សហគ្រាស​ធុនតូចនិង​មធ្យមទេដែលចាប់​អារម្មណ៍លើ​បណ្តាញ​សង្គម​យក្សមួយនេះ​ សូម្បី​តែ​ក្រុមហ៊ុន​ធំៗ​នៅប្រទេស​កម្ពុជា​យើង​ចាប់ផ្តើម​បង្កើន​កញ្ចប់​ថវិការ​ផ្សព្វផ្សាយនៅ​លើ Facebookផងដែរ។

Facebook គឺជា​បណ្តាញ​សង្គម​មួយ​ដែលមាន​ការវិវឌ្ឍឥតឈប់ឈរ ហើយ​មានភាពឆាប់រហ័ស​ដែល​តម្រូវ​ឱ្យម្ចាស់​អាជីវកម្ម និងអ្នកទីផ្សារ ត្រូវ​ដើរ​ឱ្យ​ទាន់​ដំណើរការ​នៃការវិវឌ្ឍនេះដើម្បី​រក្សា​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​នៃ​ការប្រើប្រាស់បណ្តាញសង្គមមួយ​នេះសម្រាប់​អាជីវកម្ម។ ដូចនេះ​ ខ្ញុំ​សូម​ចែករំលែក​ចំណុច​៥យ៉ាង​ដែល​ម្ចាស់អាជីវកម្ម និង​អ្នកទីផ្សារ​គួរ​ដឹង​អំពី​Facebook៖

១- ការកែប្រែការកំណត់មួយ​ចំនួន

ហ្វេសប៊ុកនឹងធ្វើកម្រិតនូវផុសណាដែលមានលក្ខណៈផ្សាយពាណជិកម្មខ្លាំងពេក (ដូចជាBuy now, promotion 30%)ដោយ​ឱ្យ​អ្នក Like Page តិច​តួច​ប៉ុណ្ណោះ​អាច​ឃើញ​ដោយមិនចំណាយ​លុយ​លើការ​ផ្សព្វផ្សាយ។ ធ្វើការ​ចាប់យកតែផុសណា​ដែលទាក់ទងនឹងចំណង់ចំណូលចិត្ត​របស់អ្នកប្រើប្រាស់ ជាពិសេស​Postរបស់ Page ដែល​អ្នក​ប្រើប្រាស់ឧស្សាហ៍មាន​អន្តរកម្មជាមួយ(Comment, Like, Share, Click)ហ្រហែល៣00 Post ឬតិចជាងក្នុង​១ថ្ងៃ។ ដូចនេះ ទោះបីជានរណាម្នាក់ចុច​ Like Page របស់អ្នក​ហើយក៏ដោយ ប្រសិនបើ​ពួកគាត់មិនមាន​អន្តរកម្ម​ជាមួយ​នឹង​ Page របស់អ្នក ពួកគាត់​នឹង​លែងឃើញ​អ្វីដែលអ្នក Post ទៀតហើយដែលនេះជាមូលហេតុ​ទោះបី​អ្នកមាន​ Like ច្រើន​យ៉ាងណាក៏ដោយ ក៏មិនសូវ​មាន​ប្រយោជន៍ឡើយ។

២- ការថយចុះ​អត្រា​នៃ​ការមើលឃើញ​ Postរបស់ Page

អ្នក​ប្រើប្រាស់​មានចំនួន​កាន់តែច្រើន ហើយ​ Page ក៏មាន​ចំនួន​កាន់តែច្រើនផងដែរ ដែលធ្វើ​ឱ្យ​អត្រា​តួរលេខ​នៃ​អ្នក​ដែល​ឃើញ​រាល់ Postរបស់អ្នក​មាន​កាន់តែតិចទៅៗ។ ខុសគ្នា​ឆ្ងាយពី​ពេលមុនៗ ដែលរាល់​ការបង្ហោះ​អ្វីមួយ​នៅលើ​ Page អាចទៅដល់​អ្នក Like Page របស់អ្នក​មួយចំនួនធំ តែបច្ចុប្បន្ននេះ រាល់ការ Post នីមួយៗ​នៅលើPage អាច​ឱ្យ​ Fan របស់លោកអ្នកមើលឃើញ​មិន​ដល់​១%ផង។ មានន័យថា ប្រសិន​បើ​អ្នកមាន​អ្នក Like 10ម៉ឺននាក់ រាល់ការ​ Post នីមួយៗគឺអាចទៅដល់Fan ប្រមាណ​១ពាន់អ្នក​តែប៉ុណ្ណោះ ដែលមូលហេតុនេះហើយ ការទិញ​​ Page Like ដែល​មាន​ស្រាប់ ឬការ Boost ដើម្បី​បាន​ Page Like គឺជា​ការចំណាយ​លុយ​ដែលមិនបានទទួលផល​អ្វី​តប​មក​វិញ​ដូចពេលមុនឡើយ។

៣- Facebok ឥឡូវ​គឺមុខលុយ

ដូចខ្ញុំបានរៀបរាប់ខាង​លើ បច្ចុប្បន្ន​នេះ ប្រសិន​បើ​មិនចំណាយលុយ​លើ​ការ​ Boost Post (ចាយលុយដើម្បី​ផ្សព្វផ្សាយ)នោះទេ មាន​មនុស្ស​តិចតួចបំផុតដែលអាច​ឃើញ​នូវ​អ្វីដែលអ្នកបង្ហោះ។ ព្រោះថា សព្វថ្ងៃនេះ ដើម្បីរស់រានមានជីវិតបាន Facebook ពឹង​ផ្អែក​លើ​ការ​រកចំណូល​ដោយការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់អ្នក ដូចនេះ គ្មាន​វិធី​ផ្លូវកាត់​ណា​មិន​ចំណាយ​ហើយ​អាច​រកចំណូល​បាន​ច្រើននៅលើ Facebook ឡើយ គ្រាន់តែការចំណាយ​លើការផ្សព្វផ្សាយ​មានពីរប្រភេទ គឺចំណាយ​បែបឆ្លាតវៃ (បែបយុទ្ធសាស្ត្រ) និង​ការ​ចំណាយ​លើ​ការខ្ជះខ្ជាយ​ប៉ុណ្ណោះ

៤- ការបង្ហោះវីដេអូ​គឺជាទំនោរថ្មី

Facebook កំពុងវិវឌ្ឍខ្លួន​ឥតឈប់ឈរ ហើយ​បច្ចុប្បន្ននេះ ក្រុមហ៊ុន​បណ្តាញសង្គមយក្ស​មួយនេះ​ចង់ប្រកួត​ប្រជែងដណ្តើម​យក​ប្រជាប្រិយភាព​ផ្នែក​វីដេអូ​ ដោយ​ចង់​ប្រកួត​ប្រជែង​ជាមួយ​នឹង​ Youtube ឬកន្លែង​ផ្ទុក​វីដេអូ​ធំ​ៗ​ដ៏​ទៀត។ នៅសហរដ្ឋអាមេរិក Facebookបានដាក់ឱ្យ​ប្រើប្រាស់សាកល្បងនូវ​ Watch មាន​មុខងារ​ប្រហាក់ប្រហែល​នឹង Youtube ដែលអ្នកប្រើប្រាស់អាច​ស្វែង​រកវីដេអូ ដែលខ្លួន​ចូលចិត្តបានយ៉ាងងាយស្រួល ហើយ​Facebookអាច​នឹង​ដាក់ឱ្យ​ប្រើប្រាស់ទូទាំង​ពិភពលោកក្នុង​ពេល​ឆាប់ៗខាងមុខ​នេះ។ មិនតែប៉ុណ្ណោះ​ រាល់​ការ​បង្ហោះ​វីដេអូខ្លីៗ​គឺមាន​អត្រា​មើលឃើញ​ច្រើនជាង ពីសំណាក់អ្នក​ដែលLike Page បើប្រៀបធៀប​នឹងការបង្ហោះ​រូបភាព ឬ​ក៏ប្រយោគអក្សរនៅ​លើ​ Page។ សូម្បី​តែការចំណាយលុយផ្សព្វផ្សាយក៏ដោយ ការចាយលុយផ្សព្វផ្សាយ​វីដេអូ​គឺ​មាន​តម្លៃ​ធូរថ្លៃជាង​ការចំណាយ​លើ​ការ​បង្ហោះរូបភាព​ ឬមាតិការផ្សេងៗ។ ប៉ុន្តែ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ អ្នកត្រូវ​តែបង្កើត​វីដេអូ​ដែលទាក់ទាញ ជាពិសេស​សម្រាប់៣ ទៅ៥​វិនាទីដំបូង។

៥- ការដាក់​ឱ្យ​សាកល្បង​ Explorer Feed គឺ​គ្មាន​អ្វី​ប៉ះពាល់ Page នោះទេ

កាលពីប៉ុន្មានខែមុន Facebook បាន​ដាក់​ឱ្យ​ប្រើប្រាស់សាកល្បង​នូវ​ប៊ូតុង Explorer Feedដែល​បែង​ចែក​រាល់ Post ​របស់មិត្តភក្តិ​ និង​ Post របស់ Page ដាច់ពីគ្នាដែល​ធ្វើ​ឱ្យ​ម្ចាស់​ Page ជាច្រើន​មាន​ការ​ជ្រួលច្របល់ និង​ភ័យពីការផ្លាស់ប្តូរនេះ។ តាមពិតទៅ ទោះ​បី​ជាមានការដាក់ឱ្យ​សាកល្បង​ក៏ដោយ ក៏មិនមាន​ជះ​ឥទ្ធិពលខ្លាំង​លើ​ Page អាជីវកម្មនោះទេ ដោយសារ​តែ​មុន​នឹង​ការ​ដាក់ឱ្យ​សាកល្បង​នេះ Facebookបានកំណត់រួចទៅហើយលើ​អាត្រាតួរលេខ​នៃអ្នកមើលឃើញ​គឺមិនដល់​១%ផង​នៃអ្នក Like Page សរុបដូចបានរៀបរាប់នៅចំណុច​ទី២ខាងលើ។ សម្រាប់បទពិសោធន៍ពី​Page ដែល​ខ្ញុំបាន​គ្រប់គ្រងវិញ បន្ទាប់ពីការដាក់ឱ្យសាកល្បងនេះ លទ្ធផលពី Page នីមួយៗគឺមាន​ភាព​ប្រសើរជាងមុនទៅទៀត ជាពិសេស​អន្តរកម្មជាមួយនឹង Page។ ដូចនេះ គ្មាន​អ្វីដែលម្ចាស់អាជីវកម្មគួរ​ភ័យ​ឬព្រួយជាមួយ​នឹង​ការ​ដាក់សាកល្បងនេះទេ។ ហើយ​ការ​ដាក់សាកល្បងនេះ កាន់តែធ្វើ​ឱ្យ Page ណា​ដែល​មាន​ភាពច្នៃប្រឌិត និង​មានមាតិការ​ល្អ​ៗ​កាន់តែ​ទទួលបានលទ្ធផលជាងពីមុនទៅទៀត។

ពាណិជ្ជកម្ម

ទិញFacebook Page Like គឺជាការចាយលុយខ្ចះខ្ជាយ

មាន​សេវាកម្ម​លក់ Page Like ជាច្រើន​បាន​ប្រកាស​ព្រោងព្រាតនៅលើបណ្តាញ​សង្គមFacebook ដែលជា​កន្លែង​ដែល​កំពុង​ពេញនិយម​សម្រាប់អាជីវកម្ម ហើយអ្នកខ្លះ​បាន​ធ្វើ​ការអះអាងថាទិញ​ Page Likeដែល​ពួក​គេ​លក់ឱ្យ នឹងធ្វើ​ឱ្យ​ម្ចាស់អាជីវកម្មបង្កើនការ​លក់ទៀត​ផង។

តើ​គួរ​ទិញ​ Facebook Page Likeដែល​មាន​ស្រាប់​ ឬចាយ​លុយសម្រាប់បង្កើនការ Like Page  ឬទេ? នេះគឺជា​សំណួរ​មួយ​ដែលម្ចាស់អាជីវកម្ម ឬ​អ្នកទីផ្សារតែង​តែ​លើកជា​ចម្ងល់ និង​ចោទសួរមក​កាន់ខ្ញុំជាច្រើន។ ចំពោះ​ខ្ញុំ ការទិញ Facebook Page Like គឺជា​ការ​ចាយលុយ​ដ៏ខ្ចះខ្ជាយ និង​មិនមែន​ជា​ការ​វិនិយោគ​ទេ គឺជា​ការចំណាយ​សុទ្ធសាធសម្រាប់​អាជីវកម្ម។ ហេតុអ្វី?

ការទិញ Facebook Page Like គឺជា​ការ​ចាយលុយ​ដ៏ខ្ចះខ្ជាយ និង​មិនមែន​ជា​ការ​វិនិយោគ​ទេ គឺជា​ការចំណាយ​សុទ្ធសាធសម្រាប់​អាជីវកម្ម។

មុន​ដំបូង​បង្អស់អ្នកត្រូវ​ចោទសួរ​អ្នកណាខ្លះជាអ្នក Like Page នោះ?

យើង​ត្រូវ​ចោទសួរ​ថា តើ​Page ដែល​គេលក់ឱ្យ​ មាន​Likeច្រើន​ស្រាប់ ឬអ្នក​ដែល​ Like Page នោះគឺជា​អតិថិជន​គោលដៅ​របស់យើង​ដែរ​ឬទេ? ប្រសិន​បើមិនមែន​ទេ ចំនួន​ Like ច្រើន គឺ​បាន​តែ​បរិមាណប៉ុណ្ណោះ​​ តែគ្មាន​គុណភាព មានន័យថា យើង​មិនអាច​លក់ឬ​រក​ចំណូល​ពី​អ្នក Like ទាំង​នោះបានទេ។ សេវាកម្មបង្កើន​Page Like ភាគច្រើន​គឺប្រើប្រាស់វិធី​ផ្សេងៗ​ដូច​ជា​ប្រើប្រាស់​គណនីក្លែង​ក្លាយ​ដើម្បី​ឱ្យ​ឃើញ​មានចំនួន Like ច្រើន ឬក៏ទិញ​ Like ពី​ក្រៅប្រទេស។ ដូចនេះ​អ្នកត្រូវ​ត្រួត​ពិនិត្យ​ឱ្យលម្អិត​ថាតើ ចំនួន​Like នោះ​មកពីណា​? តើនៅប្រទេសកម្ពុជា ឬក៏​ប្រទេសផ្សេង?​ បើប្រទេស​ផ្សេង​វិញ វា​រិត​តែធ្វើ​ឱ្យ​ការចំណាយ​ឥត​ប្រយោជន៍​ថែមទៀត​សម្រាប់ការទិញ​នេះ។ វិធីសាស្ត្រ​ខ្លះ​ទៀត​ដែលគេ​បង្កើត​ Page Like ឱ្យ​បានច្រើនផ្សេងទៀត​គឺមាន​ដូចជា​ បង្ហោះវីដេអូ និងរូបភាពកម្សាន្ត​ បង្ហោះពាក្យ​ស្លោកស្នេហា ឬស៊ីអារម្មណ៍ ឬ​វីដេអូ​ដែលអាចទាក់ទាញ​ Likeផ្សេងៗទៀត​ដើម្បី​បង្កើន​ការ​ Like Page ឱ្យ​បានច្រើន​ក្នុង​រយៈពេលខ្លី ដែលទាំងនេះ ​ខ្ញុំ​សូមទាញ​ចំណាប់អារម្មណ៍​ឱ្យ​ពិចារណា​ម្តងទៀត​ថា​តើ​ពួកគាត់ដែល Like Page ទាំងនោះពិតជា​អតិថិជន​គោលដៅដែរឬទេ?

មាន​អ្នក​Like Page ច្រើន​មិន​មែនមាន​ន័យ​ថា​អាច​លក់បានច្រើន

មានមនុស្សជាច្រើន​យល់ច្រឡំ​ថា នៅពេលដែលពួកគេ​មាន​អ្នក​ Like Page ច្រើនគឺ​នឹងធ្វើ​ឱ្យ​គេ​អាច​បង្កើន​ការ​លក់ ឬរក​ចំណូល​បានច្រើន។ ប៉ុន្តែ​ជាក់ស្តែង​វា​មិនមែន​យ៉ាង​ដូច្នេះនោះទេ។ អ្នកត្រូវតែ​មាន​យុទ្ធ​សាស្ត្រ​ធ្វើ​ទីផ្សារ និង​ការ​លក់ឱ្យ​បានល្អ​ទើប​អាច​រកចំណូល​ពីការ​លក់បាន។

Facebook រកចំណូល​បាន​ពីការ​ផ្សព្វផ្សាយ​របស់អ្នក

តើមានន័យ​ដូចម្តេច? មានន័យ​ថា Facebookអាចរស់​រានបានដោយសារបានចំណូលពីអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ​បណ្តាញសង្គមមួយនេះ។ ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ បច្ចុប្បន្ននេះ Facebookគឺជា​កន្លែង​ចាយ​លុយ​ ដើម្បី​រកលុយ ហើយសម្រាប់​ការ​បង្ហោះ​ដែលមិនមាន​ការចាយលុយ​ផ្សព្វផ្សាយ Facebook បានធ្វើ​ការ​កម្រិត​អត្រា​ភាគរយឱ្យ​អ្នក​ Like Page ឃើញ​មានកម្រិត​ទាប​បំផុតគឺ​ប្រមាណ១%ប៉ុណ្ណោះ​នៃអ្នក Like សរុប មានន័យថាប្រសិន​បើអ្នក​មាន​អ្នកLike Page 10ម៉ឺននាក់ អ្នក​ដែល​អាច​ឃើញ​អ្វីដែលអ្នក​ Post គឺ​មាន​ប្រមាណ១ពាន់អ្នកប៉ុណ្ណោះ។ ហើយដើម្បី​អាច​ឱ្យ​គេ​មើលឃើញ​ច្រើន ឬទៅដល់អតិថិជន​គោលដៅ​បានច្រើន​ អ្នកត្រូវ​តែ​ចំណាយ​លុយ​ផ្សព្វផ្សាយ។

មាន​ម្ចាស់អាជីវកម្ម​ជាច្រើន​បាន​ខក​បំណង​ដោយសារ​តែមិន​បាន​យល់ច្បាស់ពី Facebook Page ហើយ​បានធ្វើ​ឱ្យគាត់​សម្រេចចិត្ត​ខុស​ក្នុង​ការ​ទិញ Page Like ដែល​មិនបាន​ផ្តល់​ផល​អ្វី​ទាល់តែសោះសម្រាប់គាត់។ ប្រសិន​បើមាន​អ្នកផ្តល់សេវាលក់ Like Page ឱ្យ​អ្នក ​អ្នកគួរ​តែគិត​ម្តងទៀត! គិត​ម្តងទៀត! ហើយ​ម្តងទៀត! សម្រាប់ខ្ញុំវិញ ការទិញ​ Page Like ច្រើន ឬក៏ទិញ​ Page ដែលមាន​ Like ច្រើន​ស្រាប់គឺជា​ការ​ខ្ជះខ្ជាយ​លុយ​ មិនមែនជាការ​វិនិយោគ។ មាន​តែ​ការ​រៀបចំយុទ្ធាសាស្ត្រ​ទីផ្សារ និង​ការ​លក់​នៅលើបណ្តាញសង្គម​ឱ្យបានត្រឹមត្រូវ​តែប៉ុណ្ណោះ​ដែល​អាចជួយ​ឱកយ​អាជីវកម្ម​របស់យើងទទួលបានជោគជ័យបាន។

ពាណិជ្ជកម្ម

៤​យុទ្ធសាស្រ្តចូលទីផ្សារកម្ពុជារបស់ Uber

ក្រុមហ៊ុន Uber គឺជាក្រុមហ៊ុន​បំរើ​​​សេវា​នៅក្នុង​​ផ្នែក​សេវាកម្មតាក់ស៊ី។​ ក្រុមហ៊ុន Uber គឺជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ ​ដែល​បំរើ​សេវាកម្ម​ចាស់​តាម​​របៀប​​ថ្មី តាម​រយៈការ​អនុវត្ត​បច្ចេក​វិទ្យា​សម័យ​ទំនើប ដោយ​​ភ្ជាប់​ជាមួយ​ស្មាត​ហ្វូន​។ ​អ្នក​ប្រើ​ប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​ Uber ត្រូវ​ដោន​ឡូត​ Uber App ដាក់​ក្នុង​ស្មាត​ហ្វូន​ពួក​គេ​ជា​មុន​សិន​ ហើយ​បន្ទាប់មក​​ពួក​គេ​អាចប្រើ​ App នោះ​ដើម្បី​បញ្ជា​ហៅ​តាក់​ស៊ីដែល​នៅ​ជិត​បំផុត​។​

គួរ​ញ្ជាក់​ដែរ​ថា​ ក្រុមហ៊ុន Uber មាន​ដើម​កំណើត​ពី​សហរដ្ឋអាមេរិក​ ហើយ​មក​ទល់​នឹង​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​នេះ​មាន​ប្រតិបត្តិ​ការ​នៅ​ក្នុង​៥៧០ទី​ក្រុង​ទូទាំង​ពិភពលោក​។ ​តើ​ Uber ប្រើ​យុទ្ធ​សាស្រ្ត​ចូល​ទី​ផ្សារ​កម្ពុជា​ដោយ​របៀប​ណា​ខ្លះ?

