Facebook ប្រកាសបើកដំណើរការវ៉ែនតាវៃឆ្លាត Ray-Ban Stories

358
Facebook announces launch of Ray-Ban Stories smart glasses

Ray Ban Stories រួមជាមួយនឹងកម្មវិធី​មើល Facebook បែបថ្មី ដែលអាចចែករំលែកទស្សនៈ រឿងរ៉ាវ និងអនុស្សាវរីយ៍របស់អ្នកយ៉ាងរលូនជាមួយនឹងមិត្តភក្តិ និងអ្នកលេងតាមបណ្ដាញសង្គម។ កម្មវិធីមើលហ្វេសប៊ុកនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ធ្វើឱ្យមានភាពងាយស្រួលក្នុងការកែសម្រួល និងចែករំលែកមាតិកាដែលចាប់បាននៅលើវ៉ែនតាឆ្លាតវៃទៅកាន់កម្មវិធីនៅលើទូរស័ព្ទរបស់អ្នក ដូចជា៖

  • Facebook
  • Instagram
  • WhatsApp
  • Messenger
  • Twitter
  • TikTok
  • Snapchat និងអ្វីៗជាច្រើនទៀត។

លើសពីនេះ អ្នកក៏អាចរក្សាទុកនូវមាតិកាទាំងអស់នោះទៅក្នុងកំាំមេរ៉ាទូរស័ព្ទរបស់អ្នក ហើយកែសម្រួលនិងចែករំលែកពីទីនោះផងដែរ។ ក្រោយពីកែលម្អក្រោយពីការថត ឬបង្កើតឡើង អ្នកអាចផុសផ្សព្វផ្សាយបាន។

លក្ខណៈសំខាន់រួមរបស់ Ray Ban

  1. Capture៖ អាចថតយករូបភាព វីដេអូ បានច្បាស់ល្អ
  2. Share៖ អាចចែករំលែកទៅកាន់មិត្តភក្តិ និង Download ចូលក្នុងទូរស័ព្ទដៃ
  3. Listen៖ អាចស្ដាប់ Podcasts បទចម្រៀង និងផ្សេងៗ

?? ទស្សនាការណែនាំលម្អិតអំពីរឿងរ៉ាវរបស់ វ៉ែនតា Ray Ban Stories៖ https://www.facebook.com/zuck/videos/388482975992028

សរុបមក វ៉ែនតាវៃឆ្លាត Ray Ban Stories មានកំាមេរ៉ាពីរដើម្បីថតរូបនិងវីដេអូ មានមីក្រូហ្វូននិងឧបករណ៍បំពងសម្លេងដើម្បីស្តាប់ Podcasts បទចម្រៀង និងជំនួយការសំឡេង (និយាយបញ្ជា) ដើម្បីអនុញ្ញាតឱ្យអ្នកធ្វើអ្វីគ្រប់យ៉ាងដោយមិនចាំបាច់ប្រើដៃចុចបញ្ជាច្រើន។ លើសពីនេះ​ អាចកែសម្រួលការចាប់យករូបភាព វីដេអូរបស់អ្នក និងចែករំលែកដោយផ្ទាល់ទៅបណ្តាញសង្គមរបស់អ្នកជាមួយកម្មវិធីដៃគូ Facebook។ ថែមទាំង អាចចែករំលែកទៅកាន់មិត្តភក្តិ និង Download ដាក់ក្នុងទូរស័ព្ទដៃផងដែរ។

តម្លៃនិងទីតាំងលក់

វ៉ែនតា Ray Ban មានតម្លៃ 299$ បើតាមផេកផ្លូវការរបស់ Mark Zuckerberg បានផ្សព្វផ្សាយ និងអាចរកទិញបានតាមស្ទីល20បែប ដែលអាចរកទិញបានតាមអ៊ីនធឺណែត និងតាមហាងលក់រាយមួយចំនួននៅសហរដ្ឋអាមេរិក ក៏ដូចជាអូស្ត្រាលី កាណាដា អៀរឡង់ អ៊ីតាលី និងចក្រភពអង់គ្លេស។

បុព្វហេតុនៃការបង្កើតវ៉ែននេះឡើង

បើយោងតាមគេហទំព័រហ្វេសប៊ុក Monisha Perkash ដែលគាត់ជានាយកគ្រប់គ្រងផលិតផលនៅ Facebook Reality Labs និងដឹកនាំក្រុមបង្កើតវ៉ែនតាវៃឆ្លាតជាមួយ Ray-BanនិងLuxottica បាននិយាយថា “បេសកកម្មនៃការបង្កើតវ៉ែនតានេះ ក្នុងគោលបំណងជួយបង្កើតឧបករណ៍ដែលនឹងជួយមនុស្សឱ្យមានអារម្មណ៍ថា មានទំនាក់ទំនងគ្រប់ពេលវេលា គ្រប់ទីកន្លែង” លើសពីនេះ ចង់បង្កើតឱ្យមានអារម្មណ៍នៃវត្តមានបណ្ដាញសង្គមដោយអាចមានទំនាក់ទំនងជាមួយនឹងមនុស្សម្នាក់ទៀតដែលមានពេលទំនេរដូចគ្នាដោយមិនគិតពីចម្ងាយ។

អ្វីដែលសំខាន់នោះ វ៉ែនតាវៃឆ្លាត Ray ban Stories បានសហការបង្កើតឡើងថ្មី ដោយក្រុមហ៊ុន Ray ban និង Facebook ។ ហើយបានយោងតាម Facebook បង្ហាញថា Mark Zuckerberg និង Rocco Basilico ប្រធាន Wearables នៅ EssilorLuxottica ពិភាក្សាអំពីបច្ចេកវិទ្យានិងការរចនានៅពីក្រោយវ៉ែនតាឆ្លាតវៃជំនាន់ដំបូងនេះនិងបង្កើតទស្សនៈរួមគ្នាចំពោះបទពិសោធន៍ថ្មី ដែលផ្លាស់ប្តូររបៀបដែលមនុស្សទាក់ទងជាមួយអ្នកដទៃនិងនៅជុំវិញពិភពលោក។