Home Tags កសិកម្ម

Tag: កសិកម្ម

អតីតពលករនៅកូរ៉េម្នាក់ លោក វង់ បុត្រ ចិញ្ចឹមបង្កងអូស្ត្រាលី រកចំណូលបានប្រមាណជាង ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ

មុខរបរអ្វីក៏ដោយ ឱ្យតែចេះច្បាស់មិនខ្វះទីផ្សារឡើយ បើមើលទៅលើមុខរបរចិញ្ចឹមបង្កងអូស្រ្តាលីវិញ ប្រហែលជាពិបាកចិញ្ចឹមខ្លាំងណាស់ហើយ។ ផ្ទុយមកវិញបែបជា មានការចិញ្ចឹមជាលក្ខណៈគ្រួសារ និងលក្ខណៈអាជីវកម្ម យ៉ាងផុសផុលស្ទើរតែ គ្រប់រាជធានី-ខេត្តទៅហើយមកទល់ពេលនេះ ដោយសារតែបង្កងប្រភេទនេះងាយស្រួលក្នុងការចិញ្ចឹម មានទីផ្សារល្អ និងតម្លៃក៏បានថ្លៃផងដែរ។ កាលពីថ្ងៃទី23 ខែមករា ឆ្នាំ2023 យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា លោក វង់ បុត្រ ដែលជាអតីតពលករនៅប្រទេសកូរ៉េចប់អាណត្តិការងារ ហើយបានវិលត្រឡប់មកនៅស្រុកកំណើតនៅឯខេត្តតាកែវវិញ។ ហើយដោយលោកមើលឃើញឱកាសទីផ្សារទៅលើមុខរបរចិញ្ចឹមបង្កងអូស្រ្តាលី ដែលមានឈ្មោះវិទ្យាសាស្រ្ត (Cherax quadricarinatus)។ ដោយលោក...

ឱកាសល្អសម្រាប់កសិករ កម្ពុជានឹងមានវិនិយោគិនមកបណ្តាក់ទុនលើវិស័យស្រូវអង្ករពីប្រទេសម៉ាល់ឌីវ

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាន កាលពីថ្ងៃទី16 ខែមករា ថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានជួយពិភាក្សាជាមួយប្រធានាធិបតីម៉ាល់ឌី គឺឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី។ នៅក្នុងជំនួបនេះសម្ដេចបានលើកទឹកចិត្តទៅដល់ វិនិយោគិនម៉ាល់ឌីវ ឲ្យមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា ប្រសើរជាជាងគ្រាន់តែទិញ ដើម្បីគ្រប់គ្រងលើគុណភាព និងតម្លៃ ហើយព្រមទាំងបញ្ជាក់ថា អង្ករកម្ពុជាមានឈ្មោះល្បី និងជាប់ជាអង្ករល្អបំផុតរបស់ពិភពលោក។ នៅថ្ងៃបន្ទាប់ ឯកឧត្តម សុខ ចិន្ដាសោភា...

ហេតុអ្វីបានជាអ្នកធ្វើស្រែជប៉ុនមានជីវភាពធូរធារ?

មុខរបរជាកសិករធ្វើស្រែដាំស្រូវត្រូវបានប្រទេសជាច្រើនចាត់ទុកជា ឆ្អឹងខ្នងរបស់ប្រទេសជាតិ ជាឃ្លាំងអាហាររបស់ប្រជាជននៅលើពិភពលោក​ តែសម្រាប់ជីវភាពរបស់ពូកគាត់វិញ បែរជាមានខុសប្លែកគ្នាតាមប្រទេសនីមួយៗ ។នៅក្នុងអត្ថបទនេះយើងនឹងអធិប្បាយអំពីកសិករជាជនជាតិជប៉ុនដែលទទួលបានជោគជ័យនៅក្នុងការប្រកបអាជីពជាកសិករដាំស្រូវ ហើយមានជីវភាពធូរធារ។ តាមស្ថិតិមានកសិករជប៉ុនប្រមាណ​​ ២៣លាននាក់ ស្មើនឹង​ ២២ភាគរយនៃចំនួនប្រជាជនសរុប ហើយមានចំនួនស្មើនឹងបុគ្គលិកដែលមានប្រាក់ខែមធ្យមដែលធ្វើការនៅក្នុងក្រុមហ៊ុនធំៗនៅក្នុងប្រទេសជប៉ុន​។ការធ្វើស្រែក្នុងមួយឆ្នាំ ប្រជាកសិករម្នាក់អាចទទួលបានកម្រៃដល់ទៅ​ ៨លានយេន ឬ​ប្រហែល ៧.៣ម៉ឺនដុល្លារអាមេរិក​។ តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យកសិករជប៉ុនក្លាយជាអ្នកមានបាន? ១​ ហេតុផលដែលធ្វើឲ្យប្រជាជនជប៉ុនមានចំណូលច្រើនដល់ថ្នាក់នេះគឺព្រោះតែ​ពួកគេគេមើលមុខរបរធ្វើស្រែចំការជាការធ្វើពាណិជ្ជកម្ម​ ដូចនេះធ្វើឲ្យពួកគេមានភាពជាពាណិជ្ជករខ្ពស់ជាងមុន​ ។ពួកគេមានការចាត់ចែងការងារដើម្បីកាត់បន្ថយដើមទុន រួមជាមួយនឹងការកែច្នៃផលិតផល ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។​​ពួកគេចេះរៀបចំផែនការដើម្បីផលិតស្រូវឲ្យបានគ្រប់រដូវកាល​ មានការផលិតស្រូវតាមបែបទាន់សម័យ​ដែលជាបច្ច័យមួយធ្វើឲ្យកសិករជប៉ុនកាត់បន្ថយថ្លៃដើមការផលិតបាន។​​ ដូចនេះ ការផ្តល់ចំណេះដឹងដល់កសិករ​ឲ្យយល់ដឹងពីការចាត់ចែងដើមទុន​ និងចំណេះដឹងក្នុងការធ្វើស្រែបែបទាន់សម័យមានសារៈសំខាន់ណាស់អាចជួយឱ្យពួកគាត់​បង្កើនចំណូល​បានយ៉ាងច្រើន។   ២​​...