Home Tags ការធ្វើទីផ្សារ

Tag: ការធ្វើទីផ្សារ

រឿង 8 យ៉ាង ម្ចាស់អាជីវកម្មថ្មីថ្មោង ត្រូវតែផ្ដោត

នៅក្នុងឆ្នាំ 2021 នេះ មានយុវជនជាច្រើន ចាប់អារម្មណ៍លើការចាប់ផ្ដើមបង្កើតអាជីវកម្មខ្នាតតូច នេះជារឿងល្អ ប៉ុន្តែក៏មានចំណុចមិនល្អដែរ ពីព្រោះយុវជនមួយចំនួន​ចង់ចាប់ផ្ដើមទាំងដែលខ្លួនឯងមិនទាន់មានមូលដ្ឋានគ្រឹះលើអាជីវកម្ម ដោយចិត្តចង់តាមគេ និងឆេះឆួលតាមសង្គម។ ហេតុផលខាងលើនេះហើយ ដែល Small Business Development Corporation បានបង្ហាញនូវគន្លឹះ 8 យ៉ាង ដើម្បីជាមូលដ្ឋានដល់ម្ចាស់អាជីវកម្មខ្នាតតូច សម្រាប់យកមកអនុវត្តនៅក្នុងអាជីវកម្មឱ្យមានភាពរីកចម្រើនឡើង។ 1. ស្គាល់ពីអតិថិជនគោលដៅបានច្បាស់ មុនពេលមានអាជីវកម្មនៅក្នុងដៃ យើងក៏ត្រូវដឹងថា តើនរណាជាអតិថិជនរបស់អ្នក? លើសពីនេះ...

ដើម្បីធ្វើទីផ្សារបាន តើម្ចាស់អាជីវកម្មគួរដឹងពីអ្វី?

ការធ្វើទីផ្សារមានសារៈសំខាន់ណាស់នៅក្នុងអាជីវកម្ម ហើយក៏ជាជំនាញមួយដែលម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ ដូច្នេះដើម្បីធ្វើទីផ្សារបាន ម្ចាស់អាជីវកម្មគួរដឹងនូវចំណុចខាងក្រោមជាចាំបាច់។ 1. ស្គាល់អាជីវកម្មខ្លួនឯងច្បាស់ សំដៅលើការស្គាល់ពីទស្សនវិស័យ បេសកកម្ម គុណតម្លៃ និងគោលបំណងចុងក្រោយដែលចង់បានពីការធ្វើអាជីវកម្មនោះ។ លើសពីនេះ ស្គាល់ច្បាស់ពីអតិថិជនគោលដៅ ផលិតផលឬសេវាកម្មផ្ទាល់ខ្លួនដែលត្រូវលក់ លក្ខណៈពិសេសឬភាពខ្លាំងដែលខុសប្លែកពីគូប្រកួតប្រជែង និងមានផែនការអាជីវកម្មជាក់លាក់។ 2. មូលដ្ឋានគ្រឹះនៃជំនាញទីផ្សារ តើទីផ្សារ គឺជាអ្វី? ​ទីផ្សារ សំដៅលើសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនគោលដៅលើផលិតផលឬសេវាកម្ម តាមរយៈសារដែលមានគុណភាពខ្ពស់។ តើអ្វីជាគោលបំណងនៃការធ្វើទីផ្សារ? គោលបំណងនៃការធ្វើទីផ្សារ គឺដើម្បីទទួលបានចំណាប់អារម្មណ៍ពីអតិថិជនលើផលិតផលឬសេវាកម្ម តាមរយៈ ការសិក្សាពីទីផ្សារ ការវីភាគទីផ្សារ និងយល់ពីគំនិតឬអារម្មណ៍ដែលអតិថិជនចាប់អារម្មណ៍។ ហើយទីផ្សារទាក់ទងនឹងគ្រប់ទិដ្ឋភាពនៃអាជីវកម្មទាំងអស់...

តើ Branding និង Marketing ជាអ្វី ?​ ហើយមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?

