Tag: ការងារជាក្រុម
ធ្វើយ៉ាងណាទើបអាចប្រាស្រ័យទាក់ទងជាមួយនិយោជិកមានប្រសិទ្ធភាព?
ក្នុងនាមជាអ្នកដឹកនាំនៅក្នុងស្ថាប័នមួយអ្នកត្រូវដឹងថាទំនាក់ទំនងគឺជារឿងសំខាន់ណាស់ជាពិសេសជាមួយបុគ្គលិករបស់អ្នក។ និយោជិកគឺជាអ្នកដែលមានទំនួលខុសត្រូវចំពោះអនាគតស្ថាប័នរបស់អ្នកច្រើនជាងគេបំផុត។ នេះជាហេតុមួយដែលអាជីវកម្មត្រូវមានការទាក់ទងយ៉ាងមានប្រសិទ្ធភាព។ និយោជកត្រូវផ្តល់អទិភាពចំពោះការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកព្រោះថាកាលណាបុគ្គលិកមានការពាក់ព័ន្ធកាន់តែជិតស្និទ្ធនោះភាពជោគជ័យក្នុងស្ថាប័នក៏កាន់តែមានច្រើនឡើងដែរ។
និយោជិកគឺជាអ្នកដែលមានទំនួលខុសត្រូវចំពោះអនាគតស្ថាប័នរបស់អ្នកច្រើនជាងគេបំផុត
បើអ្នកដឹកនាំចេះប្រាស្រ័យទាក់ទងជាមួយបុគ្គលិកយ៉ាងមានប្រសិទ្ធភាពនាំឲ្យពួកគេអាចធ្វើការក្នុងគោលបំណងរួមមួយបាន។ បុគ្គលិកត្រូវការដឹងថាតើក្រុមហ៊ុនរបស់គេរំពឹងចង់បានអ្វី មានបេសកកម្មនិងចក្ខុវិស័យដូចម្តេច និងមានគោលការណ៍គ្រឹះដូចម្តេចខ្លះ។ ជាក់ស្តែងមានក្រុមហ៊ុនតិចតួចណាស់ដែលព្រួយបារម្ភពីបញ្ហានេះដោយពួកគេខ្វល់ខ្វាយតែពីការរកប្រាក់ចំណេញទើបធ្វើឲ្យគេមិនសូវគិតគូរពីអ្នកនៅខាងក្នុងស្ថាប័នដែលជាហេតុនាំឲ្យបុគ្គលិកធ្វើតាមតែតួនាទីរៀងៗខ្លួន តាមតែការបង្គាប់បញ្ជា និងមិនសូវពិចារណារកវិធីសាស្រ្តណាអាចជួយឲ្យក្រុមហ៊ុនរីកចម្រើនទៅបាន។ ដើម្បីអាចបញ្ចៀសបញ្ហានិងជាជំនួយដល់ទំនាក់ទំនងរវាងនិយោជកនិងបុគ្គលិក ថ្ងៃនេះគំនិតនឹងលើកយកគន្លឹះមួយចំនួនដែលជួយឲ្យការប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធភាព ៖
១. យល់ពីនិយោជិករបស់អ្នក
មនុស្សខុសគ្នានាំឲ្យអត្តចរិកក៏ខុសគ្នាដែរ។ ការយល់ពីអត្តចរិកនិងអាកប្បកិរិយារបស់បុគ្គលិកនឹងជួយឲ្យអ្នកងាយស្រួលបត់បែនដើម្បីឲ្យការទំនាក់ទំនងមានការងាយស្រួលចុះសម្រុងជាមួយពួកគេ។ អ្នកអាចចំណាយពេលបន្តិចដើម្បីកត់សម្គាល់ពីបុគ្គលិកលក្ខណៈរបស់បុគ្គលិកម្នាក់ៗនៅក្នុងស្ថាប័នអ្នក។ ឧទាហរណ៍ថាបុគ្គលិករបស់អ្នកជាមនុស្សស្ងៀមស្ងាត់ មិនសូវនិយាយស្តី អ្នកអាចប្រើវិធីទាក់ទងគេតាមប្រព័ន្ធអ៊ីនធឺរណែតវិញព្រោះថានៅពេលដែលគេនៅតែម្នាក់ឯងគេអាចនឹងក្លាហានបញ្ចេញពីយោបល់របស់គេមកកាន់អ្នក។ ជាការពិតបុគ្គលិកខុសគ្នាការប្រើប្រាស់វិធីសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពទៅបានក៏មិនដូចគ្នាដែរ។
២. ប្រើវិធីផ្សេងគ្នានៃការទំនាក់ទំនង
ដូចដែលយើងបានដឹងខាងលើថាយើងត្រូវការប្រភេទទំនាក់ទំនងច្រើនដូចជា និយាយផ្ទាល់ ទូរស័ព្ទ...
មិនសូវមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ? វិធីទាំងនេះអាចជួយអ្នកបាន!
មិនថានៅកន្លែងណាក៏ដូចកន្លែងណាដែរមនុស្សមិនអាចចៀសផុតពីការឈ្លោះទាស់ទែងគ្នាឬការមិនសូវចុះសម្រុងគ្នាទេជាពិសេសគឺនៅកន្លែងធ្វើការផ្ទាល់តែម្តង។ បើទោះបីជាកន្លែងនោះមានវិន័យតឹងរ៉ឹងយ៉ាងណាក៏គេមិនងាយនឹងបញ្ចៀសបញ្ហាទាំងនេះបានដែរ។ ប្រសិនបើអ្នកមិនចង់ឲ្យមានបញ្ហាជាមួយនឹងគេទេអ្នកត្រូវរកវិធីផ្សេងៗដែលអ្នកគិតថាស័ក្តិសមក្នុងការដោះស្រាយបញ្ហាជាមួយមិត្តរួមការងាររបស់អ្នកក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែប្រសើរ។ កាលណាអ្នកមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារនោះកន្លែងការងាររបស់អ្នកនឹងក្លាយជាកន្លែងដែលគួរឲ្យចង់ទៅហើយការងាររបស់អ្នកក៏ក្លាយជាការងារដែលគួរឲ្យចង់ធ្វើ។ ម្យ៉ាងទៀតបើកាលណាអ្នកបានប្រាស្រ័យទាក់ទងគ្នាបានល្អវានាំឲ្យមានការកាត់បន្ថយនូវការយល់ឃើញខុសរវាងគ្នានិងគ្នាហើយផលិតភាពការងាររបស់អ្នកក៏កើនឡើងតាមហ្នឹងដែរ។ គន្លឹះសំខាន់ៗខាងក្រោមនឹងជួយឲ្យអ្នកគិតបានថាអ្នកគួរយកវិធីណាខ្លះទៅប្រើការដើម្បីទុកជាប្រយោជន៍ដល់ការទំនាក់ទំនងអន្តរបុគ្គល៖
១. ស្តាប់
ការស្តាប់អ្នកដទៃនិយាយជាការបង្ហាញនូវការគោរពនិងការយកចិត្តទុកដាក់របស់អ្នកទៅលើគេ។ ប៉ុន្តែការស្ដាប់ដើម្បីតែស្តាប់មួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយអ្នកត្រូវបង្ហា្ញពីចំណាប់អារម្មណ៍របស់អ្នកលើពាក្យសម្តីដែលគេកំពុងតែនិយាយផង។ ជាពិសេសអ្នកគួរចៀសវាងការស្ងាប ការចុចទូរស័ព្ទលេង ឬការស្ដាប់ចម្រៀងនិងមើលអ្វីផ្សេងនៅពេលដែលគេកំពុងតែនិយាយជាមួយអ្នក។ នៅពេលដែលអ្នកចង់និយាយឬបញ្ចេញយោបល់ដែរ អ្នកត្រូវស្ដាប់គេនិយាយឲ្យចប់សិនសឹមកាត់សម្តីរបស់គេ។ មួយវិញទៀតអ្នកត្រូវស្ដាប់យ៉ាងជិតស្និទ្ធ បន្ទន់កាយឲ្យបានជិតគេ ព្រមទាំងមើលឲ្យចំភ្នែករបស់គេផងដែរ។
២. និយាយពីជិវិតផ្ទាល់ខ្លួន
