spot_img
spot_img
Homeទូទៅចិន​បានសាកល្បងបន្ទះឈីបថ្មីដែលអាចឱ្យមនុស្សមានពិការភាពអាចបញ្ជារដៃសិប្បនិមិ្មតកម្រិតខ្ពស់តាមរយៈការគិត

ចិន​បានសាកល្បងបន្ទះឈីបថ្មីដែលអាចឱ្យមនុស្សមានពិការភាពអាចបញ្ជារដៃសិប្បនិមិ្មតកម្រិតខ្ពស់តាមរយៈការគិត

-

ប្រទេសចិនបានក្លាយជាប្រទេសទី 2 នៅលើពិភពលោកដែលចាប់ផ្តើមការសាកល្បងមនុស្សលើបច្ចេកវិទ្យា invasive brain-computer interface (BCI) ជាមួយនឹងអ្នកជំងឺវ័យ 37 ឆ្នាំម្នាក់ដែលមានពិការភាពដោយជោគជ័យដោយគេបានបំពាក់ឧបករណ៍នេះនៅក្នុងលលាដ៍ក្បាលរបស់គាត់ ដូចនេះគាត់អាចគ្រប់គ្រងហ្គេមដូចជាអុក និងហ្គេមវីដេអូដោយគ្រាន់តែគិត។

ឧបករណ៍នេះផលិតដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន ដែលគេបានប្រើខ្សែស្តើង និងទន់ខ្លាំង (ស្តើងជាងសក់មនុស្ស 100 ដង) ការរចនានេះជួយការពារការខូចខាតដល់ជាលិកាខួរក្បាល និងអនុញ្ញាតឱ្យឧបករណ៍នេះចាប់យកសញ្ញាបានយ៉ាងច្បាស់ពីខួរក្បាល។

យ៉ាងណាមិញ គម្រោងនេះគាំទ្រដោយមន្ទីរពេទ្យ Huashan និងនិងក្រុមស្រាវជ្រាវផ្សេងទៀតនៅក្នុងទីក្រុងសៀងហៃ។ មិនតែប៉ុណ្ណោះគ្រោងនឹងធ្វើតេស្តឧបករណ៍ខួរក្បាលលើមនុស្ស 40 នាក់ដែលមានជំងឺខ្វិន ឬ ALS នៅឆ្នាំ 2026។ នៅពេលអនាគតគោលដៅ មនុស្សខ្វិន ឬមានពិការភាពអាចបញ្ជារដៃសិប្បនិម្មិតកម្រិតខ្ពស់របស់ពួកគេដោយគ្រាន់តែគិត ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែងាយស្រួលសម្រាប់ជនពិការ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