Home Tags ការរៀបចំផែនការ

Tag: ការរៀបចំផែនការ

ហេតុអ្វីបានជាការរៀបចំផែនការមានសារៈសំខាន់សម្រាប់អ្នក?

តើអ្នកគិតថាការរៀបចំផែនការមានសារៈសំខាន់សម្រាប់អ្នកដែរឬទេ? ការរៀបចំផែនការ គឺជាព្យាករណ៍ទុកមុននូវអ្វីដែលអ្នកចង់សម្រេចនាពេលអនាគត ហើយការរៀបចំផែនការនេះទៀតសោត នឹងជួយកំណត់គោលដៅរបស់អ្នកបានជាក់លាក់ ព្រមទាំងអាចបង្ហាញថាអ្វីដែលអ្នកបម្រុងនឹងធ្វើនោះវាអាចទៅរួចដែរឬអត់ជាដើម។ជាធម្មតាមុនពេលដែលអ្នកចង់សម្រេចកិច្ចការណាមួយឲ្យបានជោគជ័យ អ្នកចាំបាច់ត្រូវរៀបចំបែបផែន និងសរសេរចូលនូវគោលគំនិតសំខាន់ៗ  ក៏ដូចជាកត់ចូលរាល់ដំណាក់ដែលអ្នកនឹងធ្វើនៅជំហានបន្ទាប់ទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចាប់ផ្ដើមប្រតិបត្តិការ។ ជាឧទាហរណ៍ឲ្យកាន់តែងាយយល់ ប្រសិនបើអ្នកចង់ទៅដើរលេងនៅកំពតជាមួយនឹងមិត្តភក្តរបស់អ្នកនៅកំឡុងពេលសម្រាកការងារ តើអ្នកគិតថាអ្នកគួរតែធ្វើអ្វីមុនគេ?? ប្រាកដជាត្រូវរៀបចំផែនការឬគិតជាមុនសិនហើយ ថាតើខ្ញុំត្រូវត្រៀមថវិកាចំនួនប៉ុន្មានទើបគ្រាន់ក្នុងការធ្វើដំណើរកំសាន្តនេះ? តើខ្ញុំគួរធ្វើដំណើរដោយមធ្យាបាយអ្វី? តាមរយៈឡានក្រុង? តាមរយៈរទេះភ្លើង ឬ ជួលឡាន ឬធ្វើដំណើរដោយយាន្តជំនិះខ្លួនឯង? រីឯការស្នាក់នៅវិញតើខ្ញុំត្រូវកក់គេថ្ងៃណា ស្នាក់នៅម្ដុំណា និងត្រូចំណាយអស់ប៉ុន្មាន? ហើយនៅពេលទៅដល់ តើខ្ញុំត្រូវទៅកន្លែងណាមុនគេ?...