  • យុទ្ធសាស្រ្ត​ចំណេញ​សង​ខាង​ ទាំង​អ្នក​បើក​និង​អ្នក​ជិះ
    • អ្នក​ជិះមិន​ចំណាយ​ លុយ​

ក្រឡេក​មក​មើល​វត្តមាន​របស់​ក្រុមហ៊ុន​ Uber​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​​​។ កាល​ពី​ក្នុង​អំឡុង​ខែមិថុនាឆ្នាំ​២០១៧​នេះ​ ក្រុមហ៊ុន​ Uber បាន​បើ​កឲ្យ​មាន​​ការ​ប្រើ​ប្រាស់​សាក​ល្បងនូវ​សេវាកម្ម​ក៏​ដូច​ជា​ App ជូន​ដល់​អតិថិជន​​រយៈពេល​ប្រមាណ​​4ខែ​ គឺ​ចាប់​ពី​ខែ​មិថុនា​រហូត​ដល់​ចុង​ខែ​តុលា​។​ តាមការ​សង្កេត​របស់​អតិថិជនដែល​បាន​​ប្រើ​ប្រាស់​សេវាកម្ម​នេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​សាក​ល្បង ​​បានឲ្យ​​ដឹង​ថា​​​អតិថិជន​ម្នាក់បាន​ទទួល​ប្រូម៉ូសិន​ជិះ​ដោយ​មិន​គិត​ថ្លៃ​ចំនួន​៤​ដង។​ ជាដំបូង​ពួក​គេ​ទទួល​បាន​ប្រម៉ូសិន​​ជិះ​​ដោយ​មិន​គិត​ថ្លៃចំនួន​ដប់​ដង ​ដែល​ក្នុង​ការ​ជិះ​ម្តង​ៗគឺ​អាច​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​១០ដុល្លា។​ បន្ទាប់ពី​ប្រម៉ូសិន​នេះ​ចប់​ ​Uber ក៏​ផ្តល់​ប្រូម៉ូសិន១០ដុល្លាចំនួន​៤០​ដងបន្ថែម​ទៀត​។ ប្រូម៉ូសិន​លើ​ក​ទី​៣​គឺ​ផ្តល់​៥ដុល្លា​ចំនួន​១០​ដង ហើយប្រូម៉ូសិន​ដែល​ទើប​នឹង​ចប់នា​​ចុងខែ​តុលា​នេះ​គឺ​ ​២ដុល្លា​ចំនួន​៥​ដង។​ ដូច្នេះ​​កាក្នុង​អតិថិជន​ម្នាក់​ Uber ​ចំណាយ​អស់​ប្រមាណ​ ៥៦០ដុល្លា។

  • អ្នក​បើក​បាន​ ចំណូល​បន្ថែម​

វិធិសាស្ត្រ​​ដាក់​ឲ្យ​អតិថិជន​ជិះ​តាក់​ស៊ីដោយ​មិន​ទាម​ទារ​កា​រ​ចំណាយ​ប្រាក់​ពី​ហោ​ប៉ៅរបស់​ពួក​គេគឺ​ពិត​ជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​រីក​រាយ​និង​ចង់​សាក​ល្បងខ្លាំង​ណាស់​​ ដោយ​សារ​វាជា​ការ​ចំណេញ​ និង​​មិន​មាន​អ្វី​ដែល​ជា​ការ​ខាតបង់​នោះទេ។​ ហើយ​ចំពោះ​អ្នកដែល​បាន​ចុះ​ឈ្មោះ​ជា​អ្នក​​បើក​បរសម្រាប់ ​Uber ​​វិញ ក៏​បានទទួល​​ក្តីសប្បា​យមិន​ចាញ់​អ្នក​ជិះឡើយ​ ​ដោយ​សារ​ពួក​គាត់​បាន​​ទទួល​​​ចំណូល​បន្ថែ​ម​ដោយ​ការ​ដឹក​ភ្ញៀវ​ឬ​អតិថិជន​របស់ Uber។ ដូច្នេះ​ក្រុមហ៊ុន​ Uber​​ បាន​វិនិយោគប្រមាណ​៥៦០ដុល្លា​ ទៅលើ​ការ​​ទាក់​ទាញ​មនុស្ស​ម្នាក់​មក​សាក​ល្បង​សេវា​របស់​ខ្លួន ហើ​យ​ទឹក​ប្រាក់​វិនិយោគ​នេះ​នឹង​បាន​ក្លាយ​ទោ​ជា​ចំណូល​របស់​អ្នក​បើក​បរក្នុង​ស្រុក​។ ដោយ​សារ​ទាំង​អតិថិជន​និង​អ្នក​បើក​បរ​សុទ្ធតែ​ចំណេញ​និងមិន​​ខាត​បង់​អ្វី​ឡើយ ទើបពួក​គេ​នាំ​គ្នា​ចែក​រំលែក​ទៅ​កាន់​ក្រុម​គ្រួសារ​និង​មិត្ត​ភ័ក្តតៗគ្នា។​ នេះ​ជាមូល​ហេតុ​​មួយ​ដែល Uber បាន​កើន​ភាព​ល្បី​ល្បាញ​លឿន​ក្នុង​រយៈ​មិន​ដល់​កន្លះ​ឆ្នាំ។​

  • យុទ្ធសាស្រ្ត​ផ្ញើរ​សារ​ SMS

បន្ថែម​ពី​លើ​នេះក្រុមហ៊ុន​​ Uber ហាក់​ព្យាយាម​ចាប់​យកអតិថិជន​ ដែល​ស្ថិតនៅ​​វ័យ​ជំទង់ព្រោះ​​គេ​ឃើញ​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ការផ្សព្វ​​ផ្សាយ ​ទៅ​តាម​បណ្តាញ​សង្គមដូច​ជា​ Facebook និង​ Instagram។ ក្រៅ​ពី​យុទ្ធសាស្រ្ត​​នេះ​​ក្រុមហ៊ុន Uber ក៏បាន​ប្រើ​យុទ្ធសាស្រ្ត​ផ្ញើរ​សារ​ SMS ទៅ​កាន់​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​។​ ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​ដូច​ជា​ ក្រុមហ៊ុន​ Smart, Cellcard, WingMoney, Pipay, Costa Coffee ជាដើម​គឺសុទ្ធ​សឹង​ប្រើ​ប្រាស់​យុទ្ធសាស្រ្ត​​ផ្ញើរសារ SMS​ ដើម្បី​បង្តើន​​វិសាល​ភាព​នៃ​ការ​ស្គាល់​ពី​ម៉ាក​សញ្ញា​ ទំនាក់ទំនងអំពី​ប្រម៉ូសិន​ថ្មីៗ​ និង​ជម្រុញ​ការ​លក់​។​

  • យុទ្ធសាស្រ្ត​ទំនាក់ទំនង​សាធារណៈ (PR)

ទំនាក់ទំនង​សាធារណៈ (PR) គឺជា​យុទ្ធសាស្រ្តដំបូង​ដែល​ Uber បាន​ដើរ​។​ ពួក​គេ​បាន​បញ្ជ្រៀប​ឈ្មោះ​របស់​ខ្លួនតាម​រយៈការ​ប្រកាស​អំពី​ការ​ចុះហត្ថលេខានៅលើ​អនុសារណៈយោគយល់គ្នា​ជាមួយ​​រាជ​រដ្ឋា​ភិបាល​កម្ពុជាដោយ​បើ​ក​ចំហរ​និ​ង​ជាសារធារណៈ​​។​ ​​សារព័ត៌មាន​ក្នុង​ស្រុកមួយ​ចំនួនដូច​ជា​ភ្នំពេញ​ប៉ុស្តិ៍​ វីអូ​អេ និងខេមបូឌាដេលី ជាដើម​ បាន​ចុះ​ផ្សាយ​ពី​ព័ត៌មាន​នេះ​។​ ការ​ង្ហាញ​ជា​សារធារណៈ​បែប​នេះ ​ជួ​យ​ឲ្យក្រុមហ៊ុន​ Uber កសាង​បាននូ​វ​​ទំនុក​ចិត្ត​ពី​ប្រជាជន​ក្នុង​ស្រុក ​និង​ធ្វើ​ឲ្យប្រជាជន​​យល់​ថា​ក្រុមហ៊ុន​ Uber គឺ​ជា​ក្រុមហ៊ុន​ធំ​ មាន​ទំនាក់​ទំនង​ល្អ​និង​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ និង​មាន​ភាព​ច្បាស់​លាស់។​

  • យុទ្ធសាស្រ្ត​​បង្កើត​ភាព​ជា​ដៃ​គូរ​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក

ការ​បង្កើត​ភាព​ជា​ដៃ​គូរ​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​គឺ​ជាយុទ្ធសាស្រ្តឆ្លាត​វ៉ៃ​និង​​ចុង​ក្រោយមួយ​​ដែល​ខ្ញុំ​សង្កេត​ឃើញ​ក្រុមហ៊ុន​ Uber កំពុង​តែ​អនុវត្ត។​  ការ​បង្កើត​ភាពជាដៃគូគឺចាំបាច់នៅពេលក្រុមហ៊ុន Uber ចូលមក​ទី​ផ្សារកម្ពុ​ជា​ព្រោះ​ទីផ្សារកម្ពុជាគឺ​ជា​ទី​ផ្សារ​ថ្មីមួយ​សម្រាប់ក្រុមហ៊ុន Uber ហើយ​ចំណេះ​ដឹង​លើ​ទី​ផ្សារ​នេះ​ពិត​ជា​នៅ​មាន​កម្រិត​ និង​តិច​តួចជាង​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​​ក្រុមហ៊ុន​ដែល​បាន​មានប្រតិបត្តការ​យូរ​ឆ្នាំ​នៅ​ក្នុង​ដែន​ដី​សុវណ្ណភូមិនេះ​​។ ជាពិសេស​គឺ​ក្រុមហ៊ុន​ទាំង​នោះបាន​កសាង​​ក្រុម​អតិថិជនរួច​ជា​ស្រេច!​ ​តាម​ការ​សង្កេត​ យើង​ឃើញ​ថា​ក្រុមហ៊ុន Uber បាន​បង្កើ​ត​ភាពជាដៃគូជាមួយ​កម្មវិធី​ Barcamp Asean 2017 និង​ After Life របស់​ ​EDM Cambodia ដោយ​បាន​ផ្តល់​ជា​លេខ​កូដ​បញ្ចុះ​តម្លៃ​ពិសេសសម្រាប់​អ្នក​ដែល​ចូល​រួម​កម្មវិធី​ទាំង​នេះ​​។ អ្នក​ចូល​រួម​កម្ម​វិធី​ After Life បាន​ការបញ្ចុះ​តម្លៃ​ ៥០ភាគរយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​និង​ត្រលប់​មក​វិញ។​ ខ្ញុំ​យល់​ថាវិធីសាស្ត្រ​នេះ​គឺ​មាន​ប្រសិទ្ធិភាព​ ហើយ​ក៏អាច​ធ្វើ​ឲ្យកេរ្តិ៍​​ឈ្មោះ​​កាន់​តែ​ត្រូវ​បាន​​គេ​ស្គាល់​ច្រើន​ឡើងទៀត​​។​

គួរ​បញ្ជាក់​ដែរថា នៅ​ទី​ក្រុង​ភ្នំពេញនៃ​ប្រទេស​កម្ពុជា​យើង​ ក្រុមហ៊ុន​បំរើ​សេវា​កម្ម​តាក់​ស៊ីដែល​​ប្រើ​ប្រាស់​ App ធំៗ​មាន​ដូច​ជា​ iTsumo (ចំនួន​អ្នកទាញ​យក ​​=5k), Exnet Taxi (ចំនួនអ្នកទាញយក =10k), PassApp Taxis (ចំនួនអ្នកទាញយក=10K)​ និង UGo711 (ចំនួនអ្នកទាញ​យក=10k)។ ​

ពាណិជ្ជកម្ម

ហេតុអ្វីបានជាត្រូវវេចខ្ចប់ផលិតផលឲ្យបានល្អ?

ការ​វេច​ខ្ចប់​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ចំពោះ​ផលិត​ផល​។ ​បើ​យើង​ប្រៀប​ធៀប​ការ​វេច​ខ្ចប់​ជា​មួយ​នឹង​​មនុស្ស​វិញ​នោះ​ វា​ហាក់​បី​ដូច​ជា​សំលៀក​បំពាក់​ដែល​យើង​ពាក់​ដូច្នេះ​ដែរ​។ សំលៀក​បំពាក់​បង្ហាញ​ពី​សំបក​ក្រៅ​ និង​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​។ ប៉ុន្តែ​ក៏​មាន​ពាក្យ​មួយ​ឃ្លា​ថា​ “កុំ​មើល​មនុស្ស​តែ​សំបក​ក្រៅ​” ​ហើយ​បើ​យើង​ចង់​ស្គាល់​គេ​ច្បាស់​ លុះ​ត្រា​តែ​យើង​ចំណាយ​ពេល​វេលា​ក្នុង​ការ​សិក្សា​ពី​គេ​។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​និយាយ​ពី​ការ​វេច​ខ្ចប់​នៃ​ផលិត​ផល​វិញ​ គ្មាន​អតិថិជន​ណា​មក​ចំណាយ​ពេល​វេលា​របស់​គេ​មក​ស្វែង​យល់​ពី​ផលិត​ផល​របស់​យើង​នោះ​ទេ។ បើ​យើង​សង្កេត​មើល​នៅ​តាម​ផ្សារ​ទំនើប​​និង​ហាង​ធំៗ​ ផលិត​ផល​ដែល​គេ​ដាក់​លក់​គឺ​សុទ្ធ​តែ​មាន​ការ​វេច​ខ្ចប់​ល្អ​។ កាល​ពី​មុន​ ភាគ​ច្រើន​នៃ​ផលិត​ផល​ដែល​ដាក់​លក់​នោះ​ គឺ​មិន​មែន​ជា​ទំនិញ​នៅ​ក្នុង​ស្រុក​ឡើយ​។ តែ​សព្វ​ថ្ងៃ​នេះ​យើង​សង្កេត​ឃើញ​ថា​ មាន​ផលិត​ផល​ក្នុង​ស្រុក​ច្រើន​ជាង​មុន​បាន​ដាក់​លក់​នៅ​តាម​ផ្សារ​និង​ហាង​ទាំង​នោះ​។ ការ​វេច​ខ្ចប់​បាន​ល្អ​ផ្តល់​សារៈ​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ផលិត​ផល?