ប្រហែលជាអ្នកធ្លាប់បានលឺរួចមកហើយនូវពាក្យថា Branding និង Marketing។ ជាក់ស្តែងមានមនុស្សជាច្រើនតែងយល់ច្រទ្បំថាតែពាក្យទាំងពីរនេះមានអត្ថន័យដូចគ្នា។ ថ្វីត្បិតថាពាក្យទាំងពីរសុទ្ធតែជាធាតុដ៏សំខាន់នៅក្នុងការធ្វើទីផ្សារហើយក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួតក៏ពិតមែនប៉ុន្តែក៏នៅតែមានលក្ខណៈខុសគ្នាដែរ។ យ៉ាងណាមិញក្នុងនាមជាម្ចាស់អាជីវកម្មវាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវតែស្វែងយល់ក៏ដូចជាសិក្សាឲ្យបានលម្អិតនិងច្បាស់លាស់ដើម្បីឲ្យអ្នកអាចអនុវត្តន៍នូវយុទ្ធសាស្ត្រទាំងពីរនេះបានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាព។ តើ Branding និង Marketing ជាអ្វី ?​ ហើយមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ១. Branding  Branding គឺជាយុទ្ធសាស្ត្រដើម្បីបង្ហាញទៅកាន់អតិថិជនរបស់អ្នកថាអាជីវកម្មរបស់អ្នកជាអាជីវកម្មប្រភេទអ្វីហើយផ្តល់ជូននូវផលិតផលឬសេវាកម្មអ្វីសម្រាប់អតិថិជន។ វាគឺជាជំហានដំបូងដែលអ្នកត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនស្គាល់និងទុកចិត្តលើអាជីវកម្មរបស់អ្នកជាមុនសិនមុននឹងពួកគេសម្រេចចិត្តក្នុងការទិញពីអ្នក។ ដើម្បីជួយអ្នកក្នុងការកំណត់នូវអត្តសញ្ញាណនៃអាជីវកម្មរបស់អ្នកឲ្យបានកាត់តែច្បាស់លាស់អ្នកអាចពិចារណាទៅលើសំណួរមួយចំនួនខាងក្រោមដូចជា -តើអ្វីជាគោលការណ៍និងគុណតម្លៃនៃអាជីវកម្មរបស់អ្នក? -តើអ្វីជាគោលដៅនៃអាជីវកម្មរបស់អ្នក? -តើអ្វីដែលជាកត្តាជម្រុញឲ្យអ្នកចាប់ផ្តើមនូវអាជីវកម្មរបស់អ្នក? -តើផលិតផលឬសេវាកម្មអ្វីខ្លះដែលអ្នកចង់ផ្តល់ជូនទៅកាន់អតិថិជនគោលដៅរបស់អ្នក? -តើអ្វីដែលធ្វើឲ្យអាជីវកម្មរបស់អ្នកខុសប្លែកពីដែគូប្រកួតប្រជែងរបស់អ្នក? -តើអ្វីដែលអ្នកចង់ឲ្យអតិថិជននឹកឃើញមុនគេនៅពេលដែលពួកគេពួកគេលឺនូវឈ្មោះនៃអាជីវកម្មរបស់អ្នក? -តើអ្នកចង់ឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ដូចម្តេចនៅពេលដែលពួកគេគិតអំពីអាជីវកម្មរបស់អ្នក? ក្រោយពេលដែលអ្នកឆ្លើយសំណួរទាំងនេះហើយអ្នកនឹងអាចស្វែងយល់ដោយខ្លួនឯងនូវភាពខុសគ្នារវាង Branding និង Marketing។ អ្នកគួរតែចំណាយពេលមួយចំនួនដើម្បីឆ្លើយសំនួរទាំងនេះឲ្យបានល្អិតល្អន់។ បន្ទាប់មកអ្នកអាចចែករំលែកនូវចម្លើយទាំងនោះទៅកាន់ក្រុមការងារនិងបុគ្គលិករបស់អ្នកដើម្បីឲ្យពួកគេបានដឹងផងដែរ។ វាគឺជាកត្តាដ៏ចាំបាច់ខ្លាំងណាស់ដែលក្រុមការងារនិងបុគ្គលិករបស់អ្នកគួរតែដឹងឲ្យបានច្បាស់ពីទស្សនៈវិស្ស័យនៃអាជីវកម្មហើយស្វែងរកវីធីសាស្ត្រនិងសហការគ្នាដើម្បីដើរទៅរកគោលដៅរួមនោះព្រមគ្នា។ នៅពេលនោះអាជីវកម្មរបស់អ្នកប្រាកដជាអាចទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន។ ២....