spot_img
spot_img
Homeទូទៅពី​ភាព​ភ័យខ្លាច​ទៅ​ភាព​ក្លាហាន! វិធីសាស្រ្ត ៥ យ៉ាងក្នុងការគ្រប់គ្រងកាយវិការ នៅពេលអ្នកមានអារម្មណ៍ភ័យខ្លាច

ពី​ភាព​ភ័យខ្លាច​ទៅ​ភាព​ក្លាហាន! វិធីសាស្រ្ត ៥ យ៉ាងក្នុងការគ្រប់គ្រងកាយវិការ នៅពេលអ្នកមានអារម្មណ៍ភ័យខ្លាច

-

អារម្មណ៍ភ័យខ្លាចអាចធ្វើឲ្យកាយវិការរបស់យើងមិននឹងនរ ដែលអាចធ្វើឲ្យអ្នកដទៃមើលឃើញថាអ្នកខ្វះនូវទំនុកចិត្ត។ ដូចនេះការគ្រប់គ្រងកាយវិការក្នុងគ្រានោះ គឺជាជំនាញដ៏សំខាន់មួយសម្រាប់រក្សាភាពស្ងប់ស្ងាត់ និងភាពជាអ្នកដឹកនាំ។ ខាងក្រោមនេះជាវិធីសាស្រ្តជាក់ស្តែងដែលអ្នកអាចអនុវត្តបាន៖

១. ផ្អាក និងដកដង្ហើមវែងៗ
មុននឹងចាប់ផ្តើមនិយាយ ឬនៅពេលអ្នកមានអារម្មណ៍ភ័យខ្លាច សូមឈប់និយាយមួយភ្លែត។ ដកដង្ហើមចូលជ្រៅៗតាមច្រមុះ ហើយដកចេញយឺតៗតាមមាត់។ នេះនឹងជួយឲ្យសាច់ដុំអ្នកបន្ធូរអារម្មណ៍ ហើយធ្វើឲ្យកាយវិការរបស់អ្នកកាន់តែនឹងនរ។

២. ប្រើដៃដោយមានគោលបំណង
មនុស្សភ័យខ្លាចតែងតែរវល់លេងម្រាមដៃ ឱបដៃ ឬប៉ះសក់ដោយមិនដឹងខ្លួន។ ជំនួសឲ្យការទុកដៃឲ្យធ្វើចលនាចៃដន្យ អ្នកគួរប្រើដៃដើម្បីគាំទ្រពាក្យសម្ដីរបស់អ្នក។ ដោយអ្នកត្រូវរក្សាដៃរបស់អ្នកឲ្យបើកចំហរនៅក្បែរដងខ្លួន (កុំឱបដៃ)។ ប្រើកាយវិការដៃដើម្បីគូសបង្ហាញចំណុចសំខាន់ៗ។ ការមានគោលបំណងច្បាស់លាស់សម្រាប់ដៃរបស់អ្នក នឹងកាត់បន្ថយចលនាដែលមិនចាំបាច់។

៣. រក្សាការឈរឲ្យនឹងនរ
ភាពភ័យខ្លាចអាចធ្វើឲ្យរាងកាយរបស់អ្នកផ្លាស់ប្តូរលំនឹងជំហខ្លួន។ ដូចនេះនៅពេលឈរ អ្នកត្រូវដាក់ជើងឲ្យមានគម្លាតពីស្មា ហើយឲ្យទម្ងន់របស់អ្នកមានតុល្យភាពលើជើងទាំងពីរ។ ប្រសិនបើអង្គុយ ត្រូវដាក់ខ្នងត្រង់ និងដាក់ជើងទាំងពីរនៅលើដី ប្រកបដោយផាសុខភាព។

៤. គ្រប់គ្រងទំនាក់ទំនងភ្នែក
ការគេចវេសពីទំនាក់ទំនងភ្នែក បង្ហាញពីភាពមិនប្រាកដប្រជា និងគ្មានទំនុកចិត្ត។ ដូចនេះការរក្សាទំនាក់ទំនងភ្នែក ផ្តល់សញ្ញាថាអ្នកមានទំនុកចិត្តលើអ្វីដែលអ្នកកំពុងនិយាយ និងធ្វើឱ្យការសន្ទនាមានភាពសុីចង្វាក់។អំឡុងពេលសន្ទនា កុំសម្លឹងពួកគេយូរពេកដែលធ្វើឲ្យពួកគេមិនស្រួល អ្នកអាចប្តូរទំនាក់ទំនងភ្នែកទៅកាន់មនុស្សផ្សេងគ្នាក្នុងបន្ទប់ ឬសម្លឹងទៅចំណុចណាមួយនៅលើថ្ងាសរបស់ពួកគេ បើអ្នកមិនហ៊ានសម្លឹងចំខ្សែភ្នែករបស់ពួកគេ។

សរុបមក ការគ្រប់គ្រងកាយវិការពេលភ័យ គឺចាប់ផ្តើមពីការគ្រប់គ្រង ការដកដង្ហើម និងការផ្តោតអារម្មណ៍ របស់អ្នក។ល។ ការអនុវត្តន៍ជាប់លាប់នឹងជួយអ្នកឲ្យមានភាពស្ងប់ស្ងាត់ និងមានវិជ្ចាជីវៈនៅគ្រប់កាលៈទេសៈទាំងអស់។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