  • បង្កើន​ទំនុក​ចិត្ត

ការ​វេច​ខ្ចប់​បាន​ល្អ​ធ្វើ​ឲ្យ​អ្នក​ទិញ​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត​ទៅ​លើ​ផលិត​ផល​នោះ​ជាង​ផលិត​ផល​ដែល​គ្មាន​ការ​វេច​ខ្ចប់​បាន​ត្រឹម​ត្រូវ​ល្អ​។ វា​ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផលិត​ផល​របស់​អ្នក​ ហើយ​អ្នក​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ទិញ​ដែរ​ ព្រោះ​អ្នក​បាន​ចំណាយ​ពេល​ក្នុង​ការ​រចនា​សំបក​ផលិត​ផល​ ដូច្នេះ​គុណ​ភាព​នៃ​ផលិត​ផល​ក៏​គួរ​តែ​ល្អ​ដូច​ការ​វេច​ខ្ចប់​ដែរ​។ រីឯ​ផលិត​ផល​ដែល​វេច​ខ្ចប់​មិន​បាន​ល្អ​ ​គ្មាន​អាស័យ​ដ្ឋាន​ លេខ​ទូរស័ព្ទ​​​ឬ​ឈ្មោះ​របស់​ម៉ាក​សញ្ញា​ផង​នោះ​ ទោះ​បី​ជា​ផលិត​ផល​នោះ​ល្អ​ប៉ុណ្ណា​ក៏​មិន​ធ្វើ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​ដែរ។​

  • ការ​វេច​ខ្ចប់​ជួយ​បង្កើន​តម្លៃ​ទំនិញ

ការ​វេច​ខ្ចប់​ជួយ​ឲ្យ​អ្នក​ទិញ​មាន​អារម្មណ៍​ថា​ ទំនិញ​នោះ​មាន​គុណ​ភាព​ល្អ​និង​គួរ​ចង់​ទិញ​ជាង​ទំនិញ​ដទៃ​។ ឧ​ទាហរណ៍ៈ ចំពោះ​ផលិត​ផល​ពីរ​ដែល​មាន​វត្ថុ​ធាតុ​និង​គុណ​ភាព​ដូច​គ្នា​ ផលិត​ផល​ទី១​ វេច​ខ្ចប់​បាន​ល្អ​ស្រស់​ស្អាត​ មាន​ព័ត៌​មាន​ជាក់​លាក់​ពី​ផលិត​ផល​និង​ម៉ាក់​សញ្ញា​។ រីឯ​ផលិត​ផល​ទី​២ ​វេច​ខ្ចប់​តែ​ក្នុង​ថង់​ធម្មតា​ឬ​មិន​បាន​ត្រឹម​ត្រូវ​ គ្មាន​ព័ត៌​មាន​ជាក់​លាក់​ពី​ផលិត​ផល​និង​ម៉ាក់​សញ្ញា​។ បើ​ទោះ​បី​ជា ​ផលិត​ផល​ទី​១ ​មាន​​តម្លៃ​ថ្លៃ​ជាង​ផលិត​ផល​ទី​២​បន្តិច​ គេ​ប្រាកដ​ជា​ជ្រើស​រើស​ទិញ​ផលិត​ផល​ទី​១​ជា​មិន​ខាន​ឡើយ​ ព្រោះ​អតិថិជន​មាន​អារម្មណ៍​ថា​ការ​វេច​ខ្ចប់​និង​គុណ​ភាព​នៃ​ផលិត​ផល​ទី១​សាក​សម​នឹង​តម្លៃ​ដែល​បាន​ដាក់​លក់​ជាង​។

  • ទាក់​ទាញ​ចំណាប់​អារម្មណ៍​

ជា​ទូទៅ​ មនុស្ស​តែង​តែ​ចាប់​អារម្មណ៍​និង​ចូល​ចិត្ត​ទិញ​ផលិត​ផល​ណា​ដែល​មើល​ពី​ខាង​ក្រៅ​ទៅ​មាន​ភាព​ស្រស់​ស្អាត​និង​ទាក់​ទាញ​ក្រសែ​ភ្នែក​ជាង​ជាក់​ជា​មិន​ខាន​ឡើយ។​ បើ​​ផលិត​​ផល​របស់​អ្នក​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ជាង​ផលិត​ផល​ដទៃ​ទៀត​នោះ​ លទ្ធ​ភាព​នៃ​ការ​លក់​បាន​ក៏​ខ្ពស់​ជាង​ដែរ​។

ជា​មួយ​គ្នា​នេះ​ដែរ​​ យើង​ក៏​មិន​គួរ​ភ្លេច​ពី​គុណ​ភាព​របស់​ផលិត​ផល​ដែរ​។ បើ​ការ​វេច​ខ្ចប់​បាន​ល្អ​អតិថិជន​នឹង​សាក​ល្បង​ទិញ​ ហើយ​បើ​ផលិត​ផល​មាន​គុណ​ភាព​ល្អ​គេ​នឹង​ប្រើ​ប្រាស់​បន្ត​ទៀត​។ ផ្ទុយ​ទៅ​វិញ​បើ​ប្រើ​ប្រាស់​ហើយ​គុណភាព​មិន​ល្អ​នោះ​ទេ​​ គេ​ក៏​ឈប់​ប្រើ​ប្រាស់​ផលិត​ផល​នោះ​ទៀត​ដែរ​។

សរុប​មក​បើ​ចង់​ឲ្យ​ផលិត​ផល​អាច​លក់​បាន​ថ្លៃ​ជាង​មុន​ ធ្វើ​ឲ្យ​អ្នក​ទិញ​មាន​ទំនុក​ចិត្ត​ និង​ទាក់​ទាញ​ការ​ទិញ​នោះ​ អ្នក​គួរ​តែ​ចំណាយ​ពេល​វេលា​រចនា​កញ្ចប់​ផលិត​ផល​និង​វេច​ខ្ចប់​ឲ្យ​បាន​ល្អ​។ អត្ថ​បទ​នេះ​មាន​បំណង​ចង់​ជម្រុញ​និង​លើក​ទឹក​ចិត្ត​ដល់​អាជីវកម្ម​ក្នុង​ស្រុក​ឲ្យ​ងាក​មក​គិត​គូរ​ពី​អត្ថប្រយោជន៍​នៃ​ការ​វេច​ខ្ចប់​ ព្រោះ​វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជម្រុញ​ការ​លក់​នៃ​ផលិត​ផល​របស់​អ្នក​ ក៏​ដូច​ជា​ផលិត​ផល​ក្នុង​ស្រុក​របស់​យើង​ដែរ។

ពាណិជ្ជកម្ម

គំនិត​ទាំង​៥​ដែល​អ្នក​អាចប្រើប្រាស់ដើម្បី​ទាក់ទាញ​អតិថិជន​ក្នុង​ស្ថានភាព​មិន​ល្អ

មនុស្ស​ជាច្រើន​ចូលចិត្ត​ទៅ​ផ្សារ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​​ឬ​ពេល​ទំនេរ​ពី​ការងារ​របស់​ពួកគេ​។ ​រីឯ​អ្នកលក់​ជាច្រើន​តែងតែ​លក់​មិនដាច់​នៅថ្ងៃ​ធ្វើការ​ឬ​ក្នុង​​ស្ថានភាព​​ដែល​​ថ្ងៃខ្លះ​​មាន​​អាកាសធាតុ​​មិនល្អ​។ ដូចនេះ​អ្នក​ត្រូវដឹង​​ថា​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​អាច​ទាក់ទាញ​អតិថិជន​ដែល​មាន​ចំនួន​តិចតួច​ក្នុង​ស្ថានភាព​អាក្រក់​បែបនោះ​​​ដើម្បី​រក​ចំណូល​សម្រាប់​អាជីវកម្ម​របស់អ្នក​៖

គន្លឹះ​ទី​១​ រក្សា​​អតិថិជន​ដែល​បាន​ចូល​ក្នុង​ហាង​របស់អ្នក​

ការ​រក្សា​អតិថិជន​មិន​ឲ្យ​បាត់បង់​ជា​ប្រការ​ដែល​ចាំបាច់សណាស់។ ក្នុងនាមជា​អ្នកលក់​​អ្នក​ត្រូវ​ធ្វើយ៉ាងណា​កុំឲ្យ​អតិថិជន​របស់​អ្នក​ខ្លាច​ឬគ្មាន​អារម្មណ៍​ក្នុង​ការទិញ​ទំនិញ​របស់អ្នក​។ ​ដូចច្នេះ​អ្នក​គួរតែ​បង្ហាញ​​ការ​គួរសម​​និងភាព​រួសរាយ​រាក់ទាក់​ទៅកាន់​អតិថិជន​។ ម្យ៉ាងវិញទៀត​ អ្នក​គួរតែ​ផ្តល់​សេវាកម្ម​បន្ថែម​ដូចជា​អ្នក​អាច​ផ្តល់​ការ​ប្រឹក្សា​យោបល់​ទាក់ទង​នឹង​ទំនិញ​ដែល​គាត់​បាន​ជ្រើសរើស​ឬ​អ្នក​អាច​ណែនាំ​​ផលិតផល​ដែល​សម​នឹង​គាត់ឬ​ផ្តល់​ព័ត៌មាន​ក្នុង​ការប្រើប្រាស់​ជាដើម​។​

គន្លឹះ​ទី​២ ធ្វើ​ផ្លាក​សញ្ញា​ដែល​ទាក់ទាញ​អតិថិជន

ផ្លាក​សញ្ញា​គឺ​ជា​ឧបករណ៍​ដែលទាក់ដល់​អារម្មណ៍​របស់​អតិថិជន។ ពិត​ជាចាំបាច់ណាស់​ដែល​អ្នក​ត្រូវ​មាន​ផ្លាក​ដែល​អាច​ធ្វើឲ្យ​អតិថិជន​ចាប់​អារម្មណ៍។ ឧទាហរណ៍ដូចជា​ផ្លាក​បញ្ចុះ​តម្លៃ។ អ្នក​អាច​​ច្នៃ​​​ផ្លាក​សញ្ញា​បញ្ចុះ​តម្លៃ​​ឲ្យ​មាន​ភាពទាក់ទាញ​ក្នុង​ការផ្សព្វផ្សាយ​ផលិតផល​របស់អ្នក​។ ​អ្នក​គួរតែ​ព្យួរ​ផ្លាក​សញ្ញា​បញ្ចុះ​តម្លៃ​នៅមុខ​ហាង​របស់​អ្នកនៅពេល​ដែល​អតិថិជន​ដើរកាត់​ហាង​របស់អ្នក​ពួកគាត់​នឹង​​​ចាប់​អារម្មណ៍។

គន្លឹះ​ទី​៣​ ជូន​ដំណឹង​អតិថិជន

កំណត់​នូវ​ការផុត​កំណត់​នៃ​ការលក់ ការបញ្ចុះ​តម្លៃ​ ឬ​ទំនិញ​បញ្ចុះ​តម្លៃ​មាន​កាល​កំណត់សុទ្ធតែ​អាច​​ធ្វើឲ្យ​អតិថិជន​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​ទិញ​ទំនិញ​ក្នុង​ហាង​របស់អ្នក​​​។ ដូចនេះ​នៅ​រដូវកាល​ពិសេស​ដូចជា​បុណ្យ​ចូលឆ្នាំ​សកល​​ ចូលឆ្នាំ​ខ្មែរ​ជាដើម អ្នក​អាច​ផ្ញើ​សារ​ជូន​ដំណឹង​ដល់​អតិថិជន​ពី​ការ​បញ្ចុះ​តម្លៃ​ដ៏​ពិសេស​នេះ។​ ការធ្វើ​ដូចនេះ​អាច​ទាក់ទាញ​អតិថិជន​បាន​ច្រើន​។

គន្លឹះ​ទី​៤ ផ្តល់ក្តី​បារម្ភ

អ្នក​អាច​បង្ហាញ​​ក្តី​បារម្ភ​របស់អ្នក​ចំពោះ​អតិថិជន​ដូចជា​នៅ​រដូវ​ត្រជាក់ ភ្លៀង ក្តៅ ជាដើម​។ អ្នក​អាច​ផ្តល់​​ភេសជ្ជៈ​ផ្សេងៗ​តាម​អាកាសធាតុ​ដូចជា កាហ្វេ តែ ទឹក​ត្រជាក់ ឬ​ផ្តល់ជា​នំ​ចំណី​ផ្សេងៗ​ដើម្បី​បង្ហាញ​ការយកចិត្ត​ទុកដាក់​របស់អ្នក​ចំពោះ​អតិថិជន​។ ដូចនេះ អ្នក​គួរតែ​មាន​ភេសជ្ជៈ​ទាំងនោះ​នៅក្នុង​ស្តុក​របស់អ្នក​ដើម្បី​បម្រើ​អតិថិជន​របស់អ្នក​។ អ្នក​អាច​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​បង្ហោះ​​រូបភាព​ទាំងនោះ​នៅពេល​អតិថិជន​គាត់​កំពុងតែ​ផឹក​​ភេសជ្ជៈ​ដែល​អ្នក​បាន​ផ្តល់ឲ្យ​ក្នុង​ចំពោះ​ការ​មកទិញអី​វ៉ាន់​ក្នុង​ហាង​របស់អ្នក។

គន្លឹះ​ទី៥ ផ្តល់​កន្លែង​លេង​សម្រាប់​​ក្មេង

អ្នកម្តាយ​ជាច្រើន​តែងតែ​មាន​​កូន​មក​ជាមួយ​នៅពេល​ដើរផ្សារ។ ដូចនេះ​អ្នក​អាច​បង្កើត​កន្លែង​លេង​ដ៏តូច​មួយ​សម្រាប់​កូនគាត់​។ ធ្វើដូចនេះ​គាត់​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការជ្រើសរើស​ទំនិញ​​។ ម្យ៉ាងវិញទៀត គាត់​នឹង​មាន​អារម្មណ៍​កក់ក្តៅ​នៅពេល​មកទិញ​ទំនិញ​ក្នុង​ហាង​របស់​អ្នក។

 

ពាណិជ្ជកម្ម

ការពិត​​ទាំង​៤​នៃ​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ​ដំបូង

បើសិនជា​អ្នក​ខ្លាច​​​ភាពលំបាក​ដូចជាភាព​តានតឹង​(ស្រ្តេស)​ ឬ​ការប្រថុយ​នឹង​គ្រោះថ្នាក់ អ្នក​មិនគួរ​បើក​អាជីវកម្ម​ឡើយ​។ ភាពជា​សហគ្រិន​អ្នក​ត្រូវការ​បេះដូង​ដ៏​រឹងមាំ​ដែល​មិនងាយ​ចុះចាញ់​គ្រប់​ឧបសគ្គ​ព្រោះ​​អ្នកគឺ​មាន​ទំនួលខុសត្រូវ​​លើ​អនាគត​របស់ខ្លួនឯង បុគ្គលិក​ និង​គ្រួសារ​​ផងដែរ។ ​​អ្នក​ពិតជា​ត្រូវ​ការ​​ភាពអត់ធ្មត់ ការប្រឹងប្រែង និង​ការព្យាយាម ទោះបី​ជា​អ្នក​មិន​ប្រាកដ​ថា​អ្នក​នឹង​ទទួលបាន​ជោគជ័យ​ក៏ដោយ​។ ​ខ្ញុំ​ឃើញ​ថាមាន​​ម្ចាស់​អាជីវកម្ម​​ជាច្រើន​​​ដែល​​មិនបាន​​រៀបចំ​​ផែនការ​​ឲ្យ​បាន​​ច្បាស់លាស់នោះឡើយ។ ជាទូទៅ​បញ្ហា​ដែល​នឹង​អាច​​កើតមាន​ឡើង​ដែល​យើង​នឹកស្មាន​មិនដល់​នៅពេល​ឆ្នាំដំបូង​​គឹមាន​ច្រើនណាស់​។ ប៉ុន្តែ​បើសិនជា​អ្នក​ឆ្លងផុត​ដំណាក់កាល​នៃ​ការបើក​អាជីវកម្ម​ក្នុងឆ្នាំ​ដំបូង​បាន​នោះ​ភាគរយ​​ដែល​អ្នក​អាច​រក្សា​អាជីវកម្ម​របស់អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ​គឺ​មាន​អាត្រា​ខ្ពស់​។ ខាងក្រោម​នេះ​គឺ​អ្វី​ដែល​អ្នក​គួរ​ពិចារណា​មុនពេល​ដែល​អ្នក​ចា​ប់បើក​អាជីវកម្ម​ឆ្នាំដំបូង​របស់អ្នក៖

ភាពជា​សហគ្រិន​អ្នក​ត្រូវការ​បេះដូង​ដ៏​រឹងមាំ​ដែល​មិនងាយ​ចុះចាញ់​គ្រប់​ឧបសគ្គ

១. អ្នក​ត្រូវការ​បុគ្គលិក

អ្នក​​ប្រហែលជា​គិតថា​អ្នក​ធ្វើអ្វី​គ្រប់យ៉ាង​ក្នុង​អាជីវកម្ម​របស់អ្នក​ដោយ​ខ្លួនឯងបាន​​ព្រោះ​អ្នក​គិតថា​អ្នក​ឆ្លាត​ក្នុង​ការ​បង្កើត​អាជីវកម្ម។ ដូចច្នេះ​ហើយ​អ្នក​គិតថា​អ្នក​​អាច​គ្រប់គ្រង​កិច្ចការ​គ្រប់យ៉ាង​បាន​ដោយ​ខ្លួនឯង​ទាំងអស់​។ បើសិនជា​អ្នក​មិន​ចង់​ឈឺក្បាល​ចំពោះ​អាជីវកម្ម​របស់​អ្នក​ខ្លាំង​ពេក​ទេ អ្នក​គួរ​ជ្រើសរើស​មនុស្ស​ឲ្យ​បាន​សក្តិសមមក​ជួយ​កិច្ចការ​អ្នក។ អ្នក​គួរ​គិតថា​មុខជំនាញ​មួយចំនួន​ត្រូវការ​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់​។ ឧទាហរណ៍ ជំនាញ​គណនេយ្យ​ ជំនាញ​បង្កើតគេហទំព័រ​ជាដើមព្រោះ​អ្នក​គ្មាន​ជំនាញ​ច្បាស់លាស់គ្រប់បែប​យ៉ាង​​ដើម្បី​​ជួយ​​​អាជីវកម្ម​​​អ្នក​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយទេ​។  ម្យ៉ាងវិញ​ទៀត អ្នក​ក៏​ត្រូវការ​មនុស្ស​ជួយ​ក្នុងការ​ទំនាក់ទំនង​ជាមួយ​អតិថិជន។ ដូចច្នេះ អ្នក​អាច​យក​ពេល​វេលា​ទៅ​ផ្តោត​លើ​ការងារ​រដ្ឋបាល​​និង​​រិះរក​គំនិត​យុទ្ធសាស្រ្ត​ធ្វើ​ទីផ្សារ​បាន​។ នៅ​ពេល​ដែល​អ្នក​មាន​បុគ្គលិក​ដែល​មាន​បទពិសោធន៍​ធ្វើការ​ជាមួយអ្នក​ ពួកគេ​​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ដែល​កើតមាន​ឡើង​បាន​​។

២. អ្នក​គួរ​តែ​ស្គាល់​អតិថិជន​គោលដៅ​របស់អ្នក

កំហុសមួយ​ទៀត​ដែល​ខ្ញុំ​តែងតែ​ឃើញ​គឺ​ម្ចាស់អាជីវកម្ម​ជាច្រើន​គាត់​គិតថា​គាត់​មាន​គំនិត​អស្ចារ្យ​សម្រាប់​អាជីវកម្ម​របស់គាត់​។ ផ្ទុយទៅវិញ គាត់​មិនបាន​​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ថាតើ​នរណា​ខ្លះ​ដែល​ជា​អ្នក​ប្រើប្រាស់​ផលិតផល ​ឬ​សេវាកម្ម​របស់​គាត់។​ ទង្វើ​បេបនេះ​អាច​ធ្វើឲ្យ​អាជីវកម្ម​របស់គាត់​ដួល​រលំ​បាន​។ ចូរ​ចងចាំ​ថាបើ​អាជីវកម្ម​របស់អ្នក​គ្មាន​អតិថិជន​ទេ​​គឺ​​មិនអាច​ទទួល​បាន​ជោគជ័យឡើយ​។ ដូចនេះ​​អ្នក​ត្រូវ​ស្គាល់​អតិថិជន​របស់អ្នក​ឲ្យ​បានច្បាស់​ថាតើ​ពួកគាត់​ត្រូវការ​អ្វីដើម្បី​អ្នក​បំពេញ​ចិត្ត​ពួកគាត់។​ នេះហើយ​​​គឺ​​ជា​ជំហាន​ដែល​នាំអ្នក​ឆ្ពោះ​​ទៅកាន់​​ភាព​ជោគជ័យ​។

