ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលពន្ធគយរបស់ខ្លួនលើទំនិញចិន ដោយបង្ហាញសញ្ញាថាការផ្លាស់ប្តូរបែបនេះនឹងបង្ហាញពីចេតនាពិតប្រាកដរបស់ប្រធានាធិបតី Trump ក្នុងការដោះស្រាយសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង។ ទោះបីជាមានការអះអាងរបស់លោក Trump អំពីការចរចាយ៉ាងសកម្មក៏ដោយ ក៏មន្ត្រីចិនបានបដិសេធរាល់កិច្ចពិភាក្សា ឬកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ដោយចាត់ទុករបាយការណ៍ទាំងនោះថាមិនពិត។
លោក Trump បានដាក់ពន្ធរហូតដល់ 145% លើការនាំចូលរបស់ចិន ដោយប្រទេសចិនបានសងសឹកដាក់ពន្ធ 125% លើទំនិញរបស់សហរដ្ឋអាមេរិក មិនតែប៉ុណ្ណោះចិនបានប្រគល់យន្តហោះ Boeing ដែលខ្លួនបានទិញទៅឱ្យអាមេរិកវិញ ដោយបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនចំពោះពន្ធរបស់អាមេរិក។ ថែមពីនេះអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយថា ”សហរដ្ឋអាមេរិកត្រូវតែដកពន្ធឯកតោភាគីទាំងអស់ ប្រសិនបើខ្លួនពិតជាចង់បានដំណោះស្រាយ”។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលដែលភាពតានតឹងកំពុងកើនឡើង ប្រទេសចិនបានជួបជាមួយក្រុមហ៊ុនបរទេសជាង 80 ក្រុមហ៊ុនដែលមកពីប្រទេសផ្សេងៗ ដើម្បីពិភាក្សាអំពីរបៀបដែលពន្ធរបស់សហរដ្ឋអាមេរិកកំពុងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យស្វែងរកឱកាសថ្មីៗក្នុងអំឡុងពេលមានវិបត្តិ។