អ្នកអាចជជែកពីជីវិតផ្ទាល់ខ្លួនជាមួយមិត្តរួមការងារ ជួយឲ្យយោបល់គេ និងជួយដោះស្រាយបញ្ហាឲ្យគេ។ យ៉ាងណាមិញការនិយាយក៏គួរតែមានការប្រុងប្រយ័ត្នដែរ។ បើទោះបីជាការនិយាយពីជីវិតផ្ទាល់ខ្លួននាំឲ្យអ្នកនិងមិត្តរបស់អ្នកមានការទុកចិត្តគ្នានិងបើកចំហរពីគ្នាទៅវិញទៅមកតែអ្នកមិនគួរលូកលាន់ក្នុងរឿងផ្ទាល់ខ្លួនរបស់គេជ្រុលពេកទេជាពិសេសមិនត្រូវយករឿងរបស់មិត្តទៅបើកកកាយប្រាប់អ្នកផ្សេងនិងតាមបណ្តាញសង្គមឡើយ។ ម្យ៉ាងទៀតអ្នកគួរចៀសវាងការនិយាយភូតភរកុហក ការបង្កាច់បង្ខូច និងសម្តីដែលងាយវាយប្រហារដល់ភាគីម្ខាងទៀត។...
អត្ថប្រយោជន៍ទាំង៤ក្នុងការធ្វើការងារជាក្រុមសម្រាប់អាជីវកម្មដោយប្រើបច្ចេកវិទ្យាស្រួលៗ
បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលវាបានជួយសម្រួលការងារជាច្រើនជាពិសេសការងារជាក្រុម ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងអាចជួយឱ្យការងារអាចបញ្ចប់ទៅបានដោយរលូនដោយមិនចាំបាច់ជួបមុខគ្នាក៏បាន។ ការប្រើប្រាស់បច្ចេកវិទ្យាមិនត្រឹមតែជួយឱ្យយើងចំណេញពេលវេលា និងថវិការនោះទេ តែវាក៏ជួយឱ្យការធ្វើការងារជាក្រុមមានភាពកាន់តែរលូន និងដោះស្រាយបញ្ហាដែលសមាជិកក្រុមមានការរវល់មិនបានមកជួបមុខគ្នាបានយ៉ាងល្អ។ ដូចនេះ យើងខ្ញុំសូមធ្វើការលើកយកអត្ថប្រយោជន៍ទាំង4 ដែលបច្ចេកវិទ្យាបានផ្តល់ឱ្យសម្រាប់ការងារជាក្រុម៖
១. ប្រសិទ្ធភាពការងារ
ការទំនាក់ទំនាក់ជាក្រុមតាមកម្មវិធីបច្ចេកវិជ្ជា អាចជួយឲ្យអ្នកគ្រប់គ្រងងាយស្រួលក្នុងការបែងចែកការងារឲ្យបុគ្គលិកបានច្បាស់លាស់ ជាហេតុនាំឲ្យបុគ្គលិកយល់ច្បាស់ពីតួនាទីរបស់ខ្លួន។ នៅពេលដែលបុគ្គលិកស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន ពួកគេនឹងដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដោយមិនប្រចាំគ្នា។ ដូច្នេះការអនុវត្តការងារ នឹងមានលក្ខណៈរហ័សជាងមុន ហើយសន្សំសំចៃថវិការទៀតផង។
ឧទាហរណ៌ Microsoft Sharepoint និង...