៣. អ្នក​មិនអាច​កំណត់​​ប្រាក់​ចំណេញ

នៅកំឡុង​ពេល​ដែល​អ្នក​បើក​អាជីវកម្ម​នៅឆ្នាំ​ដំបូង អ្នក​នឹង​ត្រូវ​ចំណាយ​ច្រើន​ទៅលើ​អាជីវកម្ម​របស់អ្នក។ ដូចនេះ​ហើយ​អ្នក​ត្រូវ​មាន​ការរៀបចំ​ហិរញ្ញវត្ថុ​​ឲ្យបានច្បាស់លាស់ បើពុំ​ដូចនោះទេ​អ្នក​នឹង​ត្រូវស្រេ្តស​ពី​បញ្ហា​ទាំងនោះ។ វា​ជា​ការ​ប្រសើរ បើសិនជា​​អ្នក​មាន​ប្រាក់សន្សំ​ផ្ទាល់ខ្លួនដោយ​អ្នក​អាច​យកលុយ​ទាំងនោះ​ដើម្បី​ទប់​ទល់​នឹង​បញ្ហាហិរញ្ញវត្ថុ​​បាន​និង​​មិន​បាច់​ត្រូវ​ខ្ចី​អ្នក​ដទៃ។

៤. អាជីវកម្ម​ថ្មី​តិចតួចប៉ុណ្ណោះ​​ដែល​អាច​ដំណើរការ​បាន​លើស​ពី​២​ឆ្នាំ

ការធ្វើ​ជំនួញ​ពិតជា​ពិបាក​ បើ​ចង់​ឲ្យ​​វា​ជោគជ័យគឺ​​រឹតតែ​​ពិបាក​ជាង​ការគិត​របស់អ្នក​ទៅទៀត។ ខ្ញុំ​និយាយ​បែបនេះ​មិនមែន​ចង់​បំភ័យ​អ្នក​នោះទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រៀបចំ​ផែនការ​ធុរកិច្ច​របស់អ្នក​ឲ្យបាន​ច្បាស់លាស់ទុកជាទុន​បម្រុង​ដើម្បី​​ជំនះ​​ឧបសគ្គ​ទាំងអស់​ដែល​អ្នក​នឹង​ត្រូវ​ប្រឈមមុខ​។ ​គ្មាន​រូបមន្ត​ឬ​មន្តអាគម​ណា​អាច​ធ្វើឲ្យ​អាជីវកម្ម​របស់អ្នក​ទទួលបាន​ជោគជ័យ​នោះទេ បើសិនជា​អ្នក​មិន​ចំណាយ​ពេល​ដើម្បី​ត្រិះរិះ​និង​រៀបចំ​គម្រោង​​អាជីវកម្ម​របស់អ្នក​ឲ្យបាន​ច្បាស់លាស់​នោះទេ​។

 

ពាណិជ្ជកម្ម

យុទ្ធសាស្ត្រ​ទាំង​៤​ដែល​អាច​ជួយទាក់ទាញ​អតិថិជន​​

0

មិនខ្វល់ថា​ក្រុមហ៊ុន​អ្នក​ជា​ក្រុមហ៊ុន​ដែល​ធំ​ឬ​តូច​នោះទេ​​ ការចាប់យក​អតិថិជន​គោលដៅ​គឺ​ជា​កិច្ចការ​ដែល​ពិបាកបំផុ​ត។ ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន​ទាំង​ចាស់​ឬ​ថ្មី​និង​ការចូលរួម​ពី​ពួកគាត់​អាច​ធ្វើឲ្យ​ផលិតផល​របស់​អ្នក​​រីកចម្រើន។ ការផ្សារ​ភ្ជាប់​ទៅរក​អតិថិជន​មាន​ច្រើន​របៀប​ដូចជា​ ការបង្កើតគេហទំព័រ ចែកចាយ​ព័ត៌មាន​តាម​​រយៈ​ទូរស័ព្ទ​ឬ​ក៏​អ៊ីមែល​ជាដើម​។ ចំពោះ​អ្នក​ដែល​ទើប​ចាប់ផ្តើម​បើក​អាជីវកម្ម​អ្នក​គួរតែ​អនុវត្ត​តាម​ចំណុច​ខាង​ក្រោម​នេះដែលអាច​​​ជួយ​​អ្នក​ងាយស្រួល​ក្នុងការ​ទាក់ទាញ​អតិថិជន។

១. ស្គាល់ពីអតិថិជន

ការផ្សារភ្ជាប់​ជាមួយ​អតិថិជន​គឺជា​ផ្នែក​សំខាន់​មួយ​នៅក្នុង​ការធ្វើ​ទីផ្សារ​។ ​ការផ្សព្វផ្សា​យ​ពាណិជ្ជកម្ម​ជាដំណ​ភ្ជាប់​មួយ​ដ៏​សំខាន់​បំផុត​រវាង​អាជីវកម្ម​អ្នក​នឹង​អតិថិជន។ គេ​នឹង​ដឹង​ថា​អាជីវកម្ម​របស់​អ្នក​គួរ​តែ​ស្ថិតក្នុង​ជម្រើស​របស់​គេ​ឬ​អត់តាមរយៈការ​ផ្សព្វផ្សាយរបស់​អ្នក។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ស្គាល់​ពី​អតិថិជន​គោលដៅ​របស់អ្នក​ឲ្យ​បានច្បាស់​​ដោយ​អ្នក​ត្រូវ​ដឹង​ថា​លក់​ទៅឲ្យ​អ្នកណា ផលិតផល​បែបណា​សម​ទៅនឹង​អតិថិជន​ប្រភេទណា​ ឬគួរ​រើស​ទីតាំង​​ណា​​ដើម្បី​លក់​ជាដើម។ ជួនកាល​អតិថិជន​ដែល​អ្នក​កំពុង​ផ្សព្វផ្សាយ​ទៅដល់​អាច​ខុស មិនមែន​ជា​​ក្រុម​អតិថិជន​ពិត​ប្រាកដ​របស់អ្នក​ក៏​ថាបាន។​​

២. ប្រើប្រាស់​យុទ្ឋសាស្រ្ត​ចាប់យក​អតិថិជន​គោលដៅ​

ការធ្វើ​ទីផ្សារ​និង​ការ​ធ្វើ​ទំនាក់​ទំនង​កត្តា​សំខាន់​នៅក្នុង​ពាណិជ្ជកម្ម​។ វា​តែងតែ​​ត្រូវ​បាន​គេ​លើកយក​មក​និយាយ​ព្រមគ្នា​ជាមួយ​នឹង​ពេល​ដែល​អាជីវករ​ចង់​បង្ក​អ្វី​ថ្មី​នៅក្នុង​ទីផ្សារ​របស់​ពួកគេ។ ​ដើម្បី​ឲ្យ​ការធ្វើ​ទីផ្សារ​បាន​សម្រេច​ពួកគេ​ត្រូវតែ​មាន​ការផ្សា​ភ្ជាប់​ជាមួយ​អតិថិជ​ន​ដោយពួកគេត្រូវបង្កើតយុទ្ធសាស្រ្ត​ថាតើ​ត្រូវ​ចាប់យក​អតិថិជន​ដោយ​របៀបណា​។​

៣. ត្រូវ​មាន​បុគ្គលិក​ជំនាញ

ការធ្វើ​ជំនួញ​គឺ​ត្រូវតែ​មាន​ធនធាន​គ្រប់គ្រាន់ ដើមទុន និង​មនុស្ស​ដែល​មាន​សមត្ថភាព។ ដើម្បី​អាច​ទាក់ទាញ​អតិថិជន​បាននោះ ក្រុមហ៊ុន​របស់អ្នក​គួរតែ​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ដែលមាន​ដូចជា ​Facebook​ និង Instagram ជាដើម​ដែល​វា​សុទ្ធសឹងតែ​ជា​បណ្តាញ​ដែល​ល្បីល្បាញ​មាន​មនុស្ស​ជាច្រើន​កំពុង​ប្រើប្រាស់​។​​ មិនមែន​មាន​ន័យថា​គ្រាន់តែ​ដាក់​ផ្សព្វផ្សាយ​ប៉ុណ្ណឹង​អាចឲ្យ​អតិថិជន​ស្គាល់​អ្នក​បាន​នោះទេ។ អ្នក​ត្រូវតែ​មាន​បុគ្គលិក​ដែល​មាន​ជំនាញ​ខាង​ឌីជីថល​ឲ្យ​ជាក់លាក់​នោះគេ​នឹង​អាច​មាន​វិធីសាស្រ្ត​ចាប់យក​អតិថិជន។

៤. កុំខ្លាច​ក្នុង​ការ​សាកល្បង​

បណ្តាញ​ឌីជីថល​គឺ​តែងតែ​មាន​ភាព​ផ្លាស់ប្តូរ​ជានិច្ច​។ សម្រាប់​អ្នក​ដែល​ទើប​ប្រឡូក​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ អ្នក​មិន​គួរ​ខ្លាច​ក្នុង​ការសាកល្បង​នោះ​ទេ។ អ្នក​អាច​មាន​ភាពលំបាក​នៅពេល​ដំបូង​ដែល​ត្រូវជ្រៀត​ខ្លួន​ចូល​ទៅក្នុង​បណ្តាញ​សង្គម​ដោយ​អ្នក​ត្រូវ​ព្យាយាម​ខ្លាំង​ឲ្យគេ​ស្គាល់​ពី​​​​ក្រុមហ៊ុន​របស់​អ្នក​។ អ្នក​ប្រហែល​ជា​មាន​ភាពលំបាក​​តែ​ការ​សាកល្បង​នេះ​​អាច​នឹង​ធ្វើឲ្យ​អ្នក​ជោគជ័យ​និង​ទទួល​បាន​ការចាប់អារម្មណ៍​ពី​អតិថិជន​ច្រើន​។

 

ពាណិជ្ជកម្ម

តើ​អ្វី​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ម៉ាក​សញ្ញា​(Brand Ambassador)?

ឯក​​អគ្គរាជ​​ទូត​​នៃ​ម៉ាក​​សញ្ញា​គឺ​​ជា​​មនុស្ស​​ម្នាក់​​ដែល​​ផ្សព្វ​​ផ្សាយ​​ពី​​ផលិត​​ផល​​​និង​​សេវា​កម្ម​​របស់​​អាជីវកម្ម​​ធុន​​តូច​​។​ ពួក​​គេ​​បង្កើន​​ការ​​លក់​របស់​​អាជីវកម្ម​​ធុន​​តូច​​ដោយ​​ការ​​ធ្វើ​​ឲ្យ​​គេ​​ស្គាល់​​អំពី​​ម៉ាក​​សញ្ញា​​នៃ​​អាជីវកម្ម​​នោះ​។​ ពួក​​គេ​​អាច​​ជា​​មនុស្ស​​ដែល​​អ្នក​​ជួល​​ពី​​ខាង​​ក្រៅ​​​មក​ បុគ្គលិក​​​​ឬ​​អ្នក​​ដែល​​មក​​ធ្វើ​​ការ​ស្មគ្រ័​​ចិត្ត​​ជា​ដើម​។​​

  • តើ​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​មាន​ប៉ុន្មាន​ប្រភេទ​?​

ឯក​​អគ្គរាជ​​ទូត​​នៃ​​​ម៉ាក​​សញ្ញា​​មាន​​ជា​​ច្រើន​​ប្រភេទ​​ផ្សេង​ៗ​​គ្នា​​ដែល​​អ្នក​​អាច​​ជ្រើស​រើស​​បាន​។​ មាន​ម្ចាស់​​​អាជីវកម្ម​​ធុន​​តូច​មួយ​​ចំនួន​​​​ជ្រើស​​រើស​​ធ្វើ​​ជា​​ឯក​​អគ្គរាជ​​ទូត​​នៃ​ម៉ាក​​សញ្ញា​​របស់​​គេ​​ដោយ​​ខ្លួន​​ឯង​​និង​​ខ្លះ​​ទៀត​​ជួល​​អ្នក​​ដែល​​មាន​របៀប​​វិជ្ជា​​ជីវៈ​​ស្រាប់​មក​។

  • តើ​ឯក​​អគ្គ​រាជ​​ទូត​​ធ្វើ​​អ្វី​​ឲ្យ​​ពិត​ប្រាកដ​​?

បើ​​យើង​​មើល​ទៅ​​ការងារ​​របស់​​ឯក​​អគ្គ​រាជ​​ទូត​​នៃ​​ម៉ាក​​សញ្ញា​ឃើញ​​ថា​​ងាយ​​ស្រួល​​ ប៉ុន្តែ​​ការងារ​នោះ​​ច្រើន​​ជាង​​អ្វី​​ដែល​​យើង​​មើល​​ឃើញ​​ទៅ​​ទៀត​​។​ បើ​​ទោះ​​បី​​ជា​​ឯក​​អគ្គ​រាជ​ទូត​​​ត្រូវ​​បាន​​ជួល​​មក​​ដោយ​​បង់​​ប្រាក់​​ឬ​​មិន​​បង់​​ប្រាក់​​ក្តី​​ ​ការ​ងារ​​របស់​ពួក​​គេ​គឺ​ត្រូវ​​ធ្វើ​​ឲ្យ​​អតិថិជន​​មើល​​មក​​ក្រុម​ហ៊ុន​​ថា​ល្អ​។ ជា​​ពិសេស​​អ្នក​​ដែល​​បាន​​ជួល​​មក​​ដោយ​​បង់​​ប្រាក់​​​មាន​​ទំនួល​​ខុស​​ត្រូវ​​ផ្សេង​ៗ​​ទៀត​​ផង​​ដែរ។ ឧទាហរណ៍​៖ ជា​​ញឹក​ញប់​​ពួក​​គេ​​ត្រូវ​​ទទួល​​​ខុស​ត្រូវ​​​ក្នុង​​​ការ​អភិវឌ្ឍន៍​​​គំនិត​​ទីផ្សារ​ និង​​ធ្វើ​​ការ​​ប្រមូល​​ផ្តុំ​​នូវ​​ការ​​ឆ្លើយ​​តប​​ណា​​ដែល​​មាន​​ប្រយោជន៍​​​ពី​​​អតិថិជន​​។ ពួក​​គេ​​គឺ​​ដូច​​ជា​​បុគ្គលិក​​ដែរ​​ហើយ​​និង​​​ត្រូវ​​ចូល​​រួម​​ការ​​ប្រជុំ​​ទៀត​​ផង​។

ឯក​​អគ្គរាជ​ទូត​​មួយ​​ចំនួន​​​ផុស​​ពី​​ផលិត​​ផល​​និង​​សេវាកម្ម​​របស់​​អ្នក​​។ អ្នក​​ខ្លះ​​ទៀត​​ចូល​​រួម​កម្ម​វិធី​​ផ្សេង​ៗ​​ដើម្បី​​ផ្សព្វ​ផ្សាយ​​ពី​​ផលិត​​ផល​​របស់​​អ្នក​។

ត្រូវ​​​ចាំ​​​ទុក​​​ក្នុង​​​ចិត្ត​​ថា​​​ឯក​​​អគ្គរាជ​​​ទូត​​​ដែល​​​ល្អ​​​នឹង​​អាច​​មាន​​​​ប្រយោជន៍​​​ទៅ​​កាន់​​​ទី​​ផ្សារ​​​គោលដៅ​​​ជាក់​​លាក់​​ណា​​មួយ​​តែ​​ប៉ុណ្ណោះ​​។ មាន​​ក្រុមហ៊ុន​មួយ​​ចំនួន​​បាន​បង្កើត​​កំហុស​​ឆ្គង​​ដោយ​​ព្យាយាម​​ជ្រើស​​រើស​ឯក​​អគ្គ​​រាជ​​ទូត​​ដែល​​​​អាច​មាន​​ប្រយោជន៍​​ចំពោះ​​មនុស្ស​​ជា​​ច្រើន​​តាម​​ដែល​​អាច​​ទៅ​​រួច​​។ នៅ​​ទី​​បំផុត​​ ពួក​គេធ្វើឲ្យអាជីវកម្មបរាជ័យពីព្រោះគេមិនបានផ្តោតទៅលើមនុស្សមួយក្រុមណាឲ្យជាក់លាក់នោះទេ។

  • តើ​អាជីវកម្ម​ធុន​តូច​អាច​ស្វែង​រក​ឯក​អគ្គ​រាជទូត​នៃ​ម៉ាក​សញ្ញា​របស់​គេ​បាន​នៅ​កន្លែងណា​?

អាជីវកម្ម​ធុន​តូច​អាច​ស្វែង​រក​​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​របស់​គេបាន​នៅកន្លែង​ជា​ច្រើន​។ ពួក​គេ​អាចប្រើ​ប្រាស់​សិស្ស​និស្សិត​​ និង​ទំនាក់​ទំនង​របស់​គេ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​និង​សេវាកម្ម​ បើ​​សិន​ជា​ផលិត​ផល​របស់​គេ​សម្រាប់​អ្នក​ដែល​មាន​វ័យ​នេះ​។ អាជីវកម្ម​ធុន​តូច​ក៏​​អាច​ប្រើ​បា្រស់​ពួកអ្នកសរសេរblog និង​អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ផ្នែក​ឌីជីថល​ដូចជាពួក​អ្នក​ជំនាញ​ខាង​ទី​ផ្សារ​។ ម៉ាក​សញ្ញា​ក៏​អាច​ប្រើ​ប្រាស់​មនុស្ស​​ល្បី​​ៗដែល​មាន​អ្នក​តាម​ដានគាត់​ជា​ច្រើន​នៅលើបណ្តាញសង្គមមក​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​​​ តែ​ឯក​អគ្គ​រាជទូត​ប្រភេទ​នេះ​ភាគ​ច្រើន​សម្រាប់​តែ​ក្រុម​ហ៊ុន​ធំ​ៗ​តែ​ប៉ុណ្ណោះ​ព្រោះ​មាន​តម្លៃ​ថ្លៃ​​។ ក្រុមហ៊ុន​ក៏​អាច​ធ្វើ​ការ​ជួល​នូវ​ឯក​អគ្គរាជទូត​នៃ​ម៉ាក​សញ្ញា​ដូច​ជា​បុគ្គលិក​ធម្មតា​ផង​ដែរ​​។ សរុប​មក​ ម្ចាស់​អាជីវកម្ម​ធុន​តូច​គួរ​តែ​ជ្រើស​រើស​អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ផ្នែក​ទី​ផ្សារ​ណា​ដែលមិន​ចាំ​បាច់​ចំណាយ​ច្រើន​ ហើយ​​អាច​មានសក្តានុពល​ទៅ​កាន់​អតិថិជន​គោលដៅ​។​

  • តើ​អាជីវកម្ម​ធុន​តូច​គួរ​វាស់​ស្ទង់​ប្រសិទ្ធិ​ភាព​របស់​ឯក​អគ្គ​រាជទូត​នៃ​ម៉ាក​សញ្ញា​យ៉ាង​ដូច​ម្តេច​?

