spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងកុំរង់ចាំសំណាងធ្លាក់ពីលើមេឃ! តែអ្នកអាចបង្កើតសំណាងឱ្យខ្លួនឯងបានតាមរយៈសកម្មភាពសាមញ្ញាទាំងនេះបាន

កុំរង់ចាំសំណាងធ្លាក់ពីលើមេឃ! តែអ្នកអាចបង្កើតសំណាងឱ្យខ្លួនឯងបានតាមរយៈសកម្មភាពសាមញ្ញាទាំងនេះបាន

-

មនុស្សជាច្រើនគិតថា ភាពជោគជ័យគឺកើតចេញពីសំណាងសុទ្ធសាធ។ ប៉ុន្តែទស្សនៈនោះគឺមិនត្រឹមត្រូវនោះទេ។ តាមពិតទៅ សំណាងគឺជាលទ្ធផលនៃការត្រៀមខ្លួន ការខិតខំប្រឹងប្រែង និងឱកាសដែលបានជួបគ្នា។ អ្នកមិនចាំបាច់រង់ចាំសំណាងនោះទេ តែអ្នកអាចបង្កើតវាដោយខ្លួនឯងបាន ដោយអនុវត្តសកម្មភាពដែលមានគោលបំណងច្បាស់លាស់ទាំង ៤ នេះជារៀងរាល់ថ្ងៃ៖

១. បន្តរៀនសូត្រ និងអភិវឌ្ឍជំនាញ
កាលណាអ្នកកាន់តែមានចំណេះដឹងនិងជំនាញច្រើនប៉ុណ្ណា អ្នកក៏កាន់តែមានឱកាសច្រើនក្នុងការស្វែងរកបញ្ហាដែលអ្នកអាចដោះស្រាយបាន។ ការវិនិយោគលើខ្លួនឯង គឺជាការត្រៀមខ្លួនសម្រាប់សំណាង នៅពេលឱកាសមកដល់ អ្នកនឹងមានជំនាញគ្រប់គ្រាន់ដើម្បីចាប់យកវា។

២. កសាងបណ្តាញទំនាក់ទំនងធំទូលាយ
ឱកាសភាគច្រើនកើតចេញពីការទំនាក់ទំនងជាមួយមនុស្ស។ ដូចនេះអ្នកត្រូវហ៊ានជួបមនុស្សថ្មីៗ ចូលរួមសហគមន៍អាជីព និងនិយាយអំពីសក្តានុពលរបស់អ្នក។ កាលណាអ្នកស្គាល់មនុស្សកាន់តែច្រើន នោះ “សំណាង” ក៏កាន់តែងាយស្រួលរកឃើញអ្នកដែរ។

៣. ហ៊ានធ្វើសកម្មភាពនិងសាកល្បង
អ្នកមិនអាចអង្គុយស្ងៀមៗហើយរង់ចាំសំណាងនោះទេ។ អ្នកត្រូវបង្កើតសំណាងដោយខ្លួនឯងតាមរយៈសកម្មភាពផ្សេងៗដូចជា ហ៊ានចាប់ផ្តើមគម្រោងតូចៗ សាកល្បងយុទ្ធសាស្ត្រថ្មីៗ ឬដាក់ខ្លួនអ្នកទៅក្នុងស្ថានភាពថ្មី។ល។

៤. តាមដាននិងស្ដាប់អ្នកដទៃ
ជារឿយៗ សំណាងគឺជាការចាប់អារម្មណ៍ទៅលើអ្វីដែលអ្នកដទៃមើលរំលង។ ដូចនេះអ្នកត្រូវស្តាប់ដោយយកចិត្តទុកដាក់ចំពោះការត្អូញត្អែររបស់អតិថិជន ឬបញ្ហាដែលមិត្តរួមការងារកំពុងជួបប្រទះ។ល។ ការដឹងពីបញ្ហាទាំងនេះ គឺជាឱកាសដ៏មានតម្លៃដែលនាំទៅរកការបង្កើតដំណោះស្រាយថ្មី។

សរុបមក សំណាងមិនមែនជាកត្តាអកម្មនោះទេ តែជាកម្លាំងសកម្មដែលអ្នកអាចបង្កើតបាន។ ដោយអនុវត្តសកម្មភាពទាំង ៤ នេះជាប់លាប់ ដោយសម្រេចចិត្តធ្វើសកម្មភាពតូចៗទាំងនេះថ្ងៃនេះ គឺជាការវិនិយោគដ៏ធំបំផុតដើម្បីចាប់យកឱកាសដ៏អស្ចារ្យដែលនឹងមកដល់នៅថ្ងៃអនាគត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