Home ទូទៅ ដឹងហើយថា ហេតុអ្វីបានជាអ្នកតមអាហារមិនត្រឹមតែស្រក់គីឡូទេ តែថែមទាំងមើលទៅក្មេងជាងមុនទៀត!

ដឹងហើយថា ហេតុអ្វីបានជាអ្នកតមអាហារមិនត្រឹមតែស្រក់គីឡូទេ តែថែមទាំងមើលទៅក្មេងជាងមុនទៀត!

អ្នកស្រាវជាវជប៉ុន Yoshinori Ohsumi បានឈ្នះរង្វាន់ណូបែលសម្រាប់ការរកឃើញពីរបៀបដែលរាងកាយដំណើរការនៅពេលដែលគ្មានអាហារ។ គាត់បានរកឃើញថាកោសិការបស់យើងអាច “ស៊ី” និងយកផ្នែកដែលខូចខាតរបស់វាចេញ និងទុកកោសិការល្អៗសម្រាប់ដំណើរការនៅក្នុងរាងកាយ។ ដំណើរការសម្អាតនេះត្រូវបានគេហៅថា autophagy ហើយវាកើតនៅពេលដែលយើងអត់អាហារក្នុងពេលវេលាណាមួយដែលទូទៅត្រូវបានគេស្គាល់ថា fasting ។

ការធ្វើ fasting មិនត្រឹមតែអាចធ្វើឱ្យយើងស្រក់គីឡូ វាថែមទាំងជួយពន្យឺតភាពចាស់ ធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ការពារខួរក្បាល និងជួយការពារជំងឺផងដែរ។ ការដែលវាមានសារៈសំខាន់បែបនេះ ព្រោះបើយើងទទួលទានលើសពីអ្វីដែលរាងកាយត្រូវការ វានឹងធ្វើឱ្យលើសទម្ងន់ និងបន្សល់ទុកសំណល់មិនល្អដែលរាងកាយមិនទាន់បាននប្រើប្រាស់វាអស់។