ការ​វាស់​ស្ទង់​ប្រសិទ្ធិ​ភាព​របស់​ឯក​អគ្គ​រាជ​ទូត​នៃ​ម៉ាក​សញ្ញា​គឺ​ដូច​ជា​ការ​វាស់​ស្ទង់​នូវ​គន្លឹះ​មួយ​ចំនួន​ដែរ​។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ចំនួន​​​​មនុស្ស​ដែល​ចូល​មក​មើល​ផុស​របស់​គេ​នោះ​​ប៉ុន្មាន​ និងការ​ចូល​រួម​ជា​មួយ​នឹង​មាតិ​កា​(content)ដែល​គេ​បាន​ផុស​នោះ​។​

មួយ​ទៀត​គឺ​ត្រូវ​មើល​ទៅ​លើ​ភាព​ខុស​គ្នានៃ​ចំនួន​ក្នុង​​ការ​លក់​មុន​ពេលនិង​ក្រោយ​​ពេល​ដែល​បាន​ជួល​ឯក​អគ្គ​រាជទូត​មក​និង​ត្រូវ​កំណត់​ថា​ការ​លក់​ទាំង​នោះ​វា​ត្រូវ​នឹងគោល​ដៅ​​ទី​ផ្សារ​ដែល​បាន​កំណត់​ចំពោះ​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​។

  • តើ​អ្នកនឹង​ទទួល​បាន​សារៈប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ជួល​ឯក​អគ្គរាជទូត​នៃ​ម៉ាក​សញ្ញា​មក​?

នៅ​ពេល​ដែល​អ្នក​ជ្រើសរើស​មនុស្ស​ដែល​ត្រូវ​នឹង​ការងារ​នោះ គេ​នឹង​នាំ​មកនូវ​ការតាម​ដាន​ពី​ប្រព័ន្ធផ្សព្វផ្សាយនិងកេរ្តិ៍ឈ្មោះរបស់​អ្នក​ឲ្យ​ល្អ​​ជាក់​ជា​មិន​ខានឡើយ។ គេ​បាន​ផ្សព្វ​ផ្សាយ​ពី​ផលិតផល​និងសេវា​កម្ម​របស់​អ្នក​តាមរយៈ​អនឡាញ​និងជួយ​ឲ្យ​ការ​លក់​របស់​អ្នក​កើនឡើង​។

  • តើ​អាច​នឹង​មាន​ផល​អវិជ្ជ​មាន​អ្វី​ខ្លះ​?

វា​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ​នៅ​ក្នុង​ការ​គ្រប់​គ្រង​ពួក​​គេ។ ប្រសិន​បើ​គេ​មិន​មែន​ជា​បុគ្គលិក​របស់​អ្នក​នោះ​ទេ​ ពួក​អាជីវកម្ម​ធុន​តូចនឹង​​មិន​មាន​សិទ្ធិ​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​គ្រប់​គ្រង​ពួក​គេ​ទេ។ ដូច្នោះ​ហើយ​អ្នក​គួរ​ត្រូវ​រក​មនុស្ស​ណា​ដែល​អាច​ទុក​ចិត្ត​និងគ្រប់​គ្រង​បាន។​

  • ពួក​គេ​អាច​នឹង​ល្បី​ជាង​ផលិត​ផល​របស់​អ្នក​

ឯកអគ្គរដ្ឋទូត​ដែល​ល្បី​ល្បាញ​មា្នក់​ឬអ្នក​ដែលមានគេ​តាម​ដាន​ច្រើន​នៅតាម​ប្រព័ន្ធ​អនឡាញ​ក៏​អាច​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ផលិត​ផល​របស់​អ្នក​ចុះ​អន់​ថយ​ដែរ។ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​ពួក​គេ​មាន​រឿង​អាស្រូវ​មិន​ល្អ។

ប្រភព៖ https://smallbiztrends.com

 

ពាណិជ្ជកម្ម

៦វិធីសាស្ត្រដែលជួយគ្រប់គ្រងភាពខ្វះខាតបុគ្គលិក

0

បុគ្គលិក​គឺ​ជា​កម្លាំងស្នូល​នៅក្នុង​ក្រុមហ៊ុន​។ ហេតុ​នេះ​ការ​ខ្វះខាត​បុគ្គលិក​ក៏​នាំ​ឲ្យ​ដំណើរការ​នៃ​ប្រតិបត្តិ​ការ​នៅក្នុង​អាជីវកម្ម​មួយ​មាន​ការ​រអាក់រអួលដែរ។ មិនត្រឹមតែ​ប៉ុណ្ណោះ​វា​នាំ​ឲ្យ​អាជីវកម្ម​ឈានទៅដល់​ការ​ខាតបង់​ប្រាក់​ចំណេញ អតិថិជន​អស់ជំនឿចិត្ត ឬឈាន​ដល់​ការ​បិទទ្វារឬ​ក្ស័យធន​ជាដើម​ក៏​មាន។ នៅកំឡុង​ពេល​ដែល​ក្រុមហ៊ុន​មិនទាន់​អាច​រក​អ្នក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់មកបំពេញ​ដំណែងណាមួយ​​បាន ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​ត្រូវ​រក​ដំណោះស្រាយ​ដើម្បី​ចាត់ចែង​បញ្ហា​ខ្វះ​ខាត​កម្លាំងពលកម្ម​ទាំងនោះ។ គេ​សង្កេត​ឃើញ​ថា​មាន​វិធី​ជា​ច្រើន​ដែល​គេអាច​ប្រើដើម្បី​យកទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ដូចជា៖

បង្កើន​ម៉ោងធ្វើការ​បុគ្គលិក

វាគឺ​ជា​វិធី​ការ​បង្គាប់​បញ្ជា​ឲ្យ​បុគ្គលិកប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ឬ​ម្ចាស់អាជីវកម្ម​ក៏​ត្រូវ​​​គោរព​តាម​ច្បាប់ការងារ​ដែរ​។ ប្រសិន​បើ​ការងារ​មាន​ច្រើន​ប៉ុន្តែ​ក្រុមហ៊ុនអ្នក​នៅខ្វះ​មនុស្ស​អ្នក​អាច​ស្នើ​ឲ្យពួកគេ​តម្លើង​ម៉ោង​ធ្វើការ​របស់គេ​ដោយ​មាន​ការ​គណនា​ប្រាក់​បន្ថែម​ម៉ោង​ក្រៅពី​ម៉ោងធ្វើការធម្មតា​ឲ្យបាន​ត្រឹមត្រូវតាម​ច្បាប់។ ជាពិសេស​មិនថា​អ្នកជា​ម្ចាស់​ក្រុមហ៊ុន​ក៏​ដោយ​ក៏​អ្នកគ្មាន​សិទ្ធិ​នឹង​គម្រាមកំហែង​គេឲ្យធ្វើការឲ្យអ្នក​ដែរ​ អ្នក​ត្រូវ​រង់ចាំ​ការស្ម័គ្រចិត្ត​ពីគេ​ជា​មុនសិន។ អ្នក​ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​អំណាច​រំលោភបំពាន​លើសិទ្ធិ​របស់​បុគ្គលិកជា​ដាច់ខាត។

អនុវត្ត​វិធី​ផ្សេង​ឲ្យ​​បុគ្គលិក​ធ្វើការ

ដោយសារ​តែ​បច្ចេកវិទ្យា​សព្វ​ថ្ងៃ​មាន​ការរីកចម្រើន​ជា​លំដាប់​ដែល​វា​ជា​ជំនួយ​ដល់​ការធ្វើការ​របស់មនុស្ស​បាន​ច្រើនណាស់ដោយ​ពួកគេ​អាច​ធ្វើការនៅទីណា​ក៏បាន​។​​ ហេតុនេះ​​អ្នក​គ្រប់គ្រង​អាច​ស្នើឲ្យ​បុគ្គលិក​យកការងារ​ទៅធ្វើនៅផ្ទះឬ​កន្លែងណា​ក៏​បាន​ក្រៅពីការិយាល័យ​របស់គេ​​បន្ថែម​ទៀត​ដើម្បី​ឲ្យពួកគេ​អាច​បញ្ចប់ការងារបាន​ទាន់ពេលវេលា។ វា​ពិតជា​មិនមាន​ភាព​ពិបាក​ឡើយ​ព្រោះ​អ្នក​អាច​ប្រើកម្ម​វិធី​តភ្ជាប់​គ្នា​ដើម្បីទំនាក់ទំនងធ្វើការ​បាន​ច្រើនយ៉ាង​អាស្រ័យលើ​ប្រភេទការងារ​​នីមួយៗ។ ម្យ៉ាងទៀត​អ្នក​អាចពិភាក្សា​ជាមួយ​បុគ្គលិក​ពីកិច្ចការ​ណា​ខ្លះ​​ដែល​គេអាច​ជួយ​បាន​និង​ប្រាក់ឈ្នួល​ដែល​សមស្រប​គេអាច​ទទួលយកបាន​ព្រោះថា​ទោះបី​ជា​ពួកគេ​ជា​បុគ្គលិក​មែន​តែ​គេ​បាន​ប្រើប្រាស់ពេលវាលា​ផ្ទាល់​ខ្លួន​មកធ្វើការ។

ស្វែង​រក​បុគ្គលិក​ឬក្រុមហ៊ុនពី​ខាងក្រៅ

វាគឺជាវិធី​ល្អ​មួយ​នៅពេលដែលអ្នក​ខ្វះ​ខាត​បុគ្គលិក​ឬអ្នកគិតថា​ផ្នែក​ដែលអ្នកខ្វះ​នោះ​គឺ​មិន​សូវ​ជា​ចាំបាច់ប៉ុន្មានទេ។ វាក៏​ចាប់ផ្តើម​មាន​ការពេញ​និយម​ជា​បណ្តើរ​ៗជាពិសេស​សម្រាប់​ក្រុមហ៊ុនធំៗ​ព្រោះថា​វា​ចំណាយ​អស់តិច​។ អ្នក​អាច​រកក្រុមហ៊ុន​ផ្សេង​ដោយ​ឲ្យគេ​ចុះ​កុងត្រា​ធ្វើផ្នែកណាមួយ​មកឲ្យក្រុមហ៊ុនរបស់អ្នករហូត​ដល់​កិច្ចការ​នោះ​ចប់សព្វគ្រប់ឬ​ដល់ពេល​ដែលអ្នក​អាច​រក​បុគ្គលិក​មក​ចូលក្នុង​ដំណែងនោះបាន​ត្រឹមត្រូវ​ហើយ។ ចំណែកបុគ្គលិក​វិញ​បុគ្គលិក​ពេញ​សិទ្ធិ​យើងត្រូវ​ការ​ចំណាយ​ច្រើនទៅលើប្រាក់ខែ ​ធានារ៉ាប់រង ថ្លៃ​ត្រួតពិនិត្យ​សុខភាព ធ្មេញ និង​ប្រាក់សោធននិវត្តន៍ជាដើម។ ប៉ុន្តែ​បើអ្នករើសបុគ្គលិក​ពីខាង​ក្រៅ​អ្នក​នឹង​មិនសូវព្រួយបារម្ភពីបញ្ហា​ទាំងនោះទេ​ព្រោះអ្នកអាចជួលគេ​ក្នុងនាម​ជា​​បុគ្គលិក​​ក្រៅ​ក្របខ័ណ្ឌ​បាន​។​ មួយវិញទៀត​អ្នកអាច​ជួល​បុគ្គលិក​ពីក្រុមហ៊ុន​ផ្គត់ផ្គង់​បុគ្គលិក​ដូចជា​ MPA ជាដើម។

កាត់បន្ថយ​ការ​លាឈប់​របស់​បុគ្គលិក

នៅកំឡុងពេល​ខ្វះ​ខាត​បុគ្គលិក​បែបនេះ​អ្នកត្រូ​វ​ធ្វើយ៉ាងណា​កុំ​ឲ្យ​បុគ្គលិក​ចាកចេញ​ព្រោះ​ថា​វានឹង​បណ្តាល​ឲ្យ​ដំណើរការ​របស់​ក្រុមហ៊ុន​កាន់​តែ​ពិបាក។ បើពួកគេ​មាន​បំណង​ចង់ឈប់អ្នក​គួរ​សាកសួរពី​ហេតុផល​របស់​គេ​ឲ្យបាន​ច្បាស់លាស់និង​ដឹងពី​តម្រូវ​ការពិត​ប្រាកដ​របស់គេដូច​ជា​ការអភិវឌ្ឍជំនាញ ប្រាក់ខែ ប្រាក់លើកទឹកចិត្ត​ផ្សេងៗជាដើម។

យកអ្នក​ដែលចូលនិវត្តន៍​ហើយ​ត្រឡប់​មកធ្វើការវិញ

មនុស្ស​ដែលបាន​ចូលនិវត្តន៍ហើយ​មានន័យ​ថាពួកគាត់ជាមនុស្ស​ចាស់​ដែល​មាន​បទពិសោធន៍​ច្រើន​និង​ជាវ័យ​ដែលឈប់​ប្រលងប្រជែង​ដណ្តើមផលប្រយោជន៍​ទៀត​ហើយ។ អ្នកអាច​យកពួកគាត់មកធ្វើការវិញ​ក្នុងនាម​ជា​បុគ្គលិក​កុងត្រា​សម្រាប់​មក​ជួយ​ជា​អ្នក​ប្រឹក្សា​យោបល់​លើការសម្រេចចិត្ត និង​ចែករំលែក​បទពិសោធន៍​ដែលគាត់មាន​ដល់​បុគ្គលិក​ឯទៀត​ដោយ​ផ្តល់​ប្រាក់បៀវត្សរ៍តិច​ជាងមុន។

អាជីវកម្ម​នឹង​មិន​រលំ​ឡើយ​បើអ្នក​មានភាព​វ័យឆ្លាត​ដោះស្រាយ​បញ្ហា​និង​ប្រើប្រាស់ធនធាន​ឲ្យ​អស់ពីលទ្ធភាព។

ឯកសារយោង៖ ​books.google.com.kh 

www.coursehero.com

ពាណិជ្ជកម្ម

Call to actionនៅលើបណ្តាញសង្គម

0

អ្វីទៅជា​Call to Action? តើ​វា​​មាន​​ប្រយោជន៍​​ដូចម្តេច​​ខ្លះ​​​ចំពោះ​​ការ​​ធ្វើទីផ្សារ​នៅលើ​បណ្តាញ​សង្គម? ​​ជាការពិត​Call to action ពិតជា​មាន​ប្រយោជន៍ណាស់​។ គេ​ប្រើវា​ក្នុង​គោលបំណង​ជម្រុញ​សកម្មភាព​របស់​អ្នក​មើល​ឬ​អ្នកអាន​ឲ្យ​មាន​អារម្មណ៍​ថា​គេ​ត្រូវ​តែ​ប្រញាប់​ធ្វើ​​សកម្មភាព​ បើ​មិន​ដូច្នោះទេ​គេ​នឹង​ហួសពេល​ឬ​ខកខាន​ការ​ទទួល​បាន​ចំណេះ​ដឹង​​ឬព័ត៌មាន​បន្ថែម​បន្តទៀត​។​​ ចំពោះប្រយោគ​​ដែល​គេ​ប្រើ​ដើម្បី​បង្ហាញ​ពី​​Call to action គឺ​គេ​ចូល​ចិត្ត​ប្រើប្រយោគសំណួរ (?) ឬ​ ប្រយោគ​ឧទាន (!) ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នក​អាន​ឲ្យ​កាន់តែ​​ដឹង​ថា​គេ​ពិតជា​ត្រូវ​ប្រញាប់​ធ្វើ​សកម្មភាព​ដោយ​ខាន​មិនបាន។ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា​គេ​មិនអាច​​ប្រើ​ប្រយោគ​ស្របនោះ​ទេ។​

ភាគ​ច្រើន​គេ​ឃើញ​​ការ​ប្រើប្រាស់ពាក្យ​ទាំងឡាយ​បង្ហាញ​ពី​​Call to Action នៅក្នុង​ការប្រកួត​ប្រជែង លេង​ល្បែង​កម្សាន្ត ផុស​(​ទាំង​រូបភាព​និង​​វីដេអូ) សម្រាប់ឲ្យ​អ្នកមើល​ធ្វើសកម្មភាព​បន្ត​ទៀត ឬ​ការផ្សព្វផ្សាយ(Promotion)​ជាដើម។ ដើម្បី​ឲ្យ​លោកអ្នក​អាន​កាន់តែ​ច្បាស់​បន្ថែម​អំពី​របៀប​ប្រើប្រាស់​Call to Action​នៅលើ​បណ្តាញ​សង្គម​ ថ្ងៃ​នេះ​គំនិត​​នឹង​លើក​យក​អត្ថបទ​មួយ​ដែល​បង្ហាញ​ពីវិធីសាស្ត្រ​ប្រើ​ប្រាស់​Call to Action ​ប្រកប​ដោយ​ប្រសិទ្ធភាព​ភ្ជាប់​ជាមួយ​ឧទាហរណ៍​មួយ​ចំនួន​ផងដែរ៖

#១ ស្នើសុំ​ឬ​ផ្តល់​ឲ្យ​​អ្នក​មើល

គេ​ប្រើ​ពួកវា​ដើម្បី​ឲ្យ​អ្នក​អាន​ធ្វើ​សកម្មភាព​បន្តទៀត​។ ម្យ៉ាង​ទៀត​ គេ​ក៏មាន​បំណង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់អ្នក​អានបាន​កាន់តែ​​ប្រសើរ​ផងដែរ។

ទាំងនេះ​ជា​ឧទាហរណ៍​៖

  • អ្នក​ទាំងអស់គ្នា! តើ​ចង់ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​យើង​ដែរឬទេ?
  • ដូចនេះ​ សូមចាប់ផ្តើម…
  • តោះ​មកលេង​ហ្គេម​សប្បាយៗ…
  • សាកល្បង!
  • សាកល្បង​ឥឡូវដនេះ​ អ្នក​នឹង​ឈ្នះ!
  • ចូលរួម​ជាមួយ​ពួកយើង​នៅ​ថ្ងៃនេះ!
  • តើអ្នក​ពិតជា​ចង់​ក្លាយជា​អ្នក​មានមែនទេ? អាននៅទីនេះ!
  • ចុះ​ឈ្មោះ​ឥឡូវនេះ!
  • (បង្ហាញ​ពី​លក្ខណៈ​បុគ្គល​របស់អ្នក) ខ្ញុំ​ស្រលាញ់Follower ​របស់ខ្ញុំ! ខ្ញុំដឹងថា​អ្នក​ក៏​ចង់បាន​បែប​ហ្នឹងដែរ​! ចុច​Follow នៅ​ខាង​ក្រោម​!
  • ផ្ញើវា​ទៅកាន់​មិត្តភក្តិ​របស់អ្នក​នៅលើ​ Facebook, Twitter, Instagram…
  • ទម្លាប់នៃ​ការ​សរសេរ​គឺពិតជា​មាន​តម្លៃ​ណាស់! Sign up សម្រាប់​ការ​ប្រកួត​ប្រជែង​សំណេរ​៣០​ថ្ងៃ
  • មើល​ថាមាន​អ្វី​បន្ថែម​ទៀត!
  • ចូលរួម​ដោយ​ឥតគិត​ថ្លៃ
  • ចុច​ Like ឬ​ Subscribe សម្រាប់​ព័ត៌មាន​ឬ​វីដែអូ​បន្ថែម
  • បរិច្ចាគ​ឥលូវនេះដើម្បី​ជួយ​ដល់…
  • ចុចនៅ​ទីនេះ​ដើម្បី​អាន​អត្ថបទ​បន្ថែម
  • ចុច​មើល​វីដេអូ​ឬ​រូបភាព​បន្ថែមទៀត
  • Sign up ឥឡូវនេះ
  • Like ពួកយើង​នៅលើ​ហ្វេសប៊ុក
  • Download App
  • ………………………………….

