spot_img
spot_img
Homeទូទៅប្រទេសជប៉ុនគ្រោងនឹងសាងសង់ទីក្រុងបណ្តែតទឹក ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងទឹកជំនន់ និងគ្រោះមហន្តរាយ

ប្រទេសជប៉ុនគ្រោងនឹងសាងសង់ទីក្រុងបណ្តែតទឹក ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងទឹកជំនន់ និងគ្រោះមហន្តរាយ

-

កាលពីខែឧសភា ឆ្នាំ2025 ប្រទេសជប៉ុនបានប្រកាសពីគម្រោងក្នុងការបង្កើតទីក្រុង Dogen ដែលជាទីក្រុងបណ្តែតទឹកសម្រាប់មនុស្សចំនួន 40,000 នាក់ ឱ្យរួចរាល់នៅឆ្នាំ 2030។ គម្រោងនេះដឹកនាំដោយក្រុមហ៊ុន N-Ark ត្រូវបានរចនាឡើងដើម្បីរក្សាសុវត្ថិភាពក្នុងអំឡុងពេលទឹកជំនន់ រលកយក្សស៊ូណាមិ និងការរញ្ជួយដី។

លក្ខណៈនៃទីក្រុងអណ្តែតនេះមានរាងមូល ហើយប្រសិនបើមានព្យុះដ៏ធំ ឬរលកយក្សស៊ូណាមិមកដល់ វាអាចផ្លាស់ទីបន្តិចម្តងៗទៅកាន់កន្លែងដែលមានសុវត្ថិភាពជាង។ ថែមពីនេះ ក្នុងទីក្រុងនេះវាអាចបង្កើតថាមពលកកើតក្នុងការបម្លែងទៅជាថាមពលអគ្គិសនី និងមានកសិដ្ឋានសម្រាបើដាំដុះ ដើម្បីបង្កើតចំណីអាហារនិងផ្តល់ការថែទាំសុខភាពដ៏ឆ្លាតវៃផងដែរ។

លើសពីនេះ ទីក្រុងនេះវាក៏នឹងមានមជ្ឈមណ្ឌលទិន្នន័យក្រោមទឹកសម្រាប់តម្រូវការបច្ចេកវិទ្យាខ្ពស់ និងអ៊ីនធឺណិតនៅទីនោះផងដែរ។

យ៉ាងណាមិញ ចំពោះទីក្រុង Dogen នឹងមិនពឹងផ្អែកលើដីគោកនោះទេ ហើយអាចជាគំរូសម្រាប់ទីក្រុងនាពេលអនាគត ជាពិសេសនៅក្នុងតំបន់ដែលមានហានិភ័យពីការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកសមុទ្រ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