Home Tags ការកំណត់គោលដៅ

Tag: ការកំណត់គោលដៅ

ដំណើរការទាំង៧ជំហានក្នុងការកំណត់​ និងសម្រេចគោលដៅ

អ្វីទៅជាគោលដៅ?​ ហើយហេតុអ្វីបានជាយើងត្រូវតែមានគោលដៅ? គោលដៅគឺជាចំណុចបង្គោលមួយដែលជួយចង្អុលបង្ហាញពីទីកន្លែងដែលអ្នកចង់ទៅ និង ចង់ធ្វើ។ ការដែលមានគោលដៅនិងផែនការច្បាស់លាស់ វានឹងធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅរកភាពជោគជ័យ និង វឌ្ឍនភាព។អ្វីដែលពិសេសនោះគឺ អ្នកត្រូវតែបែងចែកឲ្យដាច់រវាងការកំណត់គោលដៅការសម្រេចគោលដៅ ហើយត្រូវប្ដេជា្ញចិត្តឲ្យមុតមាំដើម្បីអនុវត្តគោលដៅរបស់អ្នកឲ្យក្លាយជាការពិត។ ខាងក្រោមនេះគឺជាដំណើរការទាំង៧ជំហានដើម្បីជួយឲ្យអ្នកស្វែករកឲ្យឃើញនូវរបៀបក្នុងការកំណត់និងសម្រេចគោលដៅ៖ ១ រកមើលឲ្យឃើញពីគោលដៅរបស់អ្នក អ្នកគួរតែបង្កើតនូវក្ដីស្រមៃមួយដែលធ្វើឲ្យអ្នកមានភាពរីករាយ​និងមានមោទនភាពជាមួយនឹងក្ដីស្រមៃមួយនេះ និងមានបំណងចង់សម្រេចវាឲ្យបានជោគជ័យនាពេលខាងមុខ។ ដើម្បីឲ្យមានភាពច្បាស់លាស់ជាមួយនឹងគោលដៅរបស់អ្នក អ្នកត្រូវតែសរសេរចុះនូវគោលដៅ និងសកម្មភាពផ្សេងៗដែលត្រូវធ្វើដាក់នៅលើក្រដាស។ កាលណាដែលអ្នកមានភាពច្បាស់លាស់ចំពោះគោលដៅ នោះវានឹងធ្វើឲ្យអ្នកកាន់តែមានភាពជឿជាក់ និង ទុកចិត្តមកលើខ្លួនឯងក្នុងការសម្រេចវា។ បន្ទាប់ពីការសរសេរគោលដៅនៅលើក្រដាសរួចហើយអ្នកត្រូវតែរកកន្លែងណាដែលអ្នកតែងតែចេញចូលឃើញវារាល់ថ្ងៃ ព្រោះវាជាវិធីមួយដែលអាចរំឮកពីផែនការដែលអ្នកត្រូវតែសម្រេចឲ្យបាន។ ម្យ៉ាងទៀត អ្នកត្រូវបែងចែកឲ្យដាច់រវាងតម្រូវការ និង...