#២ ប្រាប់​ពី​កាល​បរិច្ឆេទ

វា​ជា​ការ​ប្រាប់​ទៅដល់​អ្នក​មើល​ពី​រយៈពេល​ដែល​គេ​នៅសល់​ឬ​ពេល​ដែល​គេ​អាច​ទិញ​ទំនិញ​នោះ។

  • នៅសល់តែ​ប៉ុន្មាន​ថ្ងៃទៀត​ប៉ុណ្ណោះ​! សូម​ប្រញាប់ឡើង!
  • ត្រឹមតែ​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ!
  • កុំបង្អង់យូរ​!
  • ផុត​កំណត់​នៅ​ថ្ងៃ​ទៅ​៣១​ខែ​ធ្នូនេះ​ហើយ!
  • ត្រឹមតែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ!
  • ការ​បញ្ចុះតម្លៃ​គឺ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១៥ខែកញ្ញា​ដល់​ថ្ងៃ​ទី​២០​ខែ​កញ្ញា
  • ទិញ​មួយ​ថែម​មួយ​រៀងរាល់​ថ្ងៃ​អង្គារ
  • ………………………………………….

#៣ ការទិញ​ទំនិញ

នៅពេល​ដែល​​ទំព័រ​ហ្វេសប៊ុក​ជា​ទំព័រ​ដែល​ប្រើប្រាស់​ដើម្បី​ទិញ​ទំនិញ​ គេ​ប្រើប្រាស់​ពាក្យ​ទាំងអស់នេះ​ដើម្បី​ឲ្យ​អតិថិជន​ទាក់ទង​ទិញ​ទំនិញ​ឬ​របៀប​ដែល​គេ​​ទិញ​ទំនិញ។

  • ទំនាក់ទំនង​មក​កាន់ពួកយើង
  • ខលមក​ឥឡូវនេះ
  • ជំនួយ
  • ទិញឥឡូវនេះ
  • កុម្មង់​ឥឡូវនេះ​ដើម្បី​​ទទួលបាន​វត្ថុអនុស្សាវរីយ៍​ដោយ​ឥត​គិត​ថ្លៃ​
  • សម្រាប់​អ្នក​​ទិញ​ចាប់ពី​១០$ឡើង​នឹង​ទទួលបាន​កាដូអនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត​មួយភ្លាម​
  • បញ្ចុះ​តម្លៃ​ចំពោះអតិថិជន​ដែល​មាន​គ្នា​ចាប់ពី​៥​នាក់ឡើងទៅ
  • ស្វែងរក​អាហារ​ដ៏ឈ្ងុយ​ឆ្ងាញ់​ដែល​មាន​តម្លៃ​ត្រឹមតែ…
  • ឆាត​មក​ពួកយើង​
  • ចុចមើល​ផលិតផល​របស់​ពួកយើង
  • …………………………………

#៤ សុំមតិកែ​តម្រូវ

ក្នុង​គោល​បំណង​កែ​លម្អ​ទំព័រ​ហ្វេសប៊ុក​ឬ​ព័ត៌មាន​ណាមួយ​របស់សអ្ន​ក​ឲ្យ​កាន់តែ​ប្រសើរឡើង​ អ្នក​អាច​ប្រើពាក្យ​ទាំងអស់នេះ​បាន​។

  • សរសេរ​Comment របស់អ្នក​នៅ​ខាងក្រោម
  • Upload វីដេអូឬរូបភាព​របស់អ្នក​
  • ចែករំលែក​មតិយោបល់​របស់អ្នក
  • ផ្តល់​មតិ​កែ​តម្រូវ​របស់អ្នក​នៅខាងក្រោម
  • ប្រសិនបើអ្នក​មាន​សំណូម​ពរ​បន្ថែម​ សូមឆាត​មក​យើង​តាម​ប្រអប់សារ
  • …………………………………..

ដើម្បី​ឲ្យ​ Call to Action ​របស់អ្នក​​កាន់តែ​មាន​ភាព​ទាក់ទាញ​ អ្នក​អាច​

  • ដាក់​ពណ៌​​នៅ​ជុំវិញ​​ប្រយោគ​ទាំងនោះ
  • ប្រើប្រាស់​ពុម្ព​អក្សរ​ដែល​ងាយ​មើល
  • ប្រើប្រាស់​ប្រយោគខ្លី​តែ​ងាយយល់​
  • ប្រើរូបភាព​លាយ​នឹង​អក្សរ​(​អត្ថន័យ​ផ្សា​ភ្ជាប់គ្នា)៕

 

ឯកសារយោង៖

Dreamgrow. (2017). 34 Call to Action Examples for Your Social Media Content. Retrieved September, 29, 2017, from www.dreamgrow.com 

ពាណិជ្ជកម្ម

ថ្លៃ​ចំណាយ​នៃ​ការ​ចាប់ផ្តើម​ហាង​មួយ

តើ​អ្នក​ធ្លាប់​ចង់​បើក​ហាង​ផ្ទាល់ខ្លួន​ទេ? អ្នក​ដឹង​ទេ​ថា​ដើម្បី​បើក​ហាង​មួយ​បាន​ អ្នក​ត្រូវ​ចំណាយ​លើ​អ្វី​ខ្លះ?​

  • ការជូល​ទីតាំង​៖ ​ប្រសិន​បើ​អ្នក​មិនមាន​ទីតាំង​ផ្ទាល់​ខ្លួន​ទេនោះ​ថ្លៃ​ចំណាយ​ដំបូង​ដែល​អ្នក​ត្រូវប្រើ​​គឺ​ការ​ជួល​ទីតាំង។ ទីតាំង​​នៅលើ​ផ្លូវ​ធំ​គឺ​មាន​តម្លៃ​ថ្លៃ​តែ​អ្នក​នឹង​អាច​មាន​ភ្ងៀវ​ច្រើន។​ ចំណែក​ឯ​ហាង​ដែល​មាន​ទីតាំង​នៅ​ជាយក្រុង​មាន​តម្លៃ​ធូរថ្លៃ​ក៏ពិតមែន​ប៉ុន្តែ​វា​អាច​ធ្វើឲ្យ​អ្នក​ខាតបង់​​។ ពេលខ្លះ​អ្នក​ក៏​អាច​រក​បានទីតាំង​ល្អ​​និង​​មាន​អតិថិជន​គោលដៅ​ច្រើន​ជាមួយ​នឹង​ថ្លៃ​ជួល​សមរម្យ​ដូចជា​ហាង​នៅជាប់​សាលារៀន​ជាយក្រុង​ជាដើម​។ អ្នក​គួរតែ​រក​អ្នកជំនាញ​​អចលន​ទ្រព្យ​ដើម្បី​​ឲ្យ​គេ​ជួយ​លើ​បញ្ហា​នេះ​។
  • ការចំណាយ​ផ្សេងៗ​៖ ​សម្រាប់​​ការបើក​ហាងមួយ​ ​ការចំណាយ​ទៅលើ​​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​គឺ​ច្រើនណាស់​។ ប្រសិនបើ​អ្នក​​មិន​ធ្លាប់​ស្ថិត​នៅក្នុង​​អាជីវកម្ម​នេះ​ពីមុន​ អ្នក​ប្រហែល​ជា​​ដឹង​មិន​អស់ឡើយ​ថា​ត្រូវ​ប្រើ​ឧបករណ៍​អ្វី​ខ្លះ​។ វាអាស្រ័យ​ថា​អាជីវកម្ម​របស់​អ្នក​គឺ​ជា​អ្វី​ប៉ុន្តែ​ជាទូទៅ​មាន​ដូចជា​ទឹកភ្លើង ក្រដាស​ សម្ភារៈ​ក្នុងហាង​ តុកៅអី ម៉ាស៊ីន​ត្រជាក់ ទូទឹកកក ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ សម្ភារៈ​បន្ទប់​ទឹក​ជាដើម។
  • ការ​ជួសជុល​និង​រៀបចំកែលម្អ​​ហាង​៖ ​​អ្នក​ត្រូវ​ចំណាយ​លុយ​​ជាច្រើន​​ទៅលើ​​សម្ភារៈ​​​ដូចជា គ្រឿង​សង្ហារឹម​​និង​ជួសជុលកែ​លម្អ​​ហាង​របស់អ្នក​ទៅតាម​ម៉ូដ​ដែល​អ្នក​ចង់បាន​​ហើយ​អ្នក​នឹង​ត្រូវការ​កម្លាំង​ពលកម្ម​ដើម្បី​សម្រួល​កិច្ចការ​ទាំងនោះ។ ​
  • បញ្ជី​សារពើភ័ណ្ឌ៖ ​ហាង​លក់​ទំនិញ​ ហាងកាហ្វេ ហាង​លក់សម្លៀកបំពាក់ ហាង​លក់ផ្កា​ជាដើម​សុទ្ធតែ​ត្រូវ​ការ​ទំនិញ​​ស្តុកទុក​និងបញ្ជី​​​ទំនិញ​​ដែល​លក់ដាច់​ឬលក់​មិនសូវ​ដាច់​។​ ​បើ​អ្នក​ចាប់​ផ្តើម​ហាង​ជា​លើក​ដំបូង អ្នក​អាច​ចំណាយ​អស់​ច្រើន​​ទៅលើ​ការទិញ​ទំនិញ​ចូល​ទៅក្នុង​ស្តុក​។
  • ធានា​រ៉ាប់រង​៖ អ្នក​គួរតែ​មាន​ការធានា​រ៉ាប់រង​ទៅលើ​បុគ្គលិក​និង​មាន​​កញ្ចប់​ត្រៀមទុក​សម្រាប់​ហានិភ័យ​អាជីវកម្ម​​ក្នុង​ករណី​មានបញ្ហា​​កើតឡើង​ជា​យថា​ហេតុ។
  • បច្ចេក​វិទ្យា​៖ ​ទំនើបកម្ម​នៃ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យាគឺ​ជួយ​សម្រួល​ដល់​កិច្ចការ​ជាច្រើន​នៅក្នុង​អាជីវកម្ម​សព្វថ្ងៃនេះ​ដូចជាការប្រើប្រាស់​​កុំព្យូទ័រ ម៉ាស៊ីន​ព្រីន កូពី កាមេរ៉ា​សុវត្ថិភាព កណ្តឹង​ប្រកាស​អាសន្ន​ជាដើម។
  • ផ្លាក​យីហោ​និង​ម៉ាកសញ្ញា​៖ ​អ្នក​ត្រូវ​​ដាក់​ផ្លាក​យីហោ​នៅខាងក្រៅ​ហាង​ជាប់​ចិញ្ចើម​ផ្លូវ​ដើម្បី​ផ្សព្វផ្សាយ​។ លើសពីនេះ​អ្នក​អាចចំណាយ​​ទៅលើ​ការតុបតែង​រូបរាង​ហាង​ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​ម៉ាកសញ្ញា​ឬ​ការបោះពុម្ព​អាវ​ដែល​មាន​ម៉ាកសញ្ញា​ដើម្បី​ផ្សព្វផ្សាយ​ម៉ាក​អាជីវកម្ម​របស់​អ្នក។
  • ទីផ្សារ​៖ អ្នកត្រូវ​ចំណាយ​លុយ​​ដើម្បី​ឲ្យ​គេ​ស្គាល់​ដោយ​បង្កើត​​គេហទំព័​រ ទំព័រ​លើ​បណ្តាញ​សង្គម ​បោះក្រដាស​ផ្សព្វផ្សាយ​ ធ្វើកាត​អាជីវកម្ម​ជាដើម។
  • បុគ្គលិក​៖ អ្នកត្រូវ​​ចំណាយ​លុយ​ខ្លះ​ទៅលើ​ការជួល​បុគ្គលិក​និង​ដំណើរ​ការ​ជ្រើសរើស​បុគ្គលិក​។ អ្នក​ក៏អាច​​ជួល​បុគ្គលិក​ក្រៅម៉ោង​តែ​ក្នុង​កំឡុងពេល​ដែល​មមាញឹក​ខ្លាំង​ជាដើម។

 

ពាណិជ្ជកម្ម

ផ្នត់គំនិតទាំង៦ដែលជួយឲ្យអាជីវកម្មរបស់អ្នកប្រសើរឡើង

ជាការពិត​មិនមែន​មនុស្ស​គ្រប់រូប​សុទ្ធតែ​ទទួលបាន​ជោគជ័យក្នុង​ការបើក​អាជីវកម្ម​នោះទេ តើ​អ្នក​ដែល​ឆ្ងល់​ដែរទេ​ថា​​យើង​មាន​ពេល ២៤ម៉ោងលើ២៤ម៉ោង​ដូច​អ្នកដទៃ​ដែរ​ ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​របស់យើ​ង​មិនទទួល​បាន​ផល​ដូច​អ្នកដទៃ​? ដូចនេះ អត្ថបទ​ក្នុងថ្ងៃនេះ​​ខ្ញុំ​ចង់​បង្ហាញឲ្យ​អ្នកដឹង​ពី​ផ្នត់គំនិត​របស់​មនុស្ស​ជោគជ័យ​ដែល​លោក​អ្នក​អាច​យក​ទៅ​សាកល្បង​​ប្រើប្រាស់​ក្នុងការ​គិត​របស់អ្នកបាន​​ដើម្បី​ទទួល​បា​ន​​ភាព​ជោគជ័យ​ដូច​ពួកគាត់៖

ទី១ ចាប់ផ្តើម​ដោយ​មាន​គោលដៅ​ច្បាស់លាស់

មូលហេតុ​ដែល​ខ្ញុំ​លើក​ចំណុច​នេះឡើង​ដោយសារ​តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​មនុស្ស​យើង​៩៩​ភាគរយ​មិនមាន​ភាពច្បាស់លាស់​ក្នុង​ការចាប់ផ្តើម​ធ្វើអ្វី​មួយ។ ដូចនះ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ឲ្យ​ច្បាស់ថា​អ្នក​ចង់បាន​ភាព​ជោគជ័យ​លើ​អ្វី​ហើយ​ត្រួវ​លះបង់​អ្វីខ្លះ​និង​ធ្វើ​កិច្ចការ​អ្វី​ខ្លះ​ដើម្បី​សម្រេច​បាន​គោលដៅ​របស់អ្នក​? ឧទារហណ៍ អ្នក​ចង់​រក​ចំណួល​ឲ្យ​បា​ន​$200,000 ​ក្នុង​រយៈពេល​៣​ឆ្នាំ​​នៃ​អាជីវកម្ម​របស់អ្នក។ ដូចនេះ​អ្នក​ត្រូវ​ចាប់ផ្តើម​រក​វីធី​ដើម្បី​ឈាន​ដល់​គោលដៅ​នោះ​ហើយ​អ្នក​ត្រូវតែ​​រំឮក​ខ្លួនឯង​រាល់ពេល​ជាមួយ​គោល​បំណង​របស់អ្នក។

ទី២ ការគ្រប់គ្រង​ពេលវេលា​និង​ប្រសិទ្ធភាព​ការងារ

ជាការពិត​ការគ្រប់គ្រង​ពេលវេលា​និង​ប្រសិទ្ធភាព​ការងារ​គឺជា​អ្វី​ដែល​អ្នក​គួរតែ​ចាប់ផ្តើ​ម​រៀន​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​។ ដូចជា​សម្ដី​ លោក Abraham Lincoln បានលើកឡើង​​ថា​ “​ អ្នក​ឲ្យ​ពេលវេលាខ្ញុំ​ប្រាំមួយ​ម៉ោង​ក្នុង​ការកាប់ដើម​ឈើ​ហើយ​ខ្ញុំ​នឹង​ចំណាយពេល​មួយម៉ោង​ក្នុង​ការ​សំលៀង​ពូថៅ​ឲ្យ​មុត ”។ ហេតុ​ដូចនេះ​ហើយ​អ្នក​អាច​ស្វែងរក​ដំបូន្មាន​​ចំពោះ​ការគ្រប់គ្រង​ពេលវេលា​និង​ប្រសិទ្ធភាព​ការងារ​តាមរយៈ​ការ​មើល​Youtube សួរមិត្តអ្នកដែលគេជោគជ័យ ជាដើម​ដើម្បី​ប្រើប្រាស់​ដំបូន្មាន​ទាំងនោះ​ក្នុង​ការ​កសាង​អាជីវកម្ម​របស់អ្នក​ឲ្យ​ប្រសើរ​ឡើង។

