ថ្មីៗនេះ ប្រធានាធិបតីចិន លោក Xi Jinping បានទៅទស្សនាខេត្ត Henan ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសេដ្ឋកិច្ចរបស់ប្រទេសចិនឱ្យមានស្ថិរភាព ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ។ លោកបាននិយាយថា ប្រទេសចិននឹងបន្តរីកចម្រើនតាមរយៈការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតទាំងផ្នែកឧស្សាហកម្ម ការងារ និងការច្នៃប្រឌិត។
ក្នុងអំឡុងពេលទស្សនារោងចក្រផលិតគ្រឿងបន្លាស់ដែកនៅទីក្រុង Luoyang គាត់បានសរសើរការរីកចម្រើនរបស់ប្រទេសចិនពីការពឹងផ្អែកលើការនាំចូលរហូតដល់ក្លាយជាប្រទេសនាំមុខគេក្នុងវិស័យផលិតកម្ម។ ថែមពីនេះ លោក Xi បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលកម្មករជំនាញ ដើម្បីកសាងកម្លាំងការងារប្រកបដោយភាពច្នៃប្រឌិត និងរឹងមាំ។
យ៉ាងណាមិញ ក្នុងពេលដែលចិនកំពុងព្យាយាមធ្វើឱ្យវិស័យសេដ្ឋកិច្ចមានកំណើន បើទោះបីចិនមានសម្ពាធពាណិជ្ជកម្មដោយសារពន្ធអាមេរិកក៏ដោយ ក៏វិស័យផលិតកម្មរបស់ប្រទេសចិនបានកើនឡើងក្នុងខែមេសា នេះបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ចិន។