spot_img
spot_img
Homeទូទៅប្រទេសអាល្លឺម៉ង់មានគោលបំណងឱ្យការប្រើប្រាស់ថាមពលអគ្គិសនីស្ទើរតែទាំងអស់នៅប្រទេសរបស់ខ្លួនចេញពីប្រភពដែលអាចកកើតឡើងវិញ ដើម្បីជួយការពារបរិស្ថាន

ប្រទេសអាល្លឺម៉ង់មានគោលបំណងឱ្យការប្រើប្រាស់ថាមពលអគ្គិសនីស្ទើរតែទាំងអស់នៅប្រទេសរបស់ខ្លួនចេញពីប្រភពដែលអាចកកើតឡើងវិញ ដើម្បីជួយការពារបរិស្ថាន

-

កាលពីឆ្នាំ 2024 ប្រទេសអាឡឺម៉ង់បានឈានដល់គោលដៅថាមពលស្អាតដ៏ធំមួយ ពោលគឺ 62.7% នៃថាមពលអគ្គិសនីរបស់ខ្លួនបានមកពីប្រភពកកើតឡើងវិញដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ។ នោះគឺជាការកើនឡើងយ៉ាងខ្លាំងដែលកាលពីឆ្នាំ 2010 ការប្រើប្រាស់អគ្គិសនីពីថាមពលកកើតឡើងវិញមានតែ 17% ប៉ុណ្ណោះ។

នៅឆ្នាំ 2024 អាល្លឺម៉ង់បានឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ 1962 ហើយក៏បានប្រើប្រាស់ធ្យូងថ្មតិចជាងមុន។ នេះបានជួយកាត់បន្ថយការបំពុលខ្យល់ 3.4%។ ទន្ទឹមនឹងនោះដែរ អាឡឺម៉ង់ចង់ឱ្យ 80% នៃថាមពលអគ្គិសនីរបស់ខ្លួនបានមកពីថាមពលស្អាតដូចជាខ្យល់ និងពន្លឺព្រះអាទិត្យនៅឆ្នាំ 2030។ សកម្មភាពនេះបានធ្វើឱ្យអាល្លឺម៉ង់ជាប្រទេសឈានមុខគេមួយនៅអឺរ៉ុបដែលកំពុងធ្វើការដើម្បីការពារបរិស្ថាននាពេលអនាគត។

រហូតដល់បច្ចុប្បន្ននេះ គេសង្កេតឃើញថាបន្ទះស្រូបពន្លឺព្រះអាទិត្យតូចៗជាង 435,000 ត្រូវបានដាក់នៅលើយ៉រផ្ទះភាគច្រើន ដែលបង្ហាញថាមនុស្សប្រចាំថ្ងៃកំពុងជួយបង្កើតថាមពលស្អាត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