ទី៣ ឆ្លៀតពេល​ទំនេរ​របស់​អ្នក

អ្នក​មិន​ត្រូវ​រស់​រាល់ថ្ងៃ​គ្រាន់តែ​​ដើម្បី​បញ្ចប់​​​ការងារ​នោះទេ អ្នក​ត្រូវ​ធ្វើអ្វីដែល​​ប្រសើរ​​ជាងនេះ។ ថ្ងៃ​​​​និង​ពេលឈប់​សម្រាក​​​គឺជា​ពេលវេលា​ទំនេរ​របស់អ្នក។ អ្នក​អាច​យក​ពេលវេលា​ទាំងនោះ​មក​អានសៀវភៅ ស្តាប់​ព័ត៌មាន អាន​អត្ថបទ​ដែល​ទាក់ទង​នឹង​អាជីវកម្ម​របស់អ្នក ​។ មិនថា​អ្នកធ្វើអ្វី​ទេ អ្នក​ត្រូវ​ដឹង​ថា​វា​​ជា​កិច្ចការ​ដែល​មា​ន​ប្រយោជន៍។

ទី៤ ចេះ​រៀបចំ​ពេលវេលា

នេះ​គឺជា​ចំណុច​មួយ​ដែល​ខ្ញុំ​ឆ្លងកាត់​ខ្លួនឯង​ដោយ​ពីរ​ខែមុន​ខ្ញុំ​កើត​ជំងឺ​ស្ត្រេស​នៅពេល​ដែល​ជិត​ចុង​ឆមាស​នៃ​ការសិក្សា​របស់ខ្ញុំ​។ មូលហេតុ​ដោយសា​រ​តែ​កិច្ចការ​សាលា​របស់​គ្រូ​នីមួយៗ​មក​ដំណាល​គ្នា​ពេក​​ហើយ​ខណៈពេល​នោះ​ដែល ​ចំនួន​នៃ​អតិថិជន​របស់ខ្ញុំ​កើនឡើង​ដែល​ទាមទារ​ឲ្យ​ខ្ញុំ​ត្រូវ​ផ្គត់ផ្គង់​​ទំនិញ​ជូន​គាត់​និង​ត្រូវ​ជួប​គាត់​ដើម្បី​ពិភាក្សា​រឿង​ដំណើរ​ការ​ការងារ។ ប៉ុន្តែ​កិច្ចការ​ទាំងអស់​នោះ​ខ្ញុំ​ធ្វើ​មិនបាន​ជោគជ័យ​ឡើយ​ដោយសារ​តែ​ខ្ញុំ​ភ្លេច​​រៀបចំ​​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ថាមួយ​ណា​ចាំបាច់​គួរ​ធ្វើមុន​ហើយ​កិច្ចការ​ណាដែ​ល​ខ្ញុំអាច​ធ្វើ​តាម​ក្រោយ​បាន។

ទី៥ ការហាត់ប្រាណ

អ្នក​ចង់​សម្រេច​គោលដៅ​របស់អ្នក អ្នក​ត្រូវ​មាន​សុខភាព​ល្អ​ក្នុង​ការ​ជម្នះ​​គ្រប់​ឧបសគ្គ។ ដូចនេះ​ការហាត់ប្រាណ​គឺជា​ប្រការ​ចាំបាច់​ដែល​អ្នក​គួរ​ធ្វើ​យ៉ាង​ហោចណាស់​ឲ្យបាន​៣០​នាទី​ក្នុង​មួយថ្ងៃ​ដូចជា​ការដើរ​ឬរត់តិច​ៗ​ដោយ​អ្នក​​អាច​ស្តាប់​ព័ត៌មាន​កំឡុងពេល​ដែល​អ្នក​កំពុង​ដើរ​ផងដែរ​។

ទី៦ កសាង​អាជីវកម្ម​របស់អ្នក

អ្នក​ត្រូវ​មាន​ផ្នត់​គំនិត​​ចង់ឲ្យ​អាជីវកម្ម​របស់អ្នក​រីក​លូតលាស់។ អ្នក​មិន​គ្រាន់តែ​ធ្វើឲ្យ​តែបាន​នោះទេ អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​​និង​គិតថា​​អាជីវកម្ម​​គឺ​សំខាន់​ណាស់​សម្រាប់​អ្នក​ព្រោះ​អ្នក​កំពុង​តែ​បង្កើត​អាជីវកម្ម​ដែល​ពិតប្រាកដ។ ដូចនេះ អ្នក​​តែងតែ​ជួប​​ឧបសគ្គ​ជាច្រើនដូចជា​មាន​មនុស្ស​មួយ​ចំនួន​តែងតែ​ចង់ឃើញ​អ្នក​អន់ថយ​​ជាង​ឃើញ​អ្នក​ប្រសើរឡើង វិបត្តិ​ហិរញ្ញ​វត្ថុ ខាត​បង់​ចំណូល​ ឬបុគ្គលិក​អសមត្ថភាព​ជាដើម​​។ ​ហេតុដូច្នេះ​ហើយ​អ្នក​ត្រូវតែ​មាន​សកម្មភាព​ជាក់លាក់​​ដើម្បី​កសាងអាជីវកម្ម​របស់​អ្នក​ឲ្យ​បាន​ជោគជ័យ​។

ពាណិជ្ជកម្ម

៤ប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច

0

(Wikipedia, 2017) ប្រព័ន្ធ​សេដ្ឋកិច្ច​គឺជា​​ប្រព័ន្ធ​នៃ​ផលិតកម្ម ការលៃលក​ធនធាន និង​​ការ​បែងចែក​ទំនិញ​ឬសេវាកម្ម​នៅក្នុង​សង្គមឬទីតាំង​ភូមិសាស្ត្រជាក់លាក់​​ណាមួយ។ វា​ក៏​យោងទៅតាម​ប្រព័ន្ធ​នៃ​សង្គមផង​ដែរ​ដើម្បី​​កត់សម្គាល់​ទៅលើ​ចំណុច​អាទិភាព​ណាខ្លះ​ដែល​សង្គម​នៅ​​អាច​សម្រេចបាន​ក្នុង​គោលបំណង​បង្កើត​​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​​ដ៏មាន​ប្រសិទ្ធភាព​និង​ទទួលបាន​ភាព​ជោគជ័យ​។ ប្រព័ន្ធនៃ​សេដ្ឋកិច្ច​ត្រូវ​កំណត់ថា​អ្វី​ដែលគេ​ត្រូវ​ផលិត ផលិតដោយរបៀប​ណា​ ​និង​ផលិត​ទៅឲ្យ​​អ្នក​ណា។ យ៉ាងណាមិញ​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​បែងចែក​ជា៤បែប៖

#ទី១ សេដ្ឋកិច្ច​បែប​ប្រពៃណី

វាគឺជា​សេដ្ឋកិច្ច​ដើម​ដែល​ប្រពៃណី ទំនៀម​ទម្លាប់ និង​ជំនឿរបស់​គ្រួសារ​ សហគមន៍ ក្រុម កុល​សម្ព័ន្ធ ​ឬ​សាសនា​​របស់​ខ្លួន​​​​នឹង​កំណត់​ពី​ទំនិញឬ​សេវាកម្ម​​ដែល​សេដ្ឋកិច្ច​នោះ​ត្រូ​វផលិត​និង​ចែកចាយហើយ​ភាគច្រើន​ការ​ដោះដូរទំនិញ​​គឺ​មិន​ប្រើប្រាស់​លុយ​កាក់​​។ ប្រទេស​ដែល​ប្រើប្រាស់​សេដ្ឋកិច្ច​របៀប​នេះ​ភាគច្រើន​គឺ​​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​និង​ពឹងផ្អែក​ទៅលើ​វិស័យកសិកម្ម​ជា​ចម្បង។ គេអាច​ហៅម្យ៉ាងទៀតថា​ “ភាព​គ្រប់គ្រាន់​សម្រាប់​​ចិញ្ចឹម​ជីវិត”​​។ ​សេដ្ឋកិច្ច​របៀបនេះ​គឺមិន​សូវ​មាន​ឬគ្មាន​ការ​អភិវឌ្ឍន៍​ ទទួល​យក​បច្ចេក​វិទ្យា និង​ផ្នែក​សុខាភិបាលពី​បរទេស​​​​​តិចតួច​ឬគ្មាន​សោះ​​ដោយ​ប្រពៃណី​នឹង​សម្រេច​ពី​ការ​ចិញ្ចឹម​ជីវិត ការស្លៀកពាក់ ក៏ដូចជា​ការតាំង​ទីលំនៅ​របស់​ពួកគេ​ដែល​ប្រព្រឹត្ត​ទៅតាម​មនុស្ស​ជំនាន់​មុន។​ ប៉ុន្តែ​វាមាន​លក្ខណៈ​ប្រសើរ​ត្រង់ថា​សេដ្ឋកិច្ច​បែប​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជន​នៅតែ​រក្សា​ប្រពៃណី​​ ​ទំនៀម​ទម្លាប់​ និង​ការ​បំពេញ​ចិត្ត​មនុស្ស​ជុំវិញ​​​​បាន​​ស្របពេល​ដែល​សេដ្ឋកិច្ច​ផ្សេង​ទៀត​ពិបាក​នឹងធ្វើ​​បាន​។

#ទី២ សេដ្ឋកិច្ច​បញ្ជា​ឬ​សេដ្ឋកិច្ច​ផែនការ​

សេដ្ឋកិច្ច​របៀប​នេះ​គឺ​រដ្ឋមាន​សិទ្ធិ​កាន់កាប់​ទៅលើ​​សកម្ម​ភាព​​​ទាំង​ស្រុងនៃ​សេដ្ឋកិច្ច​ដោយ​ការ​សម្រេចចិត្ត​​ចែកចាយ​​និង​ផលិត​គឺធ្វើទៅតាម​ផែនការ​របស់រ​ដ្ឋាភិបាល។ វា​មិន​សូវមាន​ភាព​បត់បែន​ដូច​សេដ្ឋកិច្ច​ទីផ្សារទេ​ហើយ​​​ប្រតិកម្ម​​ផ្លាស់ប្តូរ​​​ការទិញទំនិញ​​របស់​អ្ន​កប្រើប្រាស់​​​និង​ភាព​ឡើង​ចុះ​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​ក៏​​មាន​ភាព​យឺតយ៉ាវ​ផង​ដែរ​។​​​ ឧទាហរណ៍​ដូចជា​ប្រទេស​ដែល​កាន់របប​កុម្មុយនីស។​ ហេតុផល​ចម្បង​ដែល​រដ្ឋាភិបាលជ្រើសរើស​​​​សេដ្ឋកិច្ច​ប្រភេទ​នេះ​គឺដើម្បី​អាចកាន់កាប់​​ធនធាន​ដែល​មាន​តម្លៃរបស់​ខ្លួន(ឧ. ប្រេង​ រ៉ែ មាស)​​។ រីឯ​ផ្នែក​​ផ្សេង​ទៀត​ដូចជា​កសិកម្ម​គឺ​ប្រជាជន​ជា​អ្នក​​ដឹកនាំ​និង​ចាត់ចែង។​

#ទី៣ សេដ្ឋកិច្ច​​​ទីផ្សារ​​​សេរី

រាល់​សកម្ម​ភាព​នៃ​ការ​ដោះដូរ​ទំនិញដោយ​សេរី​និង​​អាស្រ័យទៅលើការ​ត្រូវ​រ៉ូវ​គ្នា​រវាង​​​អ្នក​ប្រើប្រាស់​និង​អ្នក​ផ្គត់ផ្គង់។ ក្រុមហ៊ុនក៏​ដូច​ជា​ស្ថាប័ន​ឯកជន​មាន​សិទ្ធិ​កាន់កាប់​ក្រុមហ៊ុន​ ដាក់​តម្លៃ​ទំនិញ គ្រប់គ្រង​សង្វាក់ផលិតកម្ម ក៏ដូចជា​បុគ្គលិក​ដោយ​ខ្លួនឯង។​ ចំណែក​រដ្ឋាភិបាល​​មិនមាន​សិទ្ធិ​គ្រប់គ្រង​ធនធាន​ចាំបាច់​ ទំនិញ​ដែល​មាន​តម្លៃ ឬវិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នោះទេ។ ​​ប្រជាជន​ជា​អ្នក​កំណត់ថា​​​សេដ្ឋកិច្ច​ត្រូវ​ប្រព្រឹត្ត​ទៅដោយ​របៀបណា​ ការផ្គត់ផ្គង់​ត្រូវ​ធ្វើ​ដូចម្តេច និង​តម្រូវ​ការ​អ្វី​ខ្លះ​ដែល​ចាំបាច់។ ​ជាក់ស្តែង​មិនមាន​សេដ្ឋកិច្ច​ទីផ្សារសេរី​សុទ្ធសាធ​នៅក្នុង​ពិភពលោកឡើយ។ រដ្ឋាភិបាល​នៅតែ​មាន​ចំណែក​ចំពោះសេដ្ឋកិច្ច​ខ្លះៗ​ដដែល។

#ទី៤ សេដ្ឋកិច្ច​​​ចម្រុះ

ជា​សេដ្ឋកិច្ច​មួយ​ដែល​រួមបញ្ចូលកិច្ច​សហប្រតិបត្តិ​ការ​រវាង​​​សេដ្ឋកិច្ច​ទីផ្សារ​និង​សេដ្ឋកិច្ច​ផែនការ​ជាមួយ​គ្នា។ ធនធាន​ត្រូវ​បាន​គេ​បែងចែក​ទៅឲ្យ​ទាំង​ឯកជន​និង​រដ្ឋជា​អ្នក​ត្រួតត្រាតាម​វិស័យ​នីមួយ​ៗ​​ដែល​ប្រើប្រាស់​គោលការណ៍​ល្អបំផុត​​ចំពោះ​ប្រព័ន្ធទាំង​ពីរ។ ទីផ្សារ​សេរី​គឺ​មាន​តិច​ឬ​ច្រើនជាង​រដ្ឋាភិបាល​លើកលែងតែ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​វិស័យ​អប់រំ ថាមពល​(​ឧ. អគ្គិសនី​​កម្ពុជា) ទូរគមនាគម៍​ជាដើម។ វិស័យ​ទាំង​នោះ​មិន​អាច​ឲ្យ​ឯកជន​កាន់កាប់​ទាំង​ស្រុងបាន​ទេ​​ព្រោះ​វា​អាចធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។ ជាក់ស្តែង​យើង​ឃើញ​ថា​វិស័យ​ផ្សេងៗ​គឺមាន​ទាំង​រដ្ឋ​និង​ឯកជន(ឧ. វិស័យ​អប់រំ)។ ទោះបីជា​តាម​​ទ្រឹស្តី​​គឺ​គេ​ចង់​ធ្វើយ៉ាង​ណា​ឲ្យ​វិស័យ​ទាំង​ពីរ​អាច​ទាញ​យក​ផល​ប្រយោជន៍​​​ពី​គ្នា​ទៅវិញ​ទៅមក​ឲ្យ​បាន​ល្អ​យ៉ាងណា​ក៏​ដោយ​ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត​ជាក់​ស្តែង​គឺ​មិន​ងាយ​​នោះឡើយ។ យើង​ឃើញ​ថា​ទំហំ​នៃ​ការ​គ្រប់គ្រង​របស់​រដ្ឋា​ភិបាល​គឺ​​ធំ​​ដែល​ជួនកាល​អាច​មាន​ឥទ្ធិពល​លើស​ពី​ភាព​ចាំបាច់​ទៅទៀត។

ឯកសារយោង៖ 

Economic system. (2017). Retrieved August 07, 2017, from en.wikipedia.org

Hill, Charles W.L. International Business (9th ed.) (Chapter 2). USA: University of Washington. 

Dana G. (n.d). Economic System Types. Retrieved August 07,2017, from smallbusiness.chron.com

The Four Types of Economic Systems. (2017). Retrieved August 08, 2017, from quickonomics.com

Brian C. (2008).  The Four Types of Economic Systems. Retrieved August 07,2017, from www.slideshare.net

Will G. (2014). The 4 Types Of Economic Systems Explained. Retrieved August 07,2017, from blog.udemy.com

 

ពាណិជ្ជកម្ម

7 ឧទាហរណ៍ធ្វើ​ឲ្យទំព័រ Facebook ​អាជីវកម្មសកម្ម!

Facebook បាន​នាំមកនូវ ភាព​ងាយ​ស្រួលសម្រាប់អាជីវកម្មក្នុង​ការរក្សា និងបង្កើតទំនាក់ទំនង ជាមួយអតិថិជនគោលដៅ ក្នុងកម្រិតស្និទ្ធស្នាល​មួយ ដែលមិនធ្លាប់មានពីមុន។ ជាពិសេសអាជីវកម្មនិមួយៗ អាចទំនាក់ទំនង ជាមួយអិតិថជនដោយ​ផ្ទាល់! ពោលហ្វេសប៊ុក បានក្លាយទៅជា ច្រកទីផ្សារឬច្រកសម្រាប់លក់ផលិតផលទៅហើយ! ហេតុដូចនេះ ម្ចាស់អាជីវកម្មគ្រប់រូប ត្រូវស្វែងរកវិធីសាស្ត្របង្កើនអន្តរកម្ម ជាមួយអតិថិជននៅលើផេក។

ហ្គេមជាវិធីសាស្រ្តមួយ ដែលងាយស្រួលនិងធូរថ្លៃ ដែលអាជីវកម្មគួរ​តែ​អនុវត្ត ។ ហ្គេមអាចទាញចំណាប់អារម្មណ៍ និងអន្តរកម្មយ៉ាងច្រើន ពីយុវជន ហើយ​​រហ័ស។​ ដោយសារ ​ក្នុងការលេងហ្គេមម្តងៗ អ្នកលេងត្រូវគោរពតាមលក្ខខ័ណ្ឌ ដែលបានចែង។ ជាទូទៅគឺពួកគេត្រូវ (១) ចុច Like លើផេក (២) ចុច Like លើរូបភាព (៣) លេងហ្គេម (៤) Share ផុសជាសារធារណៈ (៥) Mention មិត្តភ័ក្តចំនួន៥នាក់។

ខាង​ក្រោម​គឺ​ជា 7 ​ឧទាហរណ៍​នៃ​ហ្គេម​ ដែល​បាន​អនុវត្ត​ ដោយ​ក្រុមហ៊ុន​ផ្សេងៗ ដែលអ្នក​​អាច​យក​ជា​គម្រូ​បាន​។

1. លេង​ផ្គុំ​រូប​

2. ចែក​រំលែក​ក្តី​ស្រាលាញ់ដើម្បីឈ្នះបាន​ប័ណ្ណបញ្ចុះ​តម្លៃ

3. សំណួរចម្លើយ

4. ការចោទ​សួរ​ជាសំនួរ​ទាក់​ទង​ទៅ​នឹង​ផលិតផល​របស់​អ្នក​

5. ការ​ចូល​រួម​លេង​ល្បែង​ស្វែងរក​ផ្លូវ​

6. ការ​ចោទ​ជា​សំនួរ​បែប​គណិតវិទ្យា​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​

7. ចែក​រំលែក​ភាព​រីករាយ​និង​ឈ្នះ​បាន​កែវ​យ៉ាង​ស្រស់​ស្អាត​មួយ​គូ

ពាណិជ្ជកម្ម

ហេតុ​អ្វី​បាន​ជា​គុយ​ទាវ​ទូក​រីក​លូត​លាស់​លឿន​និង​បរាជ័យ​លឿន​?

គំនិត​ជឿ​ជាក់​ថា​អ្នក​ប្រាកដ​ជា​នៅ​ចាំ​ហាង​គុយ​ទាវ​ទូក​8 Boat Noodle​ ឬ​គុយ​ទាវ​​ទូក​​ដែល​មាន​ឈ្មោះ​ប្រហាក់​ប្រហែល​នេះ​។ គុយ​ទាវ​ទូក​បាន​ចាប់​ផ្តើម​បើក​លក់​នៅ​កម្ពុជា​ដំបូង​​ចុង​ឆ្នាំ​២០១៤​។ ក្រោយ​ពេល​បើក​ ហាង​គុយ​ទាវ​ទូក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​រហ័ស​ពី​សំណាក់​មហាជន​ ​ហើយ​ថែម​ទាំង​បាន​លក់​សិទ្ធិ​ធុរកិច្ច​(Franchise)ជា​ច្រើន​ថែម​ទៀត​។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក៏​ឃើញ​ថា​ហាង​ទាំង​នោះ​បាន​ទទួល​បរាជ័យ​និង​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់។

តើ​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ហាង​គុយទាវ​ទូក​មួយ​នេះ​រីក​លូត​លាស់​លឿន​តែ​ក៏​​បរាជ័យ​លឿន​បែប​នេះ?

  • ចិត្ត​សាស្រ្ត​របស់​មនុស្ស

មនុស្ស​ពេល​ដែល​ឃើញ​អ្វី​ដែល​ប្លែក​ថ្មី​តែងតែ​ចង់​សាក​ចង់​ដឹង​ ហើយ​មនុស្ស​តែងតែចង់​បង្ហាញ​ទៅមិត្តភ័ក្តិ​នៅពេលពួក​គាត់មាន​អារម្មណ៍ថា​ខ្លួន​ពិសេស(ញ៉ាំគចានច្រើន)​។ គុយ​ទាវ​ទូក​ធ្វើ​ឲ្យ​អ្នក​ញុំា​មាន​អារម្មណ៍​ថា​​ប្លែក និង​ពិសេស​ដោយ​សារ​តែ​ញុំា​រហូត​ដល់​គរ​ចានដែលជម្រុញ​ឱ្យគាត់​បង្ហោះ​នៅលើ​បណ្តាញFacebookដើម្បី​អួត និង​បង្ហាញមិត្ត​ភ័ក្តិ​ ។ ដូច្នេះ​នៅ​ពេល​ដែល​ទើប​តែ​បើក​ដំបូង​មាន​មនុស្ស​ជា​ច្រើន​បាន​ទៅ​តម្រង់​ជួរ​ញុំា​។ តែ​ក្រោយ​ពេល​បាន​សាក​ល្បង​ញុំា​រួច​មក​​ក៏​មិន​សូវ​មាន​មនុស្ស​ចាប់​អារម្មណ៍​នឹង​ទៅ​ញុំា​ទៀត​ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ហាង​គុយ​ទាវ​ទូក​នេះ​មិន​អាច​ដំណើរ​ការ​តទៅ​មុខ​ទៀត​បាន។ ក្រោយ​ពេល​ដែល​បាន​សាក​ល្បង​អ្វី​ដែល​ប្លែក​ថ្មី​រួច​មក​មនុស្ស​ក៏​មាន​អារម្មណ៍​ថា​ធម្មតា​និង​លែង​ចាប់​អារម្មណ៍​ទៀត​។

  • និនា្នការ​សង្គម

មនុស្ស​នៅ​ក្នុង​សង្គម​ភាគ​ច្រើន​ទន់​ទោរ​ទៅ​រក​គ្នា​។ នៅ​ពេល​ដែល​ឃើញ​គេ​ញុំា​ ផឹក​អ្វី ទៅ​កន្លែង​ណា​មួយ ឬ​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​មិន​​ធ្លាប់​បាន​ធ្វើ​នោះ​ អ្នក​តែង​តែ​ចង់​សាក​ល្បង​និង​ធ្វើ​​តាម​​គេ​ភ្លាម​។ ដូច​គ្នា​នេះ​ដែរ​ អ្នក​ខ្លះ​ពេល​ដែល​ឃើញ​គេ​ទៅ​ញុំា​គុយ​ទា​វ​ទូក​ហើយ​ថត​ផុស​នៅ​ក្នុង​ហ្វេស​ប៊ុក​ធ្វើ​ឲ្យ​គេ​មាន​ចិត្តមួយ​ថា​ ត្រូវ​តែ​ទៅ​ញុំា​និង​ថត​ផុស​ឲ្យ​ដូច​គេ​ដែរ។ បើ​គេ​មិន​បាន​ញុំា​និង​ថត​ផុស​​​នោះ​ទេ គេ​នឹង​គិត​ថា​ខ្លួន​ឯង​ដើរ​មិន​ទាន់​សង្គម​​ មិន​ទាន់​អ្នក​ដទៃ​ដែល​នៅ​ក្នុង​បរិបទ​សង្គម​តែ​មួយ។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​ការ​និយម​នេះ​នឹង​ផ្លាស់​ប្តូរ ​ឬអន់​ថយ​ទៅ​វិញ​ព្រោះ​ម្នាក់ៗ​បាន​សាក​ល្បង​រួច​ហើយ​។ ​និន្នាការ​នៃ​សង្គម​តែង​តែ​ដើរ​ទៅ​មុខ​ជានិច្ច​ ដូច​នេះ​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​ ឬ​កែ​ប្រែ​ខ្លះៗនោះ​ទេ​នឹង​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ជាក់​ជា​មិនខាន។

  • តម្លៃ

បើ​យើង​សង្កេត​មើល​ពី​តម្លៃ​របស់​គុយទាវ​ទូក​វិញ ក្នុង​មួយ​ចាន​ប្រហែល​២៥០០៛​ប៉ុណ្ណោះ​យើង​ប្រាកដ​ជា​គិត​ថា​មិន​ថ្លៃ​នោះ​ទេ ប៉ុន្តែ​បើ​ញុំា​មួយ​ឆ្អែត​មនុស្ស​ម្នាក់​ប្រហែល​ជា​ត្រូវ​ញុំា​ពី​៤​ចាន​ឡើង​ទៅ​។ ជា​មួយ​គ្នា​នេះ​ដែរ បើ​យើង​ញុំា​គុយទាវ​ក្នុង​ហាង​ដទៃ​ទៀត​គឺ​មាន​តម្លៃ​ប្រហែល​៨០០០៛​ប៉ុណ្ណោះ​ក្នុង​មួយ​ចាន​។ សរុប​មក​​ បើ​​ចង់​ញុំា​គុយទាវ​ទូក​ឲ្យឆ្អែត​ប្រហែល​ជា​ត្រូវ​ចំណាយ​ថ្លៃ​បន្តិច​។

  • ការពង្រីកខ្លួន​លឿនពេក

ហាងគុយទាវ​ទូក​គឺបាន​ពង្រីក​ខ្លួនយ៉ាងលឿន​រហូត​ដល់រាប់សិប​ហាងក្នុង​រយៈពេលដ៏ខ្លី។ ការពង្រីកខ្លួន​លឿនពេកនេះ​ ក៏ជាមូលហេតុ​មួយ​ដែលធ្វើឱ្យ​ហាងគុយទាវទូក​ឆាប់​សាបរលាប​ពីភាពពេញនិយមផងដែឬ។ ហេតុអ្វី? ព្រោះថា វិជាចិត្តសាស្ត្រមួយរបស់មនុស្ស នៅពេលដែល​វាងាយស្រួល​នឹងទទួលបានពេក (ទៅណាក៏ឃើញ) វាលែងក្លាយទៅជា​របស់ពិសេស​ដូចមុនទៀតហើយ។ ម្យ៉ាងវិញទៀត នៅពេលដែល​ការផ្គត់ផ្គង់​កើនលឿនពេក ធ្វើឱ្យ​អតិថិជនត្រូវ​បែកសាច​ទៅហាងផ្សេងៗគ្នា​ដែល​ធ្វើ​ឱ្យ​មើល​ពីក្រៅហាងទៅ​លែងមាន​មនុស្ស​ច្រើន​តម្រង់​ជួរ​ដូច​មុន ដែលកត្តានេះក៏រួម​ចំណែក​ជះឥទ្ធិពល​ដល់ចិត្តសា​ស្ត្រ​អតិថិជន ធ្វើឱ្យគាត់យល់ថា​វាលែង​ពេញនិយម​ដូចមុនទៀតហើយ។ ចិត្ត​សាស្ត្រ​របស់អតិថិជនភាគច្រើន​គឺប្រហាក់ប្រហែលគ្នា នៅពេលដែលហាងណាមានមនុស្សច្រើន គឺគាត់ចូលចិត្ត​ចូលហាងនោះ ទោះបីត្រូវប្រជ្រៀត​គ្នា ឬរង់ចាំក៏ដោយ។

  • គុណភាពសេវា និង​ផលិតផល

បើ​យើង​ក្រឡេក​ទៅ​មើល​គុណ​ភាព​សេវាកម្ម​របស់​គុយទាវ​ទូក​វិញ​គឺ​មិន​ខុស​ពី​កន្លែង​ដទៃ​ទៀត​នោះ​ទេ។ យើងត្រូវ​ចំណាយ​ពេល​រង់ចាំ​និងកម្ម៉ុង់​ប្រហាក់ប្រហែល​នឹងហាង​ដទៃទៀតដែរ និងមិនមានលក្ខណៈពិសេសអ្វីដែលគួរឲ្យចាប់ចិត្តដែរ។

បើ​ក្រឡេក​ពី​គុណភាព​ផលិតផលវិញ យុទ្ធសាស្ត្រទីផ្សារល្អអាចធ្វើ​ឱ្យ​មនុស្ស​ មកភ្លោកទឹកភ្លោកដី​បានដើម្បីសាក ប៉ុន្តែ​បន្ទាប់ពីបានសាកល្បងហើយ​មានអារម្មណ៍​ថា​មិនមានអ្វីឆ្ងាញ់ ឬពិសេស​នោះ អាត្រានៃការវិលត្រឡប់មកវិញគឺមានកម្រិតទាបប៉ុណ្ណោះ។ ដូចនេះ​ មានតែគុណភាព​ផលិតទេដែលអាចរក្សា​និរន្តរភាពនៃ​ភាពពេញនិយមបានពីសំណាក់អតិថិជន។

 

​សរុប​សេចក្តី​មក​ ចំណុច​ខាង​លើ​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ បើ​សិន​ជា​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប៉ុន្មាន​ចំណុច​នេះ​ទេ​ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ និង​ការ​បរាជ័យ​ជា​មិន​ខាន​ឡើយ​។ អត្ថបទ​នេះ​គ្រាន់​តែ​ជា​ការ​សង្កេត​និង​យល់​ឃើញ​ ដើម្បី​​សិក្សា​យល់​ដឹង​និង​ធ្វើ​ជា​បទ​ពិសោធន៍​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​តែ​ប៉ុណ្ណោះ​។​

 

 

ពាណិជ្ជកម្ម

តើ Ponds កំពុងតែដើរខុសគោលដៅមែនដែរឬទេ?

កាល​ពី​ប្រហែល​មួយ​ឆ្នាំ​មុន ក្រុមហ៊ុន​ ​Ponds Cambodia​ បាន​បង្កើត​កម្ម​វិធី​មួយ ​ដែលមាន​ឈ្មោះ​ថា​ High School Love ។​ ​កម្មវិធី​នេះគឺ​ជា​កម្ម​វិធី​វិដេអូរឿងភាគបែប​យុវវ័យ​​ ដែល​ផ្តោត​លើ​សិស្ស​វិទ្យាល័យ​ ដែល​ប្រឈម​មុខ​នឹង​រឿង​ស្នេហា​ និង​បញ្ហា​មុខ​មុន​។​ មក​ដល់​ពេល​ថ្មីៗនេះ​​ ក្រុមហ៊ុន​នេះ​បាន​​ប្រកាសពី​វត្ត​មាន​បន្ត​របស់កម្ម​វិធី​ ​វិដេអូរឿងភាគ High School Love ​រដូវ​កាល​ទី​ពីរ ​ដែល​នឹង​ចាក់​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់​ៗនេះ​។​

តើ​ហេតុអ្វី​បាន​ជា​​ក្រុមហ៊ុន​ ​Ponds Cambodia ​បង្កើត​កម្ម​វិធី​នេះ​ឡើង? តើ​នរណា​គឺ​ជា​អតិថិជន​គោលដៅ​របស់​ក្រុមហ៊ុន​ ​Ponds Cambodia? មនុស្ស​ស្រី​​ជំទង់ ​( អាយុ ១៨​ដល់​២៧ឆ្នាំ) ឬ​ក្មេង​ជំទង់​ ( អាយុ ១៣ដល់​១៧ឆ្នាំ​)?

ប្រសិន​បើ​យើង​សង្កេត​មើល វីដេអូ​​ពាណិជ្ជកម្មកាល​ពី​មុនៗ របស់​ក្រុមហ៊ុននេះ​ យើង​នឹង​ឃើញ​ថា ​ការ​ផ្តោត​គឺស្ថិត​ទៅ​​លើ​មនុស្ស​ស្រី​ជំទង់​ អាយុ​ប្រមាណ​១៨​ឆ្នាំ​ដល់​២៧​ឆ្នាំ​​ ហើយ​មិន​មែន​ជា​ក្មេង​ជំទង់​នោះទេ​។​

ឧទាហរណ៍​ នៅ​ក្នុង​វីដេអូពាណិជ្ជកម្ម​មួយរបស់​ ​Ponds ​​គឺ​សម្តែង​ដោយ កញ្ញា​មាស​ សូនីតា​ ដែល​បង្ហាញ​ពីរបៀប​រក្សា​សម្រស់ ​ដើម្បី​រក្សា​បាន​​ភាព​ស្រស់​ស្អាត​របស់​នារី​នា​វ័យ​ជំទង់ ​ ។

ប៉ុន្តែ​មួយ​រយៈក្រោយ​នេះ តើ​ហេតុអ្វី​​ក្រុមហ៊ុន​នេះ ​បែរ​ជា​សម្រេចចិត្ត​ថត​ជា​ខ្សែរ​រឿងភាគ​ ​ដែល​និយាយ​ពី​ក្មេង​ជំទង់​ទៅ​វិញ​? តើ​​ ​Ponds ​កំពុង​តែ​ដើរ​ខុស​គោល​ដៅ​មែន​ដែរឬទេ?

ដើម្បីឆ្លើយ​ទៅ​នឹង​សំនួរ​ ដែល​ខ្ញុំ​បាន​ចោទ​ខាង​លើ​នេះ ជាដំបូង​យើង​ត្រូវ​មើល​ថា​តើ​ក្រុមហ៊ុន​​ ​Ponds ​កំពុង​​ប្រម៉ូត​ផលិត​ផលដដែល​​ ឬ​ផលិត​ផលថ្មី​? ព្រោះទោះបី​ជា​មាន​ម៉ាក​សញ្ញា​ដូច​គ្នា​ ប៉ុន្តែ​ផលិតផល​ទាំង​នោះ អាច​​​​​មាន​អតិថិជនគោល​ដៅ​ខុសគ្នា​​។

ក្រឡេក​​មក​រឿង​ភាគ High School Love យើង​ម្តង​ទៀត​ យើង​អាច​សង្កេត​​ឃើញ​ថា​កម្មវិធី​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីប្រម៉ូត​ផលិតផល​ថ្មីនៃ Pond’s ​ដែល​ជា​ Pond’s Acne Clear​ ។ Pond’s Acne Clear​ គឺ​ជា​ផលិត​ផល​រូប​មន្ត​ថ្មី​ ប្រើ​ប្រាស់​សម្រាប់កំចាត់​មុន​។​ ខ្ញុំ​គិតថា ​Pond’s ​​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ចាប់​យក​អតិថិជន​គោល​ដៅ ​សម្រាប់​ផលិតផល​ថ្មី​របស់​ខ្លួន​ ព្រោះ​​ក្មេង​ស្រី​វ័យ​​ពី​១៣​ឡើង​ដល់​១៧​ឆ្នាំ​ គឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា​មុខ​មុន​ខ្លាំងជាង​វ័យ​ផ្សេងៗទៀត​ ហើយ​ពួក​គេតែង​តែ​​ចង់​បាន​ថ្មាំ​ព្យាបាលណា​ ​ដែល​មាន​តម្លៃ​ធូរថ្លៃ​ ​និង​មិន​មាន​ភាព​ស្មុគស្មាញ (over-the-counter medications )!​

ដូច្នេះ​លើក​នេះ​ Ponds កំពុង​ប្រើ​យុទ្ធសាស្ត្រត្រឹម​ត្រូវ​ណាស់​ ជាមួយ​នឹង​ផែនការថត​ជា​ខ្សែរ​​រឿង​ភាគ​យុវវ័យ​ ដើម្បី​បញ្រ្ជៀបការ​យល់​ដឹង​​​អំពី​ផលិតផល​ថ្មីរបស់​ខ្លួនដោយ​ប្រយោល​ ហើយ​ជាពិសេស​នោះ​គឺ​ បង្កើត​បាន​ជា​អារម្មណ៍​ស្និទ្ធស្នាលរវាង​ក្មេង​ស្រី​ជំទង់​និង​ផលិតផល​ ដោយសារ​​ការ​សម្តែងក្នុង​ខ្សែរ​រឿង​​បានបង្ហាញដូច​ទៅ​នឹង​​អារម្មណ៍​ពិត​របស់​ពួក​គេ​ ដូចជា​​​ក្តី​ទុ​ក្ខសោក កង្វល់​ អារម្មណ៍​តូច​ចិត្ត​ដែល​កើត​ចេញ​ពី​បញ្ហា​មុខមុនជាដើម​។​

 

ពាណិជ្ជកម្ម