spot_img
spot_img
HomeទូទៅMicrosoft ចាប់ដៃគូជាមួយ xAI របស់ Elon Musk ដើម្បីឱ្យ Azure Cloud របស់ខ្លួនកាន់តែមានឥទ្ធិពល

Microsoft ចាប់ដៃគូជាមួយ xAI របស់ Elon Musk ដើម្បីឱ្យ Azure Cloud របស់ខ្លួនកាន់តែមានឥទ្ធិពល

-

ក្រុមហ៊ុន Microsoft បានសហការជាមួយក្រុមហ៊ុន AI របស់ Elon Musk គឺ xAI ដើម្បីនាំយកម៉ូដែល Grok AI របស់ xAI ទៅកាន់វេទិកាCloud របស់ Microsoft ដែលហៅថា Azure ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​សន្និសីទ​អ្នក​អភិវឌ្ឍន៍ Build 2025 របស់ Microsoft កាលពីថ្ងៃទី 19 ខែឧសភា ឆ្នាំ 2025។

ផ្នែកនៃកិច្ចព្រមព្រៀងនេះ Microsoft នឹងអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនប្រើប្រាស់ Grok 3 និង Grok 3 Mini ដោយឧបករណ៍ AI ទាំងពីរនេះបង្កើតឡើងដោយក្រុមហ៊ុន xAI នៅលើសេវាកម្ម Azure Cloud របស់ខ្លួន។

ឧបករណ៍ AI ទាំងនេះអាចឱ្យអ្នកប្រើប្រាស់ដោយឥតគិតថ្លៃរហូតដល់ខែមិថុនា ឆ្នាំ 2025 ថែមពីនេះ អ្នកប្រើប្រាស់អាចយកឧបករណ៍ទាំងនេះទៅប្រើលើម៉ូដែល AI ផ្សេងទៀតដូចជាក្រុមហ៊ុន OpenAI, Meta និង Hugging Face។

ការផ្លាស់ប្តូរនេះជួយឱ្យ Microsoft ពង្រីកការផ្តល់ជូន AI កាន់តែច្រើន និងធ្វើឱ្យសេវាកម្ម Azure Cloud របស់ខ្លួនកាន់តែមានឥទ្ធិពល និងពេញនិយមសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា AI កម្រិតខ្ពស់។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