Century 21 កម្ពុជាចូលរួម​មហាសន្និបាត​កម្រិត​ពិភពលោក​នៅសហរដ្ឋអាមេរិច

841

Century21 កម្ពុជាបាន​ដឹកនាំ​ ​បណ្តាការិយាល័យផ្សេងៗ​​ចំនួន៥របស់ខ្លួន រួមមាន Century 21 Dream Property, Century 21 Mekong, Century 21 Fortuna Investment, Century 21 Imperial Realty និង Century 21 World Trust ​ដើម្បីម​កចូលរួម​មហាសន្និបាតដ៏ធំ​​កម្រិត​ពិភពលោក​ដែលប្រព្រឹត្ត​នៅ​ទីក្រុង​Las Vegas​ នៃ​សហរដ្ឋអាមេរិច ដើម្បី​ពង្រីកខ្លួន​នៅលើ​ឆាកអន្តរជាតិ កសាងទំនាក់ទំនងជាមួយនឹងការិយល័យ​នានានៅទូទាំងពិភពលោក ពង្រឹងជំនាញវិជ្ជាជីវៈ សិក្សាពីការសម្របខ្លួនទៅនឹងទីផ្សារអចលនទ្រព្យ ដែលបានផ្លាស់ប្តូរតាមសម័យកាល និងពង្រីកចំណេះដឹងដើម្បី​ភាពររីកលូតលាស់អាជីវកម្មជាក្នុង​វិស័យ​អចលនទ្រព្យជាដើម។

មហាសន្និបាតនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ទី ០៥­ ដល់​ ០៨ ខែ មិនា ឆ្នាំ ២០១៧ ដែលមាន អ្នកចូលប្រមាណជាង ៥ពាន់នាក់ ពីបណ្តាប្រទេសចំនួន ៧៨ នៅទូទាំងពិភពលោក ជាពិសេសគឺមាន វត្តមានរបស់ថ្នាក់ដឹកនាំកំពូលដូចជា​អគ្គនាយក​ និងគណៈគ្រប់គ្រង​ផ្សេងៗទៀត របស់មហាគ្រួសារ Century 21 ទាំងអស់ជុំវិញពិភពលោក និង​មាន​វាគ្មិន​មកចែករំលែកបទពិសោធ​ច្រើនជាង​៧០នាក់​​។ សម្រាប់​ការិយាល័យ​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​ក៏បានទទួល​ប័ណ្ណ​សរសើរ​ពី​ភាពជោគជ័យ​របស់ខ្លួន​ក្នុងការ​ផ្តល់សេវាកម្ម​អចលនទ្រព្យ​នៅក្នុង​មហា​សន្និបាតនេះផងដែរ។

ក្រៅពី​ការចូលរួម​មហាសន្និបាតនេះ គ្រួសារ​Century កម្ពុជា​នឹងចូលរួម​សិក្សា​ស្វែងយល់ និងទទួល​ពិសោធន៍​ថ្មីៗ និង​ពង្រឹងបណ្តាញទំនាក់ទំនងនៅការិយាយល័យកំពូលៗ​មួយចំនួន​នៅក្នុង​សហរដ្ឋអាមេរិច​ ដែលក្នុងនោះមានទីក្រុង ឡូស​អានជេលេស ឡុងប៊ិច និងញ៉ូវយកដើម្បី​សិក្សា​ពង្រឹង​សមត្ថភាព​របស់ខ្លួន​ដើម្បី​បម្រើ​សេវាកម្មផ្នែក​អចលនទ្រព្យនៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​រកទីផ្សារ​អចលនទ្រព្យ​ប្រទេស​កម្ពុជា​នៅក្នុង​សហរដ្ឋ​អាមេរិច​ផងដែរ។

គួរំឭកផងដែរ ក្រុមហ៊ុនCentury 21 គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលធំជាងគេលើសកលលោក​​ មាន​នៅ៧៨ប្រទេស ​និង​ការិយល័យតំណាង​ប្រមាណ៧០០០ទូទាំង​ពិភពលោក ព្រមទាំង​ភ្នាក់ងារលក់ជាង១០ម៉ឺននាក់។ សម្រាប់ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ Century 21 មាន​ការិយាល័យតំណាង ១២​ការិយាល័យ​ដែលមាននៅក្នុង​ក្រុងភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។